Home Blog Page 965

ហេតុអ្វីទឹកទន្លេ Shanay-Timpishka ក្តៅខ្លាំង និងហុយផ្សែងគ្រប់ពេលវេលា?

0

ប្រទេសប៉េរូ ៖ មនុស្សភាគច្រើនបានឮពាក្យថា ទឹកក្តៅផុសចេញពីក្រោមដី ប៉ុន្តែពួកគេពុំធ្លាប់ឮថា នៅលើពិភពលោកនេះមានទឹកទន្លេពុះក្តៅៗនោះទេ ហើយទឹកទន្លេនេះក្តៅខ្លាំងរហូតដល់កម្រិត១០០អង្សារសេ ។ ថ្ងៃនេះ សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់ទឹកទន្លេពុះនៅក្នុងប្រទេសមួយ ដែលមនុស្សភាគច្រើនពុំធ្លាប់ស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPq-Z_pthdtTj3rlGPH1iYYrM7JGxYdE1ENHVB42Lb1EkUZlV_Tm54keAXEP4XwpDN6dhB1gE1uyTFNmta3SwvtcAY_pkn1RdGWH-aHhodlzD-JWgYv-be6u310wVeT45_1Ptjd2bF0Jqiof5DJDbKuiBB6DeacyW9FJ7ARDIbQ5AJsmKJPn777NUT9XdF/s740/1695310047_UZB_Mayantuyacu_River.jpg

ទឹកទន្លេពុះនេះឈ្មោះ «Shanay-Timpishka» ស្ថិតនៅភាគខាងជើងនៃតំបន់ព្រៃអាម៉ាហ្សូន ប្រទេសប៉េរូ ។ វាជាទន្លេដ៏ស្រស់ស្អាតតាមបែបធម្មជាតិ ហើយទឹកក្នុងទន្លេនេះក្តៅខ្លាំងគ្រប់ពេលវេលាទាំងអស់ និងហុយផ្សែងទៀតផង ។

ចំណែកមតិផ្សេងៗលើកឡើងថា តើទឹកទន្លេនេះមានសារធាតុគីមីក្នុងនោះដែរឬទេ? ហេតុអ្វីទើបវាក្តៅខ្លាំងរហូតដល់ចេញផ្សែងពាសពេញបែបនេះ? ចម្លើយ គឺក្នុងទន្លេនេះគ្មានសារធាតុគីមីអ្វីឡើយ ពីព្រោះទឹកទន្លេស្អាត និងអាចផឹកបានយ៉ាងមានសុវត្ថិភាព ។ រីឯផ្សែងដែលគេបានឃើញនោះ គឺជាចំហាយទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyDL625HohxWwGvsF343xv6dt66ho5KR_0z5HqBmyHJvA2QcJt7loZqc8Bvj1oZN12PkapAVbbnXBu1Wp9uF48gITSImS9QEFkGUnug9POMdUvAvtUgOad_bTqNNZJ7CCJUz3owT3JK7xtuyzwSy51pgDY84dqY6J_hsS3vH3nKZ0pkZVW4P75oDNiI_k/s1200/boiling-river-amazon-1200x800.webp

ទន្លេ Shanay-Timpishka ត្រូវបានគេលើកយកមកជជែកយ៉ាងច្រើនកាលពីឆ្នាំ២០១១ នៅពេលអ្នកធរណីវិទ្យាម្នាក់ គឺលោក Andrés Ruzo បង្ហាញទីកន្លែងដ៏ពិសេសនេះឱ្យមនុស្សលើពិភពលោកបានដឹង ។ លោកនិយាយថា កាលពីក្មេងៗ ជីតារបស់លោកបានរៀបរាប់រឿងនិទានជាច្រើនពាក់ព័ន្ធនឹងប្រទេសប៉េរូ ឱ្យលោកស្តាប់ ។ ក្នុងចំណោមរឿងនិទានទាំងនេះ គឺមានរឿងមួយពាក់ព័ន្ធនឹងទឹកទន្លេពុះ «Shanay-Timpishka» ប៉ុន្តែពេលនោះ លោក Andrés Ruzo គិតថា គ្មានទន្លេនេះពិតប្រាកដទេ ហើយវាគ្រាន់តែជារឿងនិទានប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWOtcSHUHzQqugy2ZD3UKL4Axpq636JCe5pure6VLYSMv-rjVClcBdPyTdtl1ANaaGThFMvubjp01bngfFR3LJ8GZ1cGvrPV4FjSvqEd2bdWK3JZP2oEJiaxI4jAix4n3AbDDWE8AnCxdnL_nYhHMKe70VjtfvUl5Uq2v7M0Y6TvrZDi168qPmNTLEH2Rl/s1200/Shanay-Timpishka.webp

ប៉ុន្តែពេលលោកធំពេញវ័យ លោកក៏ជ្រើសរើសសិក្សាមុខវិជ្ជាធរណីវិទ្យា ហើយឃើញថា ការសិក្សារបស់លោក គឺស្របគ្នានឹងការលើកឡើងលោកអ៊ំប្រុស និងអ៊ំស្រីលោកដែរ ។ អ៊ំៗរបស់លោកបញ្ជាក់ថា ទឹកទន្លេពុះដែលលោកតាធ្លាប់បានប្រាប់នោះមានពិតប្រាកដមែន ។

