នៅថ្ងៃទី១៨ ខែសីហា តារាភាពយន្តបារាំងបានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំនៅផ្ទះរបស់លោក។ លោកគឺជាសិល្បករអឺរ៉ុបឈានមុខគេម្នាក់នៃពាក់កណ្តាលទីពីរនៃសតវត្សទី ២០ ប៉ុន្តែមានជីវិតផ្ទាល់ខ្លួនត្រូវបានជាប់នៅក្នុងរឿងអាស្រូវនៃការវា.យប្រពន្ធនិងកូនរបស់លោក មានទំនាក់ទំនងស្នេហានិងជាមនុស្សរើ.សអើ.ងអ្នកស្រលាញ់ភេទដូចគ្នា។ ឆ្នាំចុងក្រោយនៃជីវិតរបស់ Alain Delon បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរ ហើយគ្រួសាររបស់លោកមានជម្លោះជាច្រើន។
នៅក្នុងបទសម្ភាសន៍មួយក្នុងខែមករា ឆ្នាំ២០១៨ តារាសម្ដែងរូបនេះបាននិយាយថា គាត់ធុញទ្រាន់នឹងជីវិតសម័យទំនើប ហើយចង់បានជីវិតរស់នៅយ៉ាងសាមញ្ញា មានសត្វចិញ្ចឹម នៅផ្ទះរបស់ខ្លួននៅជិតទីក្រុងហ្សឺណែវ។ តារាសម្តែងរូបនេះបន្តថា បើខ្ញុំស្លាប់មុននឹងសុំពេទ្យសត្វ ឱ្យយើងទៅជាមួយគ្នា ពេទ្យនឹងចាក់ថ្នាំឱ្យឆ្កែហ្នឹង វាអាចងាប់នៅដៃខ្ញុំ។ មួយឆ្នាំក្រោយមក សុខភាពរបស់លោកបានចុះខ្សោយ បន្ទាប់ពីជំងឺដាច់សរសៃឈាមខួរក្បាល។ការបង្ហាញខ្លួនចុងក្រោយរបស់តារាសម្តែងរូបនេះ នៅចំពោះមុខទស្សនិកជនដ៏ច្រើន គឺនៅពេលដែលលោកបានទទួលពានរង្វាន់កិត្តិយស Palme d’Or នៅមហោស្រពភាពយន្ត Cannes ក្នុងខែឧសភា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលលោកនៅមានជីវិត កូនរបស់លោក៣នាក់បានឈ្លោះប្រកែកគ្នាលើទ្រព្យសម្បត្តិរបស់លោកដែលបណ្តាលឱ្យមានការប្តឹងផ្តល់ជាច្រើនដងចំពោះទ្រព្យសម្បត្តិឪពុកខ្លួនដែលមានតម្លៃជាង ២៧០ លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Paris Match តារាសម្តែង Alain Delon បានចេញការឆ្លើយតបតាមរយៈមេធាវីលោកមិនអាចទ្រាំទ្រនឹងការឈ្លានពានរបស់កូនប្រុសរបស់លោកបានទេហើយនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹង Anthony ដែលមានគោលដៅតែមួយគត់គឺបំផ្លាញកេរ្តិ៍ឈ្មោះរបស់ Anouchka ដោយសារតែលោក Alain Delon តែងតែស្រលាញ់កូនស្រីរបស់ខ្លួន។ ឧបទ្ទវហេតុនេះបានក្លាយជាប្រធានបទក្តៅនៃការពិភាក្សាក្នុងប្រព័ន្ធផ្សព្វផ្សាយបារាំង។ Anthony និង Alain-Fabien នឹងត្រូវបានកាត់ទោសនៅខែមេសា ឆ្នាំ២០២៥ សម្រាប់ «ការប្រើប្រាស់ រក្សាទុក ឬបង្ហាញឯកសារ ឬការកត់ត្រាដែលទទួលបានដោយរំលោភលើភាពឯកជនរបស់អ្នកដទៃ»។.png)
