Home ព័ត៌មានជាតិ ក្រសួងការពារជាតិ ចាប់ផ្តើមចែក ពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា

ក្រសួងការពារជាតិ ចាប់ផ្តើមចែក ពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា

54
0

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ អាចមកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssQwH9TPt1enIdulW4hQOTrLvD_uHyP2ZRSJ67SdTcXKbx5GEIMUCTXTsmm76llW7CXcOAwX6Ko04WwnAzbdRuwLOnFrdPc57EhmNA1SZYWZIXnconW1Mb4ylFXqiWT6Q5uiHSg8Gmd4shKjHZ1uiS1mq17rhnWtW81uuqbFz3nn2uvT1RXl-yEKxnsE/s800/image_2026-09-28_08-55-07.png
ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ ស្ថិតនៅគណៈកម្មាធិការកាតព្វកិច្ចយោធា កងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwVpVYa8EUatTXrXjx-AioIvUHILRxjX01nzCGgxU2TZUNZyLg9i-iZIB-EXeTqEPdrz_iXdqEnP9ltdLL2JPAc_Iq4WiRox3fCYnGa6rTNVDS89ylZi1PXSVRmYM2xKMPthzaP_mrOeRO2L-2baVzwHal01lsnm7I9aoigmhWHVDZlaxKjBUoRlod4y0/s960/image_2026-09-28_08-55-06.png
ដោយឡែក ការចែកពាក្យ នឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទីដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWAA81B4P8qaMnBA_kj_sxLpd7XeT49erbYJ02UghCs6lBL1TG3L1w8If7FyEywrAKv6xe_7Qhge8i93izngWeO7tgZZq53Gu8E00YwfKA6NsovFUPJHl9LIVTUsz39gmzdhWzixXhVwk8MHxRJO9MwXTZqMjzRTAypY4dbzYydDUY6VQ4ugGl6EVK8io/s1280/image_2026-09-28_08-55-06%20(2).png
ក្នុងនោះឯកសារចាំបាច់ពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
– សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។
– សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDt_H-AwfSU24h82h6CqB7jvfhAXfuzu7HgTqCi1LOjg_bo85bxuhnEiRp14FvSGAWPFw7-dmuTMwfsnr-uys7tDUZwNVjtmO6GS8vHxhpj1iAaD9J2HT4K2Dz87zb7g0SIuq3LH1ncrSXcZMHLMfkhLMBoS-NgCMPe_0aJEvi5YwPXDY6IFmj0OncSk4/s1280/image_2026-09-28_08-55-05.png
សូមបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ស្ថិតក្រោមវិសាលភាពអនុវត្តនៃច្បាប់នេះ ត្រូវអនុវត្តកាតព្វកិច្ចយោធារយៈពេលចំនួន ២៤ខែ។