គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួនបី គឺកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍន៍។
កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដែលជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
បើតាមការថ្លែងការពិសេសរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖”ទៅថ្ងៃមុខ កម្ពុជានឹងពិចារណា ដាក់ស្នើខេត្តព្រះវិហារ មួយទៀតចូលទៅកាន់គម្រោង CLV នេះ ដោយសារតែខេត្តនេះ ក៏ជាប់ជាមួយឡាវផងដែរ។ យើងនឹងធ្វើស្ពានពីខេត្តព្រះវិហារ ឆ្លងកាត់ទន្លេងល្ពៅទៅខាងភាគីឡាវ ដោយយើងនិងឡាវ ត្រូវសុំឥតទានពីចិនដើម្បីមកសាងសង់ ដើម្បីតភ្ជាប់មិត្តភាព និងគម្រោងអភិវឌ្ឍនេះឱ្យកាន់តែប្រសើរ”។
គម្រោង CLV ជាការតភ្ជាប់សេដ្ឋកិច្ច ការបង្កើននូវសកម្មភាពពាណិជ្ជកម្មដែលអភិវឌ្ឍខេត្តទាំង៤របស់កម្ពុជាដែលដាច់ស្រយាលឱ្យទៅជាតំបន់មួយដែលមានភាពរីកចម្រើន មានការតភ្ជាប់ មានហេដ្ឋារចនាសម្ព័ន្ធ មានប្រជាជនរស់នៅសុខសប្បាយ សុខដុមរមនានៅក្នុងភូមិឃុំរបស់ខ្លួន ដោយមិនបានបាត់បង់ដី ឬបាត់បង់អធិបតេយ្យនោះឡើយ”៕










