តម្លៃ​ខ្ទឹមបារាំង​ នៅប្រទេសហ្វីលីពីន បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ដោយ​ឡើង​ដល់ ៨០០ ប៉េសូ (១៤,៦៧ ដុល្លារ​អាមេរិក) ក្នុង​មួយ​គីឡូក្រាម​នៅ​ផ្សារ​ទំនើប​ក្រុង​ម៉ានីល ដែល​ធ្វើ​ឱ្យ​វា​ថ្លៃ​ជាង​សាច់​មាន់ ឬ​សាច់​ជ្រូកទៅទៀត។

ទន្ទឹមនឹងតម្លៃដ៏ថ្លៃបែបនេះ​ ភោជនីយដ្ឋានប្រណីតមួយចំនួន បានដកមុខម្ហូបណាដែល មានបញ្ចូលគ្រឿងផ្សំខ្ទឹមបារាំងចេញពីបញ្ជីមុខម្ហូប ខណៈគ្រួសារដែលមានជីវភាពសមគួរ បានប្រកាសឈប់ទទួលទានខ្ទឹមបារាំង​។Onions now a luxury item | The Star

ដើម្បីបំពេញតម្រូវការ និងជំរុញឱ្យតម្លៃលក់រាយធ្លាក់ចុះក្រោម២០០ប៉េសូវិញ រដ្ឋាភិបាលហ្វីលីពីន បានអនុម័តការនាំចូលខ្ទឹមបារាំងចំនួន២១០០០តោន ពីក្រៅប្រទេស។

ទោះជាយ៉ាងណាក្តី ការនាំចូលនេះ មិនទាន់បានជួយសម្រួលដល់តម្លៃខ្ទឹមបារាំង  ឱ្យធ្លាក់ចុះនោះទេ ក៏ប៉ុន្តែវាកាត់តែធ្វើឱ្យកសិករបានចិត្តទៅវិញ។ Onions are now a luxury in the Philippines - at an eye-watering R260 per  kilo | Business

ដោយពួកអ្នកទាំងអស់បានលើកឡើងថា “ឈ្មួញកណ្តាលនឹងមកយកដល់កសិដ្ឋានរបស់ពួកយើង យើងមិនចាំបាច់នាំចូលទៅកាន់ទីក្រុងម៉ានីលនាំតែហត់ដូចមុនទៀតនោះទេ។ ជាមួយនឹងតម្លៃថ្លៃ​ ហើយគេមកយកដល់កន្លែងស្រាប់ទៀត វាពិតជាបង្កើនប្រាក់ចំណូលក្នុងគ្រួសារខ្លាំង”៕

ប្រភព៖ Taipei Times