ប្រទេសនូវែលសេឡង់ ៖ ប្រទេសនានាលើពិភពលោក តែងតែយកចិត្តទុកដាក់លើសិទ្ធិសត្វ និងការពារសត្វឱ្យរួចផុតពីការធ្វើបា.ប របស់មនុស្ស ហើយនេះមិននិយាយពីការសម្លា.ប់ សត្វចិញ្ចឹម ដូចជា ៖ ឆ្កែ ឬឆ្មា មកធ្វើជាអាហារមនុស្សទេ ។ បើមានករណីស៊ី សា.ច់ឆ្កែ ឬល.ក់ សាច់ឆ្កែ ពលរដ្ឋប្រទេសទាំងនេះមុខជាទទួលទោ.ស មិនខាន ។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នារីម្នាក់រស់នៅប្រទេសនូវែលសេឡង់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីបទឱ្យឆ្កែស៊ីចំណីច្រើនពេក រហូតដល់ឆ្កែធាត់ខ្លាំងមានជំងឺពេញខ្លួន និងងាប់ ។
ព័ត៌មាននេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកស្រឡាញ់សត្វទូទាំងពិភពលោក ក្រោយពីសារព័ត៌មានបរទេសរាយការណ៍ថា តុលាការបានកាត់ទោសនារីម្នាក់រស់នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ឱ្យជាប់ពន្ធនាគាររយៈពេល២ខែ ពីបទឱ្យចំណីឆ្កែស៊ីច្រើនពេក ។ វាធ្វើឱ្យឆ្កែរបស់នាងធាត់ខ្លាំងដូចជ្រូក ដើរលែងរួច និងកើតជំងឺជាច្រើន មុនពេលវាងាប់នាពេលបន្ទាប់ ។
តុលាការចោទប្រកាន់ថា ជាការធ្វើទារុណកម្មសត្វ ដោយសារនាងបានចិញ្ចឹមឆ្កែ១ក្បាលឈ្មោះ Nuggi មានទម្ងន់រហូតដល់៥៣.៧គីឡូក្រាម ។ ឆ្កែរបស់នាងមានជំងឺជា
ច្រើនមុខ ហើយគ្មានកម្លាំងដើរឆ្ងាយទេ គឺដើរបានត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ វាត្រូវឈប់សម្រាកដកដង្ហើមចំនួន៣លើក ។ ហេតុនេះ ទើបតុលាការចាត់ទុកថា គឺជាការធ្វើទារុណកម្មសត្វចិញ្ចឹមយ៉ាងខ្លាំង ។
ចំណែកពេទ្យសត្វបញ្ជាក់ថា ពុំបានឮសំឡេងបេះដូងលោតរបស់ឆ្កែ Nuggi ទេ ដោយសារសំឡេងពុំអាចទម្លុះស្រទាប់ខ្លាញ់របស់ Nuggi បាន ។ ក្រោយមក គេក៏បញ្ជូន Nuggi ទៅឱ្យសមាគមការពារការធ្វើទារុណកម្មសត្វ មើលថែទាំ ហើយសមាគមនេះបានសម្រកទម្ងន់របស់ Nuggi ចំនួន៨.៩គីឡូក្រាម ។ ប៉ុន្តែវាគួរឱ្យសោកស្តាយបំផុត ពីព្រោះ Nuggi បានងាប់ដោយសារវាកើតជំងឺផ្សេងទៀត ដូចជា ៖ ជំងឺថ្លើម ។
សមាគមការពារការធ្វើទារុណកម្មសត្វ បញ្ជាក់ថា ការផ្តល់អាហារឱ្យសត្វចិញ្ចឹមស៊ីច្រើនពេកនឹងធ្វើឱ្យប៉ះពាល់សុខភាពសត្វ គឺមិនខុសគ្នាពីការផ្តល់ចំណីពុំគ្រប់គ្រាន់នោះទេ ។ Nuggi គឺជាឆ្កែធាត់បំផុត ដែលពួកគេធ្លាប់បានឃើញកន្លងមក ។
នៅដើមខែសីហា ឆ្នាំ២០២៤ នេះ តុលាការក្នុងតំបន់ Manukau បានចេញដីកាឱ្យនារីជាម្ចាស់ឆ្កែបង់ប្រាក់សំណងចំនួន១.២២២ដុល្លារនូវែលសេឡង់ (ឬស្មើជិត២ពាន់ដុល្លារអាមេរិក) ព្រមទាំងហាមឃាត់នារីរូបនេះចិញ្ចឹមឆ្កែរយៈពេល១ឆ្នាំ ផងដែរ ៕










