Home ព័ត៌មានអន្តរជាតិ ថៃខំផ្សាយកីឡា Muay Thai រហូតដល់ប្រទេសអារ៉ាប៊ីសាអូឌីត

ថៃខំផ្សាយកីឡា Muay Thai រហូតដល់ប្រទេសអារ៉ាប៊ីសាអូឌីត

154
0

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ នៅថ្ងៃទី១១ ខែមេសា គេបានរៀបចំពិធីសម្តែងមួយដើម្បីបង្ហាញពីកីឡា Muay Thai ដែលប្រទេសថៃចាត់ទុកថា វាជាក្បាច់គុនការពារខ្លួនប្រចាំជាតិ នៅមុខស្ថានទូតថៃប្រចាំទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

បច្ចុប្បន្ននេះ ប្រទេសថៃខំព្យាយាមជំរុញកីឡា Muay Thai ឱ្យក្លាយទៅជា soft power របស់ខ្លួន និងបង្កើនការផ្សព្វផ្សាយទៅកាន់ប្រទេសនានាលើពិភពលោក ដោយថៃចង់បង្ហាញថា វាមានប្រភពមកពីប្រទេសថៃ ។ លើសពីនេះ ប្រទេសថៃអះអាងថា មានជនបរទេសជាច្រើននាក់ចាប់អារម្មណ៍ចង់រៀនកីឡា Muay Thai នៅតាមសាលាបង្រៀន Muay Thai នៅក្រៅប្រទេស ខណៈជនបរទេសខ្លះបានជិះយន្តហោះមករៀនដល់ប្រទេសថៃទៀតផង ។May be an image of 7 people

មន្ត្រីថៃអះអាងថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលចាប់អារម្មណ៍មកលើកីឡា Muay Thai ។ ហេតុនេះ មន្ត្រីអារ៉ាប៊ីសាអូឌីតបានស្នើឱ្យស្ថានទូតថៃប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រៀបចំកម្មវិធីសម្តែងសិល្បៈ Muay Thai និងវិធីតស៊ូការពារខ្លួនផងដែរ ដោយមានកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធ Muay Thai ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងអាជ្ញាធរកីឡាប្រទេសថៃ ។ គេបានដាក់ឈ្មោះកម្មវិធីនេះថា Royal Thai Embassy Inaugural Gala ដើម្បីអបអរសាទរគម្រប់ខួប១ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។May be an image of 11 people and text that says 'มวยไทย MUAY THA'

ព្រះអង្គម្ចាស់ Fahad bin Mansour bin Saad bin Saud Al Saud ជាប្រធានសហព័ន្ធ Muay Thai ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងឯកអគ្គរាជទូតថៃ លោក Damp Boontham បានរួមគ្នាបើកពិធីបង្ហាញកីឡាប្រដាល់ថៃលើកនេះ ។ មន្ត្រីថៃចូលរួមលើកឡើងថា កីឡា Muay Thai ទទួលបានការពេញនិយមនៅទូទាំងពិភពលោក ដូចគ្នានឹងក្បាច់គុនការពារខ្លួនផ្សេងទៀតរបស់ថៃផងដែរ ហើយវាបានក្លាយជាកីឡាមួយរបស់ពិភពលោករួចហើយ ដូចជា ការ៉ាតេ យូដូ និងតេក្វាន់ដូ ៕May be an image of 7 people ប្រភព ៖ ThaiTribune