ក្មេងប្រុសដ៏កម្សត់ម្នាក់ដែលត្រូវឪពុករត់ចោលតាំងពីតូចរស់នៅជាមួយជីដូនដើរសុំទាននិងម្តាយដើរលាងចានដើម្បីចិញ្ចឹមក្រពះធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក។ បន្ទាប់ពីវីដេអូបានសាយភាយកុមារ ញ៉ ឆានីត ត្រូវបានសប្បុរសជនចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ខណៈបន្ទាប់ពីតារាចម្រៀង ជី ដេវីត ប្រកាសឧបត្ថម្ភ២០០ដុល្លារក្នុងមួយខែរយៈពេលពេញមួយឆ្នាំពេលនេះកុមាររូបនេះទទួលបានក្តីសន្តោសពីតារាចម្រៀង ខេម ដូចគ្នាប្រកាសឧបត្ថម្ភពេញ១ឆ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8dULVkPWt28D1XNSW2r6LA120GY32FSnLuUOEgjAeHvB4crJNpCVHEUoE7JVA-OHjzfdncBhMzTsJx-DH24PEC66OAHtE3m7TnkEkddKMCJQjzZgaPFkHgT6xOLZagcIvOYNnvASPGI8k3yEmMbvvhNMNUjlV5Fu9YmLso8bixBshZT5r97CK9fP5a3o/s1440/449853584_1075365970619393_3589349466682766561_n.jpg

ព្រឹកថ្ងៃទី៥ កក្កដា តារាចម្រៀង ខេម បានបង្ហោះរូបកុមារ ញ៉ ឆានីត ដោយបានប្រកាសថា «ឃើញការលំបាកក្មួយពូនឹកឃើញអតីតកាលពូដែរ ខ្ញុំមានការអាណិតក្មួយណាស់ ពូនឹងឧបត្ថម្ភក្មួយសម្រាប់ការរៀនសូត្រនិងជីវភាព ១០០$មួយខែ ក្នុងរយៈពេលមួយឆ្នាំ សូមក្មួយទំនាក់ទំនងមកផេកផ្លូវការដែលបងបានបង្ហោះនេះបាន»។ ក្រៅពីទឹកចិត្តរបស់ ខេម ក៏មានសប្បុរសជននានាប្រកាសជួយកុមារកម្សត់ ញ៉ ឆានីត ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfh9AbwQ27KwCM5F255Ai-Fz4iudTjURTKk_2fktgNr5QPoqIVbFa5eyklB5ulNbbwJTVOKp3PM8pwhCegeziWzW9_eO2DLoz7Flk0jkIJh8ujKCgyVWaEwJjUegYlTUoXUzpuLaz-rnhXe6YW-tvGUjMwYx3Rpf6-7zim_rU0sH532rtCGzPOWterlmU/s2048/image_2024-07-03_09-10-37.png

មុនការប្រកាសរបស់តារាចម្រៀងសំឡេងស្អក ខេម ជួយឧបត្ថម្ភកុមារ ញ៉ ឆានីត ចំនួន១០០ដុល្លារក្នុងមួយខែរយៈពេលពេញមួយឆ្នាំ តារាចម្រៀងរ៉េប ជី ដេវីត ក៏បានប្រកាសជួយឧបត្ថម្ភនូវទឹកប្រាក់២០០ដុល្លារក្នុងមួយខែរយៈពេលពេញមួយឆ្នាំ ខណៈឧបត្ថម្ភខែដំបូងរបស់ ជី ដេវីត ត្រូវបានឧបត្ថម្ភរួចរាល់តាមរយៈកុងធនាគាររបស់អ្នកគ្រូ ធីតា ដែលជាគ្រូទទួលបន្ទុកថ្នាក់ក្មេងប្រុសរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwp9GcR_bGCO4pv8_54UVEbJs8-wat0w_O6sGnxIfdXj29x3jvyaquwqcRSQD8GYbZaRyRZrUCKmI0a8W1QGl8we-CcQTD-hSkyJ6_ZvBtbFSFOFEhJqdXChfxPXeC0OChSfrG7F7xZsIjoGBrKEEaMDqbEFhNG0i5mc3_PPrJesO3ISBNPzRJRk57kU/s2048/image_2024-07-03_09-10-38.png

គួរបញ្ជាក់ថា តាមរយៈវីដេអូនោះដែលបង្ហោះដោយអ្នកគ្រូ ធីតា ក្មេងប្រុសនោះបាននិយាយថារស់នៅក្នុងជីវភាពខ្វះខាតត្រូវឪពុករត់ចោលតាំងពីតូចរស់នៅជាមួយជីដូនគាត់ដើរសុំទានគេ និងម្តាយដើរលាងចានឱ្យគេហើយក្មេងប្រុសនេះដើរតាមលោកសង្ឃ។ ក្មេងប្រុសរូបនេះនិយាយប្រាប់អ្នកគ្រូដោយទឹកភ្នែករលីញរលោងព្រោះតែឃើញម្តាយមានជីវភាពលំបាក ពេលខ្លះហូបបាយជាមួយតាសក់ចាវដែលគេឱ្យ ខណៈរស់នៅផ្ទះជួលក្នុងមួយខែ៨០០០០រៀល។ តាមការបង្ហោះរបស់អ្នកគ្រូ ធីតា កុមារ ញ៉ ឆានីត រស់នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgMYIOrapWRYsIKUyVQLGzZEI35c-mZZ-u8iY3pU_HXITobXeejjv71VoUGIWmUVqnyS08l-B1vSgxZXZ_uhIaTHjD1-G9-tu3FYX9O9d8Kjy70dAxWiPHWEPlBhrR7GwL5KSK8bWiGla51X-hwEz4vE_Vr9l8SB1_z4wGvJNARmzMS_Trnyg_zB1JpI/s816/image_2024-07-05_10-32-19.png

ក្រោយពីមហាជនបានទស្សនាវីដេអូរបស់ក្មេងប្រុសរូបនេះហើយធ្វើឱ្យមហាជនរំជួលចិត្តអាណិតក្មេងប្រុសរូបនេះយ៉ាងខ្លាំង ខណៈក៏មានសប្បុរសជនចង់ជួយឧបត្ថម្ភដល់ក្មេងប្រុសរូបនេះជាបន្តបន្ទាប់ដើម្បីជួយសម្រួលជីវភាពការរស់នៅរបស់ក្មេងប្រុសរូបនេះផងដែរ៕