ពេលអ៊ំៗរបស់លោកបញ្ជាក់បែបនេះ លោកក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ទន្លេនេះដើម្បីពិសោធន៍ដោយខ្លួនឯង និងមានអ៊ំស្រីជាអ្នកនាំផ្លូវ ។ នៅទីបំផុត លោកក៏បានឃើញទឹកទន្លេពុះដោយផ្ទាល់ភ្នែក ។ ពេលនេះ លោកដឹងហើយថា ទឹកទន្លេពុះ មិនមែនគ្រាន់តែជារឿងនិទានទេ ប៉ុន្តែវាមានពិតប្រាកដមែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicVjdCvNgMeh9u5UJuWZ4YUbjC4L2hjFTr6FFT6HtCrn4SFhaKiu1ngnFSBh0t_MLtV-EGheMta3We9olT_868YVUha4p9FB-TwxgpQJ5TkM49uqKKl0KNEx-r4TAj8tx_LwMu0o2NsFhabAZpF4qlhQILl8K5mR31Nwy0MaW1TSL7icrpKroS0YmeHHwL/s1400/Shanay-timpishka-Peru-5.jpg

ហេតុអ្វីបានជាទឹកទន្លេក្តៅខ្លាំងបែបនេះ? អ្នកជំនាញបកស្រាយថា ទឹកក្នុងទន្លេបានហូរមកពីជួរភ្នំអេនឌិស បន្ទាប់មក ទឹកទាំងនេះក៏បានជ្រាបចូលទៅក្នុងស្រទាប់ដីនៅបាតក្រាម ដែលមានកំដៅក្នុងនោះ ។ ហេតុនេះ ទឹកក្តៅក៏ផុសមកក្នុងទន្លេជាបន្តបន្ទាប់ ហើយដោយសារមានបរិមាណទឹកក្តៅច្រើនពេក ទើបធ្វើឱ្យសីតុណ្ហភាពក្នុងទន្លេទាំងមូលក្តៅតាមដែរ ។ គេចាត់ទុកថា ទឹកទន្លេពុះនេះបានកើតឡើងដោយសារបាតុភូតភូមិសាស្ត្រយ៉ាងពិសេស និងមានតែនៅប្រទេសប៉េរូមួយគត់លើពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLdZD-vBSzbjDbc0p-QEqLDdFiZbThyphenhyphenGxSKTVuZ4AyRD-QjIRPtcZ7sfRrO7wMd4zj-sJ89-ySSMdrsqI_tTqAos8OmOKZ9OAbkjKIakk2nGP0PVOlexLSXuj9TCkkGsFQarvNWvjCFNVKwfgR1CdxdRw-4ttAIB0SeMX4_gMWdOEJyiz7erECWZXd2t4/s1024/DSC03930.webp

សារមន្ទីតម្លៃ១លានដុល្លារ​ នៅវត្តរាជបូណ៌

0

សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា ក្នុងបរិវេណវត្តរាជបូណ៌ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3fGGRq784ldZZSAhkHUAxLLEF3RrE-jeuLtk3G29X9rlrnzmaFdlJTPO2w_2LzIuYgXgVehc0bS_QZCmeBiJdCWAwW6bHgyyzwG8RXz-H_Hhv-TETB7s1c_2zNbk6cW6emSPTL5x4zq2XV51W8v9irqnMZIbphbs8R7ZOgdUc5pnu_DO0tBOIaILzSnbk/s1920/3-14-1920x1278.jpg

គម្រោងសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ជាង១.០៣៩.៦៦០ដុល្លារ មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBWR-T55uHZhHowd9K5zAJ2onoO_LlPFNWO_Z5ZAktzXv1i0wwBCF__9C4-9dpz-qBvNntONWz_vkf7ZjCWw_a92igxtSzVMrp_rCHMR0VAEgjbqi190U-zjVIUq652V6HTefaXGlKCM85xrCR21WtImFpQv3Y9mrxtZW_wwD5VKnWCl0sv8Ov1CifE7Ha/s2560/13-11-scaled.jpg

សារមន្ទីរនេះ សាងសង់ឡើងដោយប្រើប្រាស់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦,៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដោយគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsb0exghAc9gc21TXF53SuKTwpuwTlch3pOShISWUs5rpOZv-8SBBF8KQYJgfQZhVFbXxmHE5KG18_y_1Ry8oEdFnCNtFEbtKRtnlYuA9N80LBMM74vRKaEVJexhM_7Geqr_vNT0QMNXvOeExph5Cacz0yU02H6T6vQli9rQmeNgKuJsntzwIau6wydjav/s1280/61caa9e28fcaf.jpeg

ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នោះឡើង គឺដើម្បីបំផុសស្មារតីឱ្យសិស្សានុសិស្ស អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្រលាញ់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ លើកតម្កើង ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់ ព្រមទាំងដើម្បីរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgujk7jVcIACDj0dLXZ5oVz4I5cNHOtPBqJomb4mhrO-owVyXDQmSf7vuzvXX34Du3qOKXvTuJvrqOpwOnUR30_wK8h60q4d58Yr0IDvF5htkZgrUMSpeBjgXftAHywG1SOmvokbhYrY9bi8rtqRnUUI3UneKbyhYpNxKOtI1V3hllFbOsWzlJjDcZ1TtSj/s1280/fn-2021-05-21-18-18-17-0.jpg

