បុរសអូស្ត្រាលីបរិច្ចាគឈា.ម រហូតដល់ជាង១ពាន់លើកជួយជីវិតកុមា.រ ជាង២លាននាក់
ប្រទេសអូស្ត្រាលី ៖ លោក James Harrison (ឬត្រូវបានគេហៅថា Man with the Golden Arm) គឺជាបុរសជនជាតិអូស្ត្រាលី ដែលបានបរិច្ចាគឈា.ម ច្រើនបំផុតនៅលើពិភពលោក ។ លោកបានបរិច្ចាគឈា.ម រហូតដល់ចំនួន១.១៧៣លើក និងអាចជួយសង្គ្រោះជីវិតកុមា.រ ជាង២លាននាក់ ។ ហេតុអ្វីទើបលោកសម្រេចចិត្តបរិច្ចាគឈាមជាច្រើនលើកបែបនេះ?
កាលពីឆ្នាំ១៩៥១ នៅពេលលោក James Harrison មានអាយុ១២ឆ្នាំ លោកបានទទួលការវះកាត់នៅមន្ទីរពេទ្យមួយកន្លែង ។ ពេលនោះ គ្រូពេទ្យបានវះកាត់យកសួតរបស់លោកចេញពីក្នុងខ្លួន ដើម្បីជួយសង្គ្រោះជីវិតលោក ហើយធ្វើឱ្យលោកត្រូវសម្រាកនៅមន្ទីរពេទ្យរហូតដល់ទៅ៣ខែ ។ ពេលលំបាកនេះហើយ ដែលធ្វើឱ្យលោកអាចរៀនសូត្រថា លោកអាចរស់នៅបន្តទៀតបាន ដោយសារលោកទទួលឈាមយ៉ាងច្រើនពីអ្នកបរិច្ចាគ ។
ហេតុនេះ លោកក៏សម្រេចចិត្តថា នៅថ្ងៃណាមួយ លោកនឹងអាចបរិច្ចាគឈាមរបស់ខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃដែរ ។ ប៉ុន្តែច្បាប់របស់អូស្ត្រាលីនាពេលនោះបញ្ជាក់ថា ពលរដ្ឋអាចបរិច្ចាគឈាមបាន លុះត្រាតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។ ហេតុនេះ លោកត្រូវរង់ចាំរហូតដល់លោកមានអាយុគ្រប់១៨ឆ្នាំ ទើបអាចបរិច្ចាគឈាមលើកដំបូងបាន ។
ចាប់តាំងពីពេលនោះមក អស់រយៈពេលជាង៦០ឆ្នាំ លោកបានបរិច្ចាគឈាមរបស់ខ្លួនទៅឱ្យកាកបាទក្រហមអូស្ត្រាលី រហូតដល់ចំនួន១.១៧៣លើក ក្នុងនោះការបរិច្ចាគឈាមពីដៃស្តាំ ស្មើនឹង១.១៦៣លើក និងដៃឆ្វេង ស្មើនឹង១០លើក ។ កាកបាទក្រហមអូស្ត្រាលីបានបូកសរុបចំនួនមនុស្ស ដែលលោក James Harrison បានបរិច្ចាគឈាមជួយសង្គ្រោះជីវិត គឺស្មើរហូតដល់២លាន៤សែននាក់ ។
ជីវិតរបស់លោក James Harrison គឺលោកបានផ្តោតទៅលើការបរិច្ចាគឈាមជាចម្បង ពីព្រោះមិនត្រឹមតែលោកបានបរិច្ចាគឈាមច្រើនតែម្យ៉ាងទេ ប៉ុន្តែក្នុងឈាមរបស់លោកមានផ្ទុកនូវសារធាតុម្យ៉ាងពិបាកស្វែងរកបំផុត ។ នៅឆ្នាំ១៩៦០ ក្រុមគ្រូពេទ្យក៏បានយកឈាមរបស់លោកទៅធ្វើការពិសោធន៍ រហូតដល់អាចផលិតវ៉ាក់សាំងឈ្មោះថា «អេនទិប៊ី» ដោយជោគជ័យ ។
នាពេលនោះ ស្ត្រីអូស្ត្រាលីជាច្រើននាក់បានសម្រេចចិត្តយកកូនចេញ ដោយសារទារកមានបញ្ហាខួរក្បាលបណ្តាលមកពីជំងឺមួយឈ្មោះថា «ឌុយសាស់ឌីសេស» ។ វាជាជំងឺកើតឡើងដោយសារក្រុមឈាមអាអេស ពុំដូចគ្នា ទើបធ្វើឱ្យឈាមរបស់ម្តាយបំផ្លាញគ្រាប់ឈាមទារក ដែលទទួលបានពីឪពុកមានឈាមអាអេស ខុសគ្នា ។ 
ហេតុនេះ វ៉ាក់សាំង «អេនទិប៊ី» បានជួយព្យាបាលជំងឺដ៏គួរឱ្យខ្លាចនេះ ហើយលោក James Harrison និយាយថា ៖ «ខ្ញុំនឹងបរិច្ចាគឈាមបន្តទៀត បើពួកគេអនុញ្ញាតឱ្យខ្ញុំបរិច្ចាគ» ។ ប៉ុន្តែបច្ចុប្បន្ន លោកពុំអាចបរិច្ចាគឈាមបន្តទៀតទេ ដោយសារលោកមានអាយុច្រើន ហើយអ្វីដែលលោកត្រូវធ្វើបន្តទៀតនោះ គឺថែទាំសុខភាពឱ្យបានល្អ ៕


នៅពេលដែលយើងប្រើប្រាស់ iPhone យូរទៅៗថ្មរបស់វានឹងប្រែប្រួលតាមពេលវេលា ដោយអ្នកប្រើប្រាស់អាចពិនិត្យមើលស្ថានភាពថ្មរបស់ iPhone ដោយចូលទៅកាន់ Settings រួចចុចលើពាក្យ Battery នោះអ្នកនឹងឃើញស្ថានភាពថ្មរបស់វាហើយ។ បើយោងក្រុមហ៊ុន Batteries Plus សុខភាពថ្មល្អបំផុតរបស់ iPhone គឺ ១០០% ប៉ុន្តែបើវាធ្លាក់ក្រោម ៨០% នោះមានន័យថាថ្មរបស់អ្នកនឹងខូចហើយ។ ទោះបីជាយ៉ាងនេះ វាមិនទាន់ហួសពេលទេប្រសិនបើអ្នកអនុវត្តវិធីសាស្ត្រដូចខាងក្រោម នឹងជួយពន្យារអាយុសុខភាពថ្មរបស់អ្នកឱ្យនៅឋេរ មានន័យថាថ្មរបស់អ្នកនឹងមិនធ្លាក់ចុះទៀតទេ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើតាមការណែនាំ នោះថ្ម iPhone របស់អ្នកនឹងធ្លាក់ចុះជាបន្តបន្ទាប់។ ដូច្នេះដើម្បីថែរក្សាថ្មឱ្យនៅឋេរអ្នកគួរអនុវត្តវិធីទាំងនេះ៖
































.png)
.png)


.png)
.png)




