Home Blog Page 883

វេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី” ក្រោមកិច្ចសហការរវាងផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី

0

នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ដោយមានការផ្តួចផ្តើមរបស់ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា បានសហការរៀបចំកម្មវិធី “វេទិកាក្រុមហ៊ុនចុះបញ្ជី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK00rVER4YJJxOCEjPqEY02LynpLpxnwAtb-cO47ScjlSFaFwYE2p-FzVOizDBi2BylOnc0NE9aqFEWGjvhJwhtViYOn8ZWv9WbgZ2MltXcypZJ284P9NpZZk4y9z_5JGL2NAZjNYQEsjFzIN6S-bD5CGLxvG4daCTHJlqsRlVU8tXL9ooFUeEwSXOes2m/s6601/TF_00367.jpg វេទិកានេះបានប្រារព្ធឡើងនៅទីតាំងធនាគារ អេស៊ីលីដា ការិយាល័យកណ្តាល ក្រោមប្រធានបទស្តីពី វឌ្ឍនភាពរបស់ ធនាគារ អេស៊ីលីដា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសាធារណជន និងវិនិយោគិនជាតិ និងអន្តរជាតិ។ គោលបំណងនៃការរៀបចំវេទិកានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយអំពីសក្តានុពលរបស់ធនាគារ អេស៊ីលីដា ដើម្បីឱ្យវិនិយោគិន បានស្វែងយល់ពីកាលានុវត្តភាពរបស់ធនាគារ នាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងផ្តល់ឱកាសដល់វិនិយោគិន បានឃើញដោយផ្ទាល់ពីសកម្មភាព និងវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zkkv-TfX4vSf7x_3abH5AzKIcUDYCkisELhORUKhXEyKh8s0V3aykVD0anDGEPuNc-XCecZmyYLqIWa14OTLP10b4obk4sG4iz-xGsXtGDsqfyqOCuJ-Emp7u2QXmDR9VP3EZYRUAHfCW7nZ56DR655q7_4577iZ1tXzAFgL-TzmAwoYyIsaIP74UXMW/s7952/TF_00565.jpg
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរឈានមុខ ដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងការបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជននៅគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។ ធនាគារ អេស៊ីលីដា ជាធនាគារឌីជីថល ដែលមានបម្រើសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដូចជា សេវាធនាគារឌីជីថល សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាប័ណ្ណឥណទាន-ឥណពន្ធ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់ និងសេវាធនាគារជាច្រើនផ្សេងទៀត។ ធនាគារ អេស៊ីលីដា មានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរសរុបចំនួន ១២.០៧០នាក់ និងមានបណ្តាញប្រតិបត្តិការចំនួន ២៦៤សាខា នៅទូទាំងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3z8xk6aB0Tbv9KiqjtXdk2TxMMLmyQLCXdKVFZuWiv9dttwN5zzwuLfm76PQ79Z_vtjJVNhSS3SZXCV-xlZEfswK6nOUjsMmHvzH1I7ICoONlpFIpoVf8j156K76hYy3eDuWrHuxI7JcznNSA0dtDmHhy3hpGeNh4-9j02c1Ripe3HgkZJL67TKxZ0ZA6/s7952/TF_00577.jpg
ធនាគារ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង និងចុះបញ្ជីភាគហ៊ុនដោយជោគជ័យនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីវិនិយោគិនសរុបចំនួន ២.៤៩៦នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ភាគហ៊ុន ស្មើនឹង ១,០០៣១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcNoDL7bKr-dUku62jo3Jsvq8ebECDFYTacNqQbGZFIw-zzYvQzxP_FVl7eulpGJ1JHnAi5RDzluH3fr2UuXMlLhYpyg4mT9gAlh_2Xy15XfldlErSlOdpE7icK6kPjBJnx9Aj0nbu317ieF4tOt056kUGLDfQORC4wj75t4a8_9ngwTx2X2JMXknuzXSE/s6285/TF_00626.jpg គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួន ១៨.៤៨២នាក់ ស្មើនឹង ៣៥.៧០% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (Floating shares on CSX) មានចំនួន ៧៦.០៩៨.៣២៩ភាគហ៊ុន ស្មើនឹង ១៧,៥៦៨១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ចំនួន ៤៣៣.១៦៣.០១៩ ភាគហ៊ុន។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា ទំហំជួញដូរនៅទីផ្សារមូលបត្រ (Trading volume) ចំនួន ៧៦.៧៧៣.៤៥១ ភាគហ៊ុន និងមូលធនទីផ្សារ (Market Capitalization) សរុបចំនួន ៣,២៩ ទ្រីលានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcls5_Q0vlkjATMDSuvZxB8EuAX1iDOOYng4PnUaDgkKx4QFDh9_GaNVd8OLvCcTh3xODW6Ioa2Y1Hf5haGJpJfybT7fhemNKbq7mi6b8NqBEvFyGbbyxIVLcBitpXX5mUGVslN9ZWoDxWbnYuzVJX-jms4_-QjrbUWw8FYEbsFD0l6pBqssAlX-qwGrrT/s7788/TF_00695.jpg