ក្រុមហ៊ុន Amazon នឹងនាំយកមនុស្សយន្តជាង ៧៥ម៉ឺន គ្រឿងឱ្យធ្វើការជំនួសមនុស្ស

0

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ Yahoo. Finance បានឱ្យដឹងថា ក្រុមហ៊ុន Amazon គ្រោងនឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនបន្តិចម្តងៗ ខណៈបច្ចុប្បន្នកំពុងជំរុញការប្រើប្រាស់មនុស្សយន្ត និងដាក់ពង្រាយមនុស្សយន្តជាង ៧៥០.០០០ គ្រឿងដើម្បីធ្វើការជំនួសមនុស្ស។
យោងតាមគេហទំព័រនេះបានឱ្យដឹងទៀតថា Amazon គឺជាក្រុមហ៊ុនធំជាងគេទីពីររបស់ពិភពលោកដែលមានបុគ្គលិកសរុបទាំងអស់ចំនួន ១.៥ លាននាក់ បានកាត់បន្ថយបុគ្គលិកជាង ១០០,០០០ នាក់ក្នុងឆ្នាំ២០២១ និងជាង ២០០,០០០ នាក់ក្នុងឆ្នាំ២០២២ ដោយកំពុងនាំយកមនុស្សយន្តរាប់រយរាប់ពាន់គ្រឿងដើម្បីធ្វើការជំនួសមនុស្សវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWOwOAASakAz6-mEsMjk1T8NNAWMzIOi4I03vQAaLM8OAFayG4PgJgfKCGTunSoMDhbuwItJB5ts_p4FPmTawLzs3JKKkL2R3kWw3AQiQ0tolWlJSiymhGxT6qCJYvlkmDxswge472Y9e49ikF7r-lW7ycDwWV7StifayZ2QUJazsglmEynvsQWaNj_Ls/s1240/photo_2024-07-19_10-50-06.jpg

ការដាក់ពង្រាយមនុស្សយន្តជាង ៧៥០.០០០ គ្រឿងរបស់ក្រុមហ៊ុន Amazon បាននាំឱ្យមានការបង្កើតប្រភេទការងារដែលមានជំនាញថ្មីៗនៅក្នុងក្រុមហ៊ុន ដោយឆ្លុះបញ្ចាំងពីនិន្នាការឧស្សាហកម្មកាន់តែទូលំទូលាយឆ្ពោះទៅរកការរួមបញ្ចូលបច្ចេកវិទ្យាទំនើបជាមួយកម្លាំងពលកម្មមនុស្ស និងតំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកស្វ័យប្រវត្តិកម្មនៅឯនិយោជកធំទីពីររបស់ពិភពលោក។ ការផ្លាស់ប្តូរនេះគឺមានគោលបំណងឱ្យមនុស្សយន្តធ្វើការសហការគ្នាជាមួយមនុស្ស ដោយជួយពួកគេជាមួយនឹងការងារដដែលៗដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRMg4eYjPlHZhKITYtA2jIAbqoBD6ZK54hKHPXGnoX_AoNUl80fzo4qZ22o3zsZiXBGY4xUaUl8TIzDxHaapKqMEvV_Z2avY7BoECBgCxfDeeGKyf7PjNpANlBa_MGbqA7qcs_93IzzMS_VxIT8bfNvqNaSfbTNYjLYJPpvD8dF3DMIUcLdVwXcZLGrS-b/s1024/photo_2024-07-19_10-50-26.jpg

មនុស្សយន្ត រួមទាំងម៉ូដែលថ្មីដូចជា Sequoia និង Digit ត្រូវបានរចនាឡើងដើម្បីបំពេញការងារដដែលៗ ដោយហេតុនេះការដាក់ពង្រាយមនុស្សយន្តគឺដើម្បីកែលម្អប្រសិទ្ធភាព សុវត្ថិភាព និងល្បឿនដឹកជញ្ជូនសម្រាប់អតិថិជនរបស់ Amazon។ ដូច្នេះមនុស្សយន្ត Sequoia គឺមានតួនាទីបង្កើនល្បឿននៃការគ្រប់គ្រងសារពើភ័ណ្ឌ និងដំណើរការសណ្តាប់ធ្នាប់នៅក្នុងមជ្ឈមណ្ឌលបំពេញ ខណៈពេលដែល Digit ដែលជាមនុស្សយន្ត bipedal ត្រូវបានបង្កើតឡើងដោយសហការជាមួយ Agility Robotics គ្រប់គ្រងកិច្ចការដូចជាការផ្លាស់ទីប្រអប់ទទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD54cWJTPetXzYQfa_hnZWDGGf8xqj5wA9U_lTgKQL_6XeRcf9nAzIBZ91w_G7qgsy5ogFbUEXE9oira4Y2HgRdmiMF6NL3SoQvW9epnO4HOjTKuuwZOeExiMoaMW1C4w7p0KFUWFiiCSQT4Uv33PO_u1GMIcLDDAvDlxFcO4gZTMAhvJx2WKuuNKa6-xq/s1136/photo_2024-07-19_10-50-46.jpg

