រដ្ឋាភិបាលខេត្ត Nam Dinh បានឱ្យដឹងថា ក្រុមហ៊ុនយក្ស Quanta ដែលជាអ្នកតែងតែផ្គត់ផ្គង់គ្រឿងបន្លាស់ MacBook របស់ក្រុមហ៊ុន Apple នោះ បានចុះកិច្ចសន្យាបង្កើតរោងនៅវៀតណាម។
រោងចក្រនេះនឹងក្លាយជារោងចក្រទី៩ របស់ Quanta នៅទូទាំងពិភពលោកហើយនឹងគ្របដណ្តប់លើផ្ទៃដី ២២.៥ ហិកតា និងមានតម្លៃ១២០លានដុល្លារ ក៏ប៉ុន្តែមិនមានការបញ្ជាក់លម្អិតពីសមត្ថភាព និងពេលវេលាសម្រាប់ការសាងសង់នោះទេ។ :max_bytes(150000):strip_icc()/GettyImages-1245552478-ba8321d948dd4f6b8326927cfca29ae2.jpg)
នេះមិនមែនជាលើកទីមួយនោះទេ ដែល Apple ឈានជើងបោះទុនវិនិយោគនៅក្នុងប្រទេសវៀតណាម ជាក់ស្តែងកាលពីឆ្នាំមុន Apple បានបង្កើតរោងចក្រផលិត iPhone និង Apple Store នៅក្នុងប្រទេសនោះថែមទៀតផងដែរ៕
ប្រភព៖ Bloomberg