នៅក្នុងអំឡុងឆ្នាំ២០១៩ សកម្មភាពជួញដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជាមាន៖
• វិនិយោគិនសរុបចំនួន ២២.៤៤៧គណនី។
• ទំហំជួញដូរ (Trading volume) សរុបចំនួន ១៥.៤៨៩.៩០៥ភាគហ៊ុន។
• ភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មានចំនួន ៣០៥.៣០៤.៤៩៥ភាគហ៊ុន។
• មូលធនទីផ្សារ (Market Capitalization) សរុបចំនួន ២,៨១ ទ្រីលានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYA7El82JtxxPEboplrqOSc5lSu_trrag2uq2fkKs19LACzI8kzCEH7dVL6_XYQjO75kH7vmPSpePZQeZXNld8Y2z-IdI5ljbISQNYxv3mV3OePOk1ni1YowJEnUtf0ggY-wGOQ8pcAT9UqkoowhlZU-TX5Dk7VjDft8hu454v4yi7-ffn6YcEuKrPl8ai/s7952/TF_00778.jpg

បន្ទាប់ពីវត្តមានរបស់ធនាគារ អេស៊ីលីដា នៅលើផ្សារមូលបត្រកម្ពុជា រហូតមកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា មានការកើនឡើង៖
• វិនិយោគិនសរុបចំនួន ៥១.៧៧១គណនី។
• ទំហំជួញដូរ (Trading volume) សរុបចំនួន ១៦៨.៨០៧.៨២៩ភាគហ៊ុន។
• ភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មានចំនួន ៣.១២៨.៩១៤.៧៨៤ភាគហ៊ុន។
• មូលធនទីផ្សារ (Market Capitalization) សរុបចំនួន ១១,២១ ទ្រីលានរៀល។
លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និងការរក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និងអត្ថប្រយោជន៍ផ្សេងៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព ដូចជា ការជូនដំណឹងអំពី ផែនការយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគលាភ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ធនាគារ។ ការប្រកាន់ខ្ជាប់របស់ធនាគារ ក្នុងការអនុវត្តដ៏ល្អបំផុតចំពោះអភិបាលកិច្ចសាជីវកម្ម បានដើរតួយ៉ាងសំខាន់បំផុត ក្នុងការទាក់ទាញ និងការកសាងទំនុកចិត្តជូន វិនិយោគិន និងភាគហ៊ុនិក ឱ្យចូលរួមចំណែកក្នុងទីផ្សារភាគហ៊ុន និងមានប្រតិបត្តិការជួញដូរយ៉ាងសកម្មជាបន្តបន្ទាប់។ លើសពីនេះទៀត ធនាគារ អេស៊ីលីដា ផ្តោតការយកចិត្តទុកលើនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល បានបង្កើនបទពិសោធន៍ និងប្រសិទ្ធភាព ក្នុងការបម្រើសេវាធនាគារជូនអតិថិជន និងសាធារណជន ប្រកបដោយគុណភាព ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnO1uEH15G16S2taKt6EOG_DHs0d3U3YifKKOZ40me4KvyEJ7hh-QdT-t0nR5oyMHm_BR4DUW83MkwCOAsyq3RcP0-vcaCCIhhyLAItpI26NefVX-ZNbdr6xm3LxjPUJBRe95wlG6_tMK7ZDsE8eOhbJ4xG1YpAFpfZ8LHv9uuMg0g_oSLQabInVzKeqn9/s4875/TF_00809.jpg

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤១លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៨លាននាក់។

ហេតុអ្វីអ្នកទោ.ស នៅកុងហ្គោដល់ថ្នាក់ជាន់គ្នាស្លា.ប់ ជាង១០០នាក់?

