Home Blog Page 997

រថយន្តកូនកាត់កំពុងមានការពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍ ខណៈរថយន្តអគ្គិសនីបានធ្លាក់ចុះ

0

ថ្មីៗនេះយោងតាមការស្ទង់មតិដោយក្រុមហ៊ុនប្រឹក្សាពហុជាតិ Deloitte បានបង្ហាញថា ចំណាប់អារម្មណ៍របស់អតិថិជនក្នុងប្រទេសអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃក្នុងការទិញរថយន្តកូនកាត់គឺបានកើនឡើងយ៉ាងខ្លាំង ខណៈការទិញរថយន្តអគ្គិសនីនៅឆ្នាំនេះស្រាប់តែធ្លាក់ចុះទៅវិញ។ ការស្ទង់មតិនេះបានធ្វើឡើងតាំងពីដើមខែមករា មកដល់ពេលនេះ ដោយមានអ្នកចូលរួម ២៧,០០០ នាក់មកពី ២៦ ប្រទេស ក្នុងនោះមានអ្នកឆ្លើយតបចំនួន ៦,៩៣៩ នាក់មកពីអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBKrWVaZFVYoRhMezTP452Tk6N7HPA6CiUK1QPBX_VXPUOMqzyeuDh4_akW0vgkg_YV9NhbGesJN0kmP221CCpASk0_2DLkDeGCh0td0MdVD-6vD5p6DEs3zs1neHZnVnV92M49eVvR9qNoswYBndfjr0LsAqc1-ITdTNheeWQTiTlMsGBqymUFOw25dg/s1020/photo_2024-07-03_10-50-18.jpg

នៅពេលវិភាគថាហេតុអ្វីបានជាអតិថិជនក្នុងប្រទេសអាស៊ីអាគ្នេយ៍ជ្រើសរើសការទិញរថយន្តកូនកាត់ច្រើនជាងរថយន្តអគ្គិសនី របាយការណ៍បង្ហាញថា ៧៣% នៃអ្នកឆ្លើយតប គឺពួកគេចង់សន្សំសំចៃលើថ្លៃប្រេងឥន្ធនៈ ក៏ដូចជាជួយសន្សំលើការចំណាយសម្រាប់ការថែទាំ។ លើសពីនេះទៀត ៦៨% មានការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាន និង ៣៧% ទៀតចង់កាត់បន្ថយធូលី ផ្សែង និងឧស្ម័នផ្ទះកញ្ចក់។ ទោះជាយ៉ាងណា សម្រាប់ប្រទេសអាមេរិក ជប៉ុន ចិន និងសិង្ហបុរី គឺពួកគេនៅតែគាំទ្ររថយន្តអគ្គិសនីដោយសារវាងាយស្រួលក្នុងការសាកថ្មឆាប់ពេញ ហើយវាមានគ្រប់ទីកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitZH_f3He5GyULxWbbGlK_QxG8jkZKhko0hBVxAmGdi0CWlALsuKDYGJOMYwFhw9M1DMAxBs4kL0enHP64wwWgR0XHVYzNNmiu34H6Z4CPI-IoX5mRIMsQVhDuLbw-cOwQ-KXyh4oG86dx6KOYDd8BVnnhfOBRRIcn4Y5EuLU3mhGjdzkC9siMyC1Q2f0/s1280/photo_2024-07-03_10-50-39.jpg

ការស្ទង់មតិក៏បង្ហាញផងដែរថា ៧៤% នៃអ្នកប្រើប្រាស់រថយន្តកូនកាត់នៅអាស៊ីអាគ្នេយ៍ គឺពួកគេចាប់អារម្មណ៍ក្នុងការសាកល្បងម៉ាករថយន្តថ្មី ជាជាងរថយន្តបែបប្រពៃណី និងរថយន្តអគ្គិសនី ដោយសារពួកគេធ្លាប់បានប្រើប្រាស់រួចហើយ ខណៈរថយន្តកូនកាត់គឺពួកគេបានដាក់នៅកំពូលនៃឧស្សាហកម្ម។ អតិថិជនទាំងនោះបាននិយាយថា រថយន្តកូនកាត់មិនត្រឹមងាយស្រួលប្រើប្រាស់ប៉ុណ្ណោះទេ ពួកវាក៏មានរូបរាងស្អាតទាន់សម័យ តម្លៃសមរម្យ ងាយស្រួលបង់រំលោះ តម្លៃថែទាំទាប ទទួលបានបទពិសោធន៍ថ្មីតាមរយៈបច្ចេកវិទ្យាការពិតនិម្មិត និងមានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIRC1hmqL3aZTPkwc8AXEJkom3AHBTB7K_rjgcI4SGw9NekTTrOvpc_feXvFCa1bv5k1vOEO5KI57oXCQn8-0adHFP3lomxRSYLIjIBbm6b16-tZBn9G6nn2NlHNlJ4me71cuBe3zKHklkHBDavDlmWx4WsiwmLG_FpCNJDCnpHgtHC-Nh-LOXyZQYPw/s992/photo_2024-07-03_10-52-43.jpg

គួរបញ្ជាក់ដែរថា ការយល់ដឹងពីទស្សនវិស័យរបស់អ្នកប្រើប្រាស់គឺអនុញ្ញាតឱ្យយើងយល់កាន់តែច្បាស់អំពីទិសដៅនៃការសម្របខ្លួនរបស់ឧស្សាហកម្មរថយន្តដែលនឹងជះឥទ្ធិពលដល់អាជីវកម្មដែលពាក់ព័ន្ធផងដែរដូចជាស្ថានីយ៍សាកថ្ម ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ វិស័យទាំងអស់នេះត្រូវតែសម្របខ្លួនក្នុងពេលតែមួយ។ លើសពីនេះក្រុមហ៊ុនផលិតដែលអាចផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងរយៈពេលវែងដល់អតិថិជន នឹងទទួលបានទំនុកចិត្ត និងគុណសម្បត្តិប្រកួតប្រជែងរយៈពេលវែង។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែងដ៏កាចសាហាវ មានជម្រើសកាន់តែច្រើនពីផលិតផល ចំពោះសេវាកម្មពាក់ព័ន្ធ៕

