Home ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់ជួយឧបត្ថម្ភប្រាក់ពលរដ្ឋដំឡើងបន្ទះសូឡា ខណៈជប៉ុនចាត់វិធានការដំឡើងបន្ទះសូឡាឱ្យបានគ្រប់ផ្ទះ

អាល្លឺម៉ង់ជួយឧបត្ថម្ភប្រាក់ពលរដ្ឋដំឡើងបន្ទះសូឡា ខណៈជប៉ុនចាត់វិធានការដំឡើងបន្ទះសូឡាឱ្យបានគ្រប់ផ្ទះ

91
0

តម្លៃអគ្គិសនីកើនឡើងខ្ពស់បានក្លាយជាបញ្ហាមួយដែលប្រទេសនានាលើពិភពលោកកំពុងតែប្រឈម ហើយមេដឹកនាំប្រទេសទាំងនេះព្យាយាមជំរុញឱ្យពលរដ្ឋរបស់ខ្លួនដំឡើងបន្ទះសូឡាឱ្យបានច្រើននៅតាមផ្ទះ ដោយការលើកទឹកចិត្ត និងជួយឧបត្ថម្ភប្រាក់ ។ ការប្រើប្រាស់ថាមពលអគ្គិសនីពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ អាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីមានតម្លៃខ្ពស់ និងជាការប្រើប្រាស់ថាមពលស្អាតជួយដល់បរិស្ថានផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUO-OlpLFt4hFe4IoHU4JYGNtzQ0Rew-mA23iLta1yG27bKYWJx4wEnUJaewbJcRNhoY6oleA2Rq4GYGU7rAsRGLqbHOwRml2ByA4MzNfWh7hUS7-sTpx_YNBZXg3buK6WwtbvcwjvSTQaCHPSozfpnbKxiwdWgQpI12BQ6_W4BP-Y-0P99koLDnxusqg/s1280/photo_2024-07-08_08-29-09%20(2).jpg
បច្ចុប្បន្ន លំនៅឋានរបស់ពលរដ្ឋអាល្លឺម៉ង់កាន់តែច្រើនសុទ្ធតែដំឡើងបន្ទះសូឡា ដោយសាររដ្ឋាភិបាលអាល្លឺម៉ង់បានជំរុញឱ្យពលរដ្ឋដំឡើងបន្ទះសូឡា តាមរយៈការជួយឧបត្ថម្ភប្រាក់ដល់ពលរដ្ឋ ។ អាល្លឺម៉ង់ត្រូវបានគេចាត់ទុកថា គឺជាប្រទេសដំបូងលើពិភពលោក ដែលបានចំណាយប្រាក់យ៉ាងច្រើនដើម្បីដំឡើងបន្ទះសូឡា ហើយពេលនេះ អាល្លឺម៉ង់អាចផលិតអគ្គិសនីពីបន្ទះសូឡាបានច្រើនបំផុតនៅអឺរ៉ុប ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUmf0ceAtLBIcGPAhN4akK_eKjTLtUC8f0j617o0ZhapPUrXqSy5Eg0u1a9-Ju9e9wjjcZzKq0Hx-D0o79rkm4drsjDXPhyphenhyphenwpp0dqLl7uDMjow0OdU_8Rle1E1ngeurYXnzJyaIJTrCBYSWvIABD86o3dYxWoLS9nivKMS7pqUi9q-5e1aMUCLpLKw8SA/s1170/photo_2024-07-08_08-29-09%20(3).jpg

កាលពីឆ្នាំ២០០០ រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាយាមជំរុញឱ្យពលរដ្ឋមានចំណែករួម ក្នុងការដំឡើងបន្ទះសូឡានៅលើដំបូលផ្ទះ ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានបង្កើតវិធានការផ្សេងៗដើម្បីលើកទឹកចិត្តពលរដ្ឋផងដែរ ដូចជា ៖ វិធានការទទួលទិញអគ្គិសនីពីថាមពលកកើតឡើងវិញ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនវិនិយោគផ្នែកអគ្គិសនី ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភដល់ថ្នាក់តំបន់ឱ្យដំឡើងបន្ទះសូឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgadJ6YJA5FYr2VYGAr0ZJBccCodcR8bPj_6G_R3VWgzIzVq1fOmgA7jkBERumRweAnhn2beiPK5LT7cQBXiJ_b6OdZIyw6HDc1KklbBKklRchgrrmsWtg6GJj-XKCT1kZiyVCPUAFFPyVs-O5xZ7OBitB3saosThtr-Zm22k9Rk1zVv5fyW_B3-GlxPHo/s1025/photo_2024-07-08_08-29-09%20(4).jpg