ការរួមបញ្ចូលរបស់ Amazon នៃមនុស្សយន្តដូចជា Sequoia និង Digit ទៅក្នុងមជ្ឈមណ្ឌលបំពេញរបស់ខ្លួនគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយក្នុងការពង្រឹងប្រតិបត្តិការសង្វាក់ផ្គត់ផ្គង់របស់ខ្លួនតាមរយៈបច្ចេកវិទ្យាទំនើប។ មនុស្សយន្តនេះត្រូវបានរចនាឡើងដើម្បីសម្រួលប្រតិបត្តិការ និងធានាបាននូវពេលវេលាដឹកជញ្ជូនលឿនជាងមុនដល់អតិថិជន។ ក្រុមហ៊ុនសង្កត់ធ្ងន់ថាដំណោះស្រាយមនុស្សយន្តគាំទ្រសុវត្ថិភាពនៅកន្លែងធ្វើការ និងអនុញ្ញាតឱ្យវាផ្តល់ជូននូវផលិតផលទូលំទូលាយសម្រាប់ការចែកចាយនៅថ្ងៃតែមួយ ឬថ្ងៃបន្ទាប់។
https://www.retail-insight-network.com/wp-content/uploads/sites/18/2023/10/Amazon-711.jpg
ទោះជាយ៉ាងណាការដាក់ឱ្យប្រើប្រាស់មនុស្សយន្តមួយចំនួនធំបែបនេះទៅក្នុងកម្លាំងពលកម្មគឺបានជះឥទ្ធិពលអវិជ្ជមានដល់មនុស្សយ៉ាងខ្លាំង ដោយសារមនុស្សនឹងអាចបាត់បង់ការងារធ្វើនាពេលអនាគត ដែលនេះធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងនេះក្តី មនុស្សយន្តបច្ចុប្បន្នគឺមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អាជីវកម្ម ដោយសារវាងាយស្រួល ធ្វើការរហ័ស និងមានភាពបត់បែនលឿនជាងមនុស្ស៕

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងទឹកដមសំឡេងយុវតី សាយ ស៊ីណា ប្រកាសឧបត្ថម្ភទឹកប្រាក់ ១៥.០០០ដុល្លារដល់ក្រុមគ្រួសារ និងអគារសិក្សាមួយខ្នងដល់សិស្សានុសិស្ស

0

ថ្មីៗនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើយុវតីសាយ ស៊ីណា ដែលបានចូលរួមក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម នៅឯសាលាវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង ដែលកាលគ្រានោះ នាងបានច្រៀងបទ «ស្ពានសាងស្នេហ៍» ជាបទនិពន្ធផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5gAq1qHPc_T58Qa0DH2DQg1EuSZEBxWjzxpsYqcnTv1r5l3T2mv89aPryFXvvr0sfnjUDq-TPigODavDsunzZGe9OZwZGkPlm0l_I2l1_ATYWACm0wqaAW7OCB0Y2WHDAmf_50EMSolHV9eAx7GcLBP2Eh3H0sqWcPveTNpdpV7_dLIjE3qTmTmE1ZB6/s1280/photo_2024-07-19_10-44-29.jpg

ជាមួយនឹងទឹកដមសំឡេងដ៏ពិរោះរណ្តំរបស់នាងក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត ក៏ដូចជាការពេញចិត្តរបស់សម្តេចតេជោទៅលើយុវតីរូបនេះ សម្តេចក៏បានយល់ព្រមតាមសំណើរនាងជួយសាងសង់អគារសិក្សា ១ខ្នង ជាប្រយោជន៍រួមដល់សិស្សានុសិស្ស និងឧបត្ថម្ភប្រាក់ ១៥.០០០ ដុល្លារដល់គ្រួសារយុវតីរូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpooe62z9Lv9b6bad7HTAK154jAYTi8eLTLZ96a_XFTnezE-z8WdzHE9jkcXLTt0fjARBuZRLgTxsAs0j30OMmmNLKHe1XL0FT5frcYYqSgwzmE1Ed3krdaTtSkhdIvRSW7GUXmLHwH7WfiCQ2lQMEhJJJYqFU117t4-0jdDfhW8_lfuDG08LmAM9sSXQ/s1080/photo_2024-07-19_10-44-23.jpg

កាលពីថ្ងៃទី ១៨ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះថា «កាលពីម្សិលមិញខ្ញុំបានបង្ហោះពីចៅស្រីសាយ ស៊ីណាដែលពេលនោះមិនទាន់ស្គាល់ឈ្មោះនិងទីកន្លែងរស់នៅ។ ខ្ញុំព្យាយាមជួបចៅស្រីតាម telegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ។ ថ្ងៃនេះលោក អ៊ួន សារ៉ាត់ បានទៅដល់ផ្ទះ ដើម្បីសួរនាំឪពុកម្តាយនិងចៅស្រីព្រមទាំងឲ្យចៅស្រីច្រៀងចម្រៀង ២ បទដោយគ្មានភ្លេង(ច្រៀងគោក) ដែលបទទីមួយ(ស្ពានសាងស្នេហ៍) ឯបទទីពីរ (វណ្ណៈសង្គម)។ ទោះអត់ភ្លេងក៍ចៅនៅតែច្រៀងបានពិរោះ។ តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឲ្យតាជួយកសាងអាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើចៅទៅនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតរួចហើយ។ ចុងក្រោយខ្ញុំថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយ ដែលមកLike ជិតកន្លះលាននាក់ និងចូលមកcomments ជាង២ម៉ឺននាក់ ក្រោយខ្ញុំបង្ហោះបាន១៨ម៉ោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDpKfkgJuxnOgS-NkdwanXmoSkAeBWb3YdABEif6kBDhyphenhyphenRbgG97TwCAihN3WrhEe9QHbQZ6RqQShi7th1lhmch0Ug9BzzpAtRww2L_NH0r7lVkZoQ5S_NEyKRfBn2fRYtdw2itbwsejzD85ertCosOrLiRy8x42sCR0vY91TKsMMjuykhVHECtaUPxGxis/s1280/photo_2024-07-19_10-44-43.jpg