0

ប្រទេសកុងហ្គោ ៖ អាជ្ញាធរប្រទេសកុងហ្គោ (ស្ថិតនៅអាហ្វ្រិកកណ្តាល) និយាយថា អ្នកទោសបានព្យាយាមរត់ចេញពីពន្ធនា.គារ នៅទីក្រុង Kinshasa ដែលជាពន្ធនា.គារ មានប្រព័ន្ធការពារសន្តិសុខខ្ពស់ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១២៩នាក់ និងរងរបួ.ស ជាច្រើននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFbY8jcTWa5vLKUgYpDV-0LJvdERiqsC-Krw_4x22Y2Ge81Mpe8np7oMeqTTf3HHGwhjVrti5vCDFn31NbI3iRyVv_MZhtQgK2Sc_KofUdAmqA0vplbB56bbV-DrW-up0-GewEQaFTtr27F0jsU_oLrjNjZNCtLP2W4sBzM_R484z5JSgg9QnXJBjcu3I_/s980/image_2024-09-04_12-56-38.png

លោក ឆាបានី លូគូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ ថ្លែងថា អ្នកទោស២៤នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើង ក្រោយពីឆ្មាំគុកបាញ់កាំភ្លើងព្រមាន កាលពីថ្ងៃទី២ ខែកញ្ញា ។ រីឯអ្នកទោសផ្សេងទៀតស្លាប់ដោយសារការខ្វះខាតខ្យល់ដកដង្ហើម ក្នុងពេលពួកគេជាន់គ្នាពពាក់ពូននៅពន្ធនាគារម៉ាខាឡា ។ បើទោះជាមានមនុស្សស្លាប់ជាច្រើននាក់ក្តី ប៉ុន្តែរដ្ឋាភិបាលនិយាយពីដំបូងថា មានមនុស្សស្លាប់ត្រឹមតែ២នាក់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhzb9C1mLZ3dFyI2Vxps5DHuVFMpcA5Nn957dXxdHfWXXT87jXvNZLfxRi2_jVeMMwc_sOCOAiCJCSmhXrnas8vpdwXJkGmjkbBLN5kQJX67v0qD91Z838SXTZoGMCA6PN76J-dRmrYugJ42RMX2wWBWIAby9mT7289YhaOXoEmDHPF0JOT4kXTglA8rz/s1396/image_2024-09-04_12-56-45.png

កាលពី៧ឆ្នាំមុន ក៏ធ្លាប់កើតហេតុការណ៍ដូចគ្នាដែរ គឺអ្នកទោស៤.០០០នាក់បានរត់ចេញពីពន្ធនាគារមួយនេះ ដែលជាពន្ធនាគារធំបំផុតក្នុងប្រទេសកុងហ្គោ ។ ពលរដ្ឋរស់នៅក្បែរពន្ធនាគារនិយាយថា ពួកគេបានឮសំឡេងគ្រាប់កាំភ្លើងជាប់ៗគ្នា ចាប់ពីម៉ោង១យប់ រហូតដល់ម៉ោង៥ភ្លឺ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7StQ2GfxRmBTLOWg3EDRz-ieQ-4bCVLsa4AMaai2lnLJ28SNKsTuk7YkjAWK-FXCN5Sk0vyUD2oExT-r9jCUMSi3sI-ToReOmuGd96Xf33ITUyIboUpPHTmZXu8zJ1wKtntxy9C8uD3v5gKmYXw7IZWyioY8YUiYC2AZqF24ABI_aT2WSEkvGDlncdHv8/s1200/image_2024-09-04_12-56-52.png

អាជ្ញាធរបានហាមឃាត់អ្នកកាសែតពុំឱ្យចូលទៅកន្លែងកើតហេតុទេ ក្រោយមក កម្លាំងសន្តិសុខក៏បញ្ជូនសាកសពអ្នកទោសចេញក្រៅ ។ ក្នុងវីដេអូ គេបានឃើញសាកសពអ្នកទោសជាច្រើននៅលើឥដ្ឋ ព្រមទាំងឮសំឡេងសុំការជួយសង្គ្រោះពេលកំពុងប៉ះទង្គិចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcmU_H9F3w3-TpYQI0mfHLS0jIujHYdvYIzLvktaDq5FG4SxLmGRdG1g_LsWH2pSxYw8Zn8VGhXJAWKV8OCghMoyqqmUVK-8hPXEaWdccBV6NukTJ3C-39FqiN2neD8KTOqu4qbb_6xicqNG_RrcJnYCSUskGzs5r07Wer-545BYrv2WBj5thnU-87umE/s1002/image_2024-09-04_12-57-02.png