ក្រសួងច្រានចោល ដែលថាមានមូលដ្ឋានទ័ពចិននៅសមុទ្ររាម

0

ថ្មីនេះមានសារព័ត៌មានក្រៅស្រុក Wall Street Journal បានចេញផ្សាយ និងចោទប្រកាន់ថាចិនបានដាក់មូលដ្ឋានទ័ព នៅមូលដ្ឋានទ័ពសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ក្រោយឃើញមានវត្តមាននាវាយោធា២គ្រឿងរបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohbAMCbVuC8EKnJP7SoYrriF1XWvWKWbXwDx2lsJC5xzUS6jbIeLVBgWdMSP2H4kFz5Nq6PTmTjUfFwvNnaPVMK7FoYuLHtfic7KyWKDuEFFPTdqdFb7-CADkTVWt__AIU9njw5KqeM1xVKIgiygEm-vqyE1pqAIkhGT7NMo7MF75B8PlIjzp-wuKj-w/s1280/449528362_1024384199252605_5382859260497322382_n.jpg

ជុះវិញករណីនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញមុខច្រានចោល និងបញ្ជាក់ថា៖”នាវាយោធាចិន២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេសអំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូច ការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal ដែលថា នាវានេះ បានចូលចតរយៈពេល៦ខែនោះឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiwFfPir0gGqqx5rMuK4cMnCMfOxbLOHhyphenhyphenu5_SDFOq8I1gDZMFwW0gF6-Jg3Kh0VuzJKRZvcPsvnqLK_gCiuHWIHxLQao8m9Df-KK0mBax7wiMx_7Vl-8WsmcCcOBhM01DGh1pMf6ReMkp0Pg0Ii_uqZopZMf71bcf5JZ45RibAd5TqI2qhb4g8NHDfXM/s1280/440939642_987849086239450_738036542557852657_n.jpg

គួរបញ្ជាក់ថា នៅកម្ពុជា មិនមានច្បាប់ណាមួយចែងឱ្យបរទេសអាចដាក់មូលដ្ឋានទ័ពនៅក្នុងដែនអធិបតេយ្យភាពនោះទេ ហើយនៅកម្ពុជាក៏មិនអនុញ្ញាតឱ្យបរទេសប្រើប្រាស់ប្រទេសខ្លួន ជាមូលដ្ឋានប្រឆាំងនឹងប្រទេសផ្សេងនោះដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeTLq_xqKuuM3GI1s4vtpgujAHx9VpkwAddZtproKznBWGhheMBDZFXZSOF6thXOTM0V4z7XtCCaDncnlXchUG0leIo8QmoHqRn6zOmDuJfy8whhvCCTxpobSy5KyxEGy3_wKaqEcySryhbbiAznVDaDDfzrSaXHwR2QDtPC4DxfLlTmmfRgMr-2XkaCs/s750/kc-cam2607_2x6680.jpg

ទៀតហើយ! ពលរដ្ឋឥណ្ឌាជាន់គ្នាស្លា.ប់ ក្នុងពិធីបុណ្យសាសនាដោយសារបែបនេះ

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋឥណ្ឌារាប់រយនាក់បានមកចូលរួមក្នុងពិធីបុណ្យសាសនាមួយ ប៉ុន្តែនៅសុខៗ ស្រាប់តែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងបណ្តាលឱ្យមនុស្សម្នារត់ចេញពីពិធីនេះ ។ ចុងក្រោយ វាបានក្លាយជាហេតុការណ៍សោកនាដក.ម្ម ធ្វើឱ្យមនុស្សស្លា.ប់ ជាង១០០នាក់ ដោយសារការរត់ជាន់គ្នា ។

អាជ្ញាធរឥណ្ឌានិយាយថា ហេតុការណ៍នេះបានកើតឡើងក្នុងពិធីបុណ្យស័ក្តិសិទ្ធិមួយនៅរដ្ឋ Uttar Pradesh គឺអ្នកមកចូលរួមពិធីបុណ្យជាន់គ្នាស្លាប់ ចំនួន១១៦នាក់ ដោយចំនួនអ្នករងរបួស និងអ្នកស្លាប់នឹងកើនឡើងជាបន្តបន្ទាប់ ។ អ្វីគួរឱ្យរន្ធត់ខ្លាំងបំផុតនោះ គឺអ្នកស្លាប់ក្នុងហេតុការណ៍នេះភាគច្រើនជាស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ2TSchhZFYayBr97-3Bd1jDr29d2dbVvz5-oMRDovOmcnMSc7qSYZh-S21ZT1zve4j5ZaxF-qhgecWB1DQmrsJSVFfOqJNMIREDOY4gEHjiM-rJfOGFW5lWMZ5PgQKkV1Pm9o8H9QYLNn1Z5j67bN1pLK1JZMNnKK0DG2pnFqz1j5n2Qi7M18OsBsuKk/s620/photo_2024-07-03_09-38-48%20(2).jpg

ពេលមនុស្សម្នាជាច្រើននាក់កំពុងតែចូលរួមស្តាប់ធម៌ទេសនាក្នុងពិធី ស្រាប់តែមានខ្យល់ព្យុះបក់យ៉ាងខ្លាំង និងធ្វើឱ្យអ្នកស្តាប់ធម៌ភ្ញាក់ផ្អើល និងរត់ប្រសាចចេញពីពិធីបុណ្យព្រមៗគ្នា ។ អ្នកចូលរួមស្តាប់ធម៌ទាំងនេះគិតតែពីរត់យករួចខ្លួន និងរត់ជាន់មនុស្សចាស់បណ្តាលឱ្យដួលស្លាប់នៅនឹងកន្លែង រហូតក្លាយជាសោកនាដកម្ម ។

ភ្នាក់ងារសង្គ្រោះបន្ទាន់បានជួយសង្គ្រោះអ្នករងរបួសភ្លាមៗនៅកន្លែងកើតហេតុ និងទំនាក់ទំនងទៅរថយន្តពេទ្យដឹកអ្នករងរបួសទៅមន្ទីរពេទ្យ ។ រីឯសាច់ញាច់សាកសព ផ្សេងទៀតអង្គុយយំតម្រៀបគ្នានៅបរិវេណខាងក្រៅ ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើងនេះ ព្រមទាំងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករងរបួសម្នាក់ៗចំនួន៦០០ដុល្លារអាមេរិក និងសាច់ញាតិសាកសព ចំនួន២.៤០០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguz9-CTjO6VHVq-vTNwToOM9uVKe0HRWgIBijCukStWuJjNS7YnwRy_nKOaJ2ty-3tbC7_mMmrptTPiUJtNRfd5tPfREU6KQPHm9bJqQegfPOAbmO4OCPcgEbg99jUKqh_rqDgansHM703xTCIUBDjS5a8zYxJJ-h1QnWDCF2cfRr1UDzfrf2iKQ1nrxA/s890/photo_2024-07-03_09-38-48%20(3).jpg

