Home Blog Page 921

វៀតណាមនឹងដាក់បញ្ចូលអង់គ្លេសជាភាសាទី២ នៅតាមសាលារៀន

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការិយាល័យនយោបាយវៀតណាមបានបញ្ជាឱ្យស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់អភិវឌ្ឍន៍ជំនាញភាសាបរទេសរបស់កូនសិស្សតាមសាលារៀននៅទូទាំងប្រទេស ។ ប្រទេសវៀតណាមនឹងកំណត់អង់គ្លេសជាភាសាទី២ ក្នុងសាលារៀនបន្តិចម្តងៗ ធនធានមនុស្សជំនាន់ក្រោយនឹងមានជំនាញភាសាបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkAl1NqA4TDAih246UpmY8eyqtR9pFtXGGmMhA_pirqBXdBleApyHnuIh_iEyNq4fqvoidxzKs6yZFLL4hilq7inF_WoINgNHsoiqdDeVPKQOv5C3eiqHSwe6TuoFkibC_jFXkVZUuJSG8rSO8hBPj0vbE41odocsmm-kctflTb3Dw2nA1gVETOJ2qqP0/s780/image_2024-08-21_08-20-25.png

ការិយាល័យនយោបាយវៀតណាម គឺជាស្ថាប័នមួយដែលមានអំណាចខ្ពស់បំផុតក្នុងការសម្រេចចិត្តផ្នែកនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗនៅប្រទេសវៀតណាម បានកំណត់គោលនយោបាយដាក់បញ្ចូលអង់គ្លេសជាភាសាទី២ កាលពីថ្ងៃទី១២ ខែសីហា កន្លងមក ។ គោលនយោបាយនេះ គឺផ្អែកលើមតិរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាលពីឆ្នាំ២០១៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUwm9bReGBV9LzuzCCqlK4eNV7z7F56NB35sGHGY_lSAQM0LlcB0of8DsssQnC2aoAYxZkPEyV_Mx1sw-SlFceET0btry7NqQXIlWu2m7BU6tdYMyOdNbUlqi4EKnb4V0OKwOEwfOG55e57ACEozieATULHkDm_nbnj4BwVhTtqgxpETcyG1yP3ph4wB_T/s1280/image_2024-08-21_08-20-31.png

គោលនយោបាយបញ្ចូលអង់គ្លេសជាភាសាទី២ គឺផ្តោតលើកំណែទម្រង់វិស័យអប់រំសំខាន់ និងទូលំទូលាយ ដើម្បីបំពេញតម្រូវការកំណែទម្រង់ផ្នែកឧស្សាហកម្ម និងភាពទាន់សម័យ ។ មន្ត្រីការិយាល័យនយោបាយវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមចាំបាច់ត្រូវតែពង្រឹងគុណភាពធនធានមនុស្សជំនាន់ក្រោយ និងអភិវឌ្ឍន៍ជំនាញភាសាបរទេសរបស់កូនសិស្ស ហើយវៀតណាមនឹងប្រើប្រាស់អង់គ្លេសជាភាសាទី២ ក្នុងសាលារៀនបន្តិចម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghkFh1yqIeRczObkYeLLtKuMtxfKjTf63wsai4_U1htnM0yApQdXjS1slW1B_oGbnKFHFXUyj0kaglOvxhzhquUFRVmiVxH0oTJCun7z8AKjh7CvncKWHYOlXvy3pA51on_ZwTmbRdRPsuQNZuGkAAD_29B9tiC5DnArTV9ZKaBmpSynAqArA4YGU7_YCm/s1089/image_2024-08-21_08-21-11.png

Bui Thi Thanh Truc ជាសាស្ត្រាចារ្យ និងនាយកផ្នែកភាសាបរទេសនៃសាកលវិទ្យាល័យបរទេស និងបច្ចេកវិទ្យាព័ត៌មានក្នុងទីក្រុងហូជីមិញ និយាយថា នៅពេលអង់គ្លេសក្លាយជាភាសាទី២ ក្នុងសាលារៀនវៀតណាមហើយ ភាសាអង់គ្លេសនឹងត្រូវប្រើប្រាស់ក្នុងឯកសារសិក្សា, សៀវភៅសិក្សា, ការទំនាក់ទំនង និងការបង្រៀនមុខវិជ្ជាមួយចំនួនយ៉ាងទូលំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8KewZnLsh8pVRGXrcWOFeXa49KH2vZtRJ5TN021NzKjWBqNzAP_DhtxzuM-BheduCCNpiPJtY-eitlkVKGMq-DKbHcHf9qcuZ2Gt3JL31sVjr1bQgPMSo4VWM2704jEK8c_6vPsVnFRmazp33ctPAZfF3s49PGNiBZMA-fQwqjocARUvVsvHCAC9UVRmc/s512/image_2024-08-21_08-21-29.png

បច្ចុប្បន្ន សាលារៀនរដ្ឋជាច្រើនកន្លែងនៅទីក្រុងហាណូយ, ទីក្រុងហូជីមិញ, ខេត្តបាក់សាង និងខេត្តក្វាងនីន បានសាកល្បងបង្រៀនកូនសិស្សជាភាសាអង់គ្លេសសម្រាប់មុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ ៕

រដ្ឋាភិបាលចិនបង្កើតកម្មវិធីឱ្យពលរដ្ឋយករថយន្តចាស់មកប្តូររថយន្តថ្មីដោយការផ្តល់ប្រាក់ឧបត្ថម្ភ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិននឹងផ្តល់ប្រាក់ឧបត្ថម្ភលើសមុនទ្វេដង ដើម្បីជំរុញឱ្យពលរដ្ឋរបស់ខ្លួនយករថយន្តចាស់ៗមកប្តូររថយន្តថ្មី ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺពលរដ្ឋមកអាចយករថយន្តចាស់របស់ពួកគេមកប្តូរយករថយន្តអគ្គិសនី និងរថយន្តប្រេងឥន្ធនៈថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jRs74eDU9Gz4i16CF8G2uemgKH-dd0YWKZncM38ncwOzBR_sXcOvuBfV5iibHGqAr4f85ycJGOo0-UWpaRq-NDNSMkeLcJakBpC2s6_Opozd9LtHbcWZgklua-uSgGjvr-00QlgoaVfbRXHSGSgA-eW6BZhRswdqEkGfFXFF1vN47rGZfsxcSkcFRy9Z/s700/image_2024-08-21_08-15-29.png

សារព័ត៌មាន China Xinhua News បានរាយការណ៍ កាលពីថ្ងៃទី១៦ ខែសីហា ថា ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ចំនួន៦ នៅប្រទេសចិនបានចេញសេចក្តីប្រកាសថា រដ្ឋាភិបាលនឹងបង្កើនវិធានការជំរុញផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យពលរដ្ឋឈប់ប្រើប្រាស់រថយន្តចាស់ៗ និងប្តូរមកទិញរថយន្តថ្មី ។

