តាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង បានឱ្យដឹងថាក្រុមការងារសង្ក្រាន្តស្វាយរៀងសហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា។ ការរៀបចំនេះធ្វើឡើងតាមអនុសាសន៍របស់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fCOE1ssJYxW5k4s7xKS0I10qxYphZTSjCygpz2VXGFFXadjAI8TFiGzeLG7HanUBrTpTAoiOHSwjlbwXog105MqghrvYb8amlcE3JaERwpOxzR3JcER2hbSImUMvGwHHwVTG9-6ac-_Ng8ozwyk2oDYyrkdTuxOu8VVdlUchr6ayKyG_75O5ynRo/s2048/342200580_761738132148497_6614027862634068194_n.jpg

កម្មវិធីខាងលើនេះមានដូចខាងក្រោមប្រពឹត្តិទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ ចាប់បើកពីដំណើរពីម៉ោង ១រសៀល ដល់ម៉ោង៥ល្ងាច និង – ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាចដូចគ្នា ដែលមានទីតាំងនៅក្នុងក្រុងស្វាយរៀង តាមបណ្តោយផ្លូវមុខសាលាខេត្តស្វាយរៀង។

គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរខេត្តស្វាយរៀងមានភ្ញៀវទេសចរសរុបចំនួន ៧៦០.៣៩៩ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦០នាក់ ខណៈទូទាំងប្រទេសមានភ្ញៀវទេសចរជាង១៣លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdTLLGWDI5Mm2cmWKOMp6Ofr48AXzHzLHP6z1kgJ_ga1m8ul8HTdRrhOsfPZOoJdEQ1oTwf2IghVJuGet_jyE7-Al9ewuWgYShEpqcZPHUQos8WqxGF4RYIBTsEIhDrJf2saBCtyNl6fvU8l0b4oUHqneyQCJk3lmPPY-FCb-RBb3mydD4sYFc4P_k/s2048/341775360_1889628701414699_5111339760570346790_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiSmNd8MLgyW0Od1TTecWlxvabqprbzRbQlgVWOjprjJ5pCU-VFssXQZF8hwY13jHjp2UZMPPDQvaiqIqSBfhtCvQQ06uerPfNzkgrRw5BGZGqANZ9VdXy2Zi67fIFYwPkXNMWLGNEk0GMY2xd3F1eKxXXdLyz7lKcKvIZZI6q-_2El-xK5BMsm93_/s1280/341313046_124006287324228_7977010904341550598_n.jpg