Home Blog Page 88

Xiao Zhan និង Wang Yibo ចូលរួមកម្មវិធីតែមួយទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រខ្លាំង

0

តារាល្បីៗពីររូបក្នុងឧស្សាហកម្មកម្សាន្តចិនគឺ Xiao Zhan និង Wang Yibo បានបញ្ជាក់ពីការចូលរួមក្នុងកម្មវិធី Weibo Gala។ ភ្លាមៗនោះ ពាក្យគន្លឹះទាក់ទងនឹងការបង្ហាញខ្លួនរួមគ្នារបស់ពួកគេបានឡើងដល់កំពូលនៃនិន្នាការស្វែងរកយ៉ាងឆាប់រហ័ស ដែលបង្កឱ្យមានការបញ្ចេញមតិយ៉ាងរស់រវើកពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic55ewVtaEPgjKbhPh2wVr92kfNuNDGcJTRHc8OxSZCrBkBwmfld5yKSSxvWQDOw1d8gzb_QtGkRTvvRrjhLfV1FobZBuAeGmYzw2rSdx8un1mrvTgdQRa1FyDYimrT9hjq6lz4zyT5Es-1AivYkzfpCZWTJg3k5hzcKcdc8OtsVWBehbRAqiuEnT7HYtb/s1615/image_2026-02-05_11-16-23.png
Xiao Zhan និង Wang Yibo បានបង្កើតភាពល្បីល្បាញនៅលើកញ្ចក់ទូរទស្សន៍ចិនជាមួយនឹងរឿងភាគ «The Untamed» ដែលបានចាក់ផ្សាយក្នុងឆ្នាំ ២០១៩។ ភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់នៃរឿងភាគនេះមិនត្រឹមតែបានជំរុញឱ្យពួកគេទាំងពីរឡើងដល់កំពូលនៃឧស្សាហកម្មកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានបង្កើតជាគូស្នេហ៍ដ៏គួរឱ្យស្រឡាញ់បំផុតមួយគូនៅលើកញ្ចក់ទូរទស្សន៍ក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ចិនផងដែរ។ ចាប់តាំងពីពេលនោះមក អន្តរកម្មណាមួយរវាងអ្នកទាំងពីរដែលបង្ហាញខ្លួនក្នុងឈុតដូចគ្នាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXJ3Piv5AjVat7Krg9Si_WXrXKB35vt4_KuVVNO0QH5gjFbDG8NI1ET55_Ue2pHtJjZ75VbRcIZYZnnspm4HUdQgWQwrUIWdvj5FMfhQ1yHV4X8Rdzp6Ap5jH-dkPXdxA-vbGS8nkvWbCujrBvFkDNUtlYQjkT4L5oXg680YlR1hAX4t383IlDKZChVhEJ/s1619/image_2026-02-05_11-16-25.png

បន្ទាប់ពីរឿងនេះ Xiao Zhan និង Wang Yibo ស្ទើរតែចែកផ្លូវគ្នាហើយ។ Xiao Zhan បានផ្តោតលើការអភិវឌ្ឍអាជីពសម្តែងរបស់លោកជាមួយនឹងគម្រោងរឿងភាគជាច្រើន ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមសិល្បករដែលមានឥទ្ធិពលបំផុត។ ទន្ទឹមនឹងនេះ Wang Yibo បានធ្វើឱ្យមានតុល្យភាពរវាងការសម្ដែង និងតន្ត្រី ចូលរួមក្នុងកម្មវិធីកម្សាន្ត និងបានបង្កើតរូបភាពជាសិល្បករដែលមានភាពបត់បែន។ ទោះបីជាម្នាក់ៗទទួលបានជោគជ័យរៀងៗខ្លួនក៏ដោយភាពជាដៃគូរបស់ពួកគេពីពេលនោះតែងតែជាប្រធានបទនៃការពិភាក្សានៅពេលណាដែលពួកគេបង្ហាញខ្លួនជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE99amcXq1phz2KcZdNk3xKdxW-s3wmRjOp8WZ6AZMevhu0DK_2H47cT7fpNeiU3jwpn1jPrCjeCHXvOpuprd509L0fWFctgo_2yKm2myOKhjyvs928O9o5Wkq68WrelPlMZB1x1innvDWURDiLnk8cG9F2fY9FIRzNhUh0svlye6xjiD1gVq4L6uASD_y/s1104/image_2026-02-05_11-16-26%20(2).png

ការពិតដែលថាពួកគេទាំងពីរមានវត្តមាននៅក្នុងកម្មវិធី «Weibo Gala» បានបង្កឱ្យមានការចង់ដឹងចង់ឃើញក្នុងចំណោមអ្នកទស្សនាអំពីលទ្ធភាពនៃការជួបជុំគ្នាឡើងវិញនៅលើកំរាលព្រំក្រហម ឬសូម្បីតែចែករំលែកឆាកក្នុងការសម្តែង។ អ្នកគាំទ្រជាច្រើនបានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេចង់ឃើញ Xiao Zhan និង Wang Yibo ស្វាគមន៍ និងប្រាស្រ័យទាក់ទងគ្នា ទោះបីជាត្រឹមតែពីរបីវិនាទីនៅពីមុខកាមេរ៉ាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK0jSPAeSlNKJHNZbkZzbuzxpyh7q8gUyLprn3hcJ05I_RBtijnfIhmrRkSKz_-jWxLwFkPvEZT8a3A_tZ5HPz7dejz53pXaM9aFoyy-ZPHuMJfWSjEGSIQ7LRv85_rwalplS1RUjMkfb9ljzqdRRzJUJWaKuPFtTwDshwFds-TdfKNQo0LbPtqhst7lpH/s1080/image_2026-02-05_11-16-26.png

នៅលើវេទិកាអនឡាញមតិជាច្រើនបានបង្ហាញថាការបង្ហាញខ្លួនរួមគ្នានេះគឺជានិមិត្តរូបច្រើនជាងការសហការពិតប្រាកដ។ បន្ទាប់ពីច្រើនឆ្នាំមក ម្នាក់ៗបានបង្កើតជំហរផ្ទាល់ខ្លួន មានអ្នកគាំទ្រច្រើន និងមានឥទ្ធិពលគួរឱ្យកត់សម្គាល់ ដូច្នេះការចូលរួមព្រឹត្តិការណ៍ដ៏សំខាន់ដូចជា «Weibo Gala» ជាមួយគ្នាត្រូវបានគេមើលឃើញថាជាសញ្ញាមួយដែលបង្ហាញថា អ្នកទាំងពីរមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការឈរ នៅក្បែរគ្នាដោយមិនស្ទាក់ស្ទើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Qtnv6QIxvXKVn4_p1cDd88WY8ja-ZE16RZAW3gSOqxhdG0EHf9lbtkoEMiZrehby4tpUzOEbgN3wOevkB-wrTZIf3k2957bd1KU3D47zQd0SwPfItWb-EzFjJ-1oPkjqHBHhySOm6v_RCt3OLrpdWSh5ml49vAbUfZbuECbEBbOEvDBbDXsMMch3pVAc/s902/image_2025-11-29_10-41-48.png
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយប្រមូលផ្តុំដោយតារាសម្តែងចិនល្បីៗជាច្រើនរូបចូលរួម៕

