Home ព័ត៌មានអន្តរជាតិ នៅជប៉ុនហាមពាក់វ៉ែនតាដាច់ខាត បើចង់ធ្វើការលើជំនាញខាងក្រោម

នៅជប៉ុនហាមពាក់វ៉ែនតាដាច់ខាត បើចង់ធ្វើការលើជំនាញខាងក្រោម

69
0

ប្រទេសជប៉ុន ៖ វាបានធ្វើឱ្យពលរដ្ឋជប៉ុនរិះគ.ន់ ពេញបណ្តាញសង្គម ហើយពួកគេសួរថា តើជប៉ុនហាមឃាត់បុគ្គលិកធ្វើការក្នុងផ្នែកទាំងនេះពាក់វ៉ែនតា គឺជាការសមរម្យដែរឬទេ? អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះនិយាយថា ការហាមឃាត់បែបនេះ គឺជាគំនិតមួយហួសសម័យ និងរំលោ.ភ សិទ្ធិផ្ទាល់ខ្លួនបុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLtBQk-2VY2Snme4rjxb3lBi9J2nIp7M11hPvwn1wNvYJ3RF2OBAyfGGxEja0GE7fGDS5TNZZz5DikFOHrhmehscucSRLVzlLDBVkepHGfuPuLHGMdCUw4ezzq3XsVFwiN9C-JwNGvvwUgCnLaVIyUpX1aYkhRm17rIhMcwNcyJkin23xVgqUtrmwkpN3u/s1200/image_2024-08-05_14-04-39.png

ប្រធានបទជជែកគ្នាក្នុងបណ្តាញសង្គមនេះ ក្រោយពីនារីរត់តុនៅភោជនីយដ្ឋានល្បីមួយនៅប្រទេសជប៉ុន បានសរសេរក្នុងបណ្តាញសង្គមថា នាងត្រូវស្លៀកពាក់ឈុតគីម៉ូណូ ហើយខាងភោជនីយដ្ឋានពុំអនុញ្ញាតឱ្យនាងពាក់វ៉ែនតាធ្វើការទេ ។ មូលហេតុ គឺវ៉ែនតារបស់នាងអាចជ្រុះក្នុងអំឡុងពេលលើកអាហារជូនភ្ញៀវ ហើយការពាក់វ៉ែនតានិយាយជាមួយភ្ញៀវ ហាក់មិនសុភាព ។ មូលហេតុមួយទៀតដែលភោជនីយដ្ឋានហាមនាងពាក់វ៉ែនតាធ្វើការ គឺឈុតគីម៉ូណូជាមួយវ៉ែនតា ពុំសាមសមជាមួយគ្នាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdy1K2ZxhCiWh4TmIZbcOJI62jyANVF_hPA6M4JllYH-X80NgSdmZeSEIzuDyikxny_AI88rFLiS2PgpGq1v3i0j4LxhLGE3H2prSfBOl5N_FoaCPGKZxyx1l84XUnIdjQQbCJvp6OePGK0wIYkCYEBjXCZo9fA9l4n2Q1v9V2JdL3jOuZOD-7e7zyiq3F/s945/image_2024-08-05_14-05-09.png

ប្រធានបទនេះធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមប្រកែកគ្នាជាច្រើនថា តើមូលហេតុបែបនេះរបស់ភោជនីយដ្ឋានសមហេតុផលដែរឬទេ? លើសពីនេះ មានប្រធានបទមួយទៀតដែលធ្វើឱ្យមានការជជែកគ្នាក្នុងបណ្តាញសង្គម គឺមិនមែនមានតែភោជនីយដ្ឋានតែមួយទេ ដែលពុំអនុញ្ញាតឱ្យបុគ្គលិកស្រីពាក់វ៉ែនតា ប៉ុន្តែនៅមានការងារចំនួន៣ប្រភេទទៀត ក៏ពុំអនុញ្ញាតដូចគ្នា រួមមាន ៖ នារីអាកាសចរណ៍, បុគ្គលិកលក់គ្រឿងសម្អាង និងបុគ្គលិកទទួលភ្ញៀវ ។

បើតាមទិន្នន័យបញ្ជាក់ថា ប្រទេសជប៉ុនពុំអនុញ្ញាតឱ្យនារីអាកាសចរណ៍ពាក់វ៉ែនតាទេ ដោយសារមូលហេតុសុវត្ថិភាពការធ្វើដំណើរតាមយន្តហោះ ។ ឧទាហរណ៍ បើនារីអាកាសចរណ៍ដ៏ស្រស់ស្អាតម្នាក់កំពុងតែស្វែងរកវ៉ែនតាជ្រុះរបស់ខ្លួន ខណៈនាងកំពុងនាំអ្នកដំណើររញ៉ៃរញ៉ៃជាច្រើននាក់ចុះពីយន្តហោះ វាជារូបភាពពុំល្អឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgZvN187VnCbfvXEN4IwTB_5byUcYVO0TkBaN8YDiQitFw2cftT97dhhNgJSz5SDGIcaPUV50vwyu-u_BiEGwc3kgykIoAZRvED07WESRyhVfvdofBY3KBhSnPA-MltLwlGtYEmjGOSJo5JobO_qhQbbkU8o0qnnJ_KAKyh9rZiiPI5DMAQ2NtTcYvQr6/s900/image_2024-08-05_14-05-21.png

ចំណែកបុគ្គលិកលក់គ្រឿងសម្អាងដែលពួកនាងតំណាងឱ្យភាពស្រស់ស្អាត ហើយអតិថិជនតែងតែចង់ឃើញលទ្ធផលការប្រើប្រាស់គ្រឿងសំអាងនៅលើផ្ទៃមុខបុគ្គលិកផ្នែកលក់ ប៉ុន្តែវ៉ែនតាបែរជាបិទបាំងភាពស្រស់ស្អាតលើផ្ទៃមុខ ។

រីឯបុគ្គលិកទទួលភ្ញៀវ ក៏ជប៉ុនពុំអនុញ្ញាតឱ្យពាក់វ៉ែនតាធ្វើការដូចគ្នាដែរ ដោយសារការពាក់វ៉ែនតានឹងធ្វើឱ្យភ្ញៀវមកទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗមានអារម្មណ៍ថា ពួកគេយឺតយ៉ាវជាងពេលបុគ្គលិកទទួលភ្ញៀវមិនពាក់វ៉ែនតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcBZbdlzxtvG6o3vIcburQzcq9-rj95umO3QEdrMmilDqIhbwrCxef6BmqlJXS726FYnHM6J4JCzqFyt_hnMNey93nAs-D1vKIX3bOy8EPjhp9B0AJNsMPpSb66drwh-vaBxz0kmvd3i6CDMR4g7JHzq2ODJr7H3O2UvSB5XwSerA7Om4hKG-kepYWenS3/s700/photo_2024-08-05_14-01-07.jpg

ហេតុនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជប៉ុនភាគច្រើនបានជជែកគ្នាពីបម្រាមទាំងនេះ ជាពិសេស អ្នកមិនឯកសារនឹងបម្រាមខាងលើយល់ឃើញថា នេះជាគំនិតមួយហួសសម័យ និងរំលោភសិទ្ធិផ្ទាល់ខ្លួន ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ពាក់ព័ន្ធនឹងបម្រាមនេះ?