Home Blog Page 929

ចា.ប់ ម្ចាស់ឆ្កែដាក់ពន្ធនា.គារ ករណីឱ្យឆ្កែស៊ីចំណីច្រើនពេករហូតដល់ងា.ប់

0

ប្រទេសនូវែលសេឡង់ ៖ ប្រទេសនានាលើពិភពលោក តែងតែយកចិត្តទុកដាក់លើសិទ្ធិសត្វ និងការពារសត្វឱ្យរួចផុតពីការធ្វើបា.ប របស់មនុស្ស ហើយនេះមិននិយាយពីការសម្លា.ប់ សត្វចិញ្ចឹម ដូចជា ៖ ឆ្កែ ឬឆ្មា មកធ្វើជាអាហារមនុស្សទេ ។ បើមានករណីស៊ី សា.ច់ឆ្កែ ឬល.ក់ សាច់ឆ្កែ ពលរដ្ឋប្រទេសទាំងនេះមុខជាទទួលទោ.ស មិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzhzabeZGaKTB7stRU0aqaE_WwpgCwvQaNRFTefrVvV0nMdOeoP3LRIAUwcIrXWrHobUI_gNnOHRfgtbrII5BAtFCalDbQMfzsy_4COZH2utgb_sYgx6jXutWXjgcfjMuDpwTXk6nMtw0FaKOkuFacG-vIWdpesS_U2vXMZzpNkuw3qtffagwCESXggKfW/s778/photo_2024-08-06_10-45-25.jpg

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នារីម្នាក់រស់នៅប្រទេសនូវែលសេឡង់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីបទឱ្យឆ្កែស៊ីចំណីច្រើនពេក រហូតដល់ឆ្កែធាត់ខ្លាំងមានជំងឺពេញខ្លួន និងងាប់ ។

ព័ត៌មាននេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកស្រឡាញ់សត្វទូទាំងពិភពលោក ក្រោយពីសារព័ត៌មានបរទេសរាយការណ៍ថា តុលាការបានកាត់ទោសនារីម្នាក់រស់នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ឱ្យជាប់ពន្ធនាគាររយៈពេល២ខែ ពីបទឱ្យចំណីឆ្កែស៊ីច្រើនពេក ។ វាធ្វើឱ្យឆ្កែរបស់នាងធាត់ខ្លាំងដូចជ្រូក ដើរលែងរួច និងកើតជំងឺជាច្រើន មុនពេលវាងាប់នាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih6U6DjDmWPAxTAbDwNoleOPRapp_s-hZT5bYqXsHH03xKqd3_Gro3WzyCzo0C2JNJ1rN3-of18gheOpfh7HP6qq6K8CLdsWIro1peBtP7d7GnXtG_SrEgqUi6FlVrtPv348REio56QSkl7NXpqXn3FJ-k9j5LLo1G9LozbFsa3nLNKIONis2Q6maKkjKS/s4032/image_2024-08-06_10-53-32.png

តុលាការចោទប្រកាន់ថា ជាការធ្វើទារុណកម្មសត្វ ដោយសារនាងបានចិញ្ចឹមឆ្កែ១ក្បាលឈ្មោះ Nuggi មានទម្ងន់រហូតដល់៥៣.៧គីឡូក្រាម ។ ឆ្កែរបស់នាងមានជំងឺជា
ច្រើនមុខ ហើយគ្មានកម្លាំងដើរឆ្ងាយទេ គឺដើរបានត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ វាត្រូវឈប់សម្រាកដកដង្ហើមចំនួន៣លើក ។ ហេតុនេះ ទើបតុលាការចាត់ទុកថា គឺជាការធ្វើទារុណកម្មសត្វចិញ្ចឹមយ៉ាងខ្លាំង ។

ចំណែកពេទ្យសត្វបញ្ជាក់ថា ពុំបានឮសំឡេងបេះដូងលោតរបស់ឆ្កែ Nuggi ទេ ដោយសារសំឡេងពុំអាចទម្លុះស្រទាប់ខ្លាញ់របស់ Nuggi បាន ។ ក្រោយមក គេក៏បញ្ជូន Nuggi ទៅឱ្យសមាគមការពារការធ្វើទារុណកម្មសត្វ មើលថែទាំ ហើយសមាគមនេះបានសម្រកទម្ងន់របស់ Nuggi ចំនួន៨.៩គីឡូក្រាម ។ ប៉ុន្តែវាគួរឱ្យសោកស្តាយបំផុត ពីព្រោះ Nuggi បានងាប់ដោយសារវាកើតជំងឺផ្សេងទៀត ដូចជា ៖ ជំងឺថ្លើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMCD_khLAt8Fss3tbJPHhH84ERl3uBZGY8HNc03KOQAuJTKvJSyhvR7Ni6LWJElMMTK9b6bVvtAOTsFgLlslhnQzWKcTgGn5XvvE81BEdClLLI4-XNF8LENK7tcwwtBg7pZ0traxXuqCPk-msEwYKLCBUbi3rZNNmfdH8tYxEKAxgm1lVh9E8DftVkgMFN/s480/image_2024-08-06_10-53-41.png

សមាគមការពារការធ្វើទារុណកម្មសត្វ បញ្ជាក់ថា ការផ្តល់អាហារឱ្យសត្វចិញ្ចឹមស៊ីច្រើនពេកនឹងធ្វើឱ្យប៉ះពាល់សុខភាពសត្វ គឺមិនខុសគ្នាពីការផ្តល់ចំណីពុំគ្រប់គ្រាន់នោះទេ ។ Nuggi គឺជាឆ្កែធាត់បំផុត ដែលពួកគេធ្លាប់បានឃើញកន្លងមក ។

នៅដើមខែសីហា ឆ្នាំ២០២៤ នេះ តុលាការក្នុងតំបន់ Manukau បានចេញដីកាឱ្យនារីជាម្ចាស់ឆ្កែបង់ប្រាក់សំណងចំនួន១.២២២ដុល្លារនូវែលសេឡង់ (ឬស្មើជិត២ពាន់ដុល្លារអាមេរិក) ព្រមទាំងហាមឃាត់នារីរូបនេះចិញ្ចឹមឆ្កែរយៈពេល១ឆ្នាំ ផងដែរ ៕

កម្ពុជាសល់អត្តពលិកម្នាក់ទៀត ត្រៀមប្រកួតព្រឹត្តិការណ៍អូឡាំពិកប៉ារីស

0

នាព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤នេះ កម្ពុជា នៅសល់តែអត្តពលិកម្នាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់ប្រកួត ខណៈអត្តពលិក២នាក់បានទទួលបរាជ័យរួចមកហើយនៅលើវិញ្ញាសាហែលទឹក។

ចំពោះ អត្តពលិកកម្ពុជាចុងក្រោយគេនេះ គឺកីឡាករ ឈុន ប៊ុនថន ដែលត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2HwbwzubZgJD0NkGDYxrUo-zBEcCQodUN3PH72ikpiZfWs2tXOp5dr2xJxit8N5x-qXaQVTc-1-k86hDsw_aHlXp7TWI_ycIEd2Ob-C7YcNYLqSuqzu5CbV7ZP7r5Sko9zWnswJ2r9x9kmf-Q4C3_wNsC4YgLUBP7bkgDjeO0awQan-0Mx5C6A30fxiU/s828/378784576_808335597749784_4578787803844000684_n.jpg

