ហេតុអ្វីអ្នកទោ.ស នៅកុងហ្គោដល់ថ្នាក់ជាន់គ្នាស្លា.ប់ ជាង១០០នាក់?
ប្រទេសកុងហ្គោ ៖ អាជ្ញាធរប្រទេសកុងហ្គោ (ស្ថិតនៅអាហ្វ្រិកកណ្តាល) និយាយថា អ្នកទោសបានព្យាយាមរត់ចេញពីពន្ធនា.គារ នៅទីក្រុង Kinshasa ដែលជាពន្ធនា.គារ មានប្រព័ន្ធការពារសន្តិសុខខ្ពស់ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១២៩នាក់ និងរងរបួ.ស ជាច្រើននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
លោក ឆាបានី លូគូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ ថ្លែងថា អ្នកទោស២៤នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើង ក្រោយពីឆ្មាំគុកបាញ់កាំភ្លើងព្រមាន កាលពីថ្ងៃទី២ ខែកញ្ញា ។ រីឯអ្នកទោសផ្សេងទៀតស្លាប់ដោយសារការខ្វះខាតខ្យល់ដកដង្ហើម ក្នុងពេលពួកគេជាន់គ្នាពពាក់ពូននៅពន្ធនាគារម៉ាខាឡា ។ បើទោះជាមានមនុស្សស្លាប់ជាច្រើននាក់ក្តី ប៉ុន្តែរដ្ឋាភិបាលនិយាយពីដំបូងថា មានមនុស្សស្លាប់ត្រឹមតែ២នាក់ប៉ុណ្ណោះ ។
កាលពី៧ឆ្នាំមុន ក៏ធ្លាប់កើតហេតុការណ៍ដូចគ្នាដែរ គឺអ្នកទោស៤.០០០នាក់បានរត់ចេញពីពន្ធនាគារមួយនេះ ដែលជាពន្ធនាគារធំបំផុតក្នុងប្រទេសកុងហ្គោ ។ ពលរដ្ឋរស់នៅក្បែរពន្ធនាគារនិយាយថា ពួកគេបានឮសំឡេងគ្រាប់កាំភ្លើងជាប់ៗគ្នា ចាប់ពីម៉ោង១យប់ រហូតដល់ម៉ោង៥ភ្លឺ ។ 
អាជ្ញាធរបានហាមឃាត់អ្នកកាសែតពុំឱ្យចូលទៅកន្លែងកើតហេតុទេ ក្រោយមក កម្លាំងសន្តិសុខក៏បញ្ជូនសាកសពអ្នកទោសចេញក្រៅ ។ ក្នុងវីដេអូ គេបានឃើញសាកសពអ្នកទោសជាច្រើននៅលើឥដ្ឋ ព្រមទាំងឮសំឡេងសុំការជួយសង្គ្រោះពេលកំពុងប៉ះទង្គិចគ្នា ។
លោក ឆាបានី លូគូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ បានសរសេរក្នុងបណ្តាញសង្គម X ថា លោកសូមសរសើរកម្លាំងសន្តិសុខ, សមត្ថកិច្ច និងទាហាន ដែលសហការគ្នាទប់ទល់ជាមួយអ្នកទោសយ៉ាងឆាប់រហ័ស និងអាចគ្រប់គ្រងស្ថានការណ៍ការពារអ្នកទោសរត់ចេញពីពន្ធនាគារ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់, រងរបួស, ខូចខាតសម្ភារៈពន្ធនាគារ និងមានភ្លើងឆេះអគារ ។
សារព័ត៌មាន AFP រាយការណ៍ថា ពន្ធនាគារម៉ាខាឡា អាចដាក់អ្នកទោសចំនួន១.៥០០នាក់ ប៉ុន្តែមានអ្នកទោសនៅទីនេះ រហូតដល់១៤.០០០នាក់ ។ កាលពីឆ្នាំ២០២០ អ្នកទោសជាច្រើនបានស្លាប់ក្នុងពន្ធនាគារ ដោយសារបរិស្ថានមិនល្អ, គ្មានអនាម័យ និងការខ្វះខាតអាហារ ៕











.jpg)
.jpg)














.png)






.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidPgjeQSzk-9FoekUPmAjE33RsLIkbjWDwLJ08l7h68Idq6ak4J6qlzuptF29DuCjUQBn5TInjj9iqWW8gTtMqZph8ymxlTGCOow2B6SNCT0EqcVw-MFv8T470H44oUOrUOjv_X0UUpT40eKIi-zu5SowMuYQjCGsWQH3iLwg4-pRIEUns_pQSyhS0W0St/s2048/image_2024-08-31_15-27-52%20(2).png)




.png)


.png)

.png)