សេចក្តីប្រកាសនេះបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋលើសមុនទ្វេដងសម្រាប់ការទិញ-លក់រថយន្ត ឬយករថយន្តចាស់មកប្តូររថយន្តអគ្គិសនីថ្មី ខណៈកន្លងមក រដ្ឋាភិបាលចិនផ្តល់ប្រាក់ឧបត្ថម្ភចំនួន១ម៉ឺនយាន់ (ឬស្មើ១.៤២៨ដុល្លារអាមេរិក) មកស្មើនឹង២ម៉ឺនយាន់ (ឬស្មើ២.៨៥៧ដុល្លារអាមេរិក) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9UJpuLVsNR3wB5NTTzHoVzj7VAG_0aJryUSMYXaSnibUnZmSIJbGzTVCzuJw1WHZv4exKh9fuWLrjF4zUlMYW9XA2WEOJVxrlZL-IpEPRJ-7zdMjcWR1DyfSyT7GCsUe1AAenCK1oJqJ_h2oRsG50ShRnVjW8M5PNhLwMVtd0j0R-XCGuStdFNemZmfpJ/s700/image_2024-08-21_08-16-07.png

រីឯការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការទិញរថយន្តប្រេងឥន្ធនៈ ក៏កើនឡើងផងដែរ គឺកើនពី៧.០០០យាន់ (ឬស្មើ១.០០០ដុល្លារអាមេរិក) ទៅ១៥.០០០យាន់ (ឬស្មើ២.១៤២ដុល្លារអាមេរិក) ។ គោលនយោបាយនេះបានផ្តល់ប្រាក់សម្រាប់ពលរដ្ឋដែលបានដាក់ពាក្យស្នើសុំប្រាក់ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIxbE_uJYhMzct1qqESoApkF588oz-xV1mYSVHDRBs7GUImcqyu5r5-tk0MUnEWl5Vzvn3lq0Hhfz_sNv8xqAUO6CEbUTXegKPa6deEiZo2BRv99lkyIpSVqtQf7Q5N_jkOHGP0NFsJvVceUwZp8BbO7azaLkbwpk_X8BZXHOi2lX6jZTF9GarB0g1iAu/s2200/image_2024-08-21_08-16-15.png

បើតាមឯកសារបញ្ជាក់ថា ការលក់រថយន្តអគ្គិសនីថ្មីដឹកអ្នកដំណើរនៅប្រទេសចិន គឺស្មើជិត៥លានគ្រឿង ខណៈការលក់រថយន្តប្រេងឥន្ធនៈដឹកអ្នកដំណើរ ស្មើប្រមាណ៦លាន៥សែន៧ម៉ឺនគ្រឿង គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ។ តួលេខនេះបានកើនឡើង៣៣,៧% និងធ្លាក់ចុះ១៥% តាមលំដាប់ បើប្រៀបធៀបប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOxlnptxbdKL-5GlJT4VsLfCE6u6dHpJPEyqFHcFmUbg2U1HEivr1iTrHr3CNawRCwpihpIVUWgr0dtVBAyDTjV8pfe1Ux3agLwo9OO1Lht3EKEPpMEab_N5k5llNfgNKteAqKsazfRT24c5Fugw-NkTAhmNFkiThr5lVcUfy0oGlHTmRtWp77WR7KMcnS/s1280/image_2024-08-21_08-16-22.png

ទោះយ៉ាងណា ការខ្វះខាតតម្រូវការមានប្រសិទ្ធភាព គឺជាបញ្ហាប្រឈមមួយសម្រាប់សេដ្ឋកិច្ចចិន ហើយការកំណត់គោលនយោបាយខាងលើ គឺដើម្បីលើកកម្ពស់ការទិញរថយន្តថ្មី ។ របាយការណ៍លទ្ធផលការងាររបស់រដ្ឋាភិបាលចិន ប្រចាំឆ្នាំ២០២៤ កំណត់ថា នឹងគាំទ្រគម្រោងពាណិជ្ជកម្មទំនិញប្រើប្រាស់ដើម្បីជំរុញតម្រូវការក្នុងប្រទេស ៕

មកដឹងពីប្រវត្តិវីរបុរសភាពយន្តបារាំង Alain Delon

0

នៅថ្ងៃទី១៨ ខែសីហា តារាភាពយន្តបារាំងបានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំនៅផ្ទះរបស់លោក។ លោកគឺជាសិល្បករអឺរ៉ុបឈានមុខគេម្នាក់នៃពាក់កណ្តាលទីពីរនៃសតវត្សទី ២០ ប៉ុន្តែមានជីវិតផ្ទាល់ខ្លួនត្រូវបានជាប់នៅក្នុងរឿងអាស្រូវនៃការវា.យប្រពន្ធនិងកូនរបស់លោក មានទំនាក់ទំនងស្នេហានិងជាមនុស្សរើ.សអើ.ងអ្នកស្រលាញ់ភេទដូចគ្នា។ ឆ្នាំចុងក្រោយនៃជីវិតរបស់ Alain Delon បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរ ហើយគ្រួសាររបស់លោកមានជម្លោះជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDRubC5lZLOsbZH_Tq7CLbm6QHYsEEq4y_PXlqBFhSPc_0qAKZKx6HtYZbS5G2C_FgZcDPzdcGdavbnDB3smikkq0UBp_230BTEs8bZlk6MJiG6vPW7Qjlkz8tTtmNAVH5SdoS7tn-LTg0vpseVbwVnbGMTYcH0pIV7GBNMpurOKQJEZ912x7GTtV-YiH/s1800/image_2024-08-19_14-36-01.png