វិស័យហ៊ីបហបកម្ពុជាបាត់បង់អ្នកត្រួសត្រាយផ្លូវសំខាន់ម្នាក់

0

វីន វិទូ , ខ្មែរមួយជីវិត , ឌីជេ ក្តិប , KingChi និងសិល្បករមួយចំនួនទៀតបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងចូលរួមរំលែកទុក្ខមកកាន់ MC Lisha ដែលបានទទួលមរណភាពក្នុងវ័យ៤៤ឆ្នាំដោយសារតែជំងឺសួតដំណាក់កាលធ្ងន់ធ្ងរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqfL7vnb1tgn2zwYtuOpbxfX48z1nqk5C7cqKwzxmYZhoOTCcuumSGfJSiV2mFL_HoaioYyNvsJ7neapMhdSFVyKfn4U6jEqLxCplAigp6ly-z4a7PGih_Fv4WwnE0TCUDi4J7KfmNQkGX028VcX5DeJvVvNt1mvsmZDMyoUkP414oWd37PzR9LRxxdtnv/s1036/image_2026-02-05_13-28-37.png

តាមការបញ្ជាក់នៅលើបណ្តាញសង្គម MC Lisha បានលាចាកលោកនាវេលាម៉ោង ៦ និង៥០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីរយៈពេល៦ថ្ងៃដែលតារាចម្រៀងរ៉េបជើងចាស់រូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកទីពីរកាលពីថ្ងៃទី៣០ ខែមករា។ MC Lisha ដែលមានឈ្មោះពិតថា ស្រ៊ីន ជេស៊ីកា ជាស្ត្រីខ្មែរដំបូង ដែលមានភាពល្បីល្បាញផ្នែកតន្ត្រីហ៊ីបហប់នៅកម្ពុជានាអំឡុងឆ្នាំ២០០០។ រយៈពេលជិត២ឆ្នាំចុងក្រោយនេះតារារ៉េបជើងចាស់រូបនេះបានជួបប្រទះបញ្ហាសុខភាពធ្លាក់ក្នុងសភាពស្គមស្គាំងយ៉ាងខ្លាំងដោយសាមីខ្លួនធ្លាប់បានបញ្ជាក់ប្រាប់សាធារណជនថាមានបញ្ហាសួតលក្ខណៈធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaq6-Qq0oqUL31HJ_fXzoMYwuPn_fLXTnP_fw-fPh3kO5dkA_XSmdEFuAmeCNPS3tKszt49kLei6Lw94PjezQSnqdw07QUiqqpYwTDE2ldU3WaN5nolGGy8lNyh_6gw8wJ25wtXjLQfY50-x-YJ8WdMjbjLweUtxEkK9QANvbFQBc9O_OMjGEnJnbI6wTx/s785/image_2026-02-05_13-28-39.png

បើតាមទំព័រផេក ក្រុមព្រះសុរិយា តារាចម្រៀងលីស្សា មានភាពល្បីល្បាញខ្លាំង ជាពិសេសពេលបំពេញការងាររួមជាអ្នកកាន់កម្មវិធីវិទ្យុ (DJ) ជាមួយ DJ Sope ក្នុងការបញ្ជ្រាបការអប់រំតាមរយៈតន្ត្រីហ៊ីបហប់នៅកម្ពុជា។ គាត់មានបទចម្រៀងដ៏ល្បីជាច្រើនបទ ជាពិសេសនៅក្នុងគម្រោង The Cambodian Space Project, ផលិតកម្ម KlapYaHandz ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGKcdatp7YjbAETKmmvm7nA8CF5-EotpOhvYtNN0XHc1HkvAnsmc8pogSWKM65s_kvZ-mQx1zNFvERCe9nINcoU7mJwt2yVgTm5PaBk7nLRevQrSA6Zz5CANz7GDvSPJzzG29BS3lF1WXQpN8Rn-o3XCz24cY99XPZSh3QNcgG_1_ekXo5vM55tfcvmxs/s2048/image_2026-02-05_13-28-33.png

បទមួយចំនួនរបស់ MC Lisha ដែលទស្សនិកជនបានស្គាល់រួមមាន លោតដូចបេះដូង (ft Khmer Kid & Youngstez), They forget about us, Woman, ប្រុសស្អាត, Sweet Words, កាលខ្ញុំនៅពីក្រមុំ (ft Sreyleak), ត្រាវ (Gossip Bitches), ពួកគេភ្លេចយើងហើយ version2 ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Ks_nex-e5ZtO1wco1PxDIqtQTAemw6cu4edLPkZ_3ZrHXyct0IhN5MTmMfbk3qYkzAGWWzxU8vpODCcZ8i4spAW39YX817Ru9nCOVdoMebWCQgqbwVuHtunp6t2J_12xXDjFDGNclOBmB6b7wMcouf8Zre4XljTSsdu00OrB_-g4jemrXJoRYEySq76V/s2048/image_2026-02-05_13-28-34.png

ដំណឹងនេះបានធ្វើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈហ៊ីបហបបង្ហាញការសោកស្តាយយ៉ាងខ្លាំងដោយចាត់ទុកថានេះជាការបាត់បង់ធនធានម្នាក់នៅក្នុងវិស័យនេះដែលបានត្រួសត្រាយផ្លូវ ហ៊ីបហបនៅកម្ពុជា៕

ជនល្មើសប៉ុនប៉ងធ្វើឃា.ត Trump ត្រូវបានតុលាការកាត់ទោ.សដាក់ពន្ធនាគារអស់មួយជីវិត

0

សហរដ្ឋអាមេរិក ៖ តុលាការអាមេរិកបានកាត់ក្តីបុរសឈ្មោះ Ryan Routh អាយុ៥៩ឆ្នាំ ឱ្យជាប់ពន្ធនាគារមួយជីវិត ករណីប៉ុនប៉ងធ្វើឃា.តប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋផ្លរីដា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលពេលនោះ ជនល្មើសព្យាយាមធ្វើឃា.តប្រធានាធិបតីអាមេរិកដោយលាក់ខ្លួនក្នុងគុម្ពោតព្រៃ ប៉ុន្តែត្រូវបានអាជ្ញាធរឃើញទាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSJUMvtNVYdxP04LmNnHK1_Z-K_OZoe2DDxyYaE6nHQwG_KX-R7HOUcbpk1TTLeIGa7IR7q7SoLbZi30RMz3v2Rq05GAO0cK2Vw_YGCX3J5BwpEZd8q0hkB6Ob0y1_T-JrLfrefFvQ7xMZxnseeMdbqfwdRlyk1jrY-xeAR8QGgIb2Y-tR6HBUGjBWlSB8/s1280/photo_2026-02-05_14-05-26%20(2).jpg

កាលពីឆ្នាំ២០២៤ ជនល្មើសត្រូវបានតុលាការរកឃើញថា មានទោសកំហុសដោយសារព្យាយាមធ្វើឃាតប្រធានាធិបតីអាមេរិក ដែលពេលនោះ លោក Trump គឺជាបេក្ខជនឈរឈ្មោះប្រធានាធិបតី បានធ្វើដំណើរមកកាន់ទីលាន Trump International Golf Club នៅទីក្រុង West Palm Beach រដ្ឋផ្លរីដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiJzaYMP0nC5PeTJD4GWaS5Fz4_zB4lTldZ02tzjH5fcyahHhDmKghHzyRs3P8WEBZVjkQ8kMiyC-3qY2p-u84DKXTQWRlYgnH7zuisycGqmJuyHVk1xM__l0BoVdMq10ivadEiUQ9uCEp1iVQEZSvfkSno3NfFAzd7p70woYfrun7teW5_zGyljrBkG45/s999/photo_2026-02-05_14-05-26%20(3).jpg