លោក ឆាបានី លូគូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ បានសរសេរក្នុងបណ្តាញសង្គម X ថា លោកសូមសរសើរកម្លាំងសន្តិសុខ, សមត្ថកិច្ច និងទាហាន ដែលសហការគ្នាទប់ទល់ជាមួយអ្នកទោសយ៉ាងឆាប់រហ័ស និងអាចគ្រប់គ្រងស្ថានការណ៍ការពារអ្នកទោសរត់ចេញពីពន្ធនាគារ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់, រងរបួស, ខូចខាតសម្ភារៈពន្ធនាគារ និងមានភ្លើងឆេះអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJiZWVcBR2AjWIen1J0HQtOnUUk5hAfYtHnh1Bvej7q4UAu1E6MFICp7bpej3jljRbKea23YBM8wYmB2e35qjxEvSN1ELTlRZObaFeRSB8EhGPK33AnK6TzfjSXOXGv7pnH95JVu_hBq_SReOsNjs6q5utEODDCke0bMIprAaFjd3EBMvce_6WyDTDOPyk/s1280/image_2024-09-04_12-57-12.png

សារព័ត៌មាន AFP រាយការណ៍ថា ពន្ធនាគារម៉ាខាឡា អាចដាក់អ្នកទោសចំនួន១.៥០០នាក់ ប៉ុន្តែមានអ្នកទោសនៅទីនេះ រហូតដល់១៤.០០០នាក់ ។ កាលពីឆ្នាំ២០២០ អ្នកទោសជាច្រើនបានស្លាប់ក្នុងពន្ធនាគារ ដោយសារបរិស្ថានមិនល្អ, គ្មានអនាម័យ និងការខ្វះខាតអាហារ ៕

មិនឱ្យចាញ់គោប្រេស៊ីលទេ! គោឥណ្ឌាមួយក្បាលនេះមានតម្លៃជិត ៣ លានដុល្លារជាប់ឈ្មោះជាគោថ្លៃបំផុតទីពីរក្នុងលោក

0

លោកអ្នកប្រហែលជាធ្លាប់ស្គាល់គោប្រេស៊ីលហើយដែលមានឈ្មោះថា Viatina-19 FIV Mara Movéis ត្រូវបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោក Guinness ថាជាគោថ្លៃបំផុតក្នុងលោកជាមួយតម្លៃ ៤ លានដុល្លារអាមេរិកក្នុងមួយក្បាល។ ទោះជាយ៉ាងណាថ្មីៗនេះគោឥណ្ឌាមួយក្បាលដែលមានឈ្មោះថា Shahenshah ក៏បានក្លាយជាគោថ្លៃបំផុតទីពីរក្នុងលោកផងដែរ ជាមួយតម្លៃ ២.៩ លានដុល្លារអារិក គឺជាកម្មសិទ្ធិរបស់កសិករម្នាក់ឈ្មោះ Narendra Singh ក្នុងស្រុក Panipat រដ្ឋ Haryana ប្រទេសឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS3Txa4j0RtMu-Z95057HrvSsKofp6bKH3PAKG9GG1WzISzE5rWStQQcrSp56B8aQRaQAhAuYyts1aSsu5OnSgHhx4YwoPfZF69bbwAlgyVtt-a7wt4iPK2_o9Z3En24unZ2dqdNSvwz04VdpT9vWueI0jEQSUFHVvVEMtYvqisOYCygIxyYMj6QmC4g-P/s600/photo_2024-09-02_12-47-29.jpg

សត្វគោឥណ្ឌា Shahenshah មានទម្ងន់រហូតដល់ ១.៥ តោន ដែលទម្ងន់នេះគឺធ្ងន់ជាងគោប្រេស៊ីលទៅទៀត ខណៈគោប្រេស៊ីល Viatina-19 មានទម្ងន់ត្រឹមតែ ១.១ តោនប៉ុណ្ណោះ។ កសិករឥណ្ឌា Narendra Singh បាននិយាយថា មានគេឱ្យតម្លៃគោរបស់លោករហូតដល់ ២៥០ លានរ៉ូពី (ប្រមាណជិត ៣ លានដុល្លារអាមេរិក) ប៉ុន្តែលោកនៅតែមិនព្រមលក់ ព្រោះលោកស្រឡាញ់វា ហើយវាតែងតែផ្តល់ប្រយោជន៍ជាច្រើនឱ្យលោកទ្វេដង។ ម្ចាស់គោបានបន្តទៀតថា លោកតែងតែរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការលក់ទឹកកាមរបស់ Shahenshah ដោយសារទឹកកាមរបស់គោមានរចនាសម្ព័ន្ធល្អលើសគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHL5MCgjGC-o1wA0XV5vsPEQIOn0Ikrv7Et6BNCJHN7KVPJ_6mxYqmfKrqMJ-oONjC9MsZAP1NRyNWid1VSoEENaXwuVnfHEiBtDLtwydLIqzjMSRI8Jrti3bxd3tnUgNlIPlmCJZmeo8lAGch_vxn-Qwp6DsUm_KcLQR1t5oFhI7fLO6kSpcuNsrr_Ml/s500/photo_2024-09-02_12-47-54.jpg

