អីយ៉ាសពិតជាឡូយមែនពូយើងធ្វើចឹងបានទៀត! ជិះគោយន្តមកទទួលយករថយន្តភីកអាប់ឆ្នាំ២០២៤ មួយគ្រឿងពីស្រាបៀរគ្រុឌ តើនណាមិនស្ងើចសសើរថាពូចេះរកនឹកឃើញ។
លោកពូ ហឺន ម៉ាន់ មានទីលំនៅនៅខេត្តព្រះវិហារ គឺជាអតិថិជនដែលមានសំណាងឈ្នះបានរថយន្តថ្មី១គ្រឿងពីក្រុមហ៊ុនស្រាបៀគ្រុឌ ហើយក៏ជាមនុស្សដំបូងគេដែលធ្វើអោយមហាជនសើចផងសសើរផង ហួសចិត្តផង ថាពូយើងចេះរកនឹកឃើញមធ្យោបាយប្លែក តែជាការពិតតាមលទ្ធភាពគាត់។
អ្វីដែលក្រុមការងារ ក៏ដូចជាមហាជនយើងមិននឹកស្មានដល់គឺលោកពូ ហឺន ម៉ាន់ បែរជាជ្រើសរើសមធ្យបាយដោយជឹះគោយន្តរបស់គាត់មកទទួលរថយន្តភីកអាប់ថ្មីសន្លាង១គ្រឿងពីស្រាបៀគ្រុឌទៅវិញ។
បើសិនជាអ្នកក្លាយជាអ្នកមានសំណាងបានឈ្នះឡានថ្មី១គ្រឿងដូចគាត់វិញ តើមាននណាខ្លះនឹកឃើញដូចគាត់? គឺប្រាកដជារកមធ្យោបាយផ្សេងមកទទួលរង្វាន់ អាចជាការជឹះម៉ូតូ រឺក៏ឡានមកទទួលឡានថ្មីជាក់មិនខាន។
លោកពូ ហឺន ម៉ាន់ និងក្រុមគ្រួសារបាននិយាយប្រាប់ក្រុមការងារ ស្រាបៀគ្រុឌថា លោកនិងក្រុមគ្រួសារពិតជាសប្បាយរីករាយបំផុត ព្រោះមិនធ្លាប់សូប្បីតែគិតថានឹងអាចមានរថយន្តថ្មីជិះនឹងគេសោះឡើយ ព្រោះតែជីវិភាពរស់នៅបច្ចុប្បន្នរបស់គាត់មិនធូរធារ។
អតិថិជនគ្រុឌរូបនេះបានទិញស្រាបៀរគ្រុឌ១យួរ យកមកពិសាពេលបាយល្ងាច ស្រាប់តែគាស់ក្រវិលកំប៉ុងលឺសូរតែផាច់ ហើយមើលឃើញរូបឡាន ក៏នាំគ្នាស្រែកហ៊ោ រំភើបស្ទើរហោះ ព្រលឹងចុងសក់ ស្រែកផ្អើលពេញភូមិតែម្តង។ ចឹងបានថាសំណាងមនុស្សយើងមើលមិនឃើញមែន។
លោកពូ ហឺន ម៉ាន់ បានជ្រើសរើស ស្រាបៀគ្រុឌមកពិសារពេលជួបជុំក្រុមគ្រួសារ ដោយសារតែគ្រុឌ ស្រួលផឹក មានរង្វាន់ច្រើន ផឹកច្រើនមិនឈឺក្បាល មិនធេងធោង។
គាស់ស្រាបៀរគ្រុឌ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងទាំងអស់គ្នា ព្រោះរង្វាន់ច្រើនពិតៗ ហើយចែកជូនពិតៗ។IMG_2093
Home ព័ត៌មានសេដ្ឋកិច្ច