សមត្ថកិច្ចក្នុងតំបន់បានសង្កេតឃើញកាំភ្លើងចេញពីគុម្ពោតព្រៃ ក៏បាញ់សំដៅទៅគុម្ពោតព្រៃធ្វើឱ្យជនល្មើសប្រញាប់រត់ចេញ ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្បែរនោះ ។ បើតាមមន្ត្រីតុលាការ គឺទោសកំហុសរបស់ជនល្មើសស័ក្តិសមនឹងទទួលការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតមិនអាចបដិសេធបាន ពីព្រោះបានរៀបចំផែនការជាច្រើនខែដើម្បីធ្វើឃាតលោក Trump ដែលនេះបង្ហាញថា មានគម្រោងធ្វើឃាតដោយចេតនា ។ តាំងពីពេលនោះ ជនល្មើសមិនបានបង្ហាញការសោកស្តាយ ឬទទួលស្គាល់កំហុសរបស់ខ្លួនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizfB7afnWL1qTro6H3NAkWv7l2jT2MqFat5gmOWAqau89fTrJSThQdOkzOMYEjUm4vZZQVShb7O4OROWe-FJDvV5O690rNk5nM7qu0xn5TWyub9ArMKqP4PAPgQYALtSfbHcqIM6NtQ38mNFd_tBGdbce7tG1_eN2oaCoMHKjWJ7cEqwyTTLPXo1GomDh0/s1280/photo_2026-02-05_14-05-26.jpg

មេធាវីរបស់ជនល្មើសបានដាក់ពាក្យប្តឹងទៅតុលាការឧទ្ធរណ៍ក្នុងសំណុំរឿងនេះ ខណៈជនល្មើសបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ។ ជនល្មើសមានស្រុកកំណើតនៅរដ្ឋ North Carolina និងបានមករស់នៅរដ្ឋ Hawaii មុនពេលសមត្ថកិច្ចចាប់ខ្លួន ដោយបង្ហាញអាកប្បកិរិយាមិនគួរឱ្យសង្ស័យអ្វីឡើយពេលសមត្ថកិច្ចស៊ើបអង្កេត ដូចជា ៖ ស្វាគមន៍លោកប្រធានាធិបតី Trump ពេលប្រកួតវាយកូនហ្គោល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HPwLfDU97PHZXotGxe8h1ejjIcE9JHp2WrBXuwwDupPiJXgPgftLWLwTyU_96KY4c3fyr1oLcvyZrfnljdunToBghw4bagcrVHr5m2lmUUBxqFQZLQ_yCqqpVPLi8ovJosfDOwW1ZWcghESFkt_5iq0hLafAqaW1sEc7YMej87qtniVNYCtyk1E_TZLg/s1280/photo_2026-02-05_14-05-27%20(2).jpg
សមត្ថកិច្ចរកឃើញថា ជនល្មើសបានសរសេរឈ្មោះទីកន្លែងផ្សេងៗដែលលោកប្រធានាធិបតី Trump មានគម្រោងធ្វើដំណើរទៅទីនោះ ប៉ុន្តែនៅថ្ងៃដែលលោក Trump ធ្វើដំណើរទៅកាន់ទីលាន Trump International Golf Club នៅទីក្រុង West Palm Beach រដ្ឋផ្លរីដា ជនល្មើសគ្មានកន្លែងលាក់ខ្លួនដើម្បីបាញ់ឱ្យចំគោលដៅទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXQPjzPO9O8W7Nz8Jc7Ypyp3MJHikE0sDQLyvIPgXL8FKlnZCyCmLDThos-THFy0AGJFgfBXfqqtgWOetdUEYZk6VV0pzQGC1158ci9-vSUtg7n36nV-IPj2acedqmLiOg4BS4N7ACtXdBFhKOUsKDUPg7GLhakL5ZguqB8AkxZQi1MAZDjftIKFQgJs7o/s1280/photo_2026-02-05_14-05-27.jpg

នៅតុលាការ ជនល្មើសមិនទទួលស្គាល់ទោសកំហុស និងថាមិនពាក់ព័ន្ធអ្វីទាំងអស់នឹងការចោទប្រកាន់នេះ ហើយបាននិយាយហូរហែចាកប្រធានបទ ដូចជា ៖ និយាយពីប្រវត្តិសាស្ត្រអាមេរិក សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងនិយាយពីការតាំងចិត្តទិញនាវា ទើបធ្វើឱ្យតុលាការឈប់ឱ្យជនល្មើសនិយាយបន្តទៀត និងបញ្ជាសន្តិសុខនាំជនល្មើសចេញពីបន្ទប់សវនាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj30EelCxE6dtaGns768Labd1wpOJZL3wePmjsvoakpASeokaMPOauoJScRSSeKsSNZDVbcQsqGcCjNaOQBq1ksdLhubZAbm0QLTd1mge4Ub30oireFZPQQHJsHUPNF-EvYXGPBFh10StcdX_9xt8bqwGdjcGhZH1aLJ2u2S-ajU2WzuaVRvu8YlE4pDpkS/s1280/photo_2026-02-05_14-05-28.jpg

តុលាការមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា ជនល្មើសពិតជាប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Trump ហើយធ្វើសកម្មភាពនៅទីលាន Trump International Golf Club ប៉ុន្តែត្រូវបានអាជ្ញាធរឃើញហេតុការណ៍មុន ៕

FBI អាមេរិកកោតសរសើកម្ពុជា ចំពោះលទ្ធផលជាក់ស្ដែងក្នុងការបង្ក្រាបបណ្ដាញ Online Scam

0

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មកពីការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) បានសម្ដែងការកោតសរសើរយុទ្ធនាការកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការឆបោ.កតាមអ៊ីនធឺណិត និងបានបង្ហាគពីការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយកម្ពុជាឲ្យបានខ្លាំងក្លាបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZNFNcwQNYgtAKQr0tAQBi3_pBljyiw_ANXSANJlnwrNI18pUqYs-xOGaWCUb1CMYyKbVML-XmPqVKrHohw5Rei2iF94qXFg0-WNE4-SYRYakpqqyOTA_SbrO4ms5xStyszdEK1HRD4R6Pz9KqAFQ4qmndXqczHFuFm9-7IuMz5Hu5xarDTaHowTue6YS/s900/photo_2026-02-05_09-08-46%20(3).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំកម្រិតខ្ពស់មួយកាលពីថ្ងៃពុធ លោក Scott Schelble អនុប្រធានរងនៃផ្នែកប្រតិបត្តិការអន្តរជាតិរបស់ FBI បានជួបជាមួយឯកឧត្តម ឆាយ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbwVO-gKX-VaO4BTUZO3Ho8v4DrtsptNbtNMVP5DD9b07IrHm9BuNHnG6Od7BUnjqp65B9bDXJKwZUgUwZqrbC3cOtpdyp12gAYyCDBFqFapWXNKAszvk0zJIt5BQ9GFYDLDsSfbFXsE01IE71eg9ERyeNefEU_Dy9kFVcExu05h2jbW-7QyDiftXUV85N/s900/photo_2026-02-05_09-08-46%20(2).jpg
ការពិភាក្សាបានផ្តោតលើ «លទ្ធផលជាក់ស្តែង» ដែលសម្រេចបានក្រោមយន្តការ គ.ប.ឆ.ប គឺជាស្ថាប័នឯកទេសមួយដែលមានសម្តេចនាយករដ្ឋមន្ត្រី មហាបវរ ធីបតី ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុងពេលដំណាលគ្នានោះ លោក Schelble បានបង្ហាញការកត់សម្គាល់ថា សកម្មភាពអនុវត្តច្បាប់ថ្មីៗនេះបម្រើជាសញ្ញាច្បាស់លាស់ថា កម្ពុជាមិនមែនជាជម្រកសម្រាប់ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJWgFaL9HYBJhGWZsSiMrS2LM_-dZ-kQRQFghJ1p2jVILwPHKiWHSBmJLZoaQbZ3i4JymQ1dd3Mp8h7eHiQdriFT0Gb_sG7QwwQUUOAW9k9k5MiqPbLNal2jlkaQ_SpKATNnPDif54Ny81CEmM1PJCzn6rHKbUT69kgso9fIrG-2aISGY0xFIXFs-ZvT72/s900/photo_2026-02-05_09-08-46.jpg