នៅឆ្នាំ២០២៤ ពលរដ្ឋអាល្លឺម៉ង់រស់នៅរដ្ឋណុសរ៉ាយវេសហ្វាលៀរ បានដំឡើងបន្ទះសូឡាក្នុងផ្ទះ រហូតដល់៨ម៉ឺនគ្រឿង បន្ទាប់មក គឺពលរដ្ឋរស់នៅរដ្ឋប័រវឺរៀ បានដំឡើងបន្ទះសូឡា ស្មើនឹង៦ម៉ឺនគ្រឿង ។ រីឯសហភាពអឺរ៉ុបក៏បានប្រកាសថា ប្រទេសជាសមាជិកគួរតែជួយពលរដ្ឋដំឡើងបន្ទះសូឡាឱ្យបានច្រើនដូចអាល្លឺម៉ង់ដែរ ។ ប៉ុន្តែវាពុំមែនជាវិធានការច្បាស់លាស់ ទើបប្រទេសទាំងនេះគ្មានវិធានការដំឡើងបន្ទះសូឡាដូចអាល្លឺម៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP_LCy_5LSdyfDZW7Dabh5gIovZ4VgmhLLdK4GD_Tl4u9-ShyphenhyphenKHbnCawinu0yx7HzAV4FyksWW7VBN7STFxjGHHseOjdQqE-06FUgirAZc4NwrUu0elCetqhN31kYd-IShXF5Ls6zb_tsDVnWsSDQspSQkELTxhSfJz4UIfMzde717GCXWyvClaQSlZp8/s1280/photo_2024-07-08_08-29-09.jpg

ទោះយ៉ាងណា ការដំឡើងបន្ទះសូឡានៅអឺរ៉ុបពេលនេះ ពុំត្រឹមតែបានជួយកាត់បន្ថយតម្លៃអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីការព្យាយាមផ្លាស់ប្តូរពីការប្រើប្រាស់អគ្គិសនីដូចពីមុន ឈានទៅរកការប្រើប្រាស់ថាមពលស្អាត ។ នៅអឺរ៉ុបបានដំឡើងបន្ទះសូឡានៅតាមកន្លែងជាច្រើន ដូចជា ៖ ចំណតរថយន្ត, ដំបូលរថយន្ត និងសូម្បីតែទីបញ្ចុះសព ក៏មានដំឡើងបន្ទះសូឡាដែរ ដើម្បីទាញយកប្រយោជន៍ឱ្យបានច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxC3KV931jcGbYwHfNm-2UtZ1Kor-WEYEl0LNtQtAlPCXhSrRsq2Pz88a8Xd_p4DBASwAx-wHSp8M-HTGbszXdhCgqTJwmqxWb6_ZefG9YX9v5dbTTSzpAwXbsxe-Rs24DBkn5q0zE3Y48etMn6PRj10mMjGI3hrLzqyUCfetdvQ9hRMnAvi8MaZ-J0ns/s1200/solar.png

ដោយឡែក កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរក្រុងតូក្យូ ប្រទេសជប៉ុន បានប្រកាសឱ្យក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន៥០ ដែលប្រកបអាជីវកម្មសាងសង់ផ្ទះ ត្រូវតែដំឡើងបន្ទះសូឡាគ្រប់ផ្ទះពលរដ្ឋទាំងអស់ គិតចាប់ពីឆ្នាំ២០២៥ តទៅ ដើម្បីឱ្យផ្ទះនីមួយៗជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ះពាល់បរិស្ថាន ។ ការប្រើប្រាស់អគ្គិសនីពីបន្ទះសូឡាជួយឱ្យពលរដ្ឋជប៉ុនអាចសន្សំសំចៃថវិកា ពីព្រោះបើតាមសេចក្តីរាយការណ៍នៅខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា តម្លៃអគ្គិសនីជប៉ុនបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល១០ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPzAVbybnkyLFddF5s4HaB4XJI_Ut_44cVEoAtf6U4vZKgdTQBhw6KEZQt9vCRnRR21SbmCXXaidfoSXGC2Tue5yFkgo728qHA-XyJ_Cn5WSgYrwMxzBYuYFCOdAnUB_4tiY9ImrVgKf_XkTPF3BjJQKnIe27LWFxU0GlKHn9qEuzGn_tWm52JJjphi-w/s2000/np_file_63908.jpeg

យូរីកុ ខូអ៊ីកិ អភិបាលក្រុងតូក្យូ និយាយថា នៅឆ្នាំ២០២២ ផ្ទះពលរដ្ឋជប៉ុនបានដំឡើងបន្ទះសូឡាតិចតួចបំផុត ឬស្មើត្រឹមតែ៤% ប៉ុណ្ណោះ ។ ហេតុនេះ អភិបាលក្រុងតូក្យូ ស្នើឱ្យពលរដ្ឋដំឡើងបន្ទះសូឡាឱ្យបានច្រើនជាងនេះ ដើម្បីជួយសន្សំសំចៃថវិកាលើការចំណាយបង់ថ្លៃអគ្គិសនី ។ ម្យ៉ាងទៀត ការប្រើប្រាស់សូឡាអាចជួយការពារបរិស្ថាន និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីព្រោះជប៉ុនជាប្រទេសបំភាយកាបូនឌីអុកស៊ីតច្រើនបំផុត ស្ថិតក្នុងលំដាប់ទី៥ លើពិភពលោក ៕