ហើយកូនគោដែលបង្កើតចេញពីទឹកកាមរបស់គោ Shahenshah គឺពួកវាអាចផលិតទឹកដោះកាន់តែច្រើននៅពេលដែលវាចាស់ទុំ។ កសិករឥណ្ឌារូបនេះបានបន្ថែមទៀតថា លោកតែងតែមើលថែគោយ៉ាងដិតដល់បំផុត ដោយឱ្យវាផឹកទឹកដោះគោ ៤០លីត្រ ហូបផ្លែប៉ោម ១០០ ផ្លែ និងផ្លែឈើស្ងួត ៥ គីឡូក្រាមជារៀងរាល់ថ្ងៃ រួមទាំងមានអ្នកមើលថែ៤ នាក់ជាប្រចាំព្រឹកល្ងាចនិងយប់ផងដែរ។ ជាការពិតណាស់ តម្លៃគោមួយក្បាល ៣ លានដុល្លារគឺខ្ពស់ខ្លាំងណាស់ ប្រសិនបើអ្នកតើហ៊ានលក់ដែរឬទេ ព្រោះតម្លៃនេះអាចទិញឡានទំនើបៗដូចជា Tesla Cyberdrag បានដល់រហូត ៣-៤ គ្រឿងឯណោះ រួមទាំងផ្ទះប្រណិតៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNt4_NPzar9BqVZ9sa-cV_hgPiNj5pr_WR66iwGWiRTcHbBbRI-ZilspDMJkOC2BcVOahDmy6s3hb63E5KUDLMfpU0qP94H6IT7n0uyT2TF2QPgywGP3bASSl6JvXl6Wo5K51QTvmXH4R529Hz3mZ_OUhZ1QLpEw1QPRhd-PnDvrD4uyzXLwNJTYsFt5nl/s800/photo_2024-09-02_12-50-31.jpg

គួរបញ្ជាក់ដែរថា គោឥណ្ឌា Shahenshah និងគោប្រេស៊ីល Viatina-19 សុទ្ធតែមានលក្ខណៈពិសេសខុសប្លែកពីគោធម្មតា ទើបតម្លៃរបស់ពួកវាថ្លៃបែបនេះ។ គោឥណ្ឌា Shahenshah មានទឹកកាមដែលមានរចនាសម្ព័ន្ធល្អលើសគេ ខណៈគោប្រេស៊ីល Viatina-19 គឺមានអត្រាលូតលាស់ល្អ ធន់នឹងអាកាសធាតុទោះបរិយាកាសប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ ក៏វានៅតែអាចរស់នៅបានធម្មតា មានសុខភាពល្អ មានកម្លាំងខ្លាំងមហិមារ មានភាពល្អឥតខ្ចោះក្នុងការបង្កាត់ពូជ មានគ្រប់លក្ខណៈដែលអ្នកចិញ្ចឹមត្រូវការ និងជាពិសេសមានសមត្ថភាពអស្ចារ្យក្នុងការបញ្ជូនលក្ខណៈដ៏ខ្ពង់ខ្ពស់របស់វាទៅកាន់គោជំនាន់ក្រោយទៀត៕

Huawei ជាប់ចំណាត់ថ្នាក់លេខ ១ ជាក្រុមហ៊ុនផលិតស្មាតហ្វូនអេក្រង់បត់ល្អបំផុតក្នុងពិភពលោក!

0

បើនិយាយពីស្មានហ្វូនដែលអាចបត់បានពីរតង់ ឬបីតង់របស់ Samsung ធៀបទៅនឹង Huawei ច្បាស់ណាស់ប្រាកដជា Huawei ឈ្នះហើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុនចិន Huawei បានកាន់កាប់តំណែងជាក្រុមហ៊ុនផលិតស្មាតហ្វូនអេក្រង់បត់លេខមួយក្នុងពិភពលោកសម្រាប់ត្រីមាសទីពីរជាប់ៗគ្នា ទោះបីស្មានហ្វូនអេក្រង់បត់បានបីតង់មិនទាន់ចេញលក់ជាផ្លូវការក៏ដោយ ក៏គេគិតថា Huawei នៅតែបន្តឈានមុខគេក្នុងផ្នែកទាំងនេះ។ យោងតាមទិន្នន័យចុងក្រោយពី TechInsights ក្រុមហ៊ុនផលិតរបស់ចិន គឺជាអ្នកលក់ស្មាតហ្វូនដែលអាចបត់បានល្អបំផុតនៅលើពិភពលោកក្នុងរយៈពេលកន្លះឆ្នាំមកនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ZDjNqMmmM-Kmn4z6IYsgIO8DfVe48BPe5KUkXu5pCnjlL6tEj_pv1lS6CbAMRg5tJQQXqkA8shRaYkbjNaRn6bkDCoEkUKYeYNrfza87WsxuxCHqEqaMUEu9-wucUDFUSCZeW8KkLfniJs9yCcyEHf4In4u7wIQGMTFzqZQow9yIqSfhN9Fa234f7pRK/s1866/image_2024-09-04_12-45-23.png