លោក Yogi Adityanat អភិបាលរដ្ឋ Uttar Pradesh បានបញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដយ៉ាងលម្អិត ។ រីឯពលរដ្ឋឥណ្ឌាមកចូលរួមពិធីបុណ្យបានចោទប្រកាន់អ្នករៀបចំកម្មវិធីថា គ្មានការរៀបចំគម្រោងឱ្យបានសមរម្យសម្រាប់ទទួលមនុស្សរាប់រយនាក់ពេលអាកាសធាតុក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj06bkFTIWTf_0PquIsElZJTBrmN42hqmABP1ttRJMP2Uy4GXKiP0TFJJzBfSfFCAuVLSRSERxEVv3w_VenNFokDMq5GlCZNGa1IdG2mj-YHpgjgjT9qYpHgzY0eVQ9TdhZgzxS4DvklVYvgd1s4KL_76FIpk4k7-OPD2R5deZguyR_JsIHTdTBdY0EVgo/s620/photo_2024-07-03_09-38-48.jpg

គួរបញ្ជាក់ថា ហេតុការណ៍ជាន់គ្នាស្លាប់នៅប្រទេសឥណ្ឌាបានកើតឡើងជាញឹកញាប់ ជាពិសេស ពេលធ្វើពិធីបុណ្យស័ក្តិសិទ្ធិ ដែលមានមនុស្សម្នាជាច្រើននាក់មកចូលរួមពិធី ។ ជាក់ស្តែង កាលពីឆ្នាំ២០១៦ មានហេតុការណ៍ជាន់គ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលបណ្តាលឱ្យមនុស្សស្លាប់ ចំនួន១១២នាក់ ។

ដូចគ្នានេះ កាលពីឆ្នាំ២០១៣ ពលរដ្ឋឥណ្ឌាមកចូលរួមពិធីបុណ្យមួយបានជាន់គ្នាស្លាប់ ចំនួន១១៥នាក់ នៅលើស្ពានក្បែរវត្តមួយកន្លែងនៅរដ្ឋ Madhya Pradesh ។ រីឯនៅឆ្នាំ២០០៨ ក៏មានហេតុការណ៍ជាន់គ្នាស្លាប់ដែរ ក្នុងអំឡុងពេលធ្វើពិធីបុណ្យសាសនានៅវត្តមួយក្នុងទីក្រុង Jodhpur ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmdiFIyRZpoRxp6kThqKuTEHBVH4CPLxtljxE2QqedYA_higfHj-Wi_QLKZMeXe0bHr9VEBE9rLklHZ9pdCuGLO_aSWwd1nsaCLbB9TCbHKw2pk7UrxtQgnh8g5tv-xLH_isJo8yF-ZMc7MeEeGJO6l1QWmc5hW_MWbUNgaBAnRhpw4nxrrAuqkBV0yhk/s740/5cdfd0b4-2567-408a-8d76-751e8af09299.jpg

ព្រៃអាម៉ាហ្សូនត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យសត្វរាប់ពាន់ក្បាលបាត់.បង់ជីវិត

0

ប្រេស៊ីល៖ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ព្រៃអាម៉ាហ្សូនបានជួបប្រទះនឹងភ្លើងឆេះព្រៃចំនួន ១៣,៤៨៩ ករណីកើនឡើងជាង ៦១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺជាតួលេខដ៏អាក្រក់បំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
យោងតាមទិន្នន័យផ្កាយរណបដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែកក្កដា បានបង្ហាញថា មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃនៅក្នុងប្រទេសប្រេស៊ីល ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfDwLl7niQ0aWm0UlI86UTmSIl7sNBmW-BBW18b4luLqllqzBL9_QJy-SWv7OU_-159eGld2fFUFKe5ciKvOZOl_wFzqdUB4KIlQ3-WCAeiqVn2zmw7p9dcNOW-rD7Rx3mrju5Wi1uV2g8a0D-DZGplzEU1p2EGMxtC-8QaMsVAyf_exHXQ8OcE55AzKM/s1200/photo_2024-07-03_09-32-28.jpg

ទោះជាយ៉ាងណាក៏ដោយ យោងតាមវិទ្យាស្ថានជាតិប្រេស៊ីលសម្រាប់ការស្រាវជ្រាវអវកាស (INPE) បានឱ្យដឹងថា បច្ចុប្បន្នការកាប់បំផ្លាញព្រៃឈើបានថយចុះបន្តិចហើយ អាស្រ័យហេតុនេះផ្ទៃដីកាប់បំផ្លាញព្រៃឈើក្នុងអំឡុងថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំនេះគឺបានថយចុះ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រៃអាម៉ាហ្សូនត្រូវបានគេចាត់ទុកថាជា “សួតបៃតងនៃផែនដី” ដែលជួយកាត់បន្ថយការឡើងកំដៅផែនដីដោយការស្រូបយកឧស្ម័នកាបូនិក។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ប្រព័ន្ធអេកូឡូស៊ីពីរផ្សេងទៀតនៅក្នុងព្រៃអាម៉ាហ្សូនភាគខាងត្បូង រួមទាំងវាលភក់ត្រូពិច Pantanal និង Cerrado savannah ក៏បានកត់ត្រាចំនួនកំណត់ត្រានៃភ្លើងឆេះព្រៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn13fvJRhZJyc3YrT7nMa07qfkHEoJTglF666pEg-7bPt3jrLIt_DGNwRBtCdXLn7iVmzTiv9dFDQG0gD4VBLej049QHziaheZ869zwFZ6W-YtQWtRBy6A3xUIaEOpesIKOBB53Oc3meqfYF781k53GLSPv5-_sqvb0_ePrt8sGcvgVVLeYgtqZqX69_8/s800/photo_2024-07-03_09-32-52.jpg