ជាមួយគ្នានោះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានផ្ញើសារគោរពថ្លែងអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរបានសម្រេចឧបត្ថម្ភសាលារៀន ១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់ទៅវិទ្យាល័យព្រៃព្នៅ និងបានពេញចិត្តនូវទឹកដមសំឡេង របស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្ពានសាងស្នេហ៍» ដោយបានឧបត្ថម្ភថវិកាដល់យុវសិស្សរូបនេះ និងក្រុមគ្រួសារចំនួន ១៥,០០០ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigtmAIKhIw6DloS-kZrde7BCo1a61G8AeQQMBUaFqQpSFEzgISNrk2JztpL94w7AITdSK4vOpNyFRzWv_wyLzEbjE3XhSoqH_fwIxkeXh6NaFyO5g1GYRcu5gNc5xHema09UXdAmoVDtCCb8iUr3BBXRoAi_eog-NbwZfec4WzLdbe0hRmL5mXqnRfLgQ/s1280/photo_2024-07-19_10-44-18.jpg

«ចាស់អ្នក ថ្មីខ្ញុំ» យុទ្ធនាការថ្មីឆ្នាំ២០២៤ ផ្តល់ប្រយោជន៍ដល់សង្គមនិងមនុស្សជាតិ!

0

«ចាស់អ្នក ថ្មីខ្ញុំ» ជាយុទ្ធនាការថ្មីមួយ ហាក់កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជន ព្រោះថាយុទ្ធនាការនេះគឺជាការកែច្នៃ ទទួលយករបស់របរចាស់ៗពីអ្នកប្រើប្រាស់ ដើម្បីជាប្រយោជន៍ ផ្គត់ផ្គង់ទៅកាន់អ្នកដែលមានជីវភាពខ្វះខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzMGB9lJmuUocu-lcSe6L58-HzRcVtl7dc1U1np4JYH2_zHuECHDWoRU6hqbW1tT9Hu0o9xd99cUs6rgliqxpyJlzDbYK7gA0mipuIV1yU8SP6yY57osyLx3Jc8j87nSvbcwi7xXMa_w-hxeQArDHcwW5h1IKRUW9UThKJgD2Mf5o7I3tel1UqTZKif4/s1280/451304929_885534560270595_1440830370320815052_n.jpg

យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86oUajW1oodX2RYbNCUJt6uJx9oHrLTzwmrFiFYSHvkODOo_ui8-toG-tbXXHHiivjhOT1UDApgGrYNHviPKM8LdJPxd6ePvxecsF-dfGQjrKYdxqlH75LOzEeUWtGiRy44Mo_oTmiyQtl5RGZLoEY19fKfIdaOjnu9CY3j36TmNvOvcaiv_bU7a34NI/s1280/451647869_885534586937259_6824720412023015875_n.jpg

តាមរយៈយុទ្ធនាការនេះ អ្នកទាំងអស់គ្នាគឺអាចធ្វើការបរិច្ចាគនូវសម្ភារ របស់របរចាស់ៗ ដូចជា សម្លៀកបំពាក់ ឬសម្ភារសិក្សា ឬអ្វីក៏ដោយ ដែលពលរដ្ឋឬសិស្សនិស្សិតទូទៅ ឈប់ប្រើហើយ តែនៅមានគុណភាពល្អនិងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMDevP7XK9EADVuPzV2YP7euRBwLyj9XgVbQD0weao8JlG5ldF7ytCsno0Hdvqv6tEl075DRbcrs7YCyeRp23TeBCZXuz-CtB3byi6eKPbpW3EnrHm_oq9OUu6qFjVMQ7KsMzZcB6WPU10Max4AmpFg1Bcbd6MI9ITI2RJNMMcW9ujfYRsQFH0HhAYcZw/s1280/451714240_886079503549434_6173611307933567564_n.jpg

ការផ្តល់ឲ្យនេះ អ្នកបរិច្ចាគគ្រប់រូបគឺអាចយកសម្ភារៈ ឬរបរខ្លួន ទៅដាក់ក្នុងធុង នៅតាមទីតាំងនានា ដែលអាជ្ញាធរបានកំណត់ មានស្ទើរតែគ្រប់ទីតាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជាខេត្តកំពត និងខេត្តបាត់ដំបងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYMiSGb4i6tiSYdQNQGGlnLF94fVEarwftDTgsLRym6ieobOoIG_QR46BlmhAmPLoHnwWzZyeL-DNUXQxs8HybFEoLclpVLZAea1-TZegrxiv4d9lQMxEDOSx2GtAjHkZMqV9zTXLuSh6dmmYJ0s_N2Rwr91Hy8aGSkvlWrvgg5tCd6oEUqnlA8MXUH0s/s1280/451808016_886079493549435_1599988685202179325_n.jpg

គួរបញ្ជាក់ថា «ចាស់អ្នក ថ្មីខ្ញុំ» ជាកម្មវិធីដ៏ល្អ សម្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ និងគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមចំណែកជាមួយសកម្មភាពសប្បុរសសង្គមមនុស្ស និងសង្គមជាតិទាំងមូល ហើយវាក៏ជាបង្ហាញពីវប្បធម៌នៃការចែករំលែក និងសេចក្តីស្រលាញ់ទៅកាន់សាធារណៈជនទូទៅ ក្រោមពាក្យស្លោក«ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរមានមោទនភាព»៕

