កាលពីម្សិលមិញ កីឡាការិនីជូជឺតស៊ូ ខាន់ ចេសាបានមកដល់ទឹកដីកម្ពុជា ជាមួយស្មាមញញឹម និងទំនុកចិត្ដខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ។
ខាន់ ចេសាបានលើកឡើងថា៖ “ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានមេដាយជូនកម្ពុជា។ ខ្ញុំសង្ឃឹមថា នឹងយកបានមេដាយមាស២គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ”។
សូមជម្រាបផងដែរថា ខាន់ ចេសា គឺជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ និងសុីហ្គេមឆ្នាំ២០១៩ ហើយនៅក្នុងឆ្នាំនេះ កីឡាការិនីជូជឺតស៊ូរូបនេះ នឹងប្រកួតលើវិញ្ញាសា ២គឺ Gi ទម្ងន់ ៥២គីឡូក្រាម និង No-Gi ទម្ងន់ ៥២គីឡូក្រាមដូចគ្នា៕