Pantanal គឺជាតំបន់សើមត្រូពិចដ៏ធំបំផុតមួយរបស់ពិភពលោក ដែលភាគច្រើនស្ថិតនៅក្នុងរដ្ឋប្រេស៊ីល Mato Grosso ខណៈដែល Cerrado savannah មានទីតាំងនៅប្រទេសប្រេស៊ីល។ នៅតំបន់ Pantanal ដែលជាផ្ទះរបស់ក្រពើ Caiman រាប់លានក្បាល សេក សត្វកណ្ដៀរ និងជាជម្រកនៃដង់ស៊ីតេសត្វខ្លាខ្ពស់បំផុតរបស់ពិភពលោក មានភ្លើងឆេះព្រៃចំនួន ៣,៥៣៨ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើងជាង ២,០០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8MVuiZr0HdygXMJKCzRVRCnLiG6q0YI79L4PE2buhPnI1g6a1qX8HDAw6REjMHjoGUrt66yPRgxbrtQBQWmvd6ePUwC-6sGPHZf8Fqb0nvaazGXMwlnokMdmZ7RT7HW-tNj2ODqAgmvFws5H7R7su4jSHm0sxLmdaTU2efceP1ByRJQ290h6AZmrfrXA/s1200/photo_2024-07-03_09-33-21.jpg

នៅក្នុងខែមិថុនាតែមួយ គឺមានភ្លើងឆេះចំនួន ២,៦៣៩ ត្រូវបានគេរកឃើញ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ៦ ដង។ អ្នកជំនាញនិយាយថា ស្ថានភាពនេះគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ព្រោះភ្លើងឆេះព្រៃតែងតែកើតឡើងនៅឆមាសទីពីរនៃឆ្នាំ ជាពិសេសខែកញ្ញា ជារៀងរាល់ឆ្នាំនៅពេលដែលអាកាសធាតុស្ងួតខ្លាំងបំផុត។ កាលពីសប្តាហ៍មុន រដ្ឋ Mato Grosso ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយអាជ្ញាធរបាននិយាយថា ពួកគេត្រូវតែចល័តអ្នកពន្លត់អគ្គីភ័យមកពីតំបន់ផ្សេងទៀតដើម្បីពន្លត់ភ្លើង។ ទន្ទឹមនឹងនេះដែរ នៅតំបន់ Cerrado ដែលជាតំបន់វាលស្មៅដ៏ធំបំផុតមួយក្នុងពិភពលោក ក៏មានភ្លើងឆេះព្រៃចំនួន ១៣,២២៩ ត្រូវបានកត់ត្រាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះដូចគ្នា ដែលស្ទើរតែស្មើនឹងចំនួនភ្លើងឆេះព្រៃនៅ Amazon ទាំងមូល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAzfFF23eAMcwhLQmuz2a9Sc_fHU-nyIrBjHq3Q9RQaEkkGHhBGEiYwHZYliB1gtsd42cllsQovVsmU5nrT4AiTBPpGpIujUTFhNBWoUqIqtR5bGjx70tYzqW9svJW1ilfqv3kmnCuYnoXZUSbVYeIi3HRzZ66QCH9Nlbcge4c1d285iNKbbdeEJKfPqM/s1200/photo_2024-07-03_09-33-39.jpg

ស្ងាត់ភ្ញៀវទេសចរនៅសៀមរាប មកពីសេដ្ឋកិច្ចសកល និងសង្គ្រាម

0

ដោយឃើញមានការបង្ហោះ និងចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម ជុំវិញការកង្វះភ្ញៀវទេសចរនៅខេត្តសៀមរាប ដែលពលរដ្ឋមួយចំនួនយល់ឃើញថា៖”ការបង្កើតព្រលានយន្តថ្មី ហាក់នៅតែមិនទាន់អាចជំរុញកំណើនភ្ញៀវទេសចរបាននៅឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGyeTzQ1C5v1mWmdePazhknTsVNn7rl3pWG5M4fqkLk5po5xWTns5SzhDd0-31Afbb7FNeCVbZGB9pCZim2CKowMhVDw3IeMOuwmZO1IgfRZblKxubsKLGvrX8CIfSsEoAsd-ZHznLwfIL-pcKXj_8CWOKyhThmzeLXDSQLeZ-YLdvNpc1rSZoMP0HJFQ/s1200/416350439_665163475814007_4968754285337167154_n.jpg

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក សុីន ចាន់សិរីវុត្ថា៖”ចំពោះស្ថានភាពការស្ងប់ស្ងាត់នៃភ្ញៀវទេសចរ ដោយសារតែរដូវកាលនេះ ជារដូវកាលធ្លាក់ចុះនៃភ្ញៀវទេសចរ (Low Season) បូករួមនឹងស្ថានភាពសេដ្ឋកិច្ចសកល”។https://cdn.mainichi.jp/vol1/2023/11/16/20231116p2g00m0in058000p/8.jpg?1

លោកបានសង្កត់ធ្ងន់ថា៖” ការស្ងប់ស្ងាត់ភ្ញៀវទេសចរនេះ មិនពាក់ព័ន្ធជាមួយនឹងព្រលានយន្តហោះថ្មីនោះទេ ខណៈបច្ចុប្បន្នព្រលានយន្តហោះថ្មី កំពុងបំពេញការងារបានយ៉ាងល្អ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHL0jamMVNSfAIHsKi67vHMfq4qBbb8_qMi12vKJTa0Ekax7XUQGlNVnp1jhmKieDFZG7wkxCPJVKykw1OzcUy_0M0TP7icyl2gI6epgIh7kz4iDyY-ho5L_zFjF6HejP4yDtK4dP5X7xXgdQvC1qYa8In4gwAg9Yr4UIo2PSNeVvQhCw1zUUZXP7HQe4/s1150/DSC08364-1-1150x782.jpg

បញ្ហាស្ងាត់ភ្ញៀវទេសចរនៅសៀមរាប កំពុងក្លាយជាបញ្ហាចោទដ៏ក្តៅមួយ ស្របពេលដែលថ្មីៗនេះមានការបិទហាងជាបន្តបន្ទាប់ សូម្បីតែអ្នករត់កង់បី ក៏បាត់ចំណូលចម្បងរបស់ពួកគាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm7fehOnlppZGoO6Z_Wl_NTS_qLWIpLG4R8gzULLQJuEtC2hIgeYVn0rKuaZc10YZ_e5b_ZxVW-IDpnNMqQnrvmyw-BolCbP2sIvdHMT73cfuQvMlNHexjSkMvkag-iAemGizP6QlQxK7WdzCof1YJbCtpXjAEGhXBgcGtkQt_LySiI1QZQdTgQdRrmiI/s990/Siem-Reap-Pub-Street.png

តែយ៉ាងណាមិញ ជុំវិញករណីនេះរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ ដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យច្រើនដូចមុនវិញ៕