គួរបញ្ជាក់ផងដែរថា កម្ពុជា មានអត្តពលិក៣នាក់ប៉ុណ្ណោះ ដែលចូលរួមរឹត្តិការណ៍អូឡាំពិកប៉ារីស ដោយក្នុងនោះ កីឡាករ អង់គ្វីន ម៉ាតាំងក្លូឌ ដែលប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅបានបាត់បង់សិទ្ធឡើងទៅវគ្គបន្តហើយ ដោយធ្វើបានត្រឹមលេខ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAUNSPTF_ZFSslgGBiQR16cSDeY2Sy6b2uq5YaeaS_NJLUS7HoGxjlVlEbIvsuNzfTjZ_kILuJAQRPhvb0E-KMPxmuDH3rYaARy757QYOEmQO04q1YdHpUz3AMz1aWykQ8oFBVcNI_eLjYVUl1VLYshv13oK7mFw_wOeeQUYT1PqMKC7oWoFEzriYFsve/s1267/image_2024-07-30_13-15-20.png រីឯកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា ដែលប្រកួតលើវិញ្ញាសាហែលទឹក ៥០ម៉ែត្រ ក៏ធ្វើមិនបានល្អ បាត់បង់សិទ្ធឡើងទៅវគ្គបន្តផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirkwh93oC5iiyjuUlD-G1x4DA4otCJ-F_zEPMLisNU25Iiut0qmsens0vcuyAv9-j_n5GIQoUapZLa5mgcqK51mDKtZMOAWS9kMhuAwuX-gnSCAlIMqBwWLDDp3GHcnbBR2a-Hc3rq3lwBm_KMf0JDJ4a_H90b69lx4PqsBDLHRUEmPlo_gXq4CjQLKMN/s1280/image_2024-07-30_13-15-40.png

មកស្គាល់ទីក្រុងទឹកមានតែមួយគត់ក្នុងលោក ដែលកំពុងលាក់ខ្លួនក្នុងព្រៃអាម៉ាហ្សូន!

0

គ្រប់ទីក្រុងទាំងអស់នៅលើពិភពលោកគឺសុទ្ធតែមានផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដោយឡែកទីក្រុងមួយនេះគឺមិនមានផ្លូវគោក ផ្លូវដែកនោះទេ ពោលគឺមានតែផ្លូវទឹក ដោយប្រជាជននៅទីនោះរស់នៅលើទឹក ធ្វើដំណើរដោយការជិះទូកឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ។ ទោះបីបច្ចុប្បន្នមានការអភិវឌ្ឍន៍ខ្លាំងយ៉ាងណាក៏ដោយ ក៏ទីក្រុងដ៏ធំមួយនេះនៅតែមិនមានផ្លូវគោក ឬផ្លូវដែកតភ្ជាប់ទៅកាន់ពិភពខាងក្រៅបានឡើយ។ ដូច្នេះប្រជាជនមកពីតំបន់ផ្សេងទៀតនៃប្រទេសគឺមិនអាចទៅដល់ទីក្រុងនេះបាននោះទេ ប្រសិនបើអ្នកចង់មកទស្សនាគឺត្រូវជិះទូក ឬកប៉ាល់ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយរយៈពេល ២,៣ ថ្ងៃទើបទៅដល់ទីក្រុងទឹកមួយនេះ ដែលទីក្រុងនោះមានឈ្មោះថា Iquitos។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXvBLsms0WW5kBVhZgulMM5k0LPB0YQaO0vjKnb-tKjoBEvRxptNVRFWnsomKMFCPHQ7FN-TvbL1V5TEg4VG2LlUwSQHjKFkNOo6liv0CsmbAnwa4XlUKxZCcWVt01sEJxhFoheebdZtrExo1Zk8N2QwR8U8_8OEVt10QzI3TalTJcVYRx0HdSsgHej3V/s3840/image_2024-08-06_09-53-58.png

Iquitos គឺជាទីក្រុងដែលមិនមានផ្លូវគោក ឬផ្លូវដែកតភ្ជាប់ផ្លូវទៅកាន់តំបន់ផ្សេងទៀតនោះទេ ដែលវាមានទីតាំងនៅភាគឦសាននៃប្រទេសប៉េរូ ស្ថិតនៅលើច្រាំងទន្លេ Amazon ត្រូវបានហ៊ុព័ទ្ធដោយព្រៃត្រូពិចក្រាស់ៗ។ ទីក្រុងនេះមានប្រជាជនជិត ៥០០,០០០ នាក់ជាទីក្រុងធំជាងគេទីប្រាំមួយនៅក្នុងប្រទេសប៉េរូ។ ជាទូទៅអ្នកស្រុកនៅទីនោះពឹងផ្អែកទាំងស្រុងលើការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីធ្វើដំណើរឆ្លងកាត់ទន្លេអាម៉ាហ្សូន ដោយទីក្រុងនេះគឺមានអាកាសយានដ្ឋានអន្តរជាតិមួយ ដែលមានភាពងាយស្រួលសម្រាប់ការទំនាក់ទំនង និងការធ្វើដំណើរជាមួយរដ្ឋធានី Lima និងមានជើងហោះហើរត្រង់ទៅកាន់ទីក្រុង Miami ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyRDz0O4KEkMEvexulnRnNoDCRT7HKx_RIsBMLtEfDOqnnmMZmV9sK97ZEZ1lVifgWOVEI26gGsaL1gjy_kcNFYyaaDcf4zur0NUaayYVRmllcxL7UaWKIzUlwL1NvhhABj_7CMXHi5aHpUE-dCRs7nXhpBr7dQpzK9BordTK0PCX8VAVAYkjyc35quaS/s1080/image_2024-08-06_09-54-58.png
តំបន់ទីក្រុងរបស់ Iquitos មិនមានទំហំធំខ្លាំងទេ វាគ្រាន់តែមានផ្លូវធំចំនួនបីដែលលាតសន្ធឹងស្របទៅនឹងទន្លេ Amazon ហើយផ្លូវតូចៗនៅសងខាងជាប់គ្នា ដោយបែងចែកទីក្រុងទៅជាការ៉េធំៗ និងតូចមិនស្មើគ្នា។ នៅក្នុងទីក្រុងមិនមានផ្លូវទៅកាន់ពិភពខាងក្រៅនោះទេ ដូច្នេះរថយន្ត អាគារខ្ពស់ៗគឺមិនមានដូចទីក្រុងផ្សេងឡើយ។ ជាធម្មតាប្រជាជននៅទីនោះរស់នៅលើទឹក ដោយសង់ផ្ទះឈើតូចៗ ចិញ្ចឹមជីវិតដោយការស្ទូចត្រី និងផលិតកម្មកៅស៊ូ ក៏ដូចជាមិនដែលដើរចេញពីទីក្រុងនេះទេក្នុងជីវិតរបស់ពួកគេ ពួកគេមិនដែលស្គាល់ និងមិនខ្វល់ពីពិភពខាងក្រៅឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46JYcRzZIklSpVKhXoW4dXh8kfkWyVh7I4p30lagW6D1iIjHYga2RKwvyYGoYTWaJErcGaXj1lWdYZ243rQAsY79oyYBVBeRAcjevlvu1WAJ7ewrynZIqCyD19AlP-vP2LrowgrEYRY6tYQlr-F_98Q2FeCISaXQMLarTTlX0476DQxFgMzRefPh79L3H/s1200/image_2024-08-06_09-55-06.png

