Home ព័ត៌មានអន្តរជាតិ ធ្លាប់តែលាបពណ៌ឱ្យគេ! ឥឡូវថៃបា.ក់មុ.ខម្តង ក្រោយឡាវបណ្តេញក្រុម Scam ថៃជាង ៣០០នាក់ចេញពីប្រទេស

ធ្លាប់តែលាបពណ៌ឱ្យគេ! ឥឡូវថៃបា.ក់មុ.ខម្តង ក្រោយឡាវបណ្តេញក្រុម Scam ថៃជាង ៣០០នាក់ចេញពីប្រទេស

78
0

​ពូកែខាងដើរលាបពណ៌ប្រទេសគេ ចុងក្រោយប្រជាជនខ្លួនឯងសោះគឺជាជនបោ.កប្រាស់! ជនជាតិថៃប្រុសស្រីចំនួន ៣០៧ នាក់ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ឡាវ ចាប់បញ្ជូនត្រឡប់ទៅប្រទេសថៃវិញជាបន្ទាន់យ៉ាងទីណាត់ទីណែង កាលពីថ្ងៃទី២១ ខែឧសភា ក្រោយពេលទីតាំងលាក់ខ្លួនដំណើរការល្បែងស៊ីសងអនឡាញខុសច្បាប់របស់ពួកគេនៅក្នុងទីក្រុងវៀងចន្ទន៍ ត្រូវបានឡោមព័ទ្ធនិងបង្ក្រាប។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN2sHGjdPl2uLZumrSjf4xWe2ZcmQvkv1BU3Byn8yYiK-sGao3xfBQNvh4ZoqgC8bz8lkNh1vFB2blKFTF747TamXs6W0T4WYGSpIaQLiKOSKoW_OO4kcbtpkarjC-uJc1rYShZzUWcIJYKNlAwooaFp24c9iNz06d4nlkQ78gOwnVIyBx2x0PBGqahbo/s1280/photo_2026-05-25_14-53-40.jpg
យោងតាមរបាយការណ៍ចុះផ្សាយរបស់សារព័ត៌មាន The Laotian Times ការបណ្តេញចេញជាដុំកំភួននេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងសន្តិសុខសាធារណៈឡាវ និងអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ដើម្បីកាត់ផ្តាច់ឫសគល់នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLTrxg1r90fiUj0RvEFg2BrX9TToZzw4GpBLKZz_g1sAT2JeaDBHFsS4zmyORLdvqioSYkA_igPxgdkvKSY1MvJ9eRPMT0V2tot9wsKBKoYbRSCMAwxoRYpQoPFrnTNAuMvZaGSgCwERhWnyDAdymaZHP9eoxpQdTZGTXVPWU_-ctglsKoqOcs9yt7bRI/s1280/photo_2026-05-25_14-53-39%20(2).jpg
 
យោងតាមប្រភពព័ត៌មានដដែល ជនជាតិថៃទាំង ៣០៧ នាក់នោះ រួមមានស្ត្រីចំនួន ១៣៦ នាក់ ត្រូវបានអាជ្ញាធរឡាវឃាត់ខ្លួន នៅក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយចំនួន ដែលលួចលាក់ដំណើរការអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញឆបោកអនឡាញខុសច្បាប់ នៅក្នុងទឹកដីនៃរដ្ឋធានីវៀងចន្ទន៍។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត និងបំពេញនីតិវិធីច្បាប់រួចរាល់ ភាគីឡាវបានរៀបចំពិធីប្រគល់ និងទទួលជនសង្ស័យទាំងនោះជាផ្លូវការ នៅបរិវេណប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអន្តរជាតិស្ពានមិត្តភាពឡាវ-ថៃទី១ ដោយមានការចូលរួមដឹងឮពីមន្ត្រីការទូត និងមន្ត្រីអន្តោប្រវេសន៍នៃប្រទេសទាំងពីរ ដើម្បីបញ្ជូនពួកគេទៅកាត់ទោសបន្តតាមច្បាប់របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyandx4eJPma71haoxxNmkp7hAuhmSPfOAvm0lLd-J14s4z486GnLZp-mTSDv2RSfFODd2A-Oi-7-knvF2idFiqv1n2bz27BtBejGiBJZR8jZm2rjLfTsIDxsYnQ5lYutDX7NLcdpHeEmm1iA-fovRRvXEjQfYMkX3SYL-AgajLhxWEjnlMYMb4b52Tr0/s1280/photo_2026-05-25_14-53-39%20(3).jpg
 
អ្នកវិភាគភូមិសាស្ត្រនយោបាយបានកត់សម្គាល់ថា ចំណាត់ការដ៏ក្តៅគគុករបស់ប្រទេសឡាវនាពេលនេះ គឺដើរទន្ទឹមគ្នាយ៉ាងស៊ីចង្វាក់គ្នា ទៅនឹងយុទ្ធនាការបង្ក្រាបបណ្តាញ Online Scam និងល្បែងអនឡាញខុសច្បាប់យ៉ាងចាស់ដៃរបស់ប្រទេសកម្ពុជា។ នេះសបញ្ជាក់ឱ្យឃើញថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លែងបណ្តោយឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែន មកប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាជម្រកសុវត្ថិភាពដើម្បីបង្កការខូចខាតដល់សន្តិសុខ និងសេដ្ឋកិច្ចតំបន់ទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7l7dHU8HJlnf-sZNhjvil6wFTJpNOogib-vWLOR5vgeyXKou2iWkJo8i8XPxsbi4Wt6ZBqEwv3GTfuh4Df9LyEZ7qNaqT-Z9QSme5x-x62hJBrxfSVhU7FdBvbACWHMK1AncAEHmEsMnrIazJYR32XLavTIeoS7QtYZtYn7Rryk3LV58aIR85bikClk/s1280/photo_2026-05-25_14-53-39.jpg
 
ម្យ៉ាងវិញទៀត ការវិលត្រឡប់ទៅវិញនៃពលរដ្ឋថៃរាប់រយនាក់ដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ក៏ត្រូវបានគេមើលឃើញថា នឹងបង្កើតជាសម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលថៃ ទាំងផ្នែកការអនុវត្តច្បាប់ក្នុងស្រុក និងការដោះស្រាយបញ្ហាទីផ្សារការងារ ដែលកំពុងតែរងគ្រោះស្រាប់ដោយសារវិបត្តិបិទរោងចក្រឧស្សាហកម្ម៕