កន្លងមកទិន្នន័យស្រាវជ្រាវ Counterpoint ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានកាន់កាប់ចំណែកទីផ្សារធំបំផុតនៅក្នុងផ្នែកនេះ ដោយទម្លាក់ Samsung ឱ្យឈរនៅចំណាត់ថ្នាក់ទីពីរ។ បើតាមរបាយការណ៍ពី TechInsights ក៏បានបង្ហាញដែរថាក្រុមហ៊ុន Huawei សម្រេចបាននូវកំណើន ២២៩% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយវ៉ាដាច់ Samsung ដើម្បីរក្សាតំណែងកំពូលនៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន ទោះបីស្ថិតនៅក្រោមការហាមឃាត់ពីសហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlQeruAAUcKQt6Pfaa1NZc2Gg4wZogz3XGTWP7msrmF8jJ-_wGQT4_SIzuJdP1T2ZvSTxfy9Ind1y-Bp24M8snCDd1gdYG1pxlAUTvqOQ9Nnewcw9KFwMEwgsZmiLNOIRm3O0jjBeli6JUajIkD8d8DsjecGjNFE_dv7lIOLXIMpa3_ayc7q8cOuq_mZPX/s1024/image_2024-09-04_12-45-30.png

លក្ខខណ្ឌអំណោយផលមួយដែលជួយឱ្យក្រុមហ៊ុន Huawei សម្រេចបានជោគជ័យនោះគឺថា អាស៊ីប៉ាស៊ីហ្វិក ដែលជាកន្លែងស្គាល់ម៉ាកយីហោនេះគឺជាទីផ្សារប្រើប្រាស់ស្មាតហ្វូនដែលអាចបត់បានយ៉ាងរស់រវើកបំផុតក្នុងរយៈពេលបីខែនៃខែមេសា ឧសភា និងមិថុនាថ្មីៗនេះ។ ខណៈ Samsung សម្រេចបានកំណើនត្រឹមតែ ៥% ប៉ុណ្ណោះ ដែលទាបជាងអត្រាកំណើនជាមធ្យមនៃទីផ្សារទាំងមូល ៨៥% ទោះបីជាក្រុមហ៊ុន Samsung ពីមុនបានដឹកនាំផ្នែកនេះអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏បច្ចុប្បន្ន Samsung បានធ្លាក់ចេញពីតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqu2MsVkLmhLjltQ1xSGsIOMMotMMb_KWCSnD95jHC8TlGIBKCFtWbilgX76quZ8RJFk96mopaAtljqqk5fDJuzYG6Q61IijjeNd7JxVmMQx_N6RmBd2eUiOfgB00yJzz4whr7kY65ekaJVJtrtRDYQ5qv_Ke4eCTcTAzeaem7XR35iJf5AhUI2iQiKkSf/s1000/image_2024-09-04_12-45-37.png

គួរបន្ថែមផងដែរថា Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលត្រួសត្រាយផ្លូវក្នុងការធ្វើពាណិជ្ជកម្មស្មាតហ្វូនដែលអាចបត់បាន ហើយអស់រយៈពេលជាយូរមកហើយស្ទើរតែផ្តាច់មុខទីផ្សារនេះ មុនពេល Oppo, Vivo, Xiaomi, OnePlus, Huawei … បានកើនឡើងយ៉ាងខ្លាំងពីប្រទេសចិន។ ទីផ្សារអ្នកប្រើប្រាស់កំពូលរបស់ Samsung សព្វថ្ងៃនេះនៅតែជាអាមេរិកខាងជើង ដែលក្រុមហ៊ុនមានមូលដ្ឋានរឹងមាំគួរសម ហើយក៏ជាចំណែកទីផ្សារដែលរកប្រាក់ចំណេញនៃផ្នែកស្មាតហ្វូនផងដែរ៕