លោក Schelble បានទទួលស្គាល់ថា “ការក្លែងបន្លំតាមអ៊ីនធឺណិតគឺជាវិបត្តិសកលដ៏ស្មុគស្មាញមួយដែលប៉ះពាល់ដល់ប្រទេសជាច្រើន។ វាមិនមែនជាបញ្ហាប្រឈមតែមួយគត់សម្រាប់ប្រទេសកម្ពុជានោះទេ”។ លោកបានសង្កត់ធ្ងន់ថា ទំហំនៃឧក្រិដ្ឋកម្មទាំងនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ FBI ក្នុងការពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយ CCOS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1__IbTeEJ2F34m6BM1vBELEJnjy0DHbcELrAlsAw0E1DL4_QDJAVsTO5XjeU6uVF5-Y3QYPeirTySoS8QzDPJMMsStbqbO-xFHJQS9uY_NFeCrcOXJQuWEecPKD6Q1VgWfJhw7936Ru6S7M8elhvRY850IXZm8UGq_i7QB0mkXASGjFNNX14F54RNlqpo/s1024/photo_2026-02-05_09-08-47.jpg

ដោយឡែកចំពោះលោកទេសរដ្ឋមន្ត្រី ឆាយ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញវិធានការជំនាញ និងច្បាប់យ៉ាងម៉ឺងម៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWxq0d39iYb8Oj22loRTd_-ESNopiO7JY8eAo1ZNN61qCge8m28RuXAoxJV_Bog25Lx-mY_xnigNGU77vx7WLlbD4jqedNvtt6F9IUbJEuRMObqT8RkYiR7RckVV3iWf8mvQ_zqxELHeA882Zt9YYKwPSsp-lfhlzNJRxYiO0_cI2Ruq9aFyijsIWeV69b/s1280/photo_2026-02-05_09-08-47%20(2).jpg

តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុរបស់បណ្តាញឧក្រិដ្ឋជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIYtphtXgZynKgaF5oUlGhnSuggqizQI2w0klyzYZo9fmBD7mLzGS3tRsjhU-Hc3Zrjox5JHDJ5UA2j_9L_gpNI0X5p01xq1PC_L3Mm5idfKfveuLHZ72_F6oP7wIp_hsSb8nmYgMKyM-YHnlGCEiTSQUiZV7TgjXACiQnW5_XoezmWlxqsdE0bTMQygxH/s1024/photo_2026-02-05_09-08-47%20(3).jpg
ជាចុងក្រោយ កិច្ចប្រជុំខាងលើត្រូវបានបញ្ចប់ដោយការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ហើយភាគីទាំងពីរបានពិភាក្សាអំពីផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហការនាពេលអនាគត ជាពិសេសផ្តោតលើការពង្រឹងសមត្ថភាពរបស់ការអនុវត្តច្បាប់កម្ពុជា ដោយលោក Schelble បានបង្ហាញឆន្ទៈច្បាស់លាស់ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និង គ.ប.ឆ.ប.៕

«Pop Out» របស់ N.John កាន់តែល្បីល្បាញទាក់ចិត្តអ្នកល្បីៗរាំលេងពេញទិកតុក

0

ចាប់តាំងពីតារា K-Pop Ahyeon សមាជិក BABYMONSTER Kino សមាជិក Pentagon បានរាំបទ «Pop out» របស់ N.John មកធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលនេះអ្នកគាំទ្រនិងអ្នកល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនរូបបានរាំលេងយ៉ាងផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oNVFnDcCVt162LiHhxiY_xZwEzaQds4j31T2A9LYuNdQ1yLqXT2XofDo2NrIdBKe95Ht2h_k688jv4t-xNfaJVr_M9i-Zq4Df36yfAPvDr6H6kX_z7jCBb5ITcDMnz1_olMczfzxpCtCCQPHIQZ37cEmJtPchR7U_8UNb2ukRGAKr6AmyjZw0IBCiz5P/s1620/image_2025-12-17_16-10-13.png

នៅលើបណ្តាញសង្គមទិកតុកគេបានឃើញ តី វាយម៉ាលុយ តារាចម្រៀងក្នុងទ្រនំក្លាបយ៉ាហ៊ែន បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែហ្វឹកហាត់រាំបទចម្រៀងនេះបន្ទាប់ពីគាំទ្រសកម្មភាពកន្លងមករបស់ N.John ។ ក្រៅពីនេះទស្សនិកជនក៏បានឃើញ ប៊ី សុធារី Ruby Yana កូនស្រីរបស់អ្នកឧកញ៉ា ហុងពីវ ដែលចូលចិត្តវិស័យ K-Pop, Pichy នៃក្រុមរាំល្បីឈ្មោះ spicynames ក៏បាននាំគ្នារាំ Challenge បទចម្រៀងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaVze7bEKANu0Lzcp1v25of1L-MY_T6gv1Taedwp8j9ccYBqYpYPDk_rYpVM4ZUZkAYv9WqSJ70kT71x4WNGrics8tv9SfPn4CC4ZuYumBvAAagZ7cNMxR9NIMonoLC9RUjRrIr9A5QsP1JTTQkRkq6AE0bPR2ebJHPN9xWw50ak68ObII7Svifjr6vjcB/s1920/image_2026-02-04_15-04-49.png

«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ សន្ទុះការគាំទ្រ ជាពិសេសនៅពេលឃើញតារា Kpop ដ៏ល្បីរាំបទចម្រៀងរបស់លោក នៅពេលនេះមនុស្សមួយចំនួនបានផ្លាស់ប្តូរការគិតមកកាន់ N.John ហើយ។ លើសពីនេះការតស៊ូខិតខំប្រឹងប្រែងរបស់ N.John លើអាជីពសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិកនឹងហុចផលជាងនេះក្រោយចាប់ផ្តើមរីកលូតលាស់បណ្តើរៗហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ19tXgOBaFgtstXJBfbCg1UxE1IjEnOx-bs7R1CvX8IwXCn4RbhYiecFfYJINboJC3js05r6XZM5nyO6as-jKZv6akcC0IdAQK5hCfc9RJL0-y3nlsyf9HvbfL6_QvBrCIZvBgsEXW26y0LqdIdfFpGulB_G_kG0YXdEDo-Yf_AEe9oSFDwG0YohOU8sC/s2048/image_2026-02-04_15-04-55.png
គួរឱ្យដឹងថាបទចម្រៀងរបស់ N.John ដែលទទួលបានការគាំទ្រសម្រាប់វិថីសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិកដែលមានទស្សនិកជនចាប់អារម្មណ៍ច្រើនមានដូចជាបទ «Sweet Love» «She Knows» រួមទាំង «Pop Out» នេះ៕