Vienna ជាប់ចំណាត់ថ្នាក់ទី១ ជាទីក្រុងគួរឱ្យរស់នៅបំផុតលើពិភពលោក

0

ប្រទេសអូទ្រីស ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ Economist Intelligence Unit (EIU) បានផ្សព្វផ្សាយរបាយការណ៍បង្ហាញពីសន្ទស្សន៍ភាពរស់នៅលើពិភពលោក (Global Liveability Index) បញ្ជាក់ថា ទីក្រុង Vienna របស់ប្រទេសអូទ្រីស បានជាប់ចំណាត់ថ្នាក់ទី១ ជាទីក្រុងគួរឱ្យរស់នៅបំផុតលើពិភពលោក ។ ទីក្រុងនេះបានជាប់ចំណាត់ថ្នាក់លេខ១ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា (ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh40J7jRkwAW-uryjwC4N3DqZHNh0bBqPDhMB7dSxUz1L0ENOvaputVnil4i_5Z2Nri9wlMPmX8ZFhH3Ed-eKMFfFlAOMYdV1ga07mPXHgWb_2cnYbDHlRXuCGvDY0apMDLfU3X8cuogfCddwYSOrxDi-oJDFAL1LHolow0xDl4Daq9sR7ZHnN6vyCzyaM/s1500/vienna-austria-VIENNATG0621-ecb0ee926c2d49c4bce610db594f7405.jpg

ការចាត់ចំណាត់ថ្នាក់នេះ គឺបានដាក់ពិន្ទុទីក្រុងចំនួន១៧៣ នៅលើពិភពលោក ដោយការដាក់ពិន្ទុនឹងផ្អែកទៅលើកត្តាសំខាន់ៗចំនួន៥ រួមមាន ៖ ផ្នែកសន្តិសុខ, ការថែទាំសុខភាព, វប្បធម៌ និងបរិស្ថាន, ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAuQVmW5M2lFSl7JATEaUDcFAnNliaLqxqEvTFFdX3VyR3-LLJ7l2OEOvGn11XAGJcahU_QL9OFt8NPQDQTFjYekfRrlRLlkwvlfFEnW93MPpFzyofaiOIk8UX_pJys8SZsXka6ejMOC9BIFtPsSWy42DPWR3PWoBmdsBg1PCbBz2IXy9lvM_qOx0ncXU/s1568/vienna-05-scaled.webp

ទីក្រុង Vienna បានទទួលពិន្ទុពេញចំនួន១០០ពិន្ទុ លើកត្តាចំនួន៤ ដូចជា ៖ ផ្នែកសន្តិសុខ, ការថែទាំសុខភាព, ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ។ រីឯកត្តាវប្បធម៌ និងបរិស្ថាន គឺទីក្រុង Vienna ទទួលបានពិន្ទុត្រឹមតែ៩៣.៥ពិន្ទុ ដោយសារទីក្រុងនេះពុំបានរៀបចំការប្រកួតកីឡាសំខាន់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQOhaZHCqk0gAWAYH2-h1DYzyrczAhCze1heyI5R_xh2Fssuy1QRfKaP05UHI0IZX7AbS41onXbiu01nid_9oAH78wfkyL8_VcOP01yAawbsSx8bYpgvL1rZDU-s8OXfD-5UEHytN-FxDxzD3meMV-L5kdgr-2QFjt508yAzLFHbZLgzNPVU_qx6xhq6Q/s1600/https___tf-cmsv2-smithsonianmag-media.s3.amazonaws.com_filer_public_32_56_32567fd7-11ed-4c2d-b7d6-e9fcc182ff07_gettyimages-1354060453.jpg

ចំណែកចំណាត់ថ្នាក់ទី២ បានទៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងចំណាត់ថ្នាក់ទី៣ បានទៅទីក្រុង Zurich ប្រទេសស្វីស ។ រីឯចំណាត់ថ្នាក់ទី៤ គឺទីក្រុង Melbourne ប្រទេសអូស្ត្រាលី ខណៈចំណាត់ថ្នាក់ទី៥ គឺទីក្រុង Calgary ប្រទេសកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFdkMsxad7CQCVCMdL2nWZPrPF2XTnul2z0vqkZkEBYiCRmbKCvN4z8R014XvMicd2xkloPeDadgcWCpz5t-ioGaInGtx3rrEehoaoimSu5_gVCoHPefWOJt-ItUOlscxi1Q8qFrZ3mmy7n04FsDcZQaiNaYDFtdg2VMjYMeFSVnO-Ex3802wlgsI4lek/s970/HeroWhyVienna-ViennaSunrise-CreditiStock-CHUNYIPWONG.jpg

របាយការណ៍របស់ Economist Intelligence Unit បញ្ជាក់ថា ប្រទេសនៅអឺរ៉ុបខាងលិច នៅតែជាប់ចំណាត់ថ្នាក់ជាតំបន់គួរឱ្យរស់នៅបំផុតលើពិភពលោក ប៉ុន្តែពិន្ទុស្ថិរភាពក្នុងប្រទេសបានធ្លាក់ចុះ ដោយសារមានការធ្វើបាតុកម្មកើនឡើងនៅប្រទេសផ្សេងៗ ដូចជា ៖ កំណើនពួកជ្រុលនិយម, គោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប, ការប្រឆាំងនឹងជនអន្តោប្រវេសន៍, ជម្លោះភូមិសាស្ត្រ, វិបត្តិលំនៅឋាន និងអតិផរណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirRDYVHhceSMipn-2UkyBAInK9LHNuC5KVjv7gKsYoaiIvOJw1h26VgrS6VRyg4-QIFHgpr7OJRAQiAzJ-pGDVQ3aPURaoHkxrNs19phiryry1VBpJz74egH6QvVowkzKV-TDoeGqIlr4l48vx02aqmwLk2ZoEyTZFVMmcTFOjDwXjQXnfFGBKbU0g6Ps/s975/0a.jpg

រីឯចំណាត់ថ្នាក់របស់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បានធ្លាក់ចុះទាបជាងទីក្រុងផ្សេងៗ គឺធ្លាក់មកនៅលេខរៀងទី១១២ ដោយសារទីក្រុងនេះកំពុងប្រឈមនឹងស្ថានការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ ដូចគ្នានេះ ទីក្រុង Damascus ប្រទេសស៊ីរី បានខូចខាតដោយសារការធ្វើសង្គ្រាម ទើបទីក្រុងនេះទទួលបានពិន្ទុទាបជាងគេ ៕

