Home ព័ត៌មានអន្តរជាតិ ហេតុអ្វីអ្នកទោ.ស នៅកុងហ្គោដល់ថ្នាក់ជាន់គ្នាស្លា.ប់ ជាង១០០នាក់?

ហេតុអ្វីអ្នកទោ.ស នៅកុងហ្គោដល់ថ្នាក់ជាន់គ្នាស្លា.ប់ ជាង១០០នាក់?

59
0

ប្រទេសកុងហ្គោ ៖ អាជ្ញាធរប្រទេសកុងហ្គោ (ស្ថិតនៅអាហ្វ្រិកកណ្តាល) និយាយថា អ្នកទោសបានព្យាយាមរត់ចេញពីពន្ធនា.គារ នៅទីក្រុង Kinshasa ដែលជាពន្ធនា.គារ មានប្រព័ន្ធការពារសន្តិសុខខ្ពស់ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១២៩នាក់ និងរងរបួ.ស ជាច្រើននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFbY8jcTWa5vLKUgYpDV-0LJvdERiqsC-Krw_4x22Y2Ge81Mpe8np7oMeqTTf3HHGwhjVrti5vCDFn31NbI3iRyVv_MZhtQgK2Sc_KofUdAmqA0vplbB56bbV-DrW-up0-GewEQaFTtr27F0jsU_oLrjNjZNCtLP2W4sBzM_R484z5JSgg9QnXJBjcu3I_/s980/image_2024-09-04_12-56-38.png

លោក ឆាបានី លូគូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ ថ្លែងថា អ្នកទោស២៤នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើង ក្រោយពីឆ្មាំគុកបាញ់កាំភ្លើងព្រមាន កាលពីថ្ងៃទី២ ខែកញ្ញា ។ រីឯអ្នកទោសផ្សេងទៀតស្លាប់ដោយសារការខ្វះខាតខ្យល់ដកដង្ហើម ក្នុងពេលពួកគេជាន់គ្នាពពាក់ពូននៅពន្ធនាគារម៉ាខាឡា ។ បើទោះជាមានមនុស្សស្លាប់ជាច្រើននាក់ក្តី ប៉ុន្តែរដ្ឋាភិបាលនិយាយពីដំបូងថា មានមនុស្សស្លាប់ត្រឹមតែ២នាក់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhzb9C1mLZ3dFyI2Vxps5DHuVFMpcA5Nn957dXxdHfWXXT87jXvNZLfxRi2_jVeMMwc_sOCOAiCJCSmhXrnas8vpdwXJkGmjkbBLN5kQJX67v0qD91Z838SXTZoGMCA6PN76J-dRmrYugJ42RMX2wWBWIAby9mT7289YhaOXoEmDHPF0JOT4kXTglA8rz/s1396/image_2024-09-04_12-56-45.png

កាលពី៧ឆ្នាំមុន ក៏ធ្លាប់កើតហេតុការណ៍ដូចគ្នាដែរ គឺអ្នកទោស៤.០០០នាក់បានរត់ចេញពីពន្ធនាគារមួយនេះ ដែលជាពន្ធនាគារធំបំផុតក្នុងប្រទេសកុងហ្គោ ។ ពលរដ្ឋរស់នៅក្បែរពន្ធនាគារនិយាយថា ពួកគេបានឮសំឡេងគ្រាប់កាំភ្លើងជាប់ៗគ្នា ចាប់ពីម៉ោង១យប់ រហូតដល់ម៉ោង៥ភ្លឺ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7StQ2GfxRmBTLOWg3EDRz-ieQ-4bCVLsa4AMaai2lnLJ28SNKsTuk7YkjAWK-FXCN5Sk0vyUD2oExT-r9jCUMSi3sI-ToReOmuGd96Xf33ITUyIboUpPHTmZXu8zJ1wKtntxy9C8uD3v5gKmYXw7IZWyioY8YUiYC2AZqF24ABI_aT2WSEkvGDlncdHv8/s1200/image_2024-09-04_12-56-52.png

អាជ្ញាធរបានហាមឃាត់អ្នកកាសែតពុំឱ្យចូលទៅកន្លែងកើតហេតុទេ ក្រោយមក កម្លាំងសន្តិសុខក៏បញ្ជូនសាកសពអ្នកទោសចេញក្រៅ ។ ក្នុងវីដេអូ គេបានឃើញសាកសពអ្នកទោសជាច្រើននៅលើឥដ្ឋ ព្រមទាំងឮសំឡេងសុំការជួយសង្គ្រោះពេលកំពុងប៉ះទង្គិចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcmU_H9F3w3-TpYQI0mfHLS0jIujHYdvYIzLvktaDq5FG4SxLmGRdG1g_LsWH2pSxYw8Zn8VGhXJAWKV8OCghMoyqqmUVK-8hPXEaWdccBV6NukTJ3C-39FqiN2neD8KTOqu4qbb_6xicqNG_RrcJnYCSUskGzs5r07Wer-545BYrv2WBj5thnU-87umE/s1002/image_2024-09-04_12-57-02.png

លោក ឆាបានី លូគូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ បានសរសេរក្នុងបណ្តាញសង្គម X ថា លោកសូមសរសើរកម្លាំងសន្តិសុខ, សមត្ថកិច្ច និងទាហាន ដែលសហការគ្នាទប់ទល់ជាមួយអ្នកទោសយ៉ាងឆាប់រហ័ស និងអាចគ្រប់គ្រងស្ថានការណ៍ការពារអ្នកទោសរត់ចេញពីពន្ធនាគារ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់, រងរបួស, ខូចខាតសម្ភារៈពន្ធនាគារ និងមានភ្លើងឆេះអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJiZWVcBR2AjWIen1J0HQtOnUUk5hAfYtHnh1Bvej7q4UAu1E6MFICp7bpej3jljRbKea23YBM8wYmB2e35qjxEvSN1ELTlRZObaFeRSB8EhGPK33AnK6TzfjSXOXGv7pnH95JVu_hBq_SReOsNjs6q5utEODDCke0bMIprAaFjd3EBMvce_6WyDTDOPyk/s1280/image_2024-09-04_12-57-12.png

សារព័ត៌មាន AFP រាយការណ៍ថា ពន្ធនាគារម៉ាខាឡា អាចដាក់អ្នកទោសចំនួន១.៥០០នាក់ ប៉ុន្តែមានអ្នកទោសនៅទីនេះ រហូតដល់១៤.០០០នាក់ ។ កាលពីឆ្នាំ២០២០ អ្នកទោសជាច្រើនបានស្លាប់ក្នុងពន្ធនាគារ ដោយសារបរិស្ថានមិនល្អ, គ្មានអនាម័យ និងការខ្វះខាតអាហារ ៕