សេចក្តីជូនដំណឹង(លើកទី២) ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការបន្ថែមមុខងារ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យ ពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤ ជូនទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី១៩ខែក្កដា ឆ្នាំ ២០២៤ តទៅរៀងរាលម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥.ខែ…កក្កដា.ឆ្នាំ ២០២៤ វេលាម៉ោង០៩:០០,៧៩គន់ ។ ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្ត ត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង០៩.១០.៧៩សថ្ងៃទី២៥ ថ្ងៃខែឆ្នាំ ២០២៤។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIUYYNdHxIqlDFBwG1p4nO3pnFNOkz059cZoUEJY1xaLiH6gZ9_lrlRj4aQyK1S4yJK7EZxlRiFqxL_TX7A5UQo8F2VjwdUFsoCpGQtggCflILGOBFYpo3blR34yadQDsXjF1xgumdWKEY6BSXWCfVVcEEAMGp20YYdWnq-F7vFeeAn_RCCr_1Fs8vWY/s7015/%E1%9E%9F%E1%9E%87%E1%9E%8E-%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%99%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83%E1%9E%91%E1%9E%B8(19-07-2024).jpg

ពស់ថ្លាន់ កំពុងត្រូវប៉ាន់ខ្លាំង នៅលើទីផ្សាសកលលោក!

0

បច្ចុប្បន្នការលក់សាច់ពស់ថ្លាន់កំពុងមានការកើនឡើងយ៉ាងខ្លាំងនៅទីផ្សារសកល ដោយប្រទេសជាច្រើនបានបើកកសិដ្ឋានចិញ្ចឹមពស់ថ្លាន់ ដើម្បីយកសាច់ធ្វើជាអាហារ និងយកស្បែកធ្វើជាខ្សែក្រវាត់ ឬកាបូប។
យោងតាមសារព័ត៌មានបរទេស AFP ពស់ថ្លាន់កំពុងក្លាយជាតម្រូវការយ៉ាងចាំបាច់របស់មនុស្ស ដោយសារវាមានគុណសម្បត្តិជាច្រើនបើប្រៀបធៀបទៅនឹងសាច់បុរាណផ្សេងទៀតដូចជាសាច់មាន់ សាច់ជ្រូក ឬសាច់គោ គឺវាមានប្រូតេអ៊ីនជាង ដោយគេសង្ឃឹមថា សាច់ពស់នឹងក្លាយជាប្រភពអាហារដ៏សំខាន់បំផុតសម្រាប់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIvNa6Vz_o40DfBCmvOd-Iup3nylzmK_7m0NDYISfVWnyY5Qnhx46QAvEt4a7cOu3rNaBLIHkr6HievD4nhyphenhyphen_mIKsAesIZAHNhY0Ljs09BdtEudWV-o5dqdQuXQCnuwaoJqFooCnpB0RGOD-JzhdkyBjErG8WHOKUiuZhukIROnrrUTAXOULiJXwnA6M8/s1280/photo_2024-07-19_09-34-52.jpg

ពស់ថ្លាន់អាចទប់ទល់នឹងសីតុណ្ហភាពខ្ពស់ ក៏ដូចជាអាចទប់ទល់នឹងគ្រោះរាំងស្ងួត បន្តពូជយ៉ាងឆាប់រហ័ស និងលូតលាស់លឿនជាងប្រភពប្រូតេអ៊ីនសត្វបុរាណ រួមទាំងស៊ីចំណីតិចជាងសត្វដទៃ។ អ្នកស្រាវជ្រាវប៉ាន់ប្រមាណថានៅក្នុងប្រទេសចិន និងវៀតណាមតែមួយមានកសិដ្ឋានពស់ថ្លាន់យ៉ាងហោចណាស់ ៤,០០០ កន្លែងដែលមានពស់ថ្លាន់ជាច្រើនលាន ហើយភាគច្រើនសម្រាប់ឧស្សាហកម្មម៉ូដ។ លើសពីនេះកសិដ្ឋាននៅភាគកណ្តាលប្រទេសថៃ ក៏លក់សាច់ពស់ថ្លាន់ធ្វើជាអាហារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWtkozb2BvA06NuZUOGzalz39YWITaaGQK0APPgspPqB9gZeZPIKK_d2TXvgpZKakOQyNhRpnEMuZgU2LitFjhHjDpOkkpbi0jozL6oUjR40DbX-KzF9SwOY1u0jz49nAG_x9ImoyzP3uFJh_Brnvfo0PZ9w-4H0A_9lsEl87K4f_QKGIRfv7ZO7aD05o/s800/photo_2024-07-19_09-35-14.jpg
បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature អ្នកវិទ្យាសាស្ត្របានចំណាយពេលមួយឆ្នាំសិក្សាលើសត្វពស់ថ្លាន់ភូមាជិត ៥,០០០ ក្បាលនៅក្នុងកសិដ្ឋានពាណិជ្ជកម្មចំនួនពីររបស់ប្រទេសវៀតណាម និងប្រទេសថៃ។ ដោយពួកគេរកឃើញថា ពស់ថ្លាន់ភូមាគឺអាចរស់បានរាប់ខែដោយគ្មានអាហារ និងទឹក និងមិនស្រកទម្ងន់ឡើយ ដែលវាពិតជាងាយស្រួលខ្លាំងណាស់ក្នុងការចិញ្ចឹម។ ពួកវាបន្តពូជយ៉ាងឆាប់រហ័ស ដោយពស់ថ្លាន់ញីអាចពងបានរហូតដល់ ៥០ – ១០០ ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSidgqZCUD0OUp_oatRT3l06WvB0bp3vVx82mgfkU0-bEJHlTfKoXxRwUFfX2hj21fWhLVs-5rrEuhri6cQ4z9v03mdYnRd21i8IWZeMVkuB0xa9R3YUeFH6pgSmavIXPDJuE1WOSngMiJtMQnkH9KhPsL1GXTJS5AtlFm1ZMqxMx6xTFI5lADFAqPIfs/s1200/photo_2024-07-19_09-35-31.jpg