នៅក្នុងបទសម្ភាសន៍មួយក្នុងខែមករា ឆ្នាំ២០១៨ តារាសម្ដែងរូបនេះបាននិយាយថា គាត់ធុញទ្រាន់នឹងជីវិតសម័យទំនើប ហើយចង់បានជីវិតរស់នៅយ៉ាងសាមញ្ញា មានសត្វចិញ្ចឹម នៅផ្ទះរបស់ខ្លួននៅជិតទីក្រុងហ្សឺណែវ។ តារាសម្តែងរូបនេះបន្តថា បើខ្ញុំស្លាប់មុននឹងសុំពេទ្យសត្វ ឱ្យយើងទៅជាមួយគ្នា ពេទ្យនឹងចាក់ថ្នាំឱ្យឆ្កែហ្នឹង វាអាចងាប់នៅដៃខ្ញុំ។ មួយឆ្នាំក្រោយមក សុខភាពរបស់លោកបានចុះខ្សោយ បន្ទាប់ពីជំងឺដាច់សរសៃឈាមខួរក្បាល។ការបង្ហាញខ្លួនចុងក្រោយរបស់តារាសម្តែងរូបនេះ នៅចំពោះមុខទស្សនិកជនដ៏ច្រើន គឺនៅពេលដែលលោកបានទទួលពានរង្វាន់កិត្តិយស Palme d’Or នៅមហោស្រពភាពយន្ត Cannes ក្នុងខែឧសភា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលលោកនៅមានជីវិត កូនរបស់លោក៣នាក់បានឈ្លោះប្រកែកគ្នាលើទ្រព្យសម្បត្តិរបស់លោកដែលបណ្តាលឱ្យមានការប្តឹងផ្តល់ជាច្រើនដងចំពោះទ្រព្យសម្បត្តិឪពុកខ្លួនដែលមានតម្លៃជាង ២៧០ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinoy8SGk1nqhSaR3RE0-3kBt76jWoqAtZe0iU6p8A5hSlxLwtp6xo9cS65GqbvW6ApqFr0-XOLzcIZwQsynDcRVtq3J-uEvcZzkQorqgeNN0q4pujYxNX5WOiZ2wty1fDOIkpfaeM2lFA5ZUHHceKgqRy99xeeoXCNFQLWsQtmFxJBmxrplWZVS65Hb8ZS/s1024/image_2024-08-19_14-36-06.png

ទោះជាយ៉ាងណាក៏ដោយបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Paris Match តារាសម្តែង Alain Delon បានចេញការឆ្លើយតបតាមរយៈមេធាវីលោកមិនអាចទ្រាំទ្រនឹងការឈ្លានពានរបស់កូនប្រុសរបស់លោកបានទេហើយនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹង Anthony ដែលមានគោលដៅតែមួយគត់គឺបំផ្លាញកេរ្តិ៍ឈ្មោះរបស់ Anouchka ដោយសារតែលោក Alain Delon តែងតែស្រលាញ់កូនស្រីរបស់ខ្លួន។ ឧបទ្ទវហេតុនេះបានក្លាយជាប្រធានបទក្តៅនៃការពិភាក្សាក្នុងប្រព័ន្ធផ្សព្វផ្សាយបារាំង។ Anthony និង Alain-Fabien នឹងត្រូវបានកាត់ទោសនៅខែមេសា ឆ្នាំ២០២៥ សម្រាប់ «ការប្រើប្រាស់ រក្សាទុក ឬបង្ហាញឯកសារ ឬការកត់ត្រាដែលទទួលបានដោយរំលោភលើភាពឯកជនរបស់អ្នកដទៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8YtpRWodVU1mpEStKbwXEJfvfkPlsmexMnWQu5Z9rGrRcTHaFgt5hBO3mhINor_mvEbixW_CoecpD-qK2oVKOtcZFoyKvPOY-3rFQGED5TILJoSXJmgeTX8KsFnZr0vXghyphenhyphenrtSsELm5GQSkNqItGolacM3y5AZxh66WE9YPSghUCMSNz1BlD8bwx1rcdq/s1020/image_2024-08-19_14-36-03%20(2).png

កាលពីខែមេសា ចៅក្រមបានសម្រេចចិត្តបង្កើនអាណាព្យាបាលរបស់តារាសម្តែង Alain Delon បន្ទាប់ពីសវនាការនៅតុលាការ Montargis ដោយសារតែសុខភាពរបស់លោកចុះខ្សោយ។ យោងតាម Reuters នេះមានន័យថា លោក Alain Delon លែងមានសិទ្ធិអំណាចពេញលេញក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកទៀតហើយ ប៉ុន្តែផ្តល់ឱ្យពួកគេទៅអ្នកគ្រប់គ្រងដែលត្រូវបានតែងតាំងដោយចៅក្រម ហើយនៅពេលជាមួយគ្នានោះតារាសម្តែងនឹងត្រូវបានការពារដោយច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXTwB9HET3PDg74XUfU9xkEzKQlGCFbahZaEMapt6mgfgSo4Zn3vf9YiLZiG9FtYM8OoRp4Rr0Sqdf8eQ7F7S8k481kLd-puYW1U0YFAqCJ2wKicoPvh1SgQ3F0savESPPtzxn38nYJNw2wlrITgTRZWcfzpXe1MAACvX8Advuc9uYcHjcYtBxSWPvE2f9/s3000/image_2024-08-19_14-36-04%20(2).png

កាសែត Le Monde បានអត្ថាធិប្បាយថា លោកមានភាពតឹងរ៉ឹងជាមួយកូនប្រុសទាំងពីររបស់លោក ប៉ុន្តែបានប្រព្រឹត្តចំពោះ Anouchka ជាកូនស្រីដោយថ្នមៗ និងទន់ភ្លន់។ តាមឆន្ទៈរបស់ខ្លួន លោកបានបន្សល់ទុកទ្រព្យសម្បត្តិពាក់កណ្តាលរបស់ខ្លួនទៅឱ្យកូនស្រីហើយពាក់កណ្តាលទៀតទៅកូនប្រុសរបស់គាត់។
ក្នុងពេលជាមួយគ្នានោះ កុមារភាពដ៏ច្របូកច្របល់របស់ Alain Delon បានធ្វើឱ្យលោកមិនអាចបង្កើតទំនាក់ទំនងជាមួយកូនរបស់ខ្លួនបាន។ កាលនៅក្មេង ឪពុកម្តាយរបស់ Alain Delonបានលែងលះគ្នានៅពេលលោកមានអាយុ ៤ ឆ្នាំ បន្ទាប់មកត្រូវបញ្ជូនទៅគ្រួសារមួយផ្សេងទៀតដើម្បីចិញ្ចឹមលោក។ លោកត្រូវបានគេបណ្ដេញចេញពីសាលាជាច្រើនលើកច្រើនសារដោយសារភាពមិនល្អ មិនមានវិន័យ ដូច្នេះត្រូវបានគេបណ្តេញចេញពីសាលា។តារាសម្តែងរូបនេះបានរស់នៅដោយឯកោនៅឯផ្ទះរបស់លោកក្នុងឃុំ Douchy មុនពេលលោកស្លាប់។ លោកបានទិញដីនេះនៅឆ្នាំ ១៩៧១ ។ ពេលវេលាដ៏កម្រដែលមនុស្សនៅទីនេះបានឃើញលោកគឺនៅឯការបញ្ចាំងភាពយន្តក្បែរផ្ទះរបស់លោកក្នុងខែឧសភា ឆ្នាំ ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhibFns3MGTgo2LkAXlT1WvpzrlBgK3n2A3luVBurXOGbqMGRJaQlXwH00PDRdld0o5tgb3wXPX8qKAEm-6NXur3KFPV5mx6m_vI3mOzL-pmdriO767zeBnvuM4i-59vP-oF6JwM8bc82jWg4gTO6Ndr654yhfBMNqZ991hNNDT4bjBvWFnTht1NOrYzxg4/s1024/image_2024-08-19_14-36-06%20(2).png

