Home តារាជាតិ នាង គន្ធា បង្ហោះរូបចាស់ជាមួយនឹង ប៊ុត សីហា រងនូរមតិវែ.កញែ.ក

នាង គន្ធា បង្ហោះរូបចាស់ជាមួយនឹង ប៊ុត សីហា រងនូរមតិវែ.កញែ.ក

57
0

តារាចម្រៀង នាង គន្ធា រងនូវមតិប្រតិកម្មចម្រុះក្រោយពីបង្ហោះរូបចាស់ជាមួយនឹង ប៊ុត សីហា ។ អ្វីដែលធ្វើឱ្យ នាង គន្ធា ចេញមុខប្រតិកម្មគឺទាក់ទងនឹងបុរសម្នាក់ដែលខម្មិនពាក្យមិនសមរម្យដោយចោ.ទសួរនាងថា «ជក់ដែរមែន?»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIb6XSNMw2K-9b8kjWEuLqQAEGdaSV9eiDG31oOKG4mhCWco2LbiY1mxBUNNktFillIjW8tXzc1o5Ctga-QCKqAFP0I_KpSFrwpy38xBuLobATIm5faQ5M2MZSZwVrHG2hfuE7blPPigRRO7_DeKgXCqsCgb5zcVocxprnkEDx6xUNu0ZaVVhqPg5v1JI/s2048/image_2026-05-25_15-27-09.png

នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀង នាង គន្ធា សិល្បការិនីក្នុងទ្រនំសាន់ដេ ដែលទស្សនិកជនស្គាល់ថាជាម្ចាស់បទ«បេះដូងចេះស្រវឹង»និងបទ «រាប់ថយក្រោយ» បានបង្ហោះវីដេអូនិងបង្ហាញរូបភាពបុរសម្នាក់ដោយការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីខម្មិនពាក្យមិនសមទំនងដាក់នាង។ ដើមហេតុដំបូងគឺថាកាលពីថ្ងៃទី២៣ ឧសភា នាង គន្ធា បានបង្ហោះរូបមួយសន្លឹកជាមួយនឹង ប៊ុត សីហា ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យូរឆ្នាំហើយ ជាមួយបងសីហា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0wgajJCy4yKa1yLdkt5D7t3Divjv6ELXVIpIZ9TO-Q32DN8JHT8D2LCrXbvu8wqplziK7xEFuUGRUJeTuH2t2kKptVKPyNv-devHpD9kQs0tX8vm6eqlOlUU9H8hNd0fZ72k1ra7aaAzmjFhLAds0zzluy9Pw1xzVbek2jct3uSZufTZDjS_idjvl98/s1374/image_2026-05-25_15-27-07.png
រូបមួយសន្លឹកដែល នាង គន្ធា បង្ហោះជាមួយនឹង ប៊ុត សីហា បានទាក់ទាញមតិប្រតិកម្មចម្រុះពីសាធារណជនជាច្រើនមានទាំងវិជ្ជមាននិងអវិជ្ជមានចំពោះរូបនាង។ អ្នកខ្លះក៏សរសើរនាងដែលហ៊ានបង្ហោះរូបជាមួយនឹង ប៊ុត សីហា ទោះបីអ្នកចម្រៀងរូបនេះប្រឈមនឹងរឿងចម្រូងចម្រាសយ៉ាងណាក្តី។ មតិខ្លះទៀតលើកឡើងទៀតថា នាង គន្ធា មិនគួរបង្ហោះរូបនិងសេពគប់ជាមួយនឹង ប៊ុត សីហា នោះទេ។ លើសពីនេះ នាង គន្ធា ត្រូវរងនូវការបញ្ចេញមតិខ្លាំងក្លាថា «ជក់ដែរមែន?» រីឯមតិផ្សេងទៀតថែមទាំងនិយាយឱ្យ នាង គន្ធា ថា «ថតបាន តែហាមទៅជក់ថ្នាំមួយណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj95IyIY9KjGZYC9OI7hnER5X-QmCDtlLOV5nFPHnjpc4l1jUFp99PPMM7h15NV0lKL1Tq04vgK9GPaQDGf9JhgOabm-dI8XOhEWsIbJJhOzxc8f03gq4_hyphenhyphenTWddxZmwm0jq8CeEVzjRYnpyYvQYW277IZJmWJPO2vkwVAI25Kzkdsz4aZ4fIOWmEdyBUQ/s1440/image_2026-05-25_15-27-13.png

បន្ទាប់មក នាង គន្ធា បានចេញវីដេអូឆ្លើយតបទៅកាន់បុរសម្នាក់ដែលខម្មិនមិនសមរម្យដាក់នាងថា «ជក់ដែរមែន?» ខណៈគ្រាន់តែនាងបង្ហោះរូបមួយសន្លឹកសោះ។ តារាចម្រៀងរូបនេះបានបកស្រាយទៀតថា កាលពីមុននាងនិង ប៊ុត សីហា បានធ្វើការអង្គការជាមួយគ្នានិងទៅចូលរួមកម្មវិធីសប្បុរធម៌ជាមួយគ្នានៅឯក្រុងកំពង់សោម និងខេត្តផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCFodB_A036GwbdCLEhWG6lhGIAhYY-X1DnsGvwzSg3if_wg8G86IPyj0-rkOJoVQZpqGgh5cjE1l9NU40kj0cUpLlNy8cbeangV4DlkrgWXsrLs1SMo5AHQY6nt9sWE6ebdauuYmQ8erOKtZXPB24rOWDs2ydwj3EKNPxSRh4AV8DOJ3FXMKxdPgF0NU/s2025/image_2026-05-25_15-27-15.png

តារាចម្រៀងរូបនេះបានចោទសួរទៅវិញថា តើមានកំហុសអីគ្រាន់តែមនុស្សដែលធ្លាប់ធ្វើការជាមួយគ្នា ហើយបង្ហោះរូបសោះបែរជាមានការដៀមដាមដល់ថ្នាក់នេះ។ នាង គន្ធា ថានាងនិងប៊ុត សីហា ធ្លាប់ស្គាល់រាប់អានគ្នាមិនប្រកាន់នោះទេ ចំណែកឯរឿងផ្សេងទៀតគឺជារឿងផ្ទាល់ខ្លួនរបស់ ប៊ុត សីហា ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQO7h84OZrwbOrArZpA1SWfuL0NM5TgEOFg2Snx_eXhr_MIY9x43Pc-qL7qNpurZwe2NNbTAYK9c2MjB7WChSD-i7bMqe-yTnL_RKke2aNOz4jsYypoRpNLK0JdDeBnJg53Ptn_AfVipZTxbjkJ8tX92bygzuw5hPeNot6TNc3QJyj4kullXeG0RK9v2U/s2048/image_2026-05-25_15-27-14.png

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល នាង គន្ធា ចេញមកតបតនឹងអ្នករិះគន់កន្លងមកឱ្យតែអ្នកលេងបណ្តាញសង្គមណាបញ្ចេញមតិមិនសមរម្យដាក់នាង នាងបានបង្ហោះគណនីនោះវិញ៕