 

អ្នកនាង ចន ច័ន្ទលក្ខណា លើកទឹកចិត្ត កែវ សុបញ្ញា

0

អ្នកនាង ចន ច័ន្ទលក្ខណា បានលើកទឹកចិត្តតារាចម្រៀង កែវ សុបញ្ញា ជុំវិញជីវិតអាពាហ៍ពិពាហ៍បរាជ័យ។ មិនឱ្យមានការព្រួយបារម្ភទាក់ទងនឹងបញ្ហានេះ សុបញ្ញា បានបង្ហាញថានាងថ្វាយចិត្តនឹងព្រះធម៌ពេលនេះស្ងប់ស្ងាត់ល្អណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9vf7Iab5rWWaDFjj8q-ab5j9Opa-TZnKslCMdyNpjVmI9yobBsPrq7BPULsWQWGvxKeGdMiIii1mtI_G_l_p80OCFCknO8qXuyYNG3Gul4wVgAEvDnifzDFGsCG8itcfiIpC_m0eY8SzUEuAxRmKpeHQ4PJDDT2fdZ-k-kL4fwaubIiMBMkbfRC6yOJY1/s960/image_2026-02-05_09-07-08.png

១៥ឆ្នាំទម្រាំនឹងបានភ្ជាប់ពាក្យ ភ្ជាប់ពាក្យជាង២ឆ្នាំទើបបានដឹកដៃគ្នាចូលរោងការ ប៉ុន្តែពិតជាគួរឱ្យសោកស្តាយណាស់ចំណងអាពាហ៍ពិពាហ៍២ឆ្នាំក៏ឈានដល់ផ្លូវបញ្ចប់ហើយរឿងនេះគឺធ្លាក់ទៅលើតារាចម្រៀង កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីកងរាជអាវុធហត្ថ។ ការប្រេះស្រាំរវាងតារាចម្រៀង កែវ សុបញ្ញា និងអតីតស្វាមី គឺពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំងជាពិសេសគឺតារាចម្រៀងរូបនេះដែលទើបតែបាត់បង់កូនស្រីថ្មីៗនេះជាហេតុធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ បញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1aath9V8V8ketzH81fAKn0QXEhGGhoebm-I2pFTet4k_uTmCFka4gSoVFuNrGfb_EjcxXAFtnV9Mp9Ni_T6PTu6xvvxCACd-iEyWObqlSU2b8sJYgcELfxZXtPqou4xpqm1sOiCMsn8FHSDpYwo0DdcgsYMtifeALnRH-1tFRCfSuhwUGXQCDXxS33bpS/s2048/image_2026-02-05_09-07-05.png

អ្នកនាង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករខ្មែរបានផ្តល់កម្លាំងចិត្ត លើកទឹកចិត្តមកកាន់តារាចម្រៀង កែវ សុបញ្ញា ថា «ស្ងប់ស្ងាត់ គឺ ល្អបំផុតអូន បងជូនពរឱ្យអូនជោគជ័យ ការងារកាន់តែច្រើន លុយហូរចូលដូចទឹក ជីវិតជួបតែភាពរីករាយស្រស់បំព្រង។ រឿងរ៉ាវកំពុងជួបសូមចាត់ទុកជាអតីតកាលហើយប្រែវាជាបទពិសោធន៍ជីវិតដើម្បីស្វែងរកគន្លឹះធ្វើឱ្យខ្លួនឯងមានច្រកចេញដោយសន្តិភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisg6DEtYHrPIGGSEna-58O_iKuIeu-6o9Ixlkyk9c0B020PIm8poY6jNdcECUWMyajHMa493jG6fifffaZ894to9iWtdCAFRPm7fK_v2fPTXVIpfDAlqVfWn39GXYC9nT9LtxWoGD3h526AnD1g6oB3loJI-SPv1FZvdTkkCSx8y5BKYgPdmmN8xQ_4QVB/s1280/image_2026-02-05_09-07-06%20(2).png
ជាមួយនឹងការផ្តល់កម្លាំងលើកទឹកចិត្តពីសំណាកអ្នកនាងចន ច័ន្ទលក្ខណា កែវ សុបញ្ញា បានឆ្លើយតបកុំឱ្យ អ្នកនាង ចន ច័ន្ទលក្ខណា ព្រួយបារម្ភពីនាងពីព្រោះពេលនេះនាងថ្វាយចិត្តនឹងព្រះធម៌ហើយ ខណៈបេះដូងពេលនេះស្ងប់ស្ងាត់ល្អណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPSZNa4gZHv-usaML4sfQ8UpzlKGDnxVl0ewOFoZaTxrYEWlFz2bJBBi8q-iAkbS5qz1NoWkUl_CQ2psYVNaqQVNgOWBJkHkUqLCJ2F8eJ0YaMEBBs8hm6gwsoCsKCDXdrQeFyWzKeegftirKDTYV9i5Z0yM9GQCEn7emqE3hvcKS5VQVoTZgpQteewAY0/s2048/image_2026-02-05_09-07-07.png

គួរឱ្យដឹងថានៅពេលអតីតស្វាមីបានបញ្ជាក់ពីការលែងលះរបស់អ្នកទាំងពីរទៅតាមផ្លូវច្បាប់ តារាចម្រៀង កែវ សុបញ្ញា បានបង្ហោះសារបង្ហាញពីភាពរឹងមាំរបស់ខ្លួន ដួលចេះក្រោករួចហើយបន្តដំណើរទៅមុខទៀត។ តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះបានអរគុណជាពិសេសទៅកាន់អ្នកមានគុណរបស់ខ្លួនដែលឱបនាងមិនលែង មិនថាធ្លាក់ដល់ចំណុចណាក៏ដោយ៕

ឃុន វុត្ថា ជួយលើក ប៊ុត សីហា ឱ្យមានទីផ្សារចម្រៀងឡើងវិញ

0

ជាមិត្តរួមជំនាន់ប្រកួតក្នុងកម្មវិធីតែមួយកាលពី១១ឆ្នាំមុន តារាចម្រៀង ឃុន វុត្ថា បានជួយនឹង ប៊ុត សីហា ដែលជាអតីតម្ចាស់ពានដោយបង្ហាញថា សីហា ទទួលការងារសិល្បៈវិញហើយ។ ឃុន វុត្ថា ព្រលយពាក្យមួយឃ្លាថា «គ្មានអ្នកណាមិនធ្លាប់ធ្វើខុសនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6AL9-1TFgj5K8ylJ0lJFZJAJP1fZxE-cDn1vsr467yQIaZ2zxQia6DxssA1-SNVxl2fvJ-gVoclhs0tJKmXDYOfbBVMg1YPApoefOL8KckeBaZtHUpXwdc1hv_1oXUT-saNREwyGyKiWaOfW2qJBe1pu0lksx-hzHRxmH0m4nop8hNlFjyilS1F1ndb5/s2048/image_2026-02-05_10-08-51%20(2).png

