Home ព័ត៌មានជាតិ កុំបារម្ភ! ពលរដ្ឋដែលរង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹងទទួលបានសំណងពីរដ្ឋាភិបាល

កុំបារម្ភ! ពលរដ្ឋដែលរង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹងទទួលបានសំណងពីរដ្ឋាភិបាល

80
0

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ១៧០០លានដុល្លារ ជាសំណង់ដ៏មហិមា និងជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp-dY1xDvkEC7kpVJAUAycajh8844YlijCvzlvl9jbXw6lK98iM5Nv2RHR15twxJmWwJ5Bdb4VwHudHsKHMLVKtbPJfokeLfLZxk4sWDtO5d9ri78bldNICxEzviokya9s905Xf-4u_TPBpgtzGHyY47LPc-BhMhV6Pg93gRAvK5y77D1SGqb3Qqb-Resw/s1280/454009345_479555904876916_3066364741741303155_n.jpg

ថ្លែងក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រជាតិ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ សីហា ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖”គម្រោងព្រែកជីកហ្វូណនតេជោបង្ហាញឱ្យឃើញអំពីឆន្ទៈដ៏មុតមាំ ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា ដែលបាននាំយកសន្តិភាព និងការបង្រួបបង្រួមជាតិមាតុភូមិ ដោយប្រើរូបមន្តពិសេសគ្មានពីរ គឺ នយោបាយឈ្នះ-ឈ្នះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2oiOrZaLOpc1NSsaYusmrMlzXg6nHRgolVB-7p-wkozflgoXniCmV8nybNrt_oZqQogsGEldz_n5h6qrNQFkji2SGcNcrDqF9N9FjLg9mwEE7mBlE8ByLfD-52WGEWQb3mc3ZSb6GlDyc6R87G3ZkxyGR17MrxuJ0UtERQ_tRsquMPf6aLRKPrLTSTJOM/s1280/454198441_479555954876911_292562619195947982_n.jpg

លើសពីនេះទៅទៀត ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសង្កត់ថា”ចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធដីធ្លី ផ្ទះសំបែង ស្រែចំការ ដែលនឹងរងផលប៉ះពាល់ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខ្ញុំបាទសូមធ្វើការបញ្ជាក់អះអាងជូន បងប្អូនថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការនឹងគិតគូរសិក្សាយ៉ាងលម្អិត និងវាស់វងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់នេះ សំដៅធានា ការផ្ដល់សំណងយ៉ាងសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភ ពីបញ្ហាផលប៉ះពាល់នេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPKQgfb-XYK9yKF7SBTkp8zWsUHh0yv9KFN3DAJHsYbBt951pTLntHJkPNMb1s5LXPGGjaTJKtrCZeyT_H8_kFh2cq5AooAq58_0t-OWLtcUkP9dbP4HNoS-73kKtPaNPjda9yxpILrmKDOikIqI3kUTSEMeLbchCnVYBs-xfb-BMRVQ96s4nLIaRNzSj7/s1280/454200135_479555858210254_2483013606462575594_n.jpg

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។