តារាសម្តែង Alain Delon កើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៣៥ នៅ Sceaux ដែលជាឃុំតូចមួយនៅជាយក្រុងប៉ារីស។ នៅអាយុ ១៤ ឆ្នាំលោកបានសម្រេចចិត្តឈប់រៀន ហើយទៅធ្វើការនៅទីសត្តឃាតគោរបស់ឪពុកចុង។ នៅឆ្នាំ ១៩៥២ តារាសម្តែងរូបនេះបានចូលបម្រើកងទ័ពជើងទឹកហើយបានប្រយុទ្ធនៅក្នុងតំបន់ឥណ្ឌូចិនប៉ុន្តែត្រូវបានជាប់គុកមួយឆ្នាំហើយត្រូវបានបណ្តេញចេញពីជួរកងទ័ពនៅឆ្នាំ ១៩៥៦ ដោយសារខ្វះវិន័យក្នុងជួរកងទ័ព។ នៅឆ្នាំ ១៩៥៧ លោកបានបង្ហាញខ្លួនជាសិល្បករដំបូង៕

ស្តេចប្រដាល់ Mike Tyson ត្រៀមឡើងសង្វៀនសារជាថ្មី ជួបតារាយូធ្យូប Jake Paul

0

ក្រោយពន្យាពេលលើកថ្ងៃប្រកួត ពេលនេះជំនួបដ៏កក្រើកប្រចាំឆ្នាំ២០២៤ រវាងស្តេចប្រដាល់ Mike Tyson និងតារា Youtuber Jake Paul នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi05W2k8k6Cg_owERLH6cPcp1uAZG9D7c83NuRjVVMd3BtKMeXPDXG8LBukiU94FQOYOp2GlniPrgQ_IpDWTOcQsOMtuxPy2MsAZNG5b40R_lwgWW8ulW7_UeI52E0asvZDqp72OleFZ2AZm48mDBmUdwD7KC8uEV0JhkcFI1JwyaqoPvOQic2x2uJKDS4H/s1200/image_2024-08-20_15-55-15.png

ការប្រកួតនេះ ហាក់បីជាការប្រកួតបែបពាណិជ្ជកម្ម ឬទីផ្សារកម្សាន្ត ដើម្បីលើកមុខមាត់ និងរកចំណូលរបស់កីឡាករ Mike Tyson តែប៉ុណ្ណោះ ព្រោះលោកមានវ័សចាស់ កម្លាំងមិនសូវអំណោយផលដូចមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNyZT48m9qdcAALqjXUMerTQ0tbAyjbocHJLLxP4qyUZxRK8kPcqM9ksOnPIxI5xi1xodr4dhPxESpUGNfuPVwGkJN_CXeJEI0fJFRKjSqoavEwejyFEm9JNpDJvpwIuJzWRirchGw-BtgdeNUeS8MxK0-uJUDy1SKB_egfSUrBaveOIYz9pQ6r1d_NeA0/s1200/image_2024-08-20_15-55-54.png

បច្ចុប្បន្ន Mike Tyson មានវ័យ៥៧ ឆ្នាំ ធ្លាប់ប្រកួត៥៨ដង ឈ្នះ៥០ ចាញ់៦ និងមិមោឃៈចំនួន២ដង ដោយការប្រកួតចុងក្រោយបំផុត តាំងពីឆ្នាំ២០០៥មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMnfv8WEqoBFV4TL8LvUGsmJbRcZrtgyFvhwD4SmGqVwomT71qwovuD5NCAmkmUXHoLb2imL4LaxoNrZbEzNn0F6z0qwuCHkT75TVcsWzlBmwsI9KCq0nJihrnFoz2Pei9XsYjkpzxU_o2lusonDJh0a25QRD4i4JhNfw2Wo0ghqVlOz0Q14osQsjOmAt/s828/image_2024-08-20_15-56-09.png

រីឯតារា Youtuber Jake Paul មានវ័យ២៧ឆ្នាំ ទើបចូលប្រឡូកវិស័យប្រដាល់កាលពីឆ្នាំ២០២០ ដោយឆ្លងកាត់ការប្រកួត១០លើក ឈ្នះ៩ ចាញ់១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7pj7zNHhBGZbpbp-yhUYP2-jpIHksfQsPIxXf3D5Na1AGxnkM_AS8qYab3mqKHYUWeANdf37CvxD0CeQomPL7ub6YPw-CqI7qwp4-Pe6foVKjTfc_cV2wMmoW4zN1vEhlGRU2PDtD53elv3hSqBVzFisAKx0cP4YHGO5Eqp8P0CuYiFgaVs3HnyQVTdRX/s1500/image_2024-08-20_15-56-21.png

នៅក្នុងការប្រកួទនេះគេរំពឹងថា Mike Tyson នឹងទទួលបានទឹកប្រាក់២០លានដុល្លារ ខណៈ Jake Paul បានរហូតដល់៤០លានដុល្លារឯណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6wUyiFx-Lu2ZaMxHkpkzkGmqmcEg5GjDVmCvB4QfXkcO_YNhwgPGHPqWMr0G5IsIN5HJ9CPgK6r2OuExqh9IbGCkULsbTxGYKqMLZJHU-2Stzz2DtIi1DVj05cwjpT8qpNJafNF5qrWH4eS7d6DyySPMMozmtN2tXtwpDloau3taEo40lbxHwzqu4dSUB/s1548/image_2024-08-20_15-56-33.png

 