ថ្មីៗនេះតារាចម្រៀង ឃុន វុត្ថា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង ប៊ុត សីហា អមមកជាមួយនឹងពាក្យពេចន៍ថា «អរគុណមិត្តភក្តិដែលបានមកលេងគ្នាដល់ហាង ខានជួបគ្នាយូរហើយនឹកពេលវេលាប្រលងជាមួយគ្នាណាស់មួយភ្លែតសោះជាង១០ឆ្នាំបាត់ទៅហើយ សង្ឃឹមថាក្រោយភ្លៀងមេឃនឹងស្រឡះ»។ មិនត្រឹមតែប៉ុណ្ណោះ ឃុន វុត្ថា បានបង្ហោះវីដេអូបន្ថែមទៀតសួរនាំពីសុខទុក្ខរបស់ ប៊ុត សីហា និងស្ថានភាពរបស់លោកបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJ8zUybPZ660u9yDdO9OqiSHTQ1Ltz6ZHnjZzIK-gl51c0gREoT3j8xUnZMpabEbBJEg2qOv3lOHU0zbjVPpfIn-Ld6AWAqAwUpzv3DSU4WpWKkK8QV93pWMT7SJDABXFY93Pe_uU2FUmTfP27_SyQPfQMArye2P8SVMqpSx7iISsmqpgVzFnDRYEHLjw/s960/image_2026-02-05_10-08-54%20(2).png
ប៊ុត សីហា បាននិយាយថាពេលនេះខ្លួនគេពុំសូវមានការងារនោះទេខណៈរូបគេនៅឯខេត្តកំពង់ស្ពឺមិនបានរស់នៅទីក្រុងភ្នំពេញឡើយចំណែកឯការងារសិល្បៈវិញ សីហា នៅតែទទួល។ មិនត្រឹមតែបានជួយផ្សព្វផ្សាយលើក ប៊ុត សីហា ឱ្យមានអ្នកចាប់អារម្មណ៍ហៅអតីតម្ចាស់ពានរូបនេះទៅច្រៀងរកកម្រៃប៉ុណ្ណោះទេប៉ុន្តែ ឃុន វុត្ថា ក៏បានផ្តល់ជាស្បែកជើងសម្រាប់ ប៊ុត សីហា ទុកគ្រាន់ឡើងឆាកតន្រ្តីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWiZ4sQyfJZ7LxBRIlBPgUIOApjGbbU65mepssBZLwodRwRpXRt2313V36ZT9QBqGNo4mXUw677tYo9jgedd79WBoiYkUs19Xjex_orKe1dxWzJU42xBzyQ-eK2nqsvSmoU9VFAXtHkFUglRvUHsHRWYjtf6sFSGNSAKcBiDJ63xAfQLRqQXln56iNqoI2/s960/image_2026-02-05_10-08-51.png
ទឹកចិត្តរបស់ ឃុន វុត្ថា មានសម្រាប់ ប៊ុត សីហា ដែលធ្លាប់ដើរផ្លូវខុសនេះក៏ទទួលបាននូវការកោតសរសើរជាច្រើនពីទស្សនិកជនដោយចាត់ទុកថានេះហើយគឺជាមិត្តភាពពិតប្រាកដ ដែលមិនបោះបង់គ្នា ហើយនៅតែជួយជ្រោមជ្រែងតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfM4VwACICBpzA4sH2F-3R9FO8sceW0nCS1FGFt-I5lOonLZQxOSUKOMg1D8UP79x7sFyR0paDd2NE_KXhcM0ufw8bjydm8qHoFqqGI7krMr78nZtukb40o9Aik2ze84w_xkQtS0OrvemAmp72Kj-pBOJWWQUYDkYB7aQgGsz653m5HtdAj08KI9dvxlk-/s2048/image_2026-02-05_10-08-52.png
គេចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅពេលទទួលដំណឹងពី ប៊ុត សីហា ប្រព្រឹត្តបទល្មើស ឃុន វុត្ថា បានចេញមកបង្ហោះសារថា «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រឡប់មកវិញនឹងកែប្រែខ្លួនឯងឡើងវិញមិត្តរួមជំនាន់ប៊ុត សីហា»។

ប៊ុត សីហា គឺជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ហើយ ឃុន វុត្ថា គឺជាបេក្ខជន TOP4 នៅក្នុងការប្រកួតរួមជាមួយនឹង សយ រតនៈ និង ចម្រើន សុភ័ក្ត្រ៕

តើការប្រើប្រាស់បណ្តាញសង្គមបណ្តាលឱ្យមានផលប៉ះពាល់អ្វីខ្លះ?

0

បច្ចុប្បន្ន បណ្តាញសង្គមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោក ដោយសារអាចស្រាវជ្រាវចំណេះដឹងផ្សេងៗ ប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សា ពេលខ្លះ អាចឱ្យវាធ្វើកិច្ចការសាលា ឬឆ្លើយតបសំណួរទៀតផង ។ ទន្ទឹមនឹងនេះ វាក៏ផ្តល់នូវផលប៉ះពាល់ជាច្រើនផងដែរ ប្រសិនបើយើងប្រើប្រាស់មិនត្រឹមត្រូវ ឬឆាប់ជឿតាមការអូសទាញពីជនខិលខូច ជឿជាក់ព័ត៌មានក្លែងក្លាយ ឬជឿព័ត៌មានខុសក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Q5_vR5bD33RH8KYPu5vlVa-vvzoRvIP1cgO66vrtxQgrfLU1h4IIS0Jp0Cg0YSZcrcpgoZxZhv7hdBcd1gU8bWMzzp3XG2WIj2ef0rShm1KsqBV2nM7VHt9YiN7qhlV3lqEEauAg46MP5n6fpW6YXy6NS-AYCXfNDTX13mdfqKK_2Yv7xfh0BZqrQIUV/s1200/photo_2026-02-05_10-55-34.jpg
ខាងក្រោមនេះ គឺជាផលប៉ះពាល់ចម្បងៗពីការប្រើប្រាស់បណ្តាញសង្គម ៖

១-ប៉ះពាល់សុខភាពផ្លូវចិត្ត ៖ ការប្រើប្រាស់បណ្តាញសង្គមច្រើនពេកធ្វើឱ្យមានអារម្មណ៍តានតឹង ស្ត្រេស ឬធ្លាក់ទឹកចិត្ត ព្រមទាំងចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ បណ្តាលឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ។ ក្រៅពីនេះ នាំទៅដល់ការញៀនបណ្តាញសង្គមកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1I9OUFZT3AvXmgwHE66sBZAMfrdAGA4zvWv_euu1Odz_mK1QES2bqwT77PwpZKnoS41ZkjDq0Si0_S0MlBlO2o7d8Tfj2QvvMgMoaFHFvZR_VRF6qaab_Kd4QCTb0TpxLc-sK2jmBDRAaCcV-WlWucvIuvU2D1besaMDzMwaixhZzePoA26muAxC3i2qK/s1100/photo_2026-02-05_10-55-32%20(2).jpg

២-ប៉ះពាល់ការសិក្សា និងការងារ ៖ បណ្តាញសង្គមនាំឱ្យខ្ជះខ្ជាយពេលវេលាច្រើន ខ្វះការផ្តោតអារម្មណ៍លើការសិក្សា និងការងារ ។ ជាលទ្ធផល បណ្តាលឱ្យលទ្ធផលការសិក្សា ឬប្រសិទ្ធភាពការងារធ្លាក់ចុះខុសពីគោលដៅរំពឹងទុក ។