ពួកគេរស់នៅក្នុងភាពសុខដុមរមនាជាមួយនឹងធម្មជាតិ រីករាយនឹងភាពស្រស់ស្អាត និងភាពសម្បូរបែបនៃព្រៃអាម៉ាហ្សូន ត្រូវបានគេចាត់ទុកថាជាទីក្រុងដែលលាក់ខ្លួននៅក្នុងទន្លេរអាម៉ាហ្សូន។ ទន្លេអាម៉ាហ្សូនគឺជាទន្លេដែលមានលំហូរ និងតំបន់បង្ហូរទឹកធំជាងគេបំផុតនៅលើពិភពលោក។ Iquitos មានទីតាំងនៅខាងលើទន្លេនេះហើយជាកំពង់ផែប្រឡាយដ៏សំខាន់មួយនៅភាគឦសានប្រទេសប៉េរូ។ បច្ចុប្បន្ន Iquitos គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃប្រទេសប៉េរូនៅក្នុងតំបន់ Amazon ។ ទីក្រុងនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៨៦៣ ហើយបានក្លាយជាកំពង់ផែសេរីនៅឆ្នាំ ១៩៨០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnhyShfF1Jm2hA1RYDTz1jW1NWdvP-8udtnABQjdix9DOETHn82DJuq_sFecIG3oLN412onwcrvYWog5WnJ7Ug0oV9uEGcrt9lXnKZFRj8Olz5nOvYwVC0yJWu_Lsp9vKSvsyXs38LmhceIwMEmfHh-zi7k__yVaBWJIU36OziloaDNX2Eolb4OCyQFPFL/s1140/photo_2024-08-06_09-49-40.jpg

ក្នុងអំឡុងពេលនៃការរីកចំរើននៃពាណិជ្ជកម្មកៅស៊ូនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ទីក្រុង Iquitos បានពង្រីកយ៉ាងឆាប់រហ័សពីភូមិនេសាទតូចមួយទៅជាទីក្រុងដ៏អ៊ូអរ។ ម្ចាស់ចម្ការកៅស៊ូ និងក្រុមហ៊ុនសាជីវកម្មយក្សបានប្រមូលផ្តុំគ្នានៅទីនេះ ហើយវាក៏បានស្វាគមន៍ជនអន្តោប្រវេសន៍មួយចំនួនធំមកពីអឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដែលនាំឱ្យមានការលាយឡំជាតិសាសន៍ និងក្រុមជនជាតិភាគតិចចម្រុះនៅក្នុងទីក្រុងសព្វថ្ងៃនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4UM_3xi4U9nlf4ONH2d22kLIANA6mQM0MeURL_KKrpkgw8DC9elmaK4twPlzQhzQe0SaPlaxiG04Z-b01SzN_0qAA5ANlJI7UEv3t5EdcHP7v07RiNFkl1nZbPPMGTU5IbUK64Y6qg5zmBABekDQqL7ZDZjBbd1ILEBiv3badZF9NHB9ggsI7vFDaKSZ/s1024/photo_2024-08-06_09-49-57.jpg

កុំបារម្ភ! ពលរដ្ឋដែលរង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹងទទួលបានសំណងពីរដ្ឋាភិបាល

0

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ១៧០០លានដុល្លារ ជាសំណង់ដ៏មហិមា និងជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp-dY1xDvkEC7kpVJAUAycajh8844YlijCvzlvl9jbXw6lK98iM5Nv2RHR15twxJmWwJ5Bdb4VwHudHsKHMLVKtbPJfokeLfLZxk4sWDtO5d9ri78bldNICxEzviokya9s905Xf-4u_TPBpgtzGHyY47LPc-BhMhV6Pg93gRAvK5y77D1SGqb3Qqb-Resw/s1280/454009345_479555904876916_3066364741741303155_n.jpg

ថ្លែងក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រជាតិ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ សីហា ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖”គម្រោងព្រែកជីកហ្វូណនតេជោបង្ហាញឱ្យឃើញអំពីឆន្ទៈដ៏មុតមាំ ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា ដែលបាននាំយកសន្តិភាព និងការបង្រួបបង្រួមជាតិមាតុភូមិ ដោយប្រើរូបមន្តពិសេសគ្មានពីរ គឺ នយោបាយឈ្នះ-ឈ្នះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2oiOrZaLOpc1NSsaYusmrMlzXg6nHRgolVB-7p-wkozflgoXniCmV8nybNrt_oZqQogsGEldz_n5h6qrNQFkji2SGcNcrDqF9N9FjLg9mwEE7mBlE8ByLfD-52WGEWQb3mc3ZSb6GlDyc6R87G3ZkxyGR17MrxuJ0UtERQ_tRsquMPf6aLRKPrLTSTJOM/s1280/454198441_479555954876911_292562619195947982_n.jpg

លើសពីនេះទៅទៀត ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសង្កត់ថា”ចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធដីធ្លី ផ្ទះសំបែង ស្រែចំការ ដែលនឹងរងផលប៉ះពាល់ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខ្ញុំបាទសូមធ្វើការបញ្ជាក់អះអាងជូន បងប្អូនថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការនឹងគិតគូរសិក្សាយ៉ាងលម្អិត និងវាស់វងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់នេះ សំដៅធានា ការផ្ដល់សំណងយ៉ាងសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភ ពីបញ្ហាផលប៉ះពាល់នេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPKQgfb-XYK9yKF7SBTkp8zWsUHh0yv9KFN3DAJHsYbBt951pTLntHJkPNMb1s5LXPGGjaTJKtrCZeyT_H8_kFh2cq5AooAq58_0t-OWLtcUkP9dbP4HNoS-73kKtPaNPjda9yxpILrmKDOikIqI3kUTSEMeLbchCnVYBs-xfb-BMRVQ96s4nLIaRNzSj7/s1280/454200135_479555858210254_2483013606462575594_n.jpg

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។

 

ត្រឹមតែរយៈពេល៧ខែមានក្រុមហ៊ុនបើកថ្មីជាង៩ម៉ឺននៅវៀតណាម

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យោងតាមទិន្នន័យជាផ្លូវការរបស់ប្រទេសវៀតណាមបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ៧ខែប៉ុណ្ណោះ (គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤) មានក្រុមហ៊ុនបើកថ្មីនៅវៀតណាម រហូតដល់ជាង៩៥.២០០ក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLFfp9c6iI9WDED7ImdpLIJREN1t_Gb-_cuGFTE_6750DcmY753kQh3mJHBPYS7Jt2JRaYkCKpT2-MV1xsm06x4KT3H4RQRcfLb62hJn5wHoPEqHYJT0F-YgvOZXlqOjMof3oSOTYrvpnQLwP0wTs1mwbk0wnrdQ_LRewfaSXxFhUlKy1wxSv7i6VAHC1L/s1120/image_2024-08-06_09-09-26.png

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាមថា ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានរាយការណ៍ពីចំនួនក្រុមហ៊ុនទើបបង្កើតថ្មី ក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៤ កន្លងមក គឺស្មើជាង៩៥.២០០ក្រុមហ៊ុន កើនឡើង៦,៣% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ រីឯដើមទុនរបស់ក្រុមហ៊ុនចុះបញ្ជីសរុបស្មើជាង៨៥៤លានលានដុង កើនឡើង២,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។

