តម្លៃសំបុត្រការប្រគំតន្រ្តីរបស់កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា មានតម្លៃចាប់ពី៣០ដុល្លារដល់១០០ដុល្លារបានក្លាយជារឿងចម្រូងចម្រាសលើបណ្តាញសង្គមប៉ុន្តែក៏មានអ្នកល្បីលើបណ្តាញសង្គមដូចជា Peypey dy , Bong Rith – អឿនឈឿន និងបណ្តាផេកមួយចំនួនទៀតចេញមកការពារតារាចម្រៀងរូបនេះផងដែរដើម្បីឆ្លើយតបទៅកាន់អ្នករិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6-fArBz-GN6wu7_P-aW8Oatz9_0fjCbJ9Un1_hKmRCxxKqZELciwX0Zqweqm4jMEQYGipiGFoXCbjrm6hqO4dZO2QtVEfZ90Em7udJTr_KSWScZLNEqt0BFXKEIp8NnUmsdTItjc8qROPwZhd-LrND5iO9d0mOv5_Hk7Qr785re-CKAEspReqKbCm2exl/s1440/image_2024-07-18_15-29-58%20(3).png

Peypey dy ជាបុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គមជាម្ចាស់ជំនួញ និងជាម្ចាស់ផលិតកម្ម បានសរសេរនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី៣១ សីហា ថា «ខ្លីៗ
បើអត់លុយទិញសំបុត្រ នៅឱ្យស្ងៀម អត់ខ្មាសគេទេ? អញភ័យខ្លាចតែទិញមិនបានផងនៀក»។ នៅព្រឹកថ្ងៃទី១ ខែកញ្ញា លោកបានបង្ហោះទៀតថា «សំបុត្រSold outគ្រប់ប្រភេទ អ្នកទើសងើបឡើងមានអីនិយាយទៀតអត់?»។ មិនត្រឹមតែ Peypey dy ប៉ុណ្ណោះទេ ប៉ុន្តែគេបានឃើញអ្នកបង្កើតមាតិកាមួយរូបទៀតគឺ Bong Rith – អឿនឈឿន គឺបានចេញជាវីដេអូតែម្តងនិយាយទាក់ទងនឹងបញ្ហាចម្រូងចម្រាសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSFJf34QCt02MVMCNSiyspUVl6hl5FhTeLedGtY5F2AeA3SWnq1INlDFaps7nEglDhkXL6p97IclWbSWacloCu9EKjn9aDD83Ajo81hhx-GMtYT1dEIe8NT9YHm4l7RE9d3m1P7cuJ_GCL1lGItochYcqdNa3ht09H5CzrLZgl-KLFFv4ZcGil-r4-Xp8s/s2048/image_2024-07-18_15-29-58.png

Bong Rith – អឿនឈឿន បាននិយាយថា មិនមែនមិនចង់ឱ្យបញ្ចេញយោបល់ទេ តែវែកញែកខុសរបៀបរឿងតូចទៅជារឿងធំ ធ្វើឱ្យតារាដែលមានកេរ្តិ៍ឈ្មោះផូរផង់ដែលមានកេរ្តិ៍ឈ្មោះកិត្តិយសដែលខំសាងមកជាយូរអាចនឹងមានបញ្ហាដោយសារតែការវែកញែកអត់ប្រយោជន៍។ លោកថា ប្រសិនជាអត់មានលុយនៅឱ្យស្ងៀម នៅផ្ទះទុកឱ្យគេអ្នកមានលុយទៅមើលរឿងសាមញ្ញតែប៉ុណ្ណឹងទេ មើលតួផងថាលំដាប់ណា លំដាប់ជាតិអាចនិយាយបានថា top1 លំដាប់លេខ១ហើយឱ្យលក់សំបុត្រ១ម៉ឺន២ម៉ឺនរៀលឬក៏យ៉ាងមិច មិនមែនល្បីធម្មតាទេ ល្បីដល់ថ្នាក់លំដាប់គេស្រលាញ់មនុស្សហ្នឹង មិនមែនស្រលាញ់តែបទចម្រៀង ស្រលាញ់តែសិល្បៈរបស់គាត់មិនបាច់ចេញបទថ្មីទេ យកតែបទចាស់១៥ឆ្នាំមុនមកច្រៀងគេគ្រាន់តែឃើញវត្តមានម្នាក់នឹងគឺគេទៅតែម្តងដោយមិនចាំបាច់មានហេតុផលបទចម្រៀងថ្មីអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjDRbO5BhPBurOLtYEguRfCiEIBKJvdOopgzS2dMTUOSk4rXA7g7ZdWvbhN_raXsWQAUufiay3pNi_4ze4xcHIgswGeMDm-vs5_f2b8sVrxK5O0QZPLmp8mxKydPnCH1iY7rFfZ5kfhKWG_LnL8lxTlGMFheLkmjHNfaXnk5BzRM1GWlKXUJbG33MCGXb5/s2048/image_2024-09-02_09-50-15%20(3).png

អ្នកបង្កើតមាតិការូបនេះថា ឱក សុគន្ធកញ្ញាជាអាយដលលំដាប់លេខ១ចង់ឱ្យលក់តម្លៃសំបុត្រប៉ុន្មាន។ អ្វីដែលបង្ហោះចេញជាសាធារណៈគឺតែងតែមានការវែកញែក ការលើកឡើងក៏ប៉ុន្តែអ្វីក៏ដោយមិនមានការចំណេញឡើងមកឬក៏ប៉ះពាល់ឬក៏ខាតបង់ដល់មនុស្សម្នាក់ហ្នឹងយល់ល្អកុំអី។ លោកថា អ្វីដែលលោកនិយាយអត់មានពាក់ព័ន្ធនឹងការមើលងាយជីវភាពអ្នកណាមួយប៉ុន្តែលោកនិយាយពីអ្នកដែលទើសគេខុសរបៀបចេញមកវែកញែក ជាន់ឈ្លីគេ ប៉ះពាល់គេ បើសិនជាអត់លុយទេនៅឱ្យស្ងៀមទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeFB6EF7TZQlnnY0WUeO2KFhxIuKxXtywC6q0wyjC_Wztppp2arbPXqza5mn3-7jMxCJwHNw-z0AMNbRzrAiQC9ONvbH_2FIzZt-YHQ8grm_UeQr8JpDfwJx-NJKQ3bAmQretjBr-A92nfmz215RRpgxgD4OFqBFYqMPk8DgHSiaO6BYu7XMHOzeH5rJ8B/s960/image_2024-09-02_09-50-15.png

Bong Rith – អឿនឈឿន បានបន្ថែមទៀតថា អ្នកដែលនិយាយថាថ្លៃខ្លាំង ថ្លៃប្រហែលតារាបរទេសហើយ ដោយបានចោទជាសំណួរមកវិញថា តារាស្រុកគេថ្លៃហេតុអ្វីតារាក្នុងស្រុកមិនអាចឡើងតម្លៃខ្លួនឱ្យថ្លៃចឹងបាន។ លោកហ៊ាននិយាយថា តម្លៃប៉ុណ្ណឹងគឺមិនថ្លៃណាស់ណាទេដែលអ្នកគាំទ្រចាយលុយទៅមើល Concert solo តាំងពីដើមគឺគេយល់ហើយ ណាស់អ្នកដែលមិនធ្លាប់ហើយចេញយោបល់ខុសទំនង គួរសិក្សាឱ្យដល់ទៅលើការប្រគំតន្រ្តីនីមួយៗ៕