គំនិតថ្មីនៅឥណ្ឌូណេស៊ី! យកសំរាមផ្លាស្ទិកមកប្តូរជាមួយសំបុត្រជិះរថយន្តក្រុងមិនគិតថ្លៃ

0

ប្រទេសឥណ្ឌូណេស៊ី ៖ Surabaya ជាទីក្រុងធំលំដាប់ទី២ របស់ប្រទេសឥណ្ឌូណេស៊ីមានគោលនយោបាយឱ្យពលរដ្ឋយកដបផ្លាស្ទិកមកប្តូរជាមួយសំបុត្រជិះរថយន្តក្រុងមិនគិតថ្លៃ ។ ដបផ្លាស្ទិក៥ ឬកែវផ្លាស្ទិក១០ អាចប្តូរយកសំបុត្រជិះរថយន្តក្រុងរយៈពេល២ម៉ោង ដោយអ្នកដំណើរអាចយកដបផ្លាស្ទិកទៅឱ្យស្ថានីយរថយន្តក្រុងដើម្បីប្តូរយកសំបុត្រ ឬយកដបផ្លាស្ទិកបង់ថ្លៃសំបុត្ររថយន្តក្រុងក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-DoRaRWgGO1Hgn95rfh68as5pohVRtVHrGTKryVgdWhiHSvV7SbVGa9l9zXNOFN3BDQv51CfKcDPgwzbnlwdj0zK03qkGPZj2nNKPNyu298-mEmE14YebWmcxUd3ahwlYYYGLy2leMTol-jOhBssYOYgdO0pgatC0eK4n_Kvyy9Hm4RLFWVntPfrSw5fh/s1200/photo_2024-09-02_13-52-51.jpg

ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសមានបញ្ហាសំរាមផ្លាស្ទិកច្រើនបំផុតនៅលើពិភពលោក ។ កាលពីឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានផលិតផ្លាស្ទិកច្រើនរហូតដល់៣លាន២សែនតោន ក្នុងនោះផ្លាស្ទិកចំនួន១លាន៣សែនតោនបានហូរធ្លាក់ទៅក្នុងសមុទ្រ ។

ហេតុនេះ ទីក្រុង Surabaya មានគោលនយោលបាយឱ្យពលរដ្ឋយកដបផ្លាស្ទិកមកប្តូរសំបុត្រជិះរថយន្តក្រុងមិនគិតថ្លៃ ហើយសង្ឃឹមថា នឹងអាចជួយកាត់បន្ថយបញ្ហាសំរាមផ្លាស្ទិក ព្រមទាំងជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈច្រើនជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmR_1OfN6sALUrzxWZXTWMP-tTFPMqZB2GJwUbHtsFadiiSV1iudDRl1EUAEfJB6RJb2MSmwROGYr5k8MMT02QdNrBOU-_EYIh8fqIYmsmINELRtqhLQR6Pp9DmE44bt6CRsjWYY_A1HWOIRcWsN5egBhLhYVDrOoBKjKn4aECS-cTLBbe__f5x3I4LUuV/s1200/photo_2024-09-02_13-52-52%20(3).jpg

រថយន្តក្រុងពណ៌ក្រហម ឈ្មោះ Suroboyo Bus បានដំណើរការកាលពីឆ្នាំ២០១៨ នៅទីក្រុង Surabaya ក្រោមការដឹកនាំរបស់អភិបាលក្រុង លោកស្រី Tri Rismaharini ។ រថយន្តក្រុងនេះត្រូវបានប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរសាធារណៈដ៏សំខាន់របស់ទីក្រុង ។ ប៉ុន្តែដោយសារមានសំរាមផ្លាស្ទិកច្រើន ទើបទីក្រុងនេះ បង្កើតគំនិតថ្មី គឺឱ្យពលរដ្ឋយកដបផ្លាស្ទិកមកប្តូរសំបុត្រជិះរថយន្តក្រុង ហើយសង្ឃឹមថា នឹងជួយកាត់បន្ថយបរិមាណសំរាមផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgacTRqh0hiJEzi1TTJEtZlXdnP1JRfz-vmtCP9krwVg2NHPvqN9eXVggB9egGn7VPknMZIMLS301A0XG-P9i833ef3BTNtG0w92aG1GEAkhICxpDGVsxBOaZIcJ-jn4OSi7-fZXk-eqk0k-3eTmvuPttgJFoO6P76BJflIPksB9N74fxihv8PMqYFhDqRN/s1200/photo_2024-09-02_13-52-52%20(2).jpg