ចំណែកចំនួនក្រុមហ៊ុនបង្កើតថ្មីផ្នែកសេវាកម្ម កើនឡើង៦,៨% និងក្រុមហ៊ុនផ្នែកឧស្សាហកម្ម និងសំណង់ កើនឡើង៤,៨% ។ រីឯក្រុមហ៊ុនផ្នែកកសិកម្ម, ព្រៃឈើ និងនេសាទ ធ្លាក់ចុះ២,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiedmIRlS2UJl5vClXrA__SvQJqsE6ZCgR72KAra7ET_tNMsDh1yev96AtZtfc83PTz-QzKQXMEIGgjaNGwH98iK4s07IeDPfNqs_GABrgA8doswhselgMLIBQ17nVe6ZCbRjzzAHq61XsLMHq0v8IHPKqH7cZTHaZUeRYUXoxtV7pPgPvLpq-B7RUQZtXf/s1280/image_2024-08-06_09-09-41.png

ទន្ទឹមនឹងនេះ មានក្រុមហ៊ុនជិត៤៤.៣០០ក្រុមហ៊ុន ដែលធ្លាប់ផ្អាកដំណើរការនាពេលកន្លងមក បានបើកដំណើរការអាជីវកម្មឡើងវិញ បើគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ។ ប៉ុន្តែមានក្រុមហ៊ុនជាង១៧.៩០០ក្រុមហ៊ុន បានបិទដំណើរការអាជីវកម្មក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ ។

ប្រទេសវៀតណាមបានក្លាយជាគោលដៅសំខាន់មួយដែលក្រុមហ៊ុនបរទេសចាប់អារម្មណ៍វិនិយោគ ដោយសារវៀតណាមមានកត្តាទាក់ទាញជាច្រើន ដូចជា ៖ ថ្លៃឈ្នួលកម្លាំងពលកម្មថោក, ពលរដ្ឋគ្រប់អាយុធ្វើការច្រើន, វិធានការទាក់ទាញការវិនិយោគរបស់រដ្ឋាភិបាល, ទីតាំងល្អបើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន និងស្ថិរភាពនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvJp2DcTsqtyzDFXtJkIlQU1bKnLncP0oQ0beoqXxZzzkGlT6mXVkviVnVHglMIk1d-t8WSZjYoSUix4-Tmav8UJo7_2D04zDtKo9D7_vNK_3IRCMLaGzh9GoJCnqpxwhSnCiObDbkwB8__qMqib26JVotgW2x4QW8NtM7BCOXLKLhm2eYEGoEZWy56-sO/s2048/image_2024-08-06_09-09-53.png

សេដ្ឋវិទូវៀតណាមលើកឡើងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចបើកចំហ និងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីផ្នែកពាណិជ្ជកម្ម ហើយសេដ្ឋកិច្ចវៀតណាមនឹងកាន់តែលូតលាស់បន្ថែមទៀតនៅឆ្នាំ២០២៤ ។

ទោះយ៉ាងណា នាថ្ងៃអនាគត វៀតណាមនឹងប្រឈមជាមួយការខ្វះខាតកម្លាំងពលកម្មដូចប្រទេសនានាលើពិភពលោកដែរ ។ បើទោះជាវៀតណាមមានកម្លាំងពលកម្មច្រើនរហូតដល់៥៦លាននាក់ក្តី ប៉ុន្តែកម្លាំងពលកម្មវៀតណាមនៅតែតិចជាងចិន រហូតដល់១៤ដង ។ ហេតុនេះ វៀតណាមនឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំនួសកម្លាំងមនុស្ស (ឬ Automation) ដែលជាផ្នែកមួយសម្រាប់អភិវឌ្ឍន៍ទីផ្សារការងារ ព្រមទាំងគាំទ្រផ្នែកឧស្សាហកម្ម និងការផលិតក្នុងស្រុក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbuEgcR6uTKnYXHErFMsGrwI9XEccGpNuPXUUkvNVCMIz9yxFMSC1K_MR9dy8lOEWovII4RrMEQLei6RBlweeVxbIedGlW0hFhWCjaYYvAiMVPZ3R93g83wVmfZvwgZWv_IioAaoGCme0ALSToFRfthj4ygI2NvABiaOyiGkTIRO5pOwfoVxtWfLe81r7w/s1200/image_2024-08-06_09-10-05.png

ឈ្វេងយល់! អត្ថន័យលេខ ដែលនៅពីក្រោយផ្លាកលេខរដ្ឋ តំណាងឱ្យអ្វី

0

នៅកម្ពុជា យានយន្តដែលបំពាក់ផ្លាកលេខប្រភទរដ្ឋ ខេមរភូមិន្ទ ឬនគរបាល គឺសុទ្ធតែសំគាល់ថាជាយានយន្តរបស់រដ្ឋ ដែលទុកសម្រាប់បម្រើការងារសាធារណៈ។

ជាទូទៅ គេប្រទះឃើញផ្លាកលេខដែលមានពាក្យ “រដ្ឋ” តែងភ្ជាប់មកជាមួយលេខនៅពីក្រោយ ដែលពលរដ្ឋខ្មែរមួយចំនួនហាក់មិនសូវមានអ្នកចាប់អារម្មណ៍ថាតំណាងឱ្យអ្វី។

តាមពិតទៅ លេខដែលនៅពីក្រោយពាក្យ “រដ្ឋ” សុទ្ធសឹងតែបញ្ជាក់ពីស្ថានប័ន និងក្រសួង ដែលបានចែងដូចខាងក្រោម៖

  • រដ្ឋ-01 ព្រឹទ្ធសភា
  • រដ្ឋ-02 រដ្ឋសភា
  • រដ្ឋ-03 រាជរដ្ឋាភិបាល
  • រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ
  • រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី
  • រដ្ឋ-06 ក្រសួងការពារជាតិ
  • រដ្ឋ-07 ក្រសួងមហាផ្ទៃ
  • រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
  • រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ
  • រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • រដ្ឋ-11 ក្រសួងពត៌មាន
  • រដ្ឋ-12 ក្រសួងសុខាភិបាល
  • រដ្ឋ-13 ក្រសួងរ៉ែ និងថាមពល
  • រដ្ឋ-14 ក្រសួងផែនការ
  • រដ្ឋ-15 ក្រសួងពាណិជ្ជកម្ម
  • រដ្ឋ-16 ក្រសួងអប់រំ យុវជន និងកីឡា
  • រដ្ឋ-17 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • រដ្ឋ-18 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • រដ្ឋ-19 ក្រសួងបរិស្ថាន
  • រដ្ឋ-20 ក្រសួងអភិវឌ្ឍន៍ជនបទ
  • រដ្ឋ-21 ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • រដ្ឋ-22 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • រដ្ឋ-23 ក្រសួងធម្មការ និងសាសនា
  • រដ្ឋ-24 ក្រសួងកិច្ចការនារី
  • រដ្ឋ-25 ក្រសួងសាធារណការ និងដឹកជញ្ជូន
  • រដ្ឋ-26 ក្រសួងយុត្តិធម៌
  • រដ្ឋ-27 ក្រសួងទេសចរណ៍
  • រដ្ឋ-28 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • រដ្ឋ-29 ក្រសួងធនធានទឹក និងឧត្តុនិយម
  • រដ្ឋ-30 ក្រសួងព្រះបរមរាជវាំង
  • រដ្ឋ-31 ក្រសួងមុខងារសាធារណៈ
  • រដ្ឋ-32 រដ្ឋលេធិការដ្ឋានអាការចរស៊ីវិល
  • រដ្ឋ-33 ឧត្តមក្រុមប្រឹក្សាចៅក្រម
  • រដ្ឋ-34 អគ្គលេខាដ្ឋានរដ្ឋសភា-ព្រឹទ្ធសភា
  • រដ្ឋ-35 ធនាគារជាតិនៃកម្ពុជា
  • រដ្ឋ-36 អង្គការជាតិ
  • រដ្ឋ-37 រាជធានីភ្នំពេញ
  • រដ្ឋ-38 ខេត្តកណ្តាល
  • រដ្ឋ-39 ខេត្តកំពង់ធំ
  • រដ្ឋ-40 ខេត្តកំពង់ឆ្នាំង
  • រដ្ឋ-41 ខេត្តកំពង់ស្ពឺ
  • រដ្ឋ-42 ខេត្តកំពង់ចាម
  • រដ្ឋ-43 ខេត្តកំពត
  • រដ្ឋ-44 ខេត្តកោះកុង
  • រដ្ឋ-45 ខេត្តកែប
  • រដ្ឋ-46 ខេត្តក្រចេះ
  • រដ្ឋ-47 ខេត្តតាកែវ
  • រដ្ឋ-48 ខេត្តបន្ទាយមានជ័យ
  • រដ្ឋ-49 ខេត្តបាត់ដំបង
  • រដ្ឋ-50 ខេត្តប៉ៃលិន
  • រដ្ឋ-51 ខេត្តពោធិ៍សាត់
  • រដ្ឋ-52 ខេត្តព្រះសីហនុ
  • រដ្ឋ-53 ខេត្តព្រះវិហារ
  • រដ្ឋ-54 ខេត្តព្រៃវែង
  • រដ្ឋ-55 ខេត្តមណ្ឌលគិរី
  • រដ្ឋ-56 ខេត្តរតនគិរី
  • រដ្ឋ-57 ខេត្តសៀមរាប
  • រដ្ឋ-58 ខេត្តស្វាយរៀង
  • រដ្ឋ-59 ខេត្តស្ទឹងត្រែង
  • រដ្ឋ-60 ខេត្តឧត្តរមានជ័យ
  • រដ្ឋ-61 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

