តារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្នុងការ Live ថាលោកឈប់ថត MV ថ្លៃៗហើយ មិនបានប្រយោជន៍ទេឈប់ថតហើយគឺរាងតែម្តង។ បើតាមសម្តីដោយផ្ទាល់របស់តារាចម្រៀង ទេព បូព្រឹក្ស នៅក្នុងបទសម្ភាសន៍សខ្មៅ MV ទេវរាជ គឺចំណាយ១៨ម៉ឺនដុល្លារ ខណៈមានពាក្យចចាមអារ៉ាមថាថតអស់៣០ម៉ឺនដុល្លារ។ ការបង្ហើបដូចនេះធ្វើឱ្យហ្វេនៗមួយចំនួនថាការដែល ជី ដេវីត និយាយបែបនេះដោយសារតែពេលខ្លះការលះបង់ធំធេងតែមិនសូវបានគេលើកតម្កើងទាំងខំប្រឹងដើម្បីវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIUSH0bK70u3iXCCdMMck1xN76YAmD04cSVdmy1sSM0hprONUbkvTwtgpnqn6SBWIe33DUr5CXoK0K8A4bWhVYU7Knyn66CulpAzymaxiWdNWe5ACWTT7zjSGxFQZHC-5Bc9i3dHjJK7ylRNh1df1KyeudbLwEI8RW28pdU5tRKsbySSC8AeHVRKp0DW3/s2048/410901673_906335220856275_8504243172770973181_n.jpg

គេចាំបានថា MV ទេវរាជ ដែលមានការរៀបចំសម្ពោធដ៏អធិកអធមកាលពីកន្លងមកនេះ ដែលជា MV ជួយលើកតម្កើនវប្បធម៌ខ្មែរធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ MV «ទេវរាជ» របស់ ទេព បូព្រឹក្ស គឺចាយពេលជាង២ឆ្នាំក្នុងការផលិតទើបចេញជារូបរាងនិងមានពាក្យចចាមអារ៉ាមថាចំណាយដើមទុនរហូតដល់៣០ម៉ឺនដុល្លារ។ ទោះជាយ៉ាងណាកន្លងមកថ្មីៗនេះអំឡុងពេល ទេព បូព្រឹក្ស ចូលរួមផ្តល់បទសម្ភាសន៍ សខ្មៅ បានបង្ហាញថាទឹកប្រាក់គឺខ្ទង់១៨ម៉ឺនដុល្លារ។ មិនត្រឹមតែ MV ទេវរាជ ប៉ុណ្ណោះទេដែលជួយលើកស្ទួយវប្បធម៌ខ្មែរ ប៉ុន្តែ MV «ចតុរង្គគុនខ្មែរ» ដែលចេញបន្ទាប់ពីបទ ទេវរាជ ក៏បានជួយលើកស្ទួយគុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH6XW8SCfU8mKawu9c5bEZ77_XvbB8yW0R-6Gfk31jAvBpBZ8xnPRj0NUiek9ilgRRY2gINKgQssSU0fuPQ4Bed4rS8VDi6inSTToeHaV6NmC5R1ZoolNoNToX0UqSkfZpKm0rVO5-TluQwpPv8aPfoy4nOKS4ZikXt39d0POevbCav6QQtZvFEIsqtk38/s1054/image_2024-08-20_09-00-49.png

ការចំណាយលុយច្រើនៗក្នុងការផលិត MV ដើម្បីបង្ហាញពីវប្បធម៌ខ្មែររបស់ ជី ដេវីត និង ទេព បូព្រឹក្ស គឺបានធ្វើឱ្យមហាជនសាទរនៃការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរ ប៉ុន្តែក៏ជារឿងដ៏គួរឱ្យសោកស្តាយដូចគ្នា បន្ទាប់ពីតារាចម្រៀង ជី ដេវីត បានបង្ហើបប្រាប់អ្នកគាំទ្រដែរថា ឈប់ថត MV ថ្លៃៗទៀតហើយ។

ក្នុងការជជែកជាមួយអ្នកគាំទ្រនៅក្នុងការ Live និងបានចែករំលែកបន្តនៅលើបណ្តាញសង្គមទិកតុក ជី ដេវីត បានខ្សឹបប្រាប់អ្នកគាំទ្រថា «ឈប់ថត MV ថ្លៃៗហើយ អត់បានប្រយោជន៍ទេ និយាយមែនឈប់ហើយ MV ថ្លៃៗឈប់ហើយ រាងហើយ…»។ ការបង្ហើបពីសំណាកតារាចម្រៀង ជី ដេវីត ក្នុងការឈប់ផលិត MV ថ្លៃៗនេះបានធ្វើឱ្យអ្នកគាំទ្រខ្លះបង្ហាញការសោកស្តាយផងដែរ ខណៈមួយចំនួនទៀតបានលើកឡើងថាការសម្រេចចិត្តនេះដោយសារតែពេលខ្លះការលះបង់ធំធេងតែមិនសូវបានគេលើកតម្កើងទាំងខំប្រឹងដើម្បីវប្បធម៌។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXprL-eHdbfzMxJ7W_dnoql-BRXG5STjxW2m2vCzzIeDfdSCyq-b0J-VXLkqHpLQtc7NOoWM2NGCtTa7bYoBJsHMkSzwAm3jVfa8oP0RHFpl3CvVd0rsWU3cu-gd7r6qla7csokswpOaNrdZgWC_LitfvR25IKvkSwDYVw3JaO-08Rht7huqtgTfWykf60/s1428/image_2024-08-20_09-01-13.png

គួរបញ្ជាក់ថា កាលពីថត MV វីរៈនារី មានការលើកឡើងថា ជី ដេវីត និង ទេព បូព្រឹក្ស លក់ឡានដើម្បីផលិត៕