តារាសម្ដែង Kim Soo Hyun និង Kim Ji Won ផ្ទុះពាក្យចចាមអារ៉ាមស្នេហា

0

នៅថ្ងៃទី ១ខែកក្កដា តារាសម្ដែងដ៏ល្បីល្បាញនិងស៊ីថ្លៃបំផុតនៅប្រទេសកូរ៉េខាងត្បូង Kim Soo Hyun ថ្មីៗនេះបានបង្ហោះរូបថតចំនួន ៤សន្លឹកនៅលើ Instagram របស់ខ្លួនដោយបានថតរូបក្នុងអំឡុងពេលកម្មវិធីជួបអ្នកគាំទ្រដំណើរកម្សាន្តនៅអាស៊ីរបស់ខ្លួន ប៉ុន្តែមានភាពដូចគ្នាខ្លាំងទៅនឹងរូបភាពតារាសម្តែង Kim Ji Won ដែលធ្វើឱ្យផ្ទុះពាក្យចចាមអារ៉ាមស្នេហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3GbyjrZokJ6QREQLGZzxBSIFUvIzV1KU5IxVCWwvazK_Al8fH-U8XmRFFh23imu2K7uyJv3WaqEK9I6kpoDz4GxS05MfqanY79PVwG0bNnSnDon2NMZSBSDrschD5_LfowKq5ceB9y9ph1AIDL-32x8mDmcj6UrjjEAPOzpRzsAEFaZpRLrK6-n1osCc/s973/image_2024-07-02_14-11-48.png

អ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញភាពស្រដៀងគ្នារវាងការបង្ហោះរបស់ Kim Soo Hyun និង Kim Ji Won ដែលបានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់ពណ៌ខ្មៅនៅក្នុងព្រឹត្តិការណ៍ Dior នៅតៃវ៉ាន់។ នេះបានជំរុញឱ្យមានការរំពឹងទុកអំពីស្នេហាដែលអាចកើតមានដោយដាក់ឈ្មោះវាថា «Lovetagram» ដែលមានន័យថាការបង្ហោះគូស្នេហ៍ធ្វើឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ បន្ទាប់ពីមានការភ្ញាក់ផ្អើល Kim Soo Hyun បានលុបរូបថតភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi42Virc7NF_4nOL105khearek7gkZ8jbqU5Jom7NGBbrjz-a2HSUrajJVYx9H4D2R4I3OMbnYJlLtj0AHt3eJACoImIV_Y4M9H9a_kA-ejuS-x9c6udPK4_svQx6deIGgvwZCsS9SNuYccykv4sYlJzIdJqLYnyoCnvia4TDipwUZEhnCYQ66_GjxYVxs/s824/image_2024-07-02_14-11-47%20(3).png

ទោះបីជាមានការរំពឹងទុកជាបន្តបន្ទាប់ក៏ដោយ ទាំងភ្នាក់ងាររបស់ Kim Soo Hyun និង Kim Ji Won បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ។

Kim Soo Hyun និង Kim Ji Won ធ្លាប់សម្តែងជាគូស្នេហ៍នឹងគ្នាក្នុងរឿងភាគដ៏ពេញនិយមរបស់ទូរទស្សន៍ tvN មានចំណងជើងថា «Queen of Tears» ដែលទទួលបានអត្រាអ្នកទស្សនាបំបែកកំណត់ត្រា ២៤.៩% ដែលធ្វើឱ្យវាក្លាយជាកម្មវិធីដែលមានអត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ tvN ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX91J2oW4tMHzD6TrvNE5gCoEWMbXshMtVJsLDZ9WbL3KhAwyRgZlRjQqiNwkymiHjHmykCGhk7aShNf15KQcpDBUVUO_Ocx6LAoRZP2tfhrx3N9-62kbMfrdZF6Qp5XUadHuTj-SOluGtRDDviq2DgxqdnxQWt803NWrKCl-jEKUd-8X1f0TKMaeEjW0/s968/image_2024-07-02_14-11-50.png

មិនត្រឹមតែលើកនេះប៉ុណ្ណោះទេដែលអ្នកទាំងពីរធ្វើឱ្យហ្វេនៗសង្ស័យថាតារាសម្តែងទាំងពីររូបនេះទាក់ទងគ្នា ដោយកាលពីកន្លងមកនេះ Kim Soo Hyun និង Kim Ji Won ស្លៀកពាក់ស្រដៀងគ្នាសឹងតែដូចជាសំលៀកបំពាក់គូស្នេហ៍ជាហេតុពាក្យចចាមអារ៉ាមរបស់ពួកគេកាន់តែរីកសាយភាយបន្តបន្ទាប់។

Kim Ji Wonមានអាយុ ៣២ ឆ្នាំបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១៨ ហើយបានឡើងល្បីល្បាញយ៉ាងឆាប់រហ័សតាមរយៈការសម្តែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនជាពិសេសចុងក្រោយនេះបានគ្រងតំណែងជាតួឯក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiaVGbcU6iYdGjHIdKWA2In5NHb5g1NTY8vRWioyjDE_0ALPmVY7YnKgmkH3m_QjjCOpRALNt1aX2xRgUaVAvbJS7OXEUOzVO7U8CajdJRVTKGKgiAVoD5tPAuZIgxrVE_X1IzSHfb9vgWCAGfpB2YaRVdJStjSVHsM4PVHiYAbzqgug3ttDwIlwEgeds/s1133/image_2024-07-02_14-11-46.png
Kim Soo Hyun មានអាយុ៣៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាតួអង្គលេចធ្លោតាមរយៈរឿងភាគជោគជ័យជាច្រើន។ បច្ចុប្បន្ននេះ Kim Soo Hyun បានក្លាយជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈមានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧ លានដុល្លារអាម៉េរិក ដែលរួមមានការកាន់កាប់អចលនទ្រព្យចម្រុះ រថយន្តទំនើប និងភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងៗ៕

បទផ្ទុះភ្លាម មាលា បង្ហាញរូបភាពនិងវីដេអូមាននៅក្នុង MV Lisa ធ្វើឱ្យមានមតិជជែ.កវែ.កញែ.ក