តារា K-pop ល្បីរូបនេះនៅតែរក្សារាងបានល្អ ទោះបីបរិភោគអាហាររហ័សច្រើនក៏ដោយ!

0

Karina ដែលជាមេក្រុម Aespa បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរនាងជាមួយនឹងចង្កេះដ៏សែនតូច ទោះបីជានាងញ៉ាំអាហាររហ័ស ឬអាហារជាតិខ្លាញ់ច្រើនប៉ុណ្ណាក៏ដោយ ក៏នាងនៅតែរក្សារាងបានល្អជានិច្ច។ ពិតណាស់អាហាររហ័ស ឬអាហារជាតិខ្លាញ់ដូចជា ហតដក ភីហ្សា ប៊ឺហ្គឺ សុទ្ធតែជាអាហារមិនល្អសម្រាប់សុខភាព និងសម្រស់របស់យើង ដែលវានឹងធ្វើឱ្យយើងឆាប់ឡើងទម្ងន់ ប្រឈមនឹងជំងឺគ្រោះថ្នាក់ជាច្រើន ក៏ដូចជាធ្វើឱ្យសមត្ថភាពខួរក្បាលចុះខ្សោយ រាងកាយទ្រុឌទ្រោមជាដើម។ ទោះបីជាយ៉ាងនេះ Karina នៅតែបន្តបរិភោគអាហារទាំងនេះ ដោយសារនាងមានគន្លឹះថែរក្សារាងសំខាន់ៗដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7HZaYt25T-6QVa-mC0B8wN76iyIqLujO6Tfiizu5pxp3XpcbNUkomzmMYsGpfTuaQq2_u8b96bViUDzX-vHuu_4F9F5VliPAnd3SxsmuL-9Jha7VvmB9oJBbpYA-dguI7WDHA9TYjuts5pjFUG6tqQlD2d5PT3B7je_HktwGVOHwf4_ytIRe7Lw-B2fz8/s1000/image_2024-08-06_08-22-29.png

១.ការរាំ៖ Karina គឺជាតារាចម្រៀង K-pop ដែលមានតួនាទីជា Main Dancer។ នៅពេលបរិភោគអាហាររហ័ស ឬអាហាជាតិខ្លាញ់រួច នាងបានហាត់រាំជាបន្តបន្ទាប់រយៈពេល ៤ ម៉ោង ដែលការហាត់រាំជារៀងរាល់ថ្ងៃរបស់នាង នឹងជួយដុតកាឡូរី ផ្តល់ឱ្យនាងនូវរាងកាយមានតុល្យភាព និងទន់ភ្លន់ទាក់ទាញបំផុត។ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបាននិយាយថា ជាធម្មតានាងបានចំណាយពេល ១-២ ម៉ោងដើម្បីហាត់រាំនៅពេលព្រឹក ហើយនៅពេលល្ងាចនាងនឹងហាត់រាំបន្តបន្ទាប់រយៈពេល ២ ម៉ោងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiuq_OxMZrfsJgP-_o2vsRUNNrorCpcwLp0i9Y-tcxJrhpzUw4P8KgzbrB7Kc8vW9ujzvDEEHqxB1-2d9XDgLOWyQ0ZPz5imSjduMHMf7FmijUvozJF-g6o01rX5sbsl2v_YTX2Ad3rZm9Ach-dsJlyc1q31rvKW6fsElp1aIJ3hbLfZb6FwzmZwjsqwPV/s2556/image_2024-08-06_08-22-37.png

លើសពីនេះយូហ្គាពីលើអាកាស ក៏ជាលំហាត់ប្រាណដែលតារាស្រីៗជាច្រើន រួមទាំងមេក្រុម Aespa ចូលចិត្តជ្រើសរើសដើម្បីរក្សារាង មិនត្រឹមតែធ្វើឱ្យរាងស្លីមប៉ុណ្ណោះទេ ថែមទាំងការពារភាពចាស់ផងដែរ។ ការហ្វឹកហ្វឺនប្រេកង់ខ្ពស់ដែលមានអាំងតង់ស៊ីតេខ្ពស់ជាមួយនឹងមុខវិជ្ជាដែលពិបាកបញ្ចូលគ្នាជួយឱ្យ Karina រក្សាតួលេខដែលនាងចង់បានបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8YkQ_967Wbg159ZzR8yjoZi9vZwk0g0PvNvxxj9C_UhSE70Fq-xMR8fcZNu28QtwG0qkBOnJ3sZDqJgbPRFFDykoYeB6n1qkxMvqczOySHQPi8STk-1oQWr6dem3_oo_AtAamZYRvW-RfkpWjVq5ujxLo0F7NiougWXBfVcs8N4swR2DWtI2VYAweM2Vd/s1000/image_2024-08-06_08-23-19.png

២.រស់នៅដោយវិជ្ជមាន៖ ដើម្បីរក្សារាងឱ្យតូចស្អាត តារាចម្រៀងស្រីរូបនេះតែងតែយកចិត្តទុកដាក់លើខ្លួនឯងជានិច្ច និងស្រឡាញ់ខ្លួនឯងបំផុត ដោយនាងបានថ្លឹងគីឡូជាប្រចាំដើម្បីងាយស្រួលគ្រប់គ្រងរបបអាហារ។ ដូច្នេះការដឹងពីរបៀបគ្រប់គ្រងទម្ងន់របស់ខ្លួនគឺពិតជាល្អបំផុត ដែលរូបមន្តទាំងពីរខាងលើនេះ Karina តែងតែអនុវត្តជាប្រចាំ ជាហេតុធ្វើឱ្យនាងមានអ្នកគាំទ្រច្រើន និងជានិមិត្តរូបរបស់មនុស្សស្រីគ្រប់រូប។ Karina ត្រូវបានគេសរសើរចំពោះសម្រស់របស់នាង ជាពិសេសគឺរូបរាងដ៏ល្អឥតខ្ចោះរបស់នាងតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoSBGkHYjEkZW9PJnfJB-y0FWpKbkcdBqSOWO3441V_83PdvDhaVxev26hfs4WaegemS-tB6BZ-jzb87YK8LbsEQgxMY9H-IRIBiz02WW5ugDmEFrG_XQJn18HHGyhVZD8PPYGIY2gIWL5HfT2weMwgq9u3nvYbSt46YfYQyMOaWDEiJA4wTJ21s58AUZf/s1200/image_2024-08-06_08-23-26.png

