Home ព័ត៌មានអន្តរជាតិ មកស្គាល់ទីក្រុងទឹកមានតែមួយគត់ក្នុងលោក ដែលកំពុងលាក់ខ្លួនក្នុងព្រៃអាម៉ាហ្សូន!

មកស្គាល់ទីក្រុងទឹកមានតែមួយគត់ក្នុងលោក ដែលកំពុងលាក់ខ្លួនក្នុងព្រៃអាម៉ាហ្សូន!

62
0

គ្រប់ទីក្រុងទាំងអស់នៅលើពិភពលោកគឺសុទ្ធតែមានផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដោយឡែកទីក្រុងមួយនេះគឺមិនមានផ្លូវគោក ផ្លូវដែកនោះទេ ពោលគឺមានតែផ្លូវទឹក ដោយប្រជាជននៅទីនោះរស់នៅលើទឹក ធ្វើដំណើរដោយការជិះទូកឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ។ ទោះបីបច្ចុប្បន្នមានការអភិវឌ្ឍន៍ខ្លាំងយ៉ាងណាក៏ដោយ ក៏ទីក្រុងដ៏ធំមួយនេះនៅតែមិនមានផ្លូវគោក ឬផ្លូវដែកតភ្ជាប់ទៅកាន់ពិភពខាងក្រៅបានឡើយ។ ដូច្នេះប្រជាជនមកពីតំបន់ផ្សេងទៀតនៃប្រទេសគឺមិនអាចទៅដល់ទីក្រុងនេះបាននោះទេ ប្រសិនបើអ្នកចង់មកទស្សនាគឺត្រូវជិះទូក ឬកប៉ាល់ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយរយៈពេល ២,៣ ថ្ងៃទើបទៅដល់ទីក្រុងទឹកមួយនេះ ដែលទីក្រុងនោះមានឈ្មោះថា Iquitos។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXvBLsms0WW5kBVhZgulMM5k0LPB0YQaO0vjKnb-tKjoBEvRxptNVRFWnsomKMFCPHQ7FN-TvbL1V5TEg4VG2LlUwSQHjKFkNOo6liv0CsmbAnwa4XlUKxZCcWVt01sEJxhFoheebdZtrExo1Zk8N2QwR8U8_8OEVt10QzI3TalTJcVYRx0HdSsgHej3V/s3840/image_2024-08-06_09-53-58.png

Iquitos គឺជាទីក្រុងដែលមិនមានផ្លូវគោក ឬផ្លូវដែកតភ្ជាប់ផ្លូវទៅកាន់តំបន់ផ្សេងទៀតនោះទេ ដែលវាមានទីតាំងនៅភាគឦសាននៃប្រទេសប៉េរូ ស្ថិតនៅលើច្រាំងទន្លេ Amazon ត្រូវបានហ៊ុព័ទ្ធដោយព្រៃត្រូពិចក្រាស់ៗ។ ទីក្រុងនេះមានប្រជាជនជិត ៥០០,០០០ នាក់ជាទីក្រុងធំជាងគេទីប្រាំមួយនៅក្នុងប្រទេសប៉េរូ។ ជាទូទៅអ្នកស្រុកនៅទីនោះពឹងផ្អែកទាំងស្រុងលើការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីធ្វើដំណើរឆ្លងកាត់ទន្លេអាម៉ាហ្សូន ដោយទីក្រុងនេះគឺមានអាកាសយានដ្ឋានអន្តរជាតិមួយ ដែលមានភាពងាយស្រួលសម្រាប់ការទំនាក់ទំនង និងការធ្វើដំណើរជាមួយរដ្ឋធានី Lima និងមានជើងហោះហើរត្រង់ទៅកាន់ទីក្រុង Miami ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyRDz0O4KEkMEvexulnRnNoDCRT7HKx_RIsBMLtEfDOqnnmMZmV9sK97ZEZ1lVifgWOVEI26gGsaL1gjy_kcNFYyaaDcf4zur0NUaayYVRmllcxL7UaWKIzUlwL1NvhhABj_7CMXHi5aHpUE-dCRs7nXhpBr7dQpzK9BordTK0PCX8VAVAYkjyc35quaS/s1080/image_2024-08-06_09-54-58.png
តំបន់ទីក្រុងរបស់ Iquitos មិនមានទំហំធំខ្លាំងទេ វាគ្រាន់តែមានផ្លូវធំចំនួនបីដែលលាតសន្ធឹងស្របទៅនឹងទន្លេ Amazon ហើយផ្លូវតូចៗនៅសងខាងជាប់គ្នា ដោយបែងចែកទីក្រុងទៅជាការ៉េធំៗ និងតូចមិនស្មើគ្នា។ នៅក្នុងទីក្រុងមិនមានផ្លូវទៅកាន់ពិភពខាងក្រៅនោះទេ ដូច្នេះរថយន្ត អាគារខ្ពស់ៗគឺមិនមានដូចទីក្រុងផ្សេងឡើយ។ ជាធម្មតាប្រជាជននៅទីនោះរស់នៅលើទឹក ដោយសង់ផ្ទះឈើតូចៗ ចិញ្ចឹមជីវិតដោយការស្ទូចត្រី និងផលិតកម្មកៅស៊ូ ក៏ដូចជាមិនដែលដើរចេញពីទីក្រុងនេះទេក្នុងជីវិតរបស់ពួកគេ ពួកគេមិនដែលស្គាល់ និងមិនខ្វល់ពីពិភពខាងក្រៅឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46JYcRzZIklSpVKhXoW4dXh8kfkWyVh7I4p30lagW6D1iIjHYga2RKwvyYGoYTWaJErcGaXj1lWdYZ243rQAsY79oyYBVBeRAcjevlvu1WAJ7ewrynZIqCyD19AlP-vP2LrowgrEYRY6tYQlr-F_98Q2FeCISaXQMLarTTlX0476DQxFgMzRefPh79L3H/s1200/image_2024-08-06_09-55-06.png