កាលពីខែមេសា ចៅក្រមបានសម្រេចចិត្តបង្កើនអាណាព្យាបាលរបស់តារាសម្តែង Alain Delon បន្ទាប់ពីសវនាការនៅតុលាការ Montargis ដោយសារតែសុខភាពរបស់លោកចុះខ្សោយ។ យោងតាម Reuters នេះមានន័យថា លោក Alain Delon លែងមានសិទ្ធិអំណាចពេញលេញក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកទៀតហើយ ប៉ុន្តែផ្តល់ឱ្យពួកគេទៅអ្នកគ្រប់គ្រងដែលត្រូវបានតែងតាំងដោយចៅក្រម ហើយនៅពេលជាមួយគ្នានោះតារាសម្តែងនឹងត្រូវបានការពារដោយច្បាប់។.png)
កាសែត Le Monde បានអត្ថាធិប្បាយថា លោកមានភាពតឹងរ៉ឹងជាមួយកូនប្រុសទាំងពីររបស់លោក ប៉ុន្តែបានប្រព្រឹត្តចំពោះ Anouchka ជាកូនស្រីដោយថ្នមៗ និងទន់ភ្លន់។ តាមឆន្ទៈរបស់ខ្លួន លោកបានបន្សល់ទុកទ្រព្យសម្បត្តិពាក់កណ្តាលរបស់ខ្លួនទៅឱ្យកូនស្រីហើយពាក់កណ្តាលទៀតទៅកូនប្រុសរបស់គាត់។
ក្នុងពេលជាមួយគ្នានោះ កុមារភាពដ៏ច្របូកច្របល់របស់ Alain Delon បានធ្វើឱ្យលោកមិនអាចបង្កើតទំនាក់ទំនងជាមួយកូនរបស់ខ្លួនបាន។ កាលនៅក្មេង ឪពុកម្តាយរបស់ Alain Delonបានលែងលះគ្នានៅពេលលោកមានអាយុ ៤ ឆ្នាំ បន្ទាប់មកត្រូវបញ្ជូនទៅគ្រួសារមួយផ្សេងទៀតដើម្បីចិញ្ចឹមលោក។ លោកត្រូវបានគេបណ្ដេញចេញពីសាលាជាច្រើនលើកច្រើនសារដោយសារភាពមិនល្អ មិនមានវិន័យ ដូច្នេះត្រូវបានគេបណ្តេញចេញពីសាលា។តារាសម្តែងរូបនេះបានរស់នៅដោយឯកោនៅឯផ្ទះរបស់លោកក្នុងឃុំ Douchy មុនពេលលោកស្លាប់។ លោកបានទិញដីនេះនៅឆ្នាំ ១៩៧១ ។ ពេលវេលាដ៏កម្រដែលមនុស្សនៅទីនេះបានឃើញលោកគឺនៅឯការបញ្ចាំងភាពយន្តក្បែរផ្ទះរបស់លោកក្នុងខែឧសភា ឆ្នាំ ២០២៣ ។.png)
តារាសម្តែង Alain Delon កើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៣៥ នៅ Sceaux ដែលជាឃុំតូចមួយនៅជាយក្រុងប៉ារីស។ នៅអាយុ ១៤ ឆ្នាំលោកបានសម្រេចចិត្តឈប់រៀន ហើយទៅធ្វើការនៅទីសត្តឃាតគោរបស់ឪពុកចុង។ នៅឆ្នាំ ១៩៥២ តារាសម្តែងរូបនេះបានចូលបម្រើកងទ័ពជើងទឹកហើយបានប្រយុទ្ធនៅក្នុងតំបន់ឥណ្ឌូចិនប៉ុន្តែត្រូវបានជាប់គុកមួយឆ្នាំហើយត្រូវបានបណ្តេញចេញពីជួរកងទ័ពនៅឆ្នាំ ១៩៥៦ ដោយសារខ្វះវិន័យក្នុងជួរកងទ័ព។ នៅឆ្នាំ ១៩៥៧ លោកបានបង្ហាញខ្លួនជាសិល្បករដំបូង៕