នៅជប៉ុនហាមពាក់វ៉ែនតាដាច់ខាត បើចង់ធ្វើការលើជំនាញខាងក្រោម

0

ប្រទេសជប៉ុន ៖ វាបានធ្វើឱ្យពលរដ្ឋជប៉ុនរិះគ.ន់ ពេញបណ្តាញសង្គម ហើយពួកគេសួរថា តើជប៉ុនហាមឃាត់បុគ្គលិកធ្វើការក្នុងផ្នែកទាំងនេះពាក់វ៉ែនតា គឺជាការសមរម្យដែរឬទេ? អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះនិយាយថា ការហាមឃាត់បែបនេះ គឺជាគំនិតមួយហួសសម័យ និងរំលោ.ភ សិទ្ធិផ្ទាល់ខ្លួនបុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLtBQk-2VY2Snme4rjxb3lBi9J2nIp7M11hPvwn1wNvYJ3RF2OBAyfGGxEja0GE7fGDS5TNZZz5DikFOHrhmehscucSRLVzlLDBVkepHGfuPuLHGMdCUw4ezzq3XsVFwiN9C-JwNGvvwUgCnLaVIyUpX1aYkhRm17rIhMcwNcyJkin23xVgqUtrmwkpN3u/s1200/image_2024-08-05_14-04-39.png

ប្រធានបទជជែកគ្នាក្នុងបណ្តាញសង្គមនេះ ក្រោយពីនារីរត់តុនៅភោជនីយដ្ឋានល្បីមួយនៅប្រទេសជប៉ុន បានសរសេរក្នុងបណ្តាញសង្គមថា នាងត្រូវស្លៀកពាក់ឈុតគីម៉ូណូ ហើយខាងភោជនីយដ្ឋានពុំអនុញ្ញាតឱ្យនាងពាក់វ៉ែនតាធ្វើការទេ ។ មូលហេតុ គឺវ៉ែនតារបស់នាងអាចជ្រុះក្នុងអំឡុងពេលលើកអាហារជូនភ្ញៀវ ហើយការពាក់វ៉ែនតានិយាយជាមួយភ្ញៀវ ហាក់មិនសុភាព ។ មូលហេតុមួយទៀតដែលភោជនីយដ្ឋានហាមនាងពាក់វ៉ែនតាធ្វើការ គឺឈុតគីម៉ូណូជាមួយវ៉ែនតា ពុំសាមសមជាមួយគ្នាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdy1K2ZxhCiWh4TmIZbcOJI62jyANVF_hPA6M4JllYH-X80NgSdmZeSEIzuDyikxny_AI88rFLiS2PgpGq1v3i0j4LxhLGE3H2prSfBOl5N_FoaCPGKZxyx1l84XUnIdjQQbCJvp6OePGK0wIYkCYEBjXCZo9fA9l4n2Q1v9V2JdL3jOuZOD-7e7zyiq3F/s945/image_2024-08-05_14-05-09.png

ប្រធានបទនេះធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមប្រកែកគ្នាជាច្រើនថា តើមូលហេតុបែបនេះរបស់ភោជនីយដ្ឋានសមហេតុផលដែរឬទេ? លើសពីនេះ មានប្រធានបទមួយទៀតដែលធ្វើឱ្យមានការជជែកគ្នាក្នុងបណ្តាញសង្គម គឺមិនមែនមានតែភោជនីយដ្ឋានតែមួយទេ ដែលពុំអនុញ្ញាតឱ្យបុគ្គលិកស្រីពាក់វ៉ែនតា ប៉ុន្តែនៅមានការងារចំនួន៣ប្រភេទទៀត ក៏ពុំអនុញ្ញាតដូចគ្នា រួមមាន ៖ នារីអាកាសចរណ៍, បុគ្គលិកលក់គ្រឿងសម្អាង និងបុគ្គលិកទទួលភ្ញៀវ ។

បើតាមទិន្នន័យបញ្ជាក់ថា ប្រទេសជប៉ុនពុំអនុញ្ញាតឱ្យនារីអាកាសចរណ៍ពាក់វ៉ែនតាទេ ដោយសារមូលហេតុសុវត្ថិភាពការធ្វើដំណើរតាមយន្តហោះ ។ ឧទាហរណ៍ បើនារីអាកាសចរណ៍ដ៏ស្រស់ស្អាតម្នាក់កំពុងតែស្វែងរកវ៉ែនតាជ្រុះរបស់ខ្លួន ខណៈនាងកំពុងនាំអ្នកដំណើររញ៉ៃរញ៉ៃជាច្រើននាក់ចុះពីយន្តហោះ វាជារូបភាពពុំល្អឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgZvN187VnCbfvXEN4IwTB_5byUcYVO0TkBaN8YDiQitFw2cftT97dhhNgJSz5SDGIcaPUV50vwyu-u_BiEGwc3kgykIoAZRvED07WESRyhVfvdofBY3KBhSnPA-MltLwlGtYEmjGOSJo5JobO_qhQbbkU8o0qnnJ_KAKyh9rZiiPI5DMAQ2NtTcYvQr6/s900/image_2024-08-05_14-05-21.png

ចំណែកបុគ្គលិកលក់គ្រឿងសម្អាងដែលពួកនាងតំណាងឱ្យភាពស្រស់ស្អាត ហើយអតិថិជនតែងតែចង់ឃើញលទ្ធផលការប្រើប្រាស់គ្រឿងសំអាងនៅលើផ្ទៃមុខបុគ្គលិកផ្នែកលក់ ប៉ុន្តែវ៉ែនតាបែរជាបិទបាំងភាពស្រស់ស្អាតលើផ្ទៃមុខ ។

រីឯបុគ្គលិកទទួលភ្ញៀវ ក៏ជប៉ុនពុំអនុញ្ញាតឱ្យពាក់វ៉ែនតាធ្វើការដូចគ្នាដែរ ដោយសារការពាក់វ៉ែនតានឹងធ្វើឱ្យភ្ញៀវមកទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗមានអារម្មណ៍ថា ពួកគេយឺតយ៉ាវជាងពេលបុគ្គលិកទទួលភ្ញៀវមិនពាក់វ៉ែនតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcBZbdlzxtvG6o3vIcburQzcq9-rj95umO3QEdrMmilDqIhbwrCxef6BmqlJXS726FYnHM6J4JCzqFyt_hnMNey93nAs-D1vKIX3bOy8EPjhp9B0AJNsMPpSb66drwh-vaBxz0kmvd3i6CDMR4g7JHzq2ODJr7H3O2UvSB5XwSerA7Om4hKG-kepYWenS3/s700/photo_2024-08-05_14-01-07.jpg

ហេតុនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជប៉ុនភាគច្រើនបានជជែកគ្នាពីបម្រាមទាំងនេះ ជាពិសេស អ្នកមិនឯកសារនឹងបម្រាមខាងលើយល់ឃើញថា នេះជាគំនិតមួយហួសសម័យ និងរំលោភសិទ្ធិផ្ទាល់ខ្លួន ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ពាក់ព័ន្ធនឹងបម្រាមនេះ?