WorldBridge Group ចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន Lippo Group ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Lippo Group (PT Lippo Karawaci) Tbk ) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនWorldBridge Group នៅថ្ងៃទី២០ សីហា ២០២៤ នេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា ការចុះហត្ថលេខានេះបានធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2024 រវាងលោក David Iman Santosa និងលោក Marshal Martinus នាយកក្រុមហ៊ុន PT Lippo Karawaci Tbk និងអ្នកឧកញ៉ា Daniel Sear នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group ។
ទំនាក់ទំនងជាយុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនភាពរឹងមាំ និងបទពិសោធន៏របស់ក្រុមហ៊ុនទាំងពីរនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីស្វែងរកកិច្ចសហការដ៏មានសក្តានុពលនៅក្នុងគម្រោងអភិវឌ្ឍន៍នានានៅទូទាំងប្រទេសកម្ពុជា ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Lippo Group ក្នុង ការអភិវឌ្ឍន៍អចលនទ្រព្យខ្នាត ធំប្រកបដោយនិរន្តរភាព ,រួមផ្សំជាមួយនឹង ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារអចលនទ្រព្យក្នុងស្រុក និងបណ្តាញដែលបានបង្កើតឡើង បង្ហាញពីការរួមផ្សំគ្នាដ៏គួរឱ្យទាក់ទាញសម្រាប់ការសម្រេចបាននូវបណ្តាក់ទុនសំខាន់ៗ។MoU ក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងបន្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS8UgOpMGLi9RcwFmlRuA7rudS7v-uzzeGVJuygvLL_jzGwWoZC39f21sQ00tg1lbhpQBocWkE9GJjZqqFSYioF5JcITW4jgGxSO8AHbLGH1e1ThblzRbMJAZXsablme1QyJkKUDzJLNF8CfxW5upb1asnfNxGmP3gVEli6as7mqzUzRhDsNKNPocUNFUu/s1280/photo_2024-08-20_14-38-59.jpg
បើតាមសេចក្ដីប្រកាសនោះបានបន្ថែមថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាយ៉ាងដិតដល់ជាបន្តបន្ទាប់រវាងអ្នកឧកញ៉ា សៀ ឫទ្ធី និងលោក John Riady នាយកប្រតិបត្តិនៃក្រុមហ៊ុន Lippo Group ក្នុងដំណើរបំពេញទស្សនកិច្ចចុងក្រោយនៅកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ 2024។
ការពិភាក្សាទាំងនេះបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការស្វែងយល់ពីការអភិវឌ្ឍន៍អចលនទ្រព្យតែមួយគត់នៅក្នុង កំពត ក៏ដូចជាគម្រោងសក្តានុពលផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ផលប័ត្រចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំណត់ត្រាជោគជ័យក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ រួមទាំងគម្រោងដូចជា The Peak និង The Bridge ធ្វើឱ្យក្លាយជាដៃគូដ៏ល្អសម្រាប់ការពង្រីករបស់ក្រុមហ៊ុន Lippo Group ទៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុនទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់ឱកាសមានប្រយោជន៍ទៅវិញទៅមកក្នុង គម្រោងអភិវឌ្ឍន៍ អចលនទ្រព្យថ្មីៗ នៅទូទាំងប្រទេសកម្ពុជា ។
MoU ជាមួយ Lippo Group តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងការប្តេជ្ញាចិត្តបន្តរបស់ក្រុមហ៊ុន WorldBridge Group ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។ ក្រុមហ៊ុនទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផ្លែផ្កាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងបង្កើតផលប៉ះពាល់ជាវិជ្ជមានយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា។
អំពី WorldBridge Group
ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ 1992។ ជាមួយនឹងចំណាប់អារម្មណ៍ចម្រុះលើផ្នែកភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងច្រើនទៀត គ្រុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញាក្នុងការផ្តល់នូវឧត្តមភាព ការច្នៃប្រឌិត និងតម្លៃប្រកបដោយនិរន្តរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_RJleqf77L9KWjrQYNLkIIgDDHjjQhKrAvfDz2VDf8Y09rRuCRDPQzLY6_RKgKbwusOmRMQ99gx242nQRORLt4NfDmBG9828ZE6gQ19c8khYkTy2jw5f0Tfx2iuAmwTWhuN41Ltk1MGREs36PpaZQZ4qgCmx6VETim65X46tpSx_Wgf-F0yGcdn4VLlb/s1280/photo_2024-08-20_14-38-59%20(2).jpg
អំពី Lippo Group
Lippo Group គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅអាស៊ី ដែលមានចំណាប់អារម្មណ៍ផ្សេងៗក្នុងវិស័យអចលនទ្រព្យ ការថែទាំសុខភាព បដិសណ្ឋារកិច្ច ការលក់រាយ ហិរញ្ញវត្ថុ និងសេវាកម្មប្រើប្រាស់ផ្សេងៗទៀត។ នៅក្នុងវិស័យអចលនៈទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ី គ្រុបមានកំណត់ត្រាច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ និងដំណើរការគម្រោង លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម ជាច្រើន រួមទាំងទីប្រជុំជនខ្នាតធំដូចជាភូមិ Lippo ជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ភាសាខ្មែរ៖
លោកស្រី លីវ រតនា, ការិយាល័យប្រធានក្រុមហ៊ុន WorldBridge Group +855 85 650 333 (WhatsApp/Telegram), rnd@worldbridge.com.kh
ភាសាអង់គ្លេស៖
លោក Calvin Tse អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម ក្រុមហ៊ុន WorldBridge Group +855 10 318 018 (WhatsApp/Telegram), calvin_tse@worldbridge.com.kh

ករណីសម្តេចក្រឡាហោម ស​ ខេង នឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ជារឿងមិនពិត

0

ថ្មីៗនេះ មានការលើកឡើង និងបង្ហោះជាច្រើននៅលើបណ្តាញសង្គម ដោយថាសម្តេចក្រឡាហោម ស ខេង សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។

នៅក្នុងនោះ មានគណនីហ្វេសប៊ុកមួយឈ្មោះ BongBunna Chaiheng បានសរសេរថា៖” សម្តេចសខេងជាបេក្ខភាពនាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នា តែមួយ”។

ចំពោះករណីខាងលើនេះ អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបដិសេធ និងបញ្ជាក់ថាសម្តេចក្រឡាហោម ស ខេង បានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4I8Ht-PJFajVnv0ESgqcCMpGShZlm54jVajYUPgaYNuBGtRjAp5LhcdZUBU1bqrrB_9yNbt-NPsHp6ykPoNcPMHwo1w5-VAvxbV-A2OPsoxquaasa-8YRC0nfeYEuX_upfo4AgTOWQDSY1e8wXH8lxhFvvt6k0JBub556cd6s9XLdII1Q0vQk0wtG2jTI/s1280/63708a59cd67898a6a7a1fcfd9abae46.jpeg

រដ្ឋាភិបាលកម្ពុជា ពិចារណាដាក់ខេត្តមួយទៀត ចូលក្នុងគម្រោងអភិវឌ្ឍ CLV

0

គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួនបី គឺកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw63LfHpKLv13nuU-M0Szal_WuNjTKhjDMqbh52mERWsXIGdrRCBdFfXQHVGF-tVcxGsA7C-xMjNjBY7VZZgtKRYZXG9ta9XpgkZG7YCWUN-qf3Zg9HF4-ERMO7MIidzhYHAVYKaZNW413rUgXeAKWA159TGSvLWNSrUs2Wbs3mwczE__RxiHQENzKCJdT/s850/452371677_2284965618507494_1329321877567032397_n.jpg

កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដែលជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABOCgbk3m5oz5DmhNCQb5zVxbPklBmkQ_u2dIGkd8eapsEWQFyPFQDtygjk-J_selEw8aqBHvK0bXwWyUbP6U5Xm1ZcE3vdA9g2Ne5_VVznGFuehnXzaScahveVAfkLw4Gbz2Ds8_XfyUWG-Y2YsA-dblo0NvzpX66VTh4VC4fN0A_ZPmLdynFYrrf79w/s1280/455014593_910036231151967_2804432933424629021_n.jpg

