Ahyeon ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភព្រោះបង្ហាញសកម្មភាពភ្លឹកៗមិនសូវរីករាយក្រោយមានមតិវា.យប្រ.ហារ
ថ្មីៗនេះអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានរិះគន់ Ahyeon ចំពោះបច្ចេកទេសច្រៀងរបស់នាង ឬ «រាំលើស» ។ បន្ទាប់ពីមានការរិះគន់ អ្នកនិយមលេងអ៊ីនធឺណេតគិតថា Ahyeon បានផ្លាស់ប្តូរស្ទីលរបស់នាងនៅលើឆាកនៅពេលសម្តែង ហើយឥឡូវនេះអ្នកគាំទ្រជាច្រើនព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់នាងបន្ទាប់ពីនាងឈរភ្លឹកៗមិនសូវរីករាយ។.png)
នៅថ្ងៃទី ១០ ខែកក្កដា BABYMONSTER បានបង្ហាញខ្លួននៅលើវិទ្យុ MBC សម្រាប់ការផ្សព្វផ្សាយនិងសម្តែងបទចម្រៀងថ្មីរបស់ពួកគេមានចំណងជើងថា «FOREVER» ។បន្ទាប់ពីការបង្ហាញខ្លួន វីដេអូបានចាប់ផ្តើមរីករាលដាល ដែលហាក់ដូចជាបង្ហាញថា Ahyeon មិនមានការសាទរដូចធម្មតា ហើយពេលខ្លះនាងហាក់ដូចជាសោកសៅ ឬផ្តាច់ទំនាក់ទំនងជាមួយសមាជិកក្រុមទៀត។ នៅក្នុងវីដេអូនោះ អ្នកនិយមលេងអ៊ីនធឺណិតជឿថា វាគឺដោយសារតែ Ahyeon បានឃើញ «មតិរិះគន់និងការស្អប់» អំពីជំនាញសម្តែងរបស់នាង។
វីដេអូនោះពោរពេញដោយអ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍សោកស្តាយចំពោះ Ahyeon និងរិះគន់មតិយោបល់ដែលនាងបានទទួល ថែមទាំងប្រៀបធៀបនាងទៅនឹងតារាស្រីពីមុនដែលមានគេ “ស្អប់” ដូចគ្នា។ប៉ុន្តែ អ្នកខ្លះទៀតបានវាយបកវិញចំពោះវីដេអូដែលបង្កឱ្យផ្ទុះប្រតិកម្មនេះជាសម្រាប់ការព្យាយាមបង្កើតរឿងភាគ ឬលាបពណ៌ Ahyeon ថាជាការសម្ដែងធ្វើជាសោកសៅ។ ជាពិសេស ខណៈពេលដែលវីដេអូខ្លីៗដែលបង្ហោះគឺគ្រាន់តែជាផ្នែកតូចៗនៃកម្មវិធីវិទ្យុថ្មីៗប៉ុណ្ណោះ ពួកគេបានពន្យល់ថា Ahyeon ហាក់ដូចជាមានភាពវិជ្ជមាន និងសកម្មភាពខ្លាំងក្នុងអំឡុងពេលការបង្ហាញខ្លួន ក៏ដូចជាកាលវិភាគផ្សេងទៀតដើម្បីផ្សព្វផ្សាយ «FOREVER»។ អ្នកគាំទ្របានចែករំលែកពីភាពសាទរ និងសប្បាយរីករាយរបស់ Ahyeon ហាក់នៅឆ្ងាយពីវីដេអូសោកសៅ ។ អ្នកនិយមលេងអ៊ីនធឺណេតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃការស្អប់ទៅលើ Ahyeon ប៉ុន្តែអ្នកគាំទ្រគិតថាវីដេអូមួយចំនួនត្រូវបានបង្កើតឡើងដើម្បីបង្កើតរឿងក្រៅពីការពិតជាក់ស្តែងប៉ុណ្ណោះ។
Ahyeon ជាសមាជិកដែលបង្ហាញខ្លួនផ្លូវការក្រោយគេដោយសារតែមានបញ្ហាសុខភាព។ ទោះជាយ៉ាងណា នាងគឺជាសមាជិកលេចធ្លោខ្លាំងនៅក្នុងក្រុមក្រោយពីបានបង្ហាញសកម្មភាពជាមួយសមាជិក BABYMONSTER កាន់តែជំរុញឱ្យក្រុមនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕.png)


.png)
ប៉ះចំសំណួរដ៏មានសារៈសំខាន់នេះ ប៊ី សុធារី បានឆ្លើយថា «កាតព្វកិច្ចដែលនាងត្រូវធ្វើដើម្បីថែរក្សានិងការពារសម្បត្តិបេតិកភណ្ឌតាមជំនាន់នោះគឺការបណ្តុះស្មារតីឱ្យស្រលាញ់សិល្បៈវប្បធម៌ជាតិក៏ដូចជាត្រូវហាត់រៀនយកនូវចំណេះជំនាញបន្ថែមទៀតដើម្បីយកទៅបង្ហាញយុវជនជំនាន់ក្រោយ អ្នកទាំងអស់គ្នាត្រូវចងចាំថាមានតែតម្រិះវិជ្ជាតែប៉ុណ្ណោះដែលអាចបង្ហាញទៅកាន់កូនចៅតជំនាន់បាន មានតែចំណេះវិជ្ជាតែប៉ុណ្ណោះគង់នៅជាប់ជាមួយយើងដល់ថ្ងៃស្លាប់។ ដូច្នេះហើយនៅក្នុងរាត្រីនេះនាងសូមប្តេជ្ញាថានាងនឹងប្រើប្រាស់សមត្ថភាពដែលនាងមាន ធ្វើជាអ្នកផ្សព្វផ្សាយដ៏សកម្មដើម្បីជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើវេទិកាប្រកួតបវរកញ្ញាថ្នាក់ពិភពលោកដែលរូបនាងកំពុងតែឈរនៅរាត្រីនេះហើយនាងនឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតដើម្បីបង្ហាញទៅកាន់យុវជន យុវតីជំនាន់ក្រោយឱ្យឃើញពីភាពតស៊ូ ភាពក្លាហាន ដែលនាងហ៊ានធ្វើគ្រប់យ៉ាងដើម្បីប្រទេសជាតិក្នុងការគ្រងមកុដ Miss Grand Cambodia2024»។.png)























.jpg)

.jpg)
.jpg)

.jpg)








.jpg)