មកស្គាល់កន្លែងទាំង ៥ ដែលមានទេសភាពអស្ចារ្យបំផុតក្នុងលោកប្រៀបដូចជាឋានសួគ៌!

0

នៅលើភពផែនដីយើងនេះគឺមានតំបន់ទេសភាពស្រស់ស្អាតជាច្រើនរាប់រយកន្លែងឯណោះ។ ទោះជាយ៉ាងណាបើយោងតាម Condé Nast Traveler ដែលជាគេហទំព័រទេសចរណ៍បែបប្រណិតដ៏ល្បីល្បាញបំផុតមួយ បានឱ្យដឹងថា នៅលើពិភពលោកយើងនេះគឺមានតែ ៥ កន្លែងប៉ុណ្ណោះ ដែលត្រូវបានគេចាត់ទុកថាជាកន្លែងមានទេសភាពអស្ចារ្យបំផុតប្រៀបបានដូចជាឋានសួគ៌អ៊ីចឹង។ ប្រសិនបើយើងមើលត្រឹមរូបភាពគិតថាប្រហែលជាកាត់តហើយ ប៉ុន្តែកន្លែងទាំងនេះគឺពិតជាមែននៅលើផែនដី។

១.តំបន់ Salar de Uyuni ប្រទេសបូលីវី៖ គឺជាផ្ទាំងអំបិលពណ៌សដ៏ធំបំផុតនៅលើពិភពលោក ត្រូវបានគេស្គាល់ថាជាតំបន់ឋានសួគ៌ ដោយសារវាមានទីធ្លាធំទូលាយ និងមានផ្ទៃមេឃពណ៌ខៀវភ្លឺស្រឡះល្អ អមដោយទេសភាពដ៏អស្ចារ្យបំផុតមានតែមួយគ្មានពីរ។ វាត្រូវបានគ្របដណ្ដប់ដោយសំបកអំបិលពីរបីម៉ែត្រ ដែលមានភាពរាបស្មើមិនធម្មតាជាមួយនឹងការប្រែប្រួលកម្ពស់ជាមធ្យមក្នុងរង្វង់មួយម៉ែត្រលើផ្ទៃដីទាំងមូលនៃសាឡារ។ Salar de Uyuni ស្ថិតនៅក្នុងខេត្ត Daniel Campos ភាគនិរតីនៃប្រទេសបូលីវី នៅជិតកំពូលភ្នំ Andes នៅកម្ពស់ ៣,៦៥៦ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilTqmssoTNbdU0qWRkUBkTXLoEeE0qMXt2abvlhzVYVvYCva-NUSp8_E_2K2-yTC5ZfixpYIsdMF1DWdEkhUkkynWF1B8EWQrwSRoY4GzxhxljAizgLm4qWwxF9orHJU91QtXNSdz57ODvBfPBBf4kJYd8rT5JPedYlyTlHOmxsRL9WuSDQ_qhyUPL2jgc/s1500/image_2024-08-05_13-55-04.png

២.តំបន់ Pamukkale ប្រទេសទួគី៖ គឺជាអាងទឹកដ៏ស្រស់ស្អាតបំផុតក្នុងលោកប្រៀបបានដូចជាឋានសួគ៌អ៊ីចឹង។ តំបន់នេះមានភាពល្បីល្បាញខ្លាំងដោយសារសារធាតុរ៉ែកាបូនដែលបានបន្សល់ទុកដោយលំហូរនៃទឹកនិទាឃរដូវ។ Pamukkale មានន័យថា “ប្រាសាទកប្បាស” គឺជាតំបន់ធម្មជាតិមួយនៅក្នុងខេត្ត Denizli ភាគនិរតីនៃប្រទេសទួរគី ដែលតំបន់នេះត្រូវបានទាក់ទាញអ្នកទស្សនាទៅកាន់ប្រភពទឹកកំដៅរបស់វាតាំងពីសម័យបុរាណមកម្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfERlKNrGcz3LN_aipnxKIqc1P1JgeUGaTdtl-bBZHFlgqC5T_mD0dxzny8uHOWHaPO9aRbRusxqi5OcoV0ZjDg-OC2Qvoxj3Qgt1_I52qXy3FjB1ST4LcbFdqapqX2tGhU_Jsu52zmkm5dCwg3maRpCu66gxk5ChPy-pqsHyOpLyIcsh4nZlC9n2wqTQB/s913/image_2024-08-05_13-55-23.png

៣.កោះ Vaadhoo ប្រទេសម៉ាល់ឌីវ៖ ឆ្នេរនៅកោះ Vaadhoo ក្នុងប្រទេសម៉ាល់ឌីវ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរនៅជុំវិញពិភពលោក ដោយសារទេសភាពនាពេលរាត្រីនៅកោះនេះមានពន្លឺខៀវភ្លឺចែងចាំងចេញពីផ្ទៃសមុទ្រយ៉ាងច្បាស់ល្អ មើលទៅដូចជាផ្កាយកំពុងរះនៅក្រោមបាតសមុទ្រអ៊ីចឹង ដែលបាតុភូតនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា “សមុទ្រនៃផ្កាយ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKw9p-Gq_JOAM5EriYI5j8HAsgY5qSCvRHulEC3FIKIchcmfQDex83DrQx4CqdbhjbYQ7J2mjqXDIpkOMsXzWEGZIvin2i-Z2ERXryFcBoAsg3lxVmLR8vzSWrcleDap9_Pomialgf1lKNnMEtCRaxsyf4ghXSeawy_g-Y7p5oAEMXiAE9F6lZ7_YHdMId/s1200/image_2024-08-05_13-55-52.png

៤.ឧទ្យានជាតិ Lençóis Maranhenses ប្រទេសប្រេស៊ីល៖ ភូមិសាស្ត្រនៃឧទ្យានជាតិLençóis Maranhenses របស់ប្រទេសប្រេស៊ីលគឺដូចជាមិនមែននៅលើផែនដីអ៊ីចឹង ដោយសារទេសភាពនៃឧទ្យានជាតិនេះគឺមើលទៅពិតជាអស្ចារ្យខ្លាំងមែនទែន។ កន្លែងនេះប្រៀបបានដូចជាឋានសួគ៌ មានបឹងខ្សាច់ដ៏ធំល្វឹងល្វើយនៃវាលខ្សាច់ពណ៌សខ្ពស់ និងបឹងទឹកភ្លៀងតាមរដូវ ដែលស្រស់ស្អាតខ្លាំងមិនអាចពណ៌នាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTyJM8Qw4hescuk4cUQtmARxC22henL6-YyGaTWZnz5i4j5elitiw-Mu_oy9CtDN-d5kPSrLBrchq4fsBpTT9AWiD9IJzIfukeXmFZirv8p5t9C3It9R-2JtOD26Nz6hPxjqfitSAhTI_nIe16gNv8dHHyBgwruYyZWnG3WREZncTAlaQ5dJ-qt1YKLDU_/s1920/image_2024-08-05_13-56-07.png