៣-ប៉ះពាល់ទំនាក់ទំនងក្នុងសង្គម ៖ វាក៏ប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមផងដែរ រួមមាន ៖ កាត់បន្ថយការទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងចូលរួមក្នុងសង្គម ព្រមទាំងបង្កជម្លោះ ឬមានការយល់ច្រឡំតាមរយៈការផ្ញើសារអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZAdKV98A7Pe1C055fERzvXJRWS7WlAWTTR1N9VaGFiK3XezoMt69xugHoSaY5ntwrL_VF5NEXJh9qri_7EXPliiI2WXcvJMCsLwENjDnW99sgV3BzNb_DpOWowbSOGGQ2rsR89-_1k2n0yAw8BARoEwncKj63g05DXuu8HG605TdmcHq3fCWviNoHWBRx/s1280/photo_2026-02-05_10-55-32.jpg

៤-ជឿជាក់ព័ត៌មានក្លែងក្លាយ ៖ បណ្តាញសង្គមពោរពេញទៅដោយព័ត៌មានក្លែងក្លាយ (Fake News) ជាច្រើន ដែលគួរតែប្រុងប្រយ័ត្នបំផុត ពីព្រោះអាចរងការបង្ខូចកេរ្តិ៍ឈ្មោះ រើសអើង និងរំលោភបំពានតាមអ៊ីនធើរណេត ។ លើសពីនេះ អាចនឹងមានគ្រោះថ្នាក់ដោយសារការចែកចាយទិន្នន័យផ្ទាល់ខ្លួនជាសាធារណៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_2_GgVW_gNOCRqnC2CpjRNHLho4RFB8RnE-eXMioKaDqYNwxFTP1S7J12Rkv_kh0Y7JFmwICSSh42eVW11WtN2QpG9_ZYFvPDvuGdSeAeYk_OLvscrzEr_xSfwA6V6j4zK3mM8XLRf0YzCcKUQCWKgMSU8lPTIum9wxZg-TfY_pH4vuz7nphnpBSO364y/s1000/photo_2026-02-05_10-55-33%20(2).jpg
៥-ប៉ះពាល់សុខភាពរាងកាយ ៖ សុខភាពរាងកាយក៏ប៉ះពាល់ដោយសារបណ្តាញសង្គមដូចគ្នា ដូចជា ៖ ឈឺភ្នែក ឈឺក្បាល ដោយសារចំណាយពេលមើលអេក្រង់យូរ, សម្រាន្តមិនលក់ ឬសម្រាន្តមិនគ្រប់គ្រាន់ ។ មនុស្សភាគច្រើនដែលញៀនបណ្តាញសង្គមបានបោះបង់ការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ដែលនេះជាមូលហេតុធ្វើឱ្យសុខភាពចុះខ្សោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXYlHz9yeKcX5m6EqIK5dNKLsYUtGxgud5Z5fW-N5ocQqZkd5OMpp3vRKeQHXqwDCVG8tXT_8VODNWiy4KWMS8wzoUyGVok95NuDIwc8Gp1Irw-pIkqCvK9HVQAsav0rGU6NNsldRfP-2KAq0cXZH_BstXQQQjTPmYyqY3knTZcbZaYpMHt-VjNIpHrx4/s1280/photo_2026-02-05_10-55-33.jpg
សរុបមក យើងត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍ ប្រើប្រាស់ដោយការយល់ដឹង កំណត់ពេលវេលាច្បាស់លាស់ និងជ្រើសរើសអានខ្លឹមសារមានអត្ថប្រយោជន៍ ពីព្រោះវាជាអាវុធមុខពីរផ្តល់ទាំងអត្ថប្រយោជន៍ និងផលប៉ះពាល់ ។ ប្រទេសជាច្រើននៅតំបន់អឺរ៉ុបបានកំណត់គោលការណ៍ការពារគ្រោះថ្នាក់ពីការប្រើប្រាស់បណ្តាញសង្គម ជាពិសេស យុវជន ដូចជា ៖ អូស្ត្រាលី បារាំង និងដាណឺម៉ាក ថាតើបណ្តាញសង្គមជំរុញឱ្យអ្នកប្រើប្រាស់ផ្សព្វផ្សាយខ្លឹមសារស្អប់ខ្ពើម និងការបែកបាក់ដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvQ9IagviMKQKELbeNt-aYbuqHoalYK_7Dk7Kxyto8V31fi36GHWt1w8TfpdVZKELZEGerFOan5MnIEawDFOEvETJTlrEIiuyuvS97A4KuOfxs1tgZF5PPfhPDMKRVds4TiTeNLAX8nO8CbaAj889vEonmOGOVCExi1vVGLzNevMpyzFUnHGG5PEzgAitG/s780/photo_2026-02-05_10-55-34%20(2).jpg

បណ្តាញសង្គមផ្តល់ផលប៉ះពាល់ជាច្រើនសម្រាប់យុវជននៅទូទាំងពិភពលោក ប្រសិនបើឪពុក-ម្តាយមិនកាត់បន្ថយពេលវេលារបស់កូនៗក្នុងការប្រើប្រាស់ទូរស័ព្ទដៃ និងតាមដានពួកគេទេនោះ ។ គួរតែគិតពីផលប៉ះពាល់ទាំងនេះ និងឈប់បណ្តោយឱ្យពួកគេប្រើប្រាស់បណ្តាញសង្គម ពីព្រោះនឹងមានជំងឺផ្លូវចិត្តពេលពេញវ័យ ៕

Kim Seon Ho ចេញសូមទោសតាមរយៈភ្នាក់ងារនិងបង់ពន្ធបន្ថែមទៀត

0

នៅថ្ងៃទី៤ ខែកុម្ភៈ ក្រុមហ៊ុន Fantagio បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា Kim Seon Ho បានបង្កើតក្រុមហ៊ុនមួយនៅក្នុងខែមករា ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់សកម្មភាពសម្តែង និងផលិតកម្មលើឆាករបស់ខ្លួន។ ចាប់ពីពេលដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងរហូតដល់ការចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ Fantagio ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ តារាសម្តែងរូបនេះបានទទួលថ្លៃសេវារបស់ខ្លួនតាមរយៈនីតិបុគ្គលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhiyRuhAoi4f5PYbH33HTkq7epZzG8AKb_bDkE3b1y2xB7u4lyu6lhimcYuMvSo2d28d95TL-5OrBVz23C40pIEJwUrD3qAxrXdSszYVISUEKifX4XVTj-ufin0ObPns3ijQuz76dQFwkkk6HyicYDlY8ZU7tFXF7EafZRBEo-VkZhQ4wOzOBe9E5m-HCh/s939/image_2026-02-04_16-33-10%20(3).png
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបានបញ្ជាក់ទៀតថា Kim Seon Ho បានដឹងថា គំរូប្រតិបត្តិការរបស់ក្រុមហ៊ុនអាចបង្កឱ្យមានការយល់ច្រឡំដែលមិនចាំបាច់។ ដូច្នេះហើយ លោកបានសម្រេចចិត្តផ្អាកសកម្មភាពរបស់ក្រុមហ៊ុនជាបណ្តោះអាសន្ន ហើយមិនអនុវត្តគម្រោងណាមួយតាមរយៈនីតិបុគ្គលនេះអស់រយៈពេលជាងមួយឆ្នាំ។ ចាប់តាំងពីចុះកុងត្រាជាមួយ Fantagio ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ប្រាក់បៀវត្សរ៍ទាំងមូលរបស់ Kim Seon Ho ត្រូវបានបង់ដោយផ្ទាល់ទៅលោកផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbZ8CGon29St2L9-oQIBQn6p3Xe7q6rulY9EUgTQUsNare6U0ZalsFEqUnL-1JYFRP0s6CEs55k2LHn9PfGJMDEHqbGV_zyV8O6j4-BqjL8mnY-kJdcX6sRgtPU0ozNgLJUKmyqJwsVP8b6K30mA7VRU_180Jn9SPTda6cPI0KAXppqJrkJjP5sO7X7Fr/s800/image_2026-02-04_16-33-10.png