បើតាមការថ្លែងការពិសេសរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖”ទៅថ្ងៃមុខ កម្ពុជានឹងពិចារណា ដាក់ស្នើខេត្តព្រះវិហារ មួយទៀតចូលទៅកាន់គម្រោង CLV នេះ ដោយសារតែខេត្តនេះ ក៏ជាប់ជាមួយឡាវផងដែរ។ យើងនឹងធ្វើស្ពានពីខេត្តព្រះវិហារ ឆ្លងកាត់ទន្លេងល្ពៅទៅខាងភាគីឡាវ ដោយយើងនិងឡាវ ត្រូវសុំឥតទានពីចិនដើម្បីមកសាងសង់ ដើម្បីតភ្ជាប់មិត្តភាព និងគម្រោងអភិវឌ្ឍនេះឱ្យកាន់តែប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg

គម្រោង CLV ជាការតភ្ជាប់សេដ្ឋកិច្ច ការបង្កើននូវសកម្មភាពពាណិជ្ជកម្មដែលអភិវឌ្ឍខេត្តទាំង៤របស់កម្ពុជាដែលដាច់ស្រយាលឱ្យទៅជាតំបន់មួយដែលមានភាពរីកចម្រើន មានការតភ្ជាប់ មានហេដ្ឋារចនាសម្ព័ន្ធ មានប្រជាជនរស់នៅសុខសប្បាយ សុខដុមរមនានៅក្នុងភូមិឃុំរបស់ខ្លួន ដោយមិនបានបាត់បង់ដី ឬបាត់បង់អធិបតេយ្យនោះឡើយ”៕

ច្បាស់ការណ៍ហើយ! ថៃត្រូវបានបញ្ឈប់ចេញពីម្ចាស់ផ្ទះនៃការប្រកួតពហុកីឡាដ៏ធំមួយនៅអាស៊ី ដោយសារតែមូលហេតុនេះ

0

ថ្មីៗនេះ ជាការសោកស្តាយដល់ប្រទេសថៃ ដែលគណៈកម្មការអូឡាំពិកអាស៊ីបានប្រកាសបញ្ឈប់ចេញពីម្ចាស់ផ្ទះ Asian Indoor and Martial art Games លើកទី ៦ ដែលគ្រោងនឹងប្រារព្ធនៅត្រឹមតែ ៣ ខែខាងមុខទៀតនេះ។

Asian Indoor and Martial Arts Games គឺជាព្រឹត្តិការណ៍ពហុកីឡា ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តងក្នុងចំណោមអត្តពលិកមកពីជុំវិញអាស៊ីប្រមាណជាង ៦០ ប្រទេស។ វាត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលរួមបញ្ចូលទាំងព្រឹត្តិការណ៍សិល្បៈក្បាច់គុនផងដែរ។ វាអាចចាត់ទុកបានថាជាព្រឹត្តិការណ៍ពហុកីឡាអាស៊ីដ៏ធំទីពីរបន្ទាប់ពី Asian Games។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitd-Cqe7w8fjesfsQbXqQXiCi2cszCokjRTk_4974ABcd3fGPWods0_jRzghGXabtqxdSbOwgOM-cqjiuIHQV_eonnznNHktOOXm3VDE3kSQ_zmpzxd2_A1MII4OcpXtXpGHqxqcx_dnEzxOdOlg_wuYnLm0X5TkyM-6uYsZEuqAVi-sKglqcrpY05-bct/s570/image_2024-08-20_13-31-00.png

យ៉ាងណាមិញ កាលពីថ្ងៃទី១៩ ខែសីហានេះ អាជ្ញាធរកីឡាថៃបានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានចេញនូវសេចក្តីប្រកាសបញ្ឈប់ប្រទេសថៃចេញពីម្ចាស់ផ្ទះ Asian Indoor and Martial art Games (Aimag) លើកទី៦ ដែលគ្រោងនឹងរៀបចំនៅទីក្រុងបាងកក និងខេត្តឈុនបុរី ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjss9Z6e7znA4TJDUI8Mlm4Iy9F_AEdcmX8u8cJvI-F5tXbr7obvWp1HFz12twLk4bmruW4aI1GCkJvQ_Dik1TNWbFWCLM8RgT7xFu5ktHA-2wWBwgRXGww98UdCF4gKsuMrsnSJhppwPlm4MvqkIbJUTduFfwchw9y78oPTo5TWBFhNMlWLokRa8GdKeZU/s528/image_2024-08-20_13-30-53.png

យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានឲ្យដឹងថា ការដែលបញ្ឈប់ប្រទេសថៃចេញពីម្ចាស់ផ្ទះការប្រកួតពហុកីឡាអាស៊ីដ៏ធំលើកនេះ គឺដោយសារតែខាងថៃដែលជាម្ចាស់ផ្ទះមិនបានបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុឲ្យបានច្បាស់លាស់នោះទេ ស្របពេលដែលការប្រកួតនឹងមកដល់ក្នុងរយៈពេលបីខែដ៏ឆាប់ខាងមុខ ដែលវានឹងផ្តល់នូវផលប៉ះពាល់ដល់ប្រតិបត្តិការនៃការប្រកួតកីឡារបស់យើង ដូច្នេះហើយទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ីមិនអាចប្រថុយប្រថានបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguDhAqKylOOaUGGJc2FedWY90koK46ZdtLx87rdl4xjrMXzM-FW5K_N2nicmG-3dm7Wylot3jIUjcVe_F-bqPt20IgAE2xk3Rau9EGlN2dIPim19rr1VUXKt13G14QjvUybG6hFPEs2fgNDhL-ROcal1nJ6sknFh7-gAIHFCj7m9N7x1CrMZ_7onk_vEMJ/s700/image_2024-08-20_13-30-47.png

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games លើកទីប្រាំមួយ ត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ ដោយសារតែវិបត្តិជម្ងឺកូវីដ១៩ ហើយទើបតែកំណត់ជាផ្លូវការថានឹងធ្វើឡើងនៅថ្ងៃទី ២១- ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាមិញ វាក៏ត្រូវបានលុបចោលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEHXi6yoPCYAjywj3Var1r4Xp-3679zyihm-6-wlNqBtM7of8tjhWBL57dGmAxg9MDFpNB27ND739sLeIzomFpJ7u6XTWpfNQ8AC0byygdsyqKQzg4J1SSPJ9ArxKnp4CXbIXidbv4sd-trzcIZPzOA9Rns2CNTTQK4vKvrKsL7LYFXdpgIWjwxUOtPE2l/s1410/image_2024-08-20_13-31-10.png