៥.ទឹកធ្លាក់ Victoria៖ គឺជាទឹកធ្លាក់នៅលើទន្លេ Zambezi ដែលមានទីតាំងនៅព្រំដែនរវាងប្រទេស Zambia និង Zimbabwe។ វាគឺជាទឹកធ្លាក់ដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទទឹង ១,៧០៨ ម៉ែត្រ និងជាតំបន់រស់នៅរបស់រុក្ខជាតិ និងសត្វគ្រប់ប្រភេទ។ ទឹកធ្លាក់ Victoria ត្រូវបានគេស្គាល់ថាជាទឹកជ្រោះនៃឋានសួគ៌ ដោយសារទេសភាពដ៏អស្ចារ្យគ្មានពីររបស់វា និងកម្ពស់ទឹកដ៏សែនខ្ពស់របស់វា ធ្វើឱ្យទីនេះត្រូវបានគេប្រៀបដូចជាឋានសួគ៌៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqRL-lpm-vZj3lh9CBsubWNzi60mR4rzIEWASv1sjFEYWKJaHHItWkuJy2W7-QJuWwm-l3zZ-BaMwvtWsEiFoNQu9tegFqhEdWMsf54W6DwWxqFkTRccpB62Jl-M_ZKYz7jqlnPxEPE-TALy7XxMy4hqomMb4Alkq4hsm33oHxIjMSPWA-r_-tEr5PYD-3/s1180/image_2024-08-05_13-56-23.png

Rain ទិញអគារដ៏ថ្លៃមួយទៀតក្នុងតម្លៃជាង១១ លានដុល្លារ

0

យោងតាមរបាយការណ៍ពីឧស្សាហកម្មអចលនទ្រព្យ និង Sports Seoul កាលពីថ្ងៃទី១ ខែសីហា ត្រូវបានគេបង្ហាញថា Rain បានទិញអគារក្រោមឈ្មោះ Mega Big Entertainment ដែលឪពុករបស់លោកតំណាងឱ្យក្នុងតម្លៃប្រហែល ១១.៦ លានដុល្លារកាលពីខែមករា។ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានបញ្ចប់ការទូទាត់ចុងក្រោយ និងផ្ទេរកម្មសិទ្ធិនៅថ្ងៃទី ២៨ ខែកុម្ភៈ។ អគារនេះត្រូវបានប្រគល់ឱ្យ Woori Asset Trust ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4UngJ-ElhRL8c8eO3FdyQGMi0k4v1lb0hRx2SsAdP9VgD5uIvis0_dxjhACdIxeVo73zd0QglDYLwSyAPBpxrR1PF9oTvY9_SGk4RPc-mi0RiLUstDYGDj7duiIAujkD3aThLckNIwYjfDJa2eQUI70a2TEvnKgkp9LeE9fQeQ0wCnQABgZDzivYoOdXY/s1350/image_2024-08-05_13-52-04.png

ស្ថិតនៅលើផ្លូវពី Hanyang Apartments ទៅផ្លូវ Rodeo អគារនេះត្រូវបានហ៊ុព័ទ្ធដោយអាជីវកម្មផ្សេងៗ រួមទាំង ហាងកែសម្ផស្ស ការិយាល័យ និងភោជនីយដ្ឋាន នេះមានជាន់ក្រោមដីមួយ និងជាន់ផ្ទាល់ដីចំនួន ៦ ដោយមានកន្លែងចតរថយន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGrmtWNUx8yIXkfK9jDEUKbIfpbxAFbm7NzDj-lLIykGTAizrxKsav2fcaMowL3y8s9D_-j2VSH8BtotMN0UnK4OBJersXu3gfCOTSnSGRX2U5AXexLLD3IvIK9gx6qfCBAUDc1Y6qcExXTX_MeWSkt6hMwjiwn2k44E1rgzhGcVOktCKxLGKrjBKlXz5r/s1728/image_2024-08-05_13-52-11.png

នៅឆ្នាំ ២០២១ Rain និង Kim Tae Hee ជាភរិយាបានរួមគ្នាទិញអគារមួយនៅ Seocho dong ទីក្រុង Seocho gu ក្នុងតម្លៃប្រហែល៦៧.២ លានដុល្លារ។ Rain កាន់កាប់ 60% នៃភាគហ៊ុននៅក្នុងអគារ ខណៈដែលនៅសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនតំណាងដោយ Kim Tae Hee ។ ការចុះបញ្ជីរបស់អគារនេះបង្ហាញពីចំនួនមូលបត្របំណុលអតិបរមាចំនួន ៥៤ ពាន់លានវ៉ុន ប្រមាណជិត៤០លានដុល្លារ ដែលបង្ហាញថាពួកគេបានយកប្រាក់កម្ចីប្រហែលជិត ៣៣ លានដុល្លារនៅពេលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWssWIxt6eIDIsLMu0ymwiR4M4s9FWZ-1n8mOUCRHKC6n-nscqdHgz-jE9FTUTKPpeh-DiNEaDvpVp98mbIyJzTYUG_Ci3UptefqIx9xVk31Zp1YFnuHaGDCuJVSSzRym_Na1PIsZ9lBegE6Fy-D9kn_MzKge_48IJm0K5W9K_3qrQ1AjXKKonoNpNwSj4/s1200/image_2024-08-05_13-53-01.png

Rain និង Kim Tae Hee ត្រូវបានគេរាយការណ៍ជាច្រើននាក់ថាបានក្លាយជាមហាសេដ្ឋីតាមរយៈការលក់អចលនទ្រព្យក្នុងឆ្នាំ២០២២ដូចដែលបានរំលេចនៅលើ KBS2 ។ យោងតាមការផ្សាយ ពួកគេបានលក់អគារមួយនៅ Cheongdam-dong, Gangnam-gu ដោយទទួលបានប្រាក់ចំណេញប្រហែល២៩.១លានដុល្លារ។ ពួកគេក៏បានរកប្រាក់ចំណេញប្រហែល ២.៤លានដុល្លារដោយលក់ផ្ទះប្រណីតមួយនៅ Itaewon-dong, Yongsan-gu ដែលពួកគេបានទិញកាលពីឆ្នាំ ២០១៦ ក្នុងតម្លៃប្រហែល ៣.៩លានដុល្លារ និងលក់បាន ប្រហែល៦.២ លានដុល្លារ ក្នុងខែឧសភា។ដោយសារការវិនិយោគអចលនទ្រព្យជោគជ័យទាំងនេះ គូស្នេហ៍មួយគូនេះទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងពិភពអចលនទ្រព្យ ដោយការចាក់ផ្សាយបានសង្កត់ធ្ងន់លើភាពអស្ចារ្យរបស់ពួកគេក្នុងការវិនិយោគអចលនទ្រព្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuf8u2ciq7-uhfPEBLo2NsYfauARn4dc0F56NDCaBEmYl0hTuC52sOuKdyKMyy0wgCb-YrgZEpBKbE-_Wn1Wzkj9ItPyGtQ9IanQgD_1jlMmY2c2ipdC1z4hnKazcZz1PCoSTaO3rISg_DNaHzwtooaW34k8Qz9NHbV_3ZWgYrBTU6P33hcFhalhmsVkJq/s1280/image_2024-08-05_13-53-06.png

Rain និង Kim Tae Hee ដែលគេស្គាល់ថាជាគូស្នេហ៍ដ៏មានឥទ្ធិពលម្នាក់ក្នុងឧស្សាហកម្មកម្សាន្ត។ អ្នកទាំងពីរបានរៀបការក្នុងឆ្នាំ ២០១៧ ហើយមានកូនពីរនាក់។ ពួកគេនៅតែបន្តទទួលបានការកោតសរសើរមិនត្រឹមតែសម្រាប់អាជីពជោគជ័យរបស់ពួកគេ និងជីវិតគ្រួសារដ៏រីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការវិនិយោគអចលនទ្រព្យដ៏ប៉ិនប្រសប់របស់ពួកគេផងដែរ៕