ការរកឃើញនេះបានលើកទឹកចិត្តម្ចាស់កសិដ្ឋានឱ្យចិញ្ចឹមពស់ថ្លាន់កាន់តែច្រើន ដែលវាក៏ជាចំណែកមួយងាយស្រួលនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ សាច់ពស់ថ្លាន់គឺជាអាហារដ៏ឈ្ងុយឆ្ងាញ់នៅអាស៊ីអាគ្នេយ៍តាំងពីយូរយារណាស់មកហើយ ប៉ុន្តែសាច់នេះមិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅជុំវិញពិភពលោកទេ បើទោះបីជាវាមានរសជាតិស្រដៀងទៅនឹងសាច់មាន់ក៏ដោយ។ ទោះជាយ៉ាងណាថ្មីៗនេះទីផ្សារសម្រាប់សាច់ពស់ថ្លាន់គឺកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងសកល ដោយសារអត្ថប្រយោជន៍យ៉ាងច្រើនរបស់វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Y1UUtamN545soXxF8EGJXtIWx2kSI6ASLPcLx_7WlQvr_D2tyfWOeynInYid3Sb3Ody4BHnXzlxAEVlUhIZ8QX2_cVwcEqCAAqQc-_t4oNKar-XLp-N_horeYUuDvuFTiLGA8hzQy9eThnhuZbmVD0YfblkOJnezquvgLXZReS5mt7bsvaU10DE5UXM/s1280/photo_2024-07-19_09-35-42.jpg

ក្រសួង ត្រៀមចាត់វិធានការលើអ្នកកាសែត និងក្រុម MM0 ផ្សាយព័ត៌មានបំពុលសង្គម

0

ក្រសួងព័ត៌មាន បាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពក្រម សីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBtov_u1xgqI_84etT1-liwxrE-lDqbgMR5w0ZV5Fr_U9CQ9ZwTVwGXscDw77sRqCtboNm2BFsKfAeUETNH4OHF2bAxVQ1FKDAwaby8qh5ORy3iaqDI4wSS1E-Rk6oqSiv4oAJWJTT5JrvRcTxSEGTq4tOWn6sad2vkJcXQLquuXeAncKlf7dBjvYhC7Q/s900/loKDebzp-52.jpg

ក្រសួងព័ត៌មាន ស្នើដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និង MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចែកចាយ ព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន។

នៅក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅ ចំពោះអ្នកព័ត៌មានណាដែលផ្សាយព័ត៌មានមិនពិត តាមគៀបគេស៊ី និងបំពុលសង្គមដើម្បីកុំធ្វើឱ្យអ្នកព័ត៌មានបួនដប់នាក់នេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកព័ត៌មានវិជ្ជាជីវៈ។

សម្ដេចធិបតី សង្កត់ធ្ងន់ថា៖” រាជរដ្ឋាភិបាលគ្មានការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែត្រូវគោរពសិទ្ធិអ្នកដ៏ទៃ ដោយត្រូវផ្សាយមានពិត ដើម្បីផ្តល់ប្រយោជន៍ដល់សង្គមជាតិ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYgBr49I3TIdV83Kq1-KrK9_Axc5PcNo5M8jj-cImiXdOtlDN_BYt8UffdDHL5wy9kxncRLDcO43jr8_5g2GkI5RY7yxv1cqykEVf97fvA6aCaEjRo10WobMOUB_9Tdt2Z1YMp1cAYzV7QHQodFuqUWbmzscyZVrYODdszPYkb8qKtTPkpDs4GdIef6C0/s1280/39b89a8cd0087e9a30ac20973c178275.jpg

ក្រសួង រកឃើញសំបុកពងកូនក្រពើភ្នំ​ ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំ​

0

ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ព្រមទាំងអង្គការសត្វព្រៃ និងរុក្ខជាតិ បានប្រកាសរកឃើញសម្បុកក្រពើភ្នំចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEntorUFXOjBmKgwIuVK55ybHV5SFyuAfXyRmIkjPV1_HM-57Dx6q6fvz41EG7-7_qOPA6AS_kn4l5ZTZtukkFIwhFX00gjfjLFsQWviBqRZAH_zUAi5fg7V2lG-UEvk7Bu4WcuXZ4MdLihCyTCR1WnzOaRx10W-M_ILdG6B3qJ8dd31E4lEppWWQv748/s1280/451834022_902279285269742_4898132636729559761_n.jpg

