ញ៉ាំអាហារទាំងនេះជួយកាត់បន្ថយក្លិនមាត់ និងមានភាពជឿជាក់
ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឱ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ ដោយសារវាជារឿងមួយដ៏គួរឱ្យខ្មាស់អៀនណាស់។ ដូច្នេះក្រៅពីដុសធ្មេញរៀងរាល់ពីរដងក្នុងមួយថ្ងៃ អ្នកក៏គួរបរិភោគអាហារទាំងនេះដែរ ដើម្បីជួយកាត់បន្ថយបញ្ហាក្លិនមាត់ និងបង្កើនភាពជឿជាក់៖
១.ជីអង្កាម៖ ជីអង្កាមគឺជាឱសថមានក្លិនក្រអូប ជំរុញការផលិតទឹកមាត់ លាងជម្រះបាក់តេរី កំចាត់ដង្ហើមអាក្រក់ ព្រមទាំងជួយឱ្យខ្យល់ដង្ហើមស្រស់ស្រាយ។ វិធីប្រើឱសថបំបាត់ក្លិនមាត់ ដំបូងយើងត្រូវទំពារឱសថស្រស់ៗក៏បាន ធ្វើតែរុក្ខជាតិហើយផឹកវាបន្ទាប់ពីញ៉ាំអាហាររួចក៏បាន លាយជីអង្កាមជាមួយទឹកឃ្មុំ រួចលាបលើអណ្តាត បន្ទាប់ពីដុសធ្មេញរួចក៏បាន។.jpg)
២.ក្រូចឆ្មារ៖ ផ្លែក្រូចឆ្មារ មានក្លិនក្រអូបស្រស់ និងមានលក្ខណៈសម្បត្តិកាត់បន្ថយក្លិនមាត់យ៉ាងមានប្រសិទ្ធភាព។ វិធីប្រើក្រូចឆ្មាដើម្បីបំបាត់ក្លិនមាត់ ជាដំបូងត្រូវច្របាច់ក្រូចឆ្មាចូលក្នុងទឹកស្អាត បន្ទាប់ពីអាហាររួចសូមផឹកទឹកក្រូចឆ្មារ ដោយសារវានឹងជំរុញការផលិតទឹកមាត់ លាងជម្រះបាក់តេរី និងកំចាត់ដង្ហើមអាក្រក់។ វិធីសាស្ត្រទីពីរ ហាន់ជាចំណិតស្តើងៗ រួចទំពារក្រោយអាហារក៏បាន ដើម្បីជួយជំរុញចលនាឈាមរត់ កាត់បន្ថយការប្រមូលផ្តុំបាក់តេរី និងជួយឱ្យដង្ហើមរបស់អ្នកមានក្លិនស្រស់ស្រាយ។
៣.ផ្លែឈើ និងបន្លែស្រស់ៗ៖ ផ្លែឈើ និងបន្លែស្រស់ៗដូចជា ផ្លែប៉ោម, ការ៉ុត, ផ្លែប៊ឺរី ឪឡឹក, និងស្ពៃបៃតង សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាពមាត់ធ្មេញ។ ដោយសារវាមានសារធាតុ fermented ជំរុញការផលិតទឹកមាត់ លាងសម្អាតបាក់តេរី កាកសំណល់អាហារ ជួយសម្អាតធ្មេញ កម្ចាត់កំណកកំបោរ និងបាក់តេរីដែលតោងជាប់ធ្មេញ អញ្ចាញធ្មេញ និងអណ្តាត ជួយធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា។
៤.តែបៃតង៖ មនុស្សជាច្រើនប្រហែលជាកំពុងស្វែងរកអាហារដែលជួយកម្ចាត់ក្លិនមាត់មិនល្អ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាតែបៃតងគឺជា ភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ មានសមត្ថភាពបំបាត់ក្លិនមាត់របស់អ្នកបានយ៉ាងល្អ។ ការសិក្សាបានបញ្ជាក់ថា តែបៃតងមានសារធាតុសម្លាប់មេរោគ និងបំបាត់ក្លិនមាត់ ជួយកាត់បន្ថយក្លិនមាត់ជាបណ្ដោះអាសន្ន។
៥.ទឹកដោះគោជូរ៖ ទឹកដោះគោជូរគឺមានផ្ទុកសារធាតុ fermented ដែលជាប្រភពនៃ probiotics មីក្រូសរីរាង្គរស់នៅ មានប្រយោជន៍ដល់សុខភាពមាត់ធ្មេញ និងជួយកាត់បន្ថយចំនួនបាក់តេរីដែលបង្កគ្រោះថ្នាក់។ ការសិក្សាបានបង្ហាញថាការទទួលទានទឹកដោះគោជូរធម្មជាតិប្រហែល ១ ពែងដោយគ្មានជាតិស្ករបន្ថែមជារៀងរាល់ថ្ងៃជួយកាត់បន្ថយបរិមាណអ៊ីដ្រូសែនស៊ុលហ្វីត មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមាត់ និងពង្រឹងសុខភាពអញ្ចាញធ្មេញ កាត់បន្ថយហានិភ័យនៃបញ្ហាមាត់ផ្សេងៗ៕






















ជារៀងរាល់ថ្ងៃមានកុមារប្រមាណជា ៤០០នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅ មន្ទីពេទ្យកុមារអង្គរ ដែលសរុបមកដល់ពេលបច្ចុប្បន្ននេះ គឺបានទទួលកុមារកម្ពុជាប្រមាណជាង ២,៥លានករណី ហើយ។ មន្ទីរពេទ្យកុមារអង្គរ អាចដំណើរការទៅបានគឺពឹងផ្អែកទាំងស្រុងទៅលើជំនួយមូលនិធិសប្បុរសធម៌ ដោយក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាចំនួន ៦លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់ខ្លួន ដោយថវិកាទាំងអស់នេះគឺត្រូវតែធ្វើឡើងតាមរយៈកម្មវិធី ឬព្រឹត្តិការណ៍កៀរគរមូលនិធិ រួមទាំងសំណើរសុំមូលនិធិទាំងនៅក្នុង និងក្រៅប្រទេស។








.png)
.jpg)




.png)