0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា ដែលមានសន្ទុះគាំទ្រខ្លាំងនារយៈពេលចុងក្រោយនេះ កំពុងធ្វើឱ្យមានការជជែកវែកញែកពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីបង្ហោះរូបភាពនិងវីដេអូបង្ហាញទិដ្ឋភាពនៅ China Town ក្នុងប្រទេសថៃដែលមាននៅក្នុង MV Lisa ។ រូបភាពរបស់ មាលា ធ្វើឱ្យមានការសរសើរច្រើននិងមានមតិរិះគន់ខណៈគណនីហ្វេកប៊ុកជនជាតិថៃចូលមកអរគុណនិងបង្ហាញពី Soft Power របស់ Lisa។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAARI30X37K7lHIqfXQ7jRn8SvBETe5JDbeWLa6dVc6WPd3Jg8iwA0sB1wfubC9bRQDNdRA0BzZV2RDUFfYXYn8Xv9StzUlyhm_sMVOjkQA_y8XQpILcNA9pcLxKVh-066cqNYUDPhu9uEXheGX1ECix5nZvGB2Vq_iwFgE__tJdftTGTHf52ymWjZBq0/s1800/image_2024-07-02_11-36-27.png

ជឿជាក់ថាសម្រាប់អ្នកតាមដានវិស័យសិល្បៈអាចនឹងស្គាល់តារាស្រី មាលា មិនខានដែលជាតារាម៉ូដែលកូនខ្មែរកាត់បារាំងដ៏ស្រស់ស្អាតនិងបានលេចមុខដើរតួក្នុងវីដេអូចម្រៀង វណ្ណដា និងរឿងខ្លីជាមួយតារាចម្រៀង ថេណា ដែលធ្វើឱ្យសន្ទុះប្រជាប្រិយភាពរបស់នាងហក់ខ្ពស់ត្រូវប៉ាន់លើទីផ្សារយ៉ាងខ្លាំង ខណៈ មាលា ត្រៀមចេញស្នាដៃដំបូងសម្តែងជាតួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំជាមួយតារាសម្តែងមីយ៉ាន់ បៃតាកន ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ កន្លងមកនេះ មាលា ក៏ត្រូវបានជនជាតិថៃសរសើរថាមានមុខមាត់ដូចតារាសម្តែង Praya Lundberg ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudVFgsVPJvPQ1w3ThG67BLEf8yngh7E24xE-F-BeOYSQ9vAc3AO71P9uvop6V1uax-3ngYDSoKLeglAyVgc1qCqVjHwdAz3JlhJi1hz3kVhxy5-T1l7EcDWYAa9RGGgVp0Swp4htExzlNzXr03vKM2kOyGomjU6wQBIccvhnsJCcxbWsk4KoI81u9e6E/s1800/image_2024-07-02_11-36-33.png

ថ្មីៗនេះ មាលា បានបង្ហោះរូបភាពនិងវីដេអូនៅ China Town ក្នុងប្រទេសថៃបន្ទាប់ពី Lisa សមាជិក BLACKPINK ទម្លាក់ MV Rockstar ដែល mv នេះថតនៅប្រទេសថៃដោយបង្ហាញរូបភាពនៅទីនេះដូចគ្នាដែលធ្វើឱ្យប្រជាជនថៃរំភើបចិត្តជាខ្លាំងព្រោះគេជឿជាក់ថាMV បង្ហាញពីកន្លែងទេសចរណ៍នេះនឹងកាន់តែទាក់ទាញភ្ញៀវទេសចរបន្ថែមកាន់តែច្រើនទៀតពីឥទ្ធិពលរបស់ Lisa នៅទូទាំងពិភពលោក។ ប្រការនេះធ្វើឱ្យមានការទទួលស្គាល់ថា Lisa ជាSoft Powerដ៏សំខាន់សម្រាប់ប្រទេសកំណើតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-phMhfwvLLUi3hukgOTNmb5W-lHjRGPeOKG6eCHI4u85rmwM0cOkTwJ23u1Js7Pnmo4hkCfn_25utuIPYHBtThDWO7SyuZPpveU2WYi2r4zfnGdWEdsOTXXm3NIShEe0dimYeviZhCh2qU9kBoenoLqEZQCNAQ1Wmaf7oeY46ZURpePQA5MarThk6Qok/s1590/image_2024-07-02_11-36-26.png

នៅពេលដែល មាលា បង្ហោះរូបភាពនៅទីនោះស្របពេលបទចម្រៀង lisa កំពុងល្បីខ្ទរខ្ទារ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការមិនពេញចិត្ត ខណៈពេលអ្នកលេងបណ្តាញសង្គមថៃចូលមកអរគុណការបង្ហាញរបស់ មាលា ដែលមក China Town នៅប្រទេសរបស់គេ ថែមទាំងដាក់ចំណងជើង Baby I’m a Rockstar ទៀតធ្វើឱ្យពួកគេលើកឡើងពី Soft Power របស់ Lisa ដែលហាក់ដូចជាចង់សើចចំអកមកកាន់មាលាដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqvEyThcLd5wKCyqOFrkrpb-4HdpZCs39yDLpx-V4oegVSdeAn3WWN8x819dfEbGyXaeLldSBxe1_EVJ3qHLgqGmpao-VhrCGfs3orlNBWVLJ9_MDNRdTUJdhliTu6wpEZm_2SfY6I4ECeTRQTFcQiALpLn-keA3wvKS6HX2mXZHbgKZajQ_yUli3QTSc/s1789/image_2024-07-02_11-36-21.png

ទោះយ៉ាងណា អាចថានេះគ្រាន់តែជាការស្រលាញ់ទៅកាន់អាយដលប៉ុណ្ណោះ ព្រោះមិនថាតារា ឬទស្សនិកជនធម្មតានោះទេគឺសុទ្ធតែមានអាយដលនិងចំណង់ចំណូលចិត្តរៀងៗខ្លួន។ណាមួយនាងជាតារាម៉ូដែលដូច្នេះមិនថានៅប្រទេសកម្ពុជា ឬប្រទេសផ្សេងទេគឺនាងតែងតែមានរូបថតថ្មីៗជូនអ្នកគាំទ្រហើយ៕

 

 

ផ្អាកការងារមន្ត្រីនគរបាល២រូប ក្រោយកាក់ចាប់ពលរដ្ឋម្នាក់បណ្តាលឱ្យដួល

0

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានការបង្ហោះវីដេអូមួយ ដែលគេឃើញមានប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ដោយបានព្យាមយាមឃាត់នារីម្នាក់ឱ្យឈប់ផាកពិន័យ តែបែរជាធ្វើឱ្យនារីម្នាក់នោះដួល ហើយថែមទាំងមិនជួយលើកម៉ូតូវិញទៀត។

ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ និងផ្អាកការងារបណ្តោះអាសន្ន ទៅលើមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ដោយរងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច។

គួរបញ្ជាក់ថា មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយពួកគាត់មិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw1Y7acJHzzy1LgLMUrm7gGm7oXZnG3EpFPJBQEbfBH3BYAU2dT9FQul8BqUCOkxbmLqf6HITWhbs3styHD5oRKIeyrEaz23xtfPC28rhLyCGFBoeJiN6KH29WRD2KdUKL5Zv_vE7AIKicHw2G5VZHeCVqqpDzeOZY5Qy8eoqr85hyphenhyphenXwbzrahDHObX9Kk/s1280/449675946_1022328519253927_3493943811499707589_n.jpg 

Jennie ឈ្នះពានរង្វាន់ «តារាសម្តែងឆ្នើមក្នុងស៊េរីអន្តរជាតិ» នៅប្រទេសប្រេស៊ីល

0

Jennie សមាជិកក្រុម BLACKPINK សម្រេចបានជោគជ័យថ្មីមួយទៀតក្នុងអាជីពរបស់នាង តាមរយៈការឈ្នះពានរង្វាន់ជាតួឯកស្រីឆ្នើមក្នុងកម្មវិធី International Series Awards នៅឯ SEC Awards Brazil 2024។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះកើតឡើងសម្រាប់ការសម្ដែងរបស់នាងនៅក្នុងរឿង «The Idol» របស់ HBO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBpWQ41wakZk2-DPmkS9sb-pQJV9X1IF6tMre_T9SPNlFrkrbe2G7jdPGtYlO4DDg1ZvqgWD4YoI0X6yX7OTKhinzFN9SDOWTI7qGC7KAXycyvKmKTQWx0-Ixhyphenhyphen61lAxWev57AuEdsz0A6kgQntaZP88gncZ18g3iWxQnk9KnN0kvnU0vmy1AP3ShWiWU/s787/image_2024-07-02_10-14-19.png

តួនាទីរបស់ Jennie ក្នុងរឿង «The Idol» បានកត់សម្គាល់ការបង្ហាញខ្លួនដំបូងរបស់នាងនៅក្នុងពិភពសម្ដែង និងបានដើរតួជា Dyanne ដែលជាតារាបង្ហាញសមត្ថភាព និងទេពកោសល្យរបស់នាងលើសពីឆាកតន្ត្រី។ នៅឯការបញ្ចាំងលើកដំបូងរបស់ខ្លួន «The Idol» សម្រេចបាននូវការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយទទួលបានអ្នកទស្សនាចំនួន ៩១៣,០០០ ទូទាំងពិភពលោកនៅថ្ងៃដំបូងរបស់ខ្លួនដែលជាកម្មវិធីដែលមានអ្នកមើលច្រើនបំផុតនៅលើ HBO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpgNK_X1hGXypviaifmQUMT45NJWwkkEGBP5LXAtogjU1L4z4vI3NmJdNjIm2unyv38jEw53B6iVdVjpCcvt7eC_2w0LvULSusVeWKNoI2N94jtO2iFkEBtPkL78bmhfy6kPPv8r8AisEs4_xoz4068AKrHV7MGDr_0BIY5J-JCO8_InSC_SOKZEjsw0/s589/image_2024-07-02_10-14-20.png

ប្រជាប្រិយភាពភ្លាមៗរបស់វាបានដាក់វានៅលើកំពូលនៃតារាងស៊េរីទូរទស្សន៍អនឡាញក្នុងការចូលរួម ការសម្តែងលើសពីកម្មវិធីនៅលើវេទិកាដែលបានបង្កើតឡើងដូចជា Netflix និង NBC ។ លើសពីនេះ «The Idol» បានយកឈ្នះលើការទស្សនារឿង «The Last of Us» និង «Wednesday» កាន់កាប់កន្លែងពិន្ទុច្រើនតាមអ៊ីនធឺណិតសម្រាប់កម្មវិធីទូរទស្សន៍ចាប់តាំងពីខែមករា ឆ្នាំ២០២២ នេះបើយោងតាមស្ថិតិទូរទស្សន៍អស់រយៈពេលជាង ៣០ ថ្ងៃជាប់ៗគ្នា ដោយសារប្រជាប្រិយភាពរបស់ Jennie និងឥទ្ធិពលរបស់នាងដែលជាតារា K-Pop ដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwgditSKJqNkk2t5pNip_R_FCMmo01821Y4Me6mjlitXr_hJFO8FRxJql0mUDEjMZf6D4vomXaqVz3oZaahlzK5XkcBUt5Ds-os3jEeK7q5S-okRkmycNLuB4OA-LRwPtmN0aG4EJ3xrlh_cVbUt0_1PMTMcXrL7VuldMSXgI4_WIT18zvTdZEALMF8I/s954/image_2024-07-02_10-14-21%20(4).png
ការឈ្នះពានរង្វាន់ជាតួឯកស្រីល្អបំផុតនៅក្នុងស៊េរីអន្តរជាតិនៅឯ SEC Awards Brazil 2024 បង្ហាញពីការកើនឡើងនៃការទទួលយក និងការកោតសរសើរចំពោះតារា K-pop ដែលធ្វើឱ្យការផ្លាស់ប្តូរជោគជ័យទៅកាន់វិស័យកម្សាន្តផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFbgxTjvNKNn00eH2YyFQJotEeMKnPyQfJgSBGCiTf9Bh7LkYlNMFFmfX-Oh53MMhWS5c8R6CrmhRvVtfy2KpAiZZGHcztZdzZEgUXdozOY9WRO_UGayGYdUdij4-Jw1f7ia2FTECb6X6MpW1kkjqRJrFw-fidU_hCGr1uRrjmgahljZ7l6yQJbI0HLGQ/s589/image_2024-07-02_10-14-21.png

គួរបញ្ជាក់ផងដែរថា ដ្បិតថារឿងដែល Jennie សម្តែងលើកដំបូងនេះទទួលបានការគាំទ្រច្រើនក្តីប៉ុន្តែរឿងនេះផ្ទុះនូវពាក្យរិះគន់ច្រើនដូចគ្នាដោយសារតែភាពស៊ិចស៊ីស្រើបស្រាលរហូតខាងក្រុមហ៊ុនសម្រេចចិត្តមិនបន្តផលិតរដូវកាលទី២៕