សម្បុកក្រពើភ្នំចំនួន៥នេះ មានពងសរុប ១០៦គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ។ ក្នុងចំណោមពងក្រពើភ្នំដែលទើបរកឃើញជាង ១០០គ្រាប់នេះ គឺមាន៦០គ្រាប់បានញាស់ចេញពីសម្បុកដោយជោគជ័យក្នុងចន្លោះថ្ងៃទី២៧ដល់ថ្ងៃទី៣០មិថុនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbaGWYADiSijydYSpH7a8Dbqsjns4QeJ2r2efFZsC05rnZPQMgfQXEAOZIA9ZfvHAJj__0VJzaNhTX2qRaoMtXbhSyNGwcU81l6Mky9AdCxqbrxJEEexoBqAtQDmVwvRk-j9lQasggluj_frlvvJ1RZvH34yLo1v-gGOJ0ZVnIobKXi5KBLHhv923DOok/s1280/451793514_902279351936402_7212591249399816783_n.jpg

ការរកឃើញសម្បុកក្រពើភ្នំនេះជាជោគជ័យថ្មីរបស់ខ្លួនចេញពីការខិតខំជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់ដាក់ចូលក្នុងជម្រកធម្មជាតិវិញ ក្នុងដែនអភិរក្សបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG9bN_fO2xGA1mIE4rVQpNpIEnHC2pQRRtvHVOSUXs1wnQ_BIiNmAVkNWCOhCIke_oKYxGX4tUpyo6mw_3SBG9oyUnEDRrEitRbaYsMmrQiKLrNsKkwRCELWuk-b5oxsa7A21EzerFl3EB2MWIrO3j76K-phkQf_wuriYmDTSZRPWVH8aanbjuktXbOrA/s1280/451655966_902279358603068_7737089286493699119_n.jpg

ក្រពើភ្នំ បានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ខណៈការរកឃើញសម្បុកពងកូនលើកនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថាឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaGW0104nT5vYezP0xd_CifJ2eDZ15j-IzvCvTVVunGEeqUZysaAY_BunXiyhPEA9AcpyYQ0z3JEkRwvbHL7slVUWkg44UNUJ8xfMu3HpPvVenGF9oUEydwCJ1uCrw-fcfgNWYmCFXm1yiIUd88QzP7MsylxzGhA9xfPO_GiDQqUHuT93Omm-3bV7Ri0k/s1280/451655243_902279295269741_4239183169769157517_n.jpg

សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាត្រូវបានគេចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេប្រមាណជាង ៣០០ក្បាល៕

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យបាក់ស្រុតផ្ទះ៣ខ្នងចូលស្ទឹងសង្កែ

0

ដោយមានមានភ្លៀងធ្លាក់មកជាប់ៗគ្នាជាច្រើនថ្ងៃ បានបង្កឱ្យប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅជាប់ដងស្ទឹងសង្កែ ហាក់មានការព្រួយបារម្ភខ្លាំង ក្រោយមានលំនៅឋាន៣ខ្នងបានបាក់ចូលស្ទឹងសង្កែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXJtcptBtxxZjyZDNuw7bi0ArdK5wdHVqaHo5mCe-QDs6anSD9HY6luJxrXgg_NT0brQnkhEX6hx32bgIsEOs5jmGg1AqRx78dtqHU2YKyOYa1kIXm0B4PqIj0xI2zqCzGZS3xapsi3v6ZWJ8-4lJA9uteYDns1OTZmdQEZjtrlEsnSmxaYFkm9gBRc_8/s1280/5be8c20bbb96c6213be8baaa695f3223.jpg

ការរអិលបាក់ស្រុតដីនេះបានកើតឡើងនៅវេលាម៉ោង២យប់ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឱ្យស្រុតផ្ទះបាយ និងរោងលក់គុយទាវរបស់ប្រជាពលរដ្ឋចំនួន៣គ្រួសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoUVgPGioXl_qk3guQSwQchuahkH7LzsKmeW9Tk3rCYH4rZY35ggBnQ-vtJ77Ad6jwTxrnWRxTStxS5DSnwotzXGfgeliUn50DAtkdxCzWrU_0CwIVGqkyxh7Mo7MWAVBMlQRFLvYfak_e6kDEMO-4eq8Kme_NnM1R0i-t01ny4BZpH1G2CZnMXAbInU/s1268/16507c50ad0452101cbfbf18ad9d9f7f.jpg

មូលហេតុនៃការបាក់ស្រុតនេះ ក៏ព្រោះតែប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាប់គ្នា ធ្វើឱ្យដីជ្រាបពីម្ខាងផ្លូវដែលមិនមានទឹកហូរ ត្រូវជ្រាបឆ្លងផ្លូវបាក់ផ្លូវចូលទៅស្ទឹង ធ្វើឱ្យទឹកហូរខាងក្រោម ដែលមានដីស្អុយ ហើយរអិលបាក់តែម្តង ហើយចំពោះអ្នកនៅសង្ខាងផ្ទះដែលបាក់ជាប់ៗគ្នាខាងមាត់ស្ទឹងនោះ ក៏កំពុងរងនូវហានិភ័យនេះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9fzgSRyRH4wEHXzYqSlNgn6uz9EVJ-CPY1mFztuRLgXeG2h0lrCfl6WQGEBl63No1r5aApKWoA2uoQCACXZrjjTmDrXrLiArh_4n7WOoaNEIHaxLLdUqehvkoBJ_EoMjd9E-yOHU374oLKw-_SLwkyUj3UAwarhHmCR_sg1sjTQM67lWsSjW2bPeHBVE/s1280/a08c4c70b948a77f6266f34c2a5545d0.jpg

អភិបាលស្រុកឯកភ្នំ លោកម៉ិល សុផល បានស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចដែលនៅជិតបំផុត ចំពោះបាតុភូតធម្មជាតិណាមួយដែលកើតឡើង៕