ជាមួយគ្នានេះ បើយោងតាមមតិលើកឡើងមួយពីលោក Chaiyapak Siriwat ប្រធានគណៈកម្មាធិការរៀបចំ Aimag បានអះអាងថា នេះទំនងមកពីរដ្ឋាភិបាលថៃខ្វះខាតថវិកាដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី ខណៈកាលពីពេលកន្លងទៅនេះ ថៃក៏បានសម្រេចដកកីឡា ១៤ប្រភេទចេញពីកម្មវិធីប្រកួត ដែលបានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមកីឡាករ កីឡាការនីអាស៊ីជាច្រើនផងដែរ៕

ជី ដេវីត បង្ហើបប្រាប់អ្នកគាំទ្រថាឈប់ថត MV ថ្លៃៗហើយ

0

តារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្នុងការ Live ថាលោកឈប់ថត MV ថ្លៃៗហើយ មិនបានប្រយោជន៍ទេឈប់ថតហើយគឺរាងតែម្តង។ បើតាមសម្តីដោយផ្ទាល់របស់តារាចម្រៀង ទេព បូព្រឹក្ស នៅក្នុងបទសម្ភាសន៍សខ្មៅ MV ទេវរាជ គឺចំណាយ១៨ម៉ឺនដុល្លារ ខណៈមានពាក្យចចាមអារ៉ាមថាថតអស់៣០ម៉ឺនដុល្លារ។ ការបង្ហើបដូចនេះធ្វើឱ្យហ្វេនៗមួយចំនួនថាការដែល ជី ដេវីត និយាយបែបនេះដោយសារតែពេលខ្លះការលះបង់ធំធេងតែមិនសូវបានគេលើកតម្កើងទាំងខំប្រឹងដើម្បីវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIUSH0bK70u3iXCCdMMck1xN76YAmD04cSVdmy1sSM0hprONUbkvTwtgpnqn6SBWIe33DUr5CXoK0K8A4bWhVYU7Knyn66CulpAzymaxiWdNWe5ACWTT7zjSGxFQZHC-5Bc9i3dHjJK7ylRNh1df1KyeudbLwEI8RW28pdU5tRKsbySSC8AeHVRKp0DW3/s2048/410901673_906335220856275_8504243172770973181_n.jpg

គេចាំបានថា MV ទេវរាជ ដែលមានការរៀបចំសម្ពោធដ៏អធិកអធមកាលពីកន្លងមកនេះ ដែលជា MV ជួយលើកតម្កើនវប្បធម៌ខ្មែរធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ MV «ទេវរាជ» របស់ ទេព បូព្រឹក្ស គឺចាយពេលជាង២ឆ្នាំក្នុងការផលិតទើបចេញជារូបរាងនិងមានពាក្យចចាមអារ៉ាមថាចំណាយដើមទុនរហូតដល់៣០ម៉ឺនដុល្លារ។ ទោះជាយ៉ាងណាកន្លងមកថ្មីៗនេះអំឡុងពេល ទេព បូព្រឹក្ស ចូលរួមផ្តល់បទសម្ភាសន៍ សខ្មៅ បានបង្ហាញថាទឹកប្រាក់គឺខ្ទង់១៨ម៉ឺនដុល្លារ។ មិនត្រឹមតែ MV ទេវរាជ ប៉ុណ្ណោះទេដែលជួយលើកស្ទួយវប្បធម៌ខ្មែរ ប៉ុន្តែ MV «ចតុរង្គគុនខ្មែរ» ដែលចេញបន្ទាប់ពីបទ ទេវរាជ ក៏បានជួយលើកស្ទួយគុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH6XW8SCfU8mKawu9c5bEZ77_XvbB8yW0R-6Gfk31jAvBpBZ8xnPRj0NUiek9ilgRRY2gINKgQssSU0fuPQ4Bed4rS8VDi6inSTToeHaV6NmC5R1ZoolNoNToX0UqSkfZpKm0rVO5-TluQwpPv8aPfoy4nOKS4ZikXt39d0POevbCav6QQtZvFEIsqtk38/s1054/image_2024-08-20_09-00-49.png

ការចំណាយលុយច្រើនៗក្នុងការផលិត MV ដើម្បីបង្ហាញពីវប្បធម៌ខ្មែររបស់ ជី ដេវីត និង ទេព បូព្រឹក្ស គឺបានធ្វើឱ្យមហាជនសាទរនៃការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរ ប៉ុន្តែក៏ជារឿងដ៏គួរឱ្យសោកស្តាយដូចគ្នា បន្ទាប់ពីតារាចម្រៀង ជី ដេវីត បានបង្ហើបប្រាប់អ្នកគាំទ្រដែរថា ឈប់ថត MV ថ្លៃៗទៀតហើយ។

ក្នុងការជជែកជាមួយអ្នកគាំទ្រនៅក្នុងការ Live និងបានចែករំលែកបន្តនៅលើបណ្តាញសង្គមទិកតុក ជី ដេវីត បានខ្សឹបប្រាប់អ្នកគាំទ្រថា «ឈប់ថត MV ថ្លៃៗហើយ អត់បានប្រយោជន៍ទេ និយាយមែនឈប់ហើយ MV ថ្លៃៗឈប់ហើយ រាងហើយ…»។ ការបង្ហើបពីសំណាកតារាចម្រៀង ជី ដេវីត ក្នុងការឈប់ផលិត MV ថ្លៃៗនេះបានធ្វើឱ្យអ្នកគាំទ្រខ្លះបង្ហាញការសោកស្តាយផងដែរ ខណៈមួយចំនួនទៀតបានលើកឡើងថាការសម្រេចចិត្តនេះដោយសារតែពេលខ្លះការលះបង់ធំធេងតែមិនសូវបានគេលើកតម្កើងទាំងខំប្រឹងដើម្បីវប្បធម៌។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXprL-eHdbfzMxJ7W_dnoql-BRXG5STjxW2m2vCzzIeDfdSCyq-b0J-VXLkqHpLQtc7NOoWM2NGCtTa7bYoBJsHMkSzwAm3jVfa8oP0RHFpl3CvVd0rsWU3cu-gd7r6qla7csokswpOaNrdZgWC_LitfvR25IKvkSwDYVw3JaO-08Rht7huqtgTfWykf60/s1428/image_2024-08-20_09-01-13.png

គួរបញ្ជាក់ថា កាលពីថត MV វីរៈនារី មានការលើកឡើងថា ជី ដេវីត និង ទេព បូព្រឹក្ស លក់ឡានដើម្បីផលិត៕

