តារាចម្រៀងសំឡេងស្រទន់ ពេជ្រ សូលីកា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីបង្ហោះសារយ៉ាងក្តៅគគុកម្តងទៀតទាក់ទងនឹងអត្តចរិតរឹងទទឹងរបស់អ្នកលក់។ ជុំវិញភាពចម្រូងចម្រាសរបស់ ពេជ្រ សូលីកា បានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថាអាចជាអ្នកលក់ម្នាក់ដែលធ្លាប់ផ្ទុះរឿងក្តៅគគុកជាមួយគ្នាកាលពីកន្លងមកនេះ។

តាមសារដែល ពេជ្រ សូលីកា បានបង្ហោះនៅលើ TikTok Story កាលពីថ្ងៃទី២៥ ខែកញ្ញា នាងបានលើកឡើងថារឿងនេះមិនមែនកើតឡើងតែម្តងនោះទេរហូតដល់នាងមានការមិនពេញចិត្ត។ តារាចម្រៀងរូបនេះបានសរសេរថា «មិនមែន 1 តែមកម្តង 2» ហើយបានបន្តរៀបរាប់អំពីហេតុការណ៍ពាក់ព័ន្ធនឹងការដឹកជញ្ជូនម្ហូប និងអាកប្បកិរិយារបស់អ្នកលក់។
អ្វីដែលធ្វើឱ្យ ពេជ្រ សូលីកា មិនសប្បាយចិត្តគឺជាបញ្ហាការតបតមាត់ជាមួយភ្ញៀវ។ នាងបានសង្កត់ធ្ងន់ថា «ចាំសម្តីអ្នកដឹកប្រាប់ខ្ញុំថាម្ហូបដឹកចេញពីកាំ ko សរុបមក KuKo ហ្នឹងនៅរឹងដដែល ហើយកុំថាគេជាន់ បើកែចរិតគេអត់ជាន់ទេបើករកស៊ីត្រូវចិត្តធ្ងន់តមាត់ជាមួយភ្ញៀវអត់ដាច់សោះ»។

ពេជ្រ សូលីកា បានបង្ហោះសារក្នុងទម្រង់មានអារម្មណ៍ខឹង និងមិនពេញចិត្តយ៉ាងច្បាស់ ទៅលើអ្នកលក់ ដែកគួរតែយកចិត្តទុកដាក់ចំពោះអតិថិជន និងព្យាយាមកែប្រែអាកប្បកិរិយារបស់ខ្លួនប្រសិនបើមានការរិះគន់ពីភ្ញៀវ។
យ៉ាងណា សាររបស់តារាស្រីរូបនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ និងសង្ស័យថាអាចជាអ្នកលក់ម្នាក់ដែលធ្លាប់មានជម្លោះជាមួយនឹងនាងកាលពីកន្លងមកថ្មីៗនេះផ្អើលអស់បណ្តាញសង្គម៕