អ្នកតំណាងម្នាក់បញ្ជាក់ថាដើម្បីកែតម្រូវចំណុចខ្វះខាតកន្លងមកក្នុងការគ្រប់គ្រងក្រុមហ៊ុន Kim Seon Ho បានសងប្រាក់វិញទាំងស្រុងនូវការចំណាយទាំងអស់ដែលទាក់ទងនឹងការប្រើប្រាស់កាតឥណទានរបស់ក្រុមហ៊ុន ប្រាក់ខែដែលបង់ទៅឱ្យសមាជិកគ្រួសារ និងការចំណាយសម្រាប់ការប្រើប្រាស់យានយន្តរបស់ក្រុមហ៊ុន។ ក្នុងពេលជាមួយគ្នានេះ តារាសម្តែងរូបនេះក៏បានបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបន្ថែមលើប្រាក់ចំណូលដែលបានបង់ពីមុនតាមរយៈក្រុមហ៊ុន បន្ថែមពីលើពន្ធសាជីវកម្មដែលបានបង់រួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoIWznSZoHkwMBRRo-TOI4bvpMKyLwEKmwHxyx5bt6_KujiFIDRdoZSYqOianHlOv3IS31Gv9KCGua2AtlJU75-HKgP6FAuHPT1K7FXiyxno16VhlYOIvAwOM7vJlHqibrirSljhdaOeUJenVdO5DSwraTHjvYXq9wRuWIUTxlYRKILuuKqSLT-MfWklIL/s1110/image_2026-02-04_16-33-11%20(3).png

ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ Kim Seon Ho កំពុងស្ថិតក្នុងដំណើរការរំលាយ ហើយនីតិវិធីរដ្ឋបាលពាក់ព័ន្ធត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Fantagio បាននិយាយថា តារាសម្ដែងរូបនេះមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបង្កើត និងថែរក្សាក្រុមហ៊ុនអស់រយៈពេលជាងមួយឆ្នាំដោយគ្មានការយល់ដឹងពេញលេញអំពីប្រតិបត្តិការអាជីវកម្ម ហើយបានធ្វើការសូមទោសដោយស្មោះស្ម័គ្រដល់សាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8rqmXt2rQXQYkCx-741-bUDkMiaHXwV4V6e6UonJ9AGJXtPPVKkHe_IYT301H2vYMm9Iz5WNtsibHBbMjrhtZ50UR_kfCkYbdsA2K2RLVCdt0195BG69E9iDARtBNThkffBzLcudJiLpyI7tLASgcGKYe0TneQF7jlawoBctXaVK0QiHQOpO0nT7PAfB/s673/image_2026-02-04_16-33-11.png
កន្លងមកថ្មីៗនេះ Kim Seon Ho តួឯកប្រុស «Can This Love be Translated?» បានរងនូវការចោទប្រកាន់ទាក់ទងនឹងការគេចពន្ធទាក់ទងនឹងអាជីវកម្មគ្រួសាររបស់ខ្លួនដែលមានភាពស្រដៀងគ្នាដូចករណី Cha Eun Woo៕

អាមេរិកប្រើ F-35 បា.ញ់ទម្លាក់ដ្រូនពិឃា.តរបស់អ៊ីរ៉ង់ដែលហោះមកយាយីនាវាចម្បាំងរបស់ខ្លួន

0

វ៉ាស៊ីនតោន ៖ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅ ក្រោយសហរដ្ឋអាមេរិក បា.ញ់ទម្លាក់ដ្រូន Shahed របស់អ៊ីរ៉ង់ចំនួនមួយគ្រឿង ខណៈពេលដែលវាហោះចូលទៅកៀកនាវាចម្បាំង USS Abraham Lincoln របស់ខ្លួននៅលើផ្ទៃសមុទ្រ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguJXIdeD4za_lSozOcVTtNG9TfngmnlQFLvhpLsXgE3TZbaMifmMLkR7J0IsEHIp1u2c48pgOU9l4VfNJpCqltxEJkAOMRUF3ebEYigq2inEhTc06f2RqOJgGtAuQ2mJD1PsAHszHzk0aOelf_mEs4btyLcUD4WFtTkDjdYJnCyU_9K3OI7g9LMfIAUz2c/s1280/photo_2026-02-04_16-21-27.jpg

កាលពីថ្ងៃទី៣ ខែកុម្ភៈ យោធាសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានបា.ញ់ទម្លាក់ដ្រូនពិឃា.តរបស់អ៊ីរ៉ង់មួយគ្រឿងដែលកំពុងហោះឆ្ពោះទៅកាន់នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រអារ៉ាប់ ដោយប្រើយន្តហោះចម្បាំង F-35 ដែលមានមូលដ្ឋានលើនាវានោះ។ យោធាបាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីការពារខ្លួន, ការពារនាវា និងក្រុមនាវិករបស់ពួកគេប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBxZmToBlstT-Kxbpn6vCCqfxGw6XGSKdTipGxwLzTO1Mj3wdik-Vm_AtBqurLZuGYZqBx2GZ6-a7ENLVMqUuJzaCXSIdtlqLe1tPNb_G-vndE8cxNc7cHhmNBcA4FJ3Y1CIsFesfpOuuD-zHuyrrb_fToGZ145Y8qjtD_8TXerpAFB4p-mS4ZCAPvlff/s1280/photo_2026-02-04_16-21-28%20(2).jpg
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ដ្រូន Shahed របស់អ៊ីរ៉ង់ខាងលើនោះ គឺជាប្រភេទ Shahed-139 ដែលត្រូវបានបំផ្លា.ញក្នុងអំឡុងពេលវាកំពុងប្រតិបត្តិការនៅជិតនាវាផ្ទុកយន្តហោះលើផ្ទៃសមុទ្រ ហើយបានបញ្ជាក់ថា គ្មានបុគ្គលិកអាមេរិកណាម្នាក់រងរបួស និងគ្មានការខូចខាតណាមួយត្រូវបានបង្កឡើងនោះទេ។

គួរបញ្ជាក់ថា ជុំវិញឧបត្តិហេតុខាងលើនេះ ខាងប្រទេសអ៊ីរ៉ង់ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីមូលហេតុជាក់លាក់នៃការហោះចូលទៅជិតនាវាចម្បាំងរបស់អាមេរិកនោះទេ។ តែទោះជាយ៉ាងណា មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងអាមេរិកនឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារទ្រព្យសម្បត្តិ និងបុគ្គលិករបស់ពួកគេដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ៕