កៅ សុភា និង សង្ហា ដាក់ផាំងៗក្រោយមានគេនិយាយដាក់ខ្លួនបែបនេះលើកឡើងពីទ្រនំចាស់

0

តារាចម្រៀង កៅ សុភា ទម្លាយគ្មានសល់នៅក្នុងទ្រនំចាស់មិនបានជួយអ្វី ធ្វើគ្រប់សព្វបែបយ៉ាងនិងចំណាយលុយដោយខ្លួនឯង សូម្បីតែសិល្បករក្រៅស្រុកក៏ចំណាយលុយផ្ទាល់ខ្លួនជាមួយសិល្បករផ្សេងទៀត។ ចំណែកឯ សង្ហា វិញក៏លើកឡើងដែរថា ក្រុមហ៊ុនចាស់លោកមិនបានបណ្តុះជំនាញលើទេពកោសល្យរបស់ខ្លួនឡើយចំណែកការផលិតបទចម្រៀងវិញគឺប្រើស្ទូឌីយូផ្ទាល់ខ្លួន។ ការឆ្លើយតបផាំងៗរបស់ កៅ សុភា និង សង្ហា នេះបន្ទាប់ពីមានគេសរសើរថាបារមីអស្ចារ្យធ្វើឱ្យតារាល្បីមានជំនាញទោះបីចាកចេញក៏បង្វឹកអ្នកដទៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjB38UxFjP963lMyrB1paq4bmbyn363v5PrN_tSMckLE8lQbUaVyr2BNkOtmvk9fDCTPVwbfzRkVdskJ242efNVmZVNivT-zOTvtO_-eMDycsJ200_xR8uWmf4-Yxs_Y6xbl32JZ6fYwWx0Vof2krr0ecmmpB4xfBLk1rjB3561pYl9HgOoAniHdxTo0pr/s1280/photo_2024-08-19_10-27-12.jpg

ដូចទស្សនិកជនមួយផ្នែកធំជ្រាបមកហើយថា សិល្បករ ជូវី លីន និង កៅ សុភា បន្ទាប់ពីចាកចេញពីផលិតកម្មបារមី បានធ្វើឱ្យបណ្តាញសង្គមកក្រើកយ៉ាងខ្លាំងខណៈរឿងរ៉ាវពីមួយទៅមួយកាន់តែលេចចេញឡើងជាបន្តបន្ទាប់។ ថ្មីៗនេះនៅពេលកម្មវិធីប្រលងចម្រៀងរ៉េបថ្មីប្រកាសពី សង្ហា ជា Music Producers បានធ្វើឱ្យកម្តៅកាន់តែក្តៅខ្លាំងជាមួយពាក្យសន្យាដ៏មុតមាំរបស់លោក ជៀសវាងរូបភាពអយុត្តិធម៌ណាមួយ និងសំដីសំដៅដែលបង្ហាញពីការមានចេតនាបំបាក់ទឹកចិត្តស្មារតីរបស់បេក្ខជនក្មេងជំនាន់ក្រោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6zuR_lG8kqJL2tD05lI5XeHO1uFe3SM-K-0fwG7G6iMVHviI8d7Nurae3NZOgvfvpcuOCYcPofpmsVhKpAzO4cF_8RrHgTZv_cZm5n5vvXHl_QryifswmqjFZaDa7EMRqU-hqYDrQa6MwI6CmMwreQAC4KxFQ61FwTfybuN5869am3ZILpYVGEaAm_I3D/s1536/image_2024-08-19_10-38-24.png

ទន្ទឹមនឹងទទួលបានតំណែងថ្មីនេះ ក៏មានគណនីមួយចូលទៅខម្មិនថា «សុទ្ធតែក្មេងៗពី Baramey ដល់ចឹងបានដឹងថាបារមីអស្ចារ្យអាចធ្វើឱ្យតារាល្បី និងមានជំនាញ ពេលចេញក៏អាចបង្រៀន បង្វឹកអ្នកដទៃបានទៀត ឡូយៗៗ»។ ការលើកឡើងរបស់គណនី Serey Man បានធ្វើឱ្យ កៅ សុភា ឆួលចុងច្រមុះចេញមកឆ្លើយតបថា «ប្រាប់បានអត់បង្វឹកបែបណាខ្លះបានខ្ញុំអ្នកនៅនឹងខ្ញុំអត់ដឹង? សរសេរបទខ្លួនឯង និពន្ធខ្លួនឯង ដល់ថ្នាក់ចេះProduce Beat ខ្លួនឯង Perform មិនថាឆាកតូចមិនថាឆាកធំរកBandខ្លួនឯង Team ធ្វើការយប់អត់មានលុយ Overtime ខ្ញុំចេញលុយខ្លួនឯងទិញម្ហូបញាំជុំគ្នា ទៅឆាកធំស្រុកក្រៅទិញសំបុត្រយន្តហោះឱ្យខ្លួនឯងនិងManagerខ្ញុំ តារាអន្តរជាតិមកពីស្រុកក្រៅពួកខ្ញុំArtistម៉ាននាក់នេះចូលលុយគ្នានាំពួកគាត់ដើរលេងអស់ជិត៤ពាន់ នេះហើយបង្វឹកមែន?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2H2jde9VKZjGafXL4sFHHcBmy6O14bVSmNHoLta-3MXEvBv3Twa5L7zYsNtWVVUJeqOdVjg3zdgwMSubyYrOVNPbU7nAPjJX5MoVlbWmDXSKJlCUX-N25pli3wC_yLvzyxLTwFjJTemo17wdPU3Pi2Wu5Rchi1adJOTrS3tjuBYMWkUrcrPTQJX1KLSxR/s1799/image_2024-08-19_10-38-22%20(2).png

មិនត្រឹមតែ កៅ សុភា ចេញមកទម្លាយបែបនេះទេ ណុំ ចាន់រតនៈ ហៅ សង្ហា ក៏បានចូលមកឆ្លើយតបឱ្យអស់ចង្ងល់ទាក់ទងនឹងផលិតកម្មចាស់ថា «អរគុណដែលសរសើថាខ្ញុំឡូយ តែការពិតខ្ញុំចង់ប្រាប់ថា ក្រុមហ៊ុនចាស់របស់ខ្ញុំមិនដែលបានInvested លើជំនាញ រឺទេពកោសល្យដែលខ្ញុំមាននៅថ្ងៃនេះទេ សូម្បី Studioដើម្បីផលិតបទក៏ខ្ញុំប្រើstudioផ្ទាស់ខ្លួនដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidwKwmuk_dkwt53mKl_Ro2c21SlnQGOffV9jPkOgcM-D04m0q1IOFSOsRetC7yNaaD2y_vlBMkDil7GG3iHSaUQekWJBZVhx9XOqyNxJJ50tFbGgjftPVDJ5Tqzidtv3hhsgafdxQC6RcQIEEAzemoFNfjuTLw5WbEDy-FdWw2mp-rT6VF81GSDF008FrP/s1440/image_2024-08-19_10-38-19.png

គួរបញ្ជាក់ថា កម្មវិធីប្រលងចម្រៀងរ៉េបថ្មីបានប្រមូលផ្តុំនូវសិល្បករជាច្រើនរូបទើបធ្វើឱ្យមានការពិភាក្សា វែកញែក និងឡើងកម្តៅខ្លាំងនៅលើបណ្តាញសង្គម៕