ពួកគេរស់នៅក្នុងភាពសុខដុមរមនាជាមួយនឹងធម្មជាតិ រីករាយនឹងភាពស្រស់ស្អាត និងភាពសម្បូរបែបនៃព្រៃអាម៉ាហ្សូន ត្រូវបានគេចាត់ទុកថាជាទីក្រុងដែលលាក់ខ្លួននៅក្នុងទន្លេរអាម៉ាហ្សូន។ ទន្លេអាម៉ាហ្សូនគឺជាទន្លេដែលមានលំហូរ និងតំបន់បង្ហូរទឹកធំជាងគេបំផុតនៅលើពិភពលោក។ Iquitos មានទីតាំងនៅខាងលើទន្លេនេះហើយជាកំពង់ផែប្រឡាយដ៏សំខាន់មួយនៅភាគឦសានប្រទេសប៉េរូ។ បច្ចុប្បន្ន Iquitos គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃប្រទេសប៉េរូនៅក្នុងតំបន់ Amazon ។ ទីក្រុងនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៨៦៣ ហើយបានក្លាយជាកំពង់ផែសេរីនៅឆ្នាំ ១៩៨០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnhyShfF1Jm2hA1RYDTz1jW1NWdvP-8udtnABQjdix9DOETHn82DJuq_sFecIG3oLN412onwcrvYWog5WnJ7Ug0oV9uEGcrt9lXnKZFRj8Olz5nOvYwVC0yJWu_Lsp9vKSvsyXs38LmhceIwMEmfHh-zi7k__yVaBWJIU36OziloaDNX2Eolb4OCyQFPFL/s1140/photo_2024-08-06_09-49-40.jpg

ក្នុងអំឡុងពេលនៃការរីកចំរើននៃពាណិជ្ជកម្មកៅស៊ូនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ទីក្រុង Iquitos បានពង្រីកយ៉ាងឆាប់រហ័សពីភូមិនេសាទតូចមួយទៅជាទីក្រុងដ៏អ៊ូអរ។ ម្ចាស់ចម្ការកៅស៊ូ និងក្រុមហ៊ុនសាជីវកម្មយក្សបានប្រមូលផ្តុំគ្នានៅទីនេះ ហើយវាក៏បានស្វាគមន៍ជនអន្តោប្រវេសន៍មួយចំនួនធំមកពីអឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដែលនាំឱ្យមានការលាយឡំជាតិសាសន៍ និងក្រុមជនជាតិភាគតិចចម្រុះនៅក្នុងទីក្រុងសព្វថ្ងៃនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4UM_3xi4U9nlf4ONH2d22kLIANA6mQM0MeURL_KKrpkgw8DC9elmaK4twPlzQhzQe0SaPlaxiG04Z-b01SzN_0qAA5ANlJI7UEv3t5EdcHP7v07RiNFkl1nZbPPMGTU5IbUK64Y6qg5zmBABekDQqL7ZDZjBbd1ILEBiv3badZF9NHB9ggsI7vFDaKSZ/s1024/photo_2024-08-06_09-49-57.jpg