ចំណែកលក្ខខណ្ឌការប្តូរយកសំបុត្រជិះរថយន្តក្រុងពុំគិតថ្លៃ គឺអ្នកដំណើរម្នាក់ៗត្រូវមានដបផ្លាស្ទិក៥ ឬកែវផ្លាស្ទិក១០ មកប្តូរយកសំបុត្រជិះរថយន្តក្រុងរយៈពេល២ម៉ោង ។ អ្នកដំណើរអាចយកដបផ្លាស្ទិកទៅឱ្យស្ថានីយរថយន្តក្រុងដើម្បីប្តូរយកសំបុត្រ ឬយកដបផ្លាស្ទិកបង់ថ្លៃសំបុត្ររថយន្តក្រុងក៏បាន ។ រយៈពេល១ថ្ងៃ រថយន្តក្រុងនេះអាចប្រមូលសំរាមផ្លាស្ទិករហូតដល់២៤៩គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl56wLsRYecytCGTZCk86jpQ_bWX90p5B0Fc8ZnwdRzwcF81jZ_t6BR6m-f39HIrmT5NSYcDvv-dcjy3S73ZryRglRUHZhZ8eE0e_UqMH5mJJiTAdBMNbvAhV6PCrQYcgOqSh5gCaEyjHNz7c6o0U8GxAKwrox3S-btpulB_X4QxapBNJFFkN7FkdGQzKP/s1200/photo_2024-09-02_13-52-52.jpg

អ្វីដែលអ្នកដំណើរត្រូវធ្វើ គឺគិតខ្លួនឯងថា តើចង់ធ្វើដំណើរទៅកន្លែងណា? និងគួរត្រៀមសំរាមផ្លាស្ទិកប៉ុន្មាន ដើម្បីអាចជិះរថយន្តក្រុងទៅដល់គោលដៅ? ហេតុនេះ គំនិតថ្មីខាងលើមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយសំរាមក្នុងទីក្រុង និងផ្លាស់ប្តូរទម្លាប់របស់ពលរដ្ឋឥណ្ឌូណេស៊ីបន្តិចម្តងៗ ៕

រឿងអា.ស្រូវទើបស្ងាត់ Han So hee ត្រូវមកស្អុយឈ្មោះបន្ថែមដោយសារម្តាយ

0

មានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីមានសេចក្តីរាយការណ៍ថាម្តាយរបស់តារាសម្តែង Han So-hee ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបង្កើតកន្លែងលេងល្បែងខុសច្បាប់ចំនួន១២ទីតាំង។នេះបើតាមទូរទស្សន៍ Chosun កាលពីថ្ងៃទី២ខែកញ្ញា។ តារាស្រីរូបនេះទើបតែស្ងប់ស្ងាត់រឿងអាស្រូវផ្ទាល់ខ្លួនមួយរយៈពេលខ្លីប៉ុណ្ណោះព្រោះតែមនុស្សប្រុសម្នាក់ខាតបង់លុយកាក់ត្រូវគេដកចេញពីការផ្សាយពាណិជ្ជកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieqgTYqNDCFRep6-Mb2-tfuycbsgQRWXJipGlhStXntyJ6ODWEdtiL7cG7H_7ee3oFndaNHTzTkZa0Ys8tkqh6LM_u9Rk-ZsQySyTgYRoHQXOLruPLHAzZe_MmX6DLdzOQwc3x80umzftHJlX5fMHBG2HUIO3Uj3A46aJxgIyZO2H6Qs719rBYGnesjN0k/s1020/image_2024-09-03_16-25-09.png

របាយការណ៍បង្ហាញថាម្តាយ Han So-hee ដែលគេស្គាល់ថាអ្នកស្រី Shin បានដំណើរការមជ្ឈមណ្ឌលហ្គេមចំនួន ១២នៅ Ulsan, Wonju និងទីតាំងផ្សេងទៀតដោយប្រើប្រាស់ម្ចាស់អាជីវកម្មប្រូកស៊ី ( proxy ) ចាប់ពីឆ្នាំ២០២១ រហូតដល់ចុងខែសីហា។

អតិថិជនដែលបានទៅលេងមជ្ឈមណ្ឌលហ្គេមទាំងនេះបានភ្ជាប់ទៅគេហទំព័រលេងល្បែងមួយកន្លែងដែលអ្នកស្រី Shin ដើរតួជាអ្នកចែកចាយ ដោយបញ្ចូលទឹកប្រាក់ល្បែងឡើងវិញ ដើម្បីចូលរួមក្នុងសកម្មភាពល្បែងផ្សេងៗ។ អ្នកស្រី Shin ធ្លាប់ត្រូវបានពិន័យសម្រាប់ការចោទប្រកាន់ស្រដៀងគ្នានេះ ហើយក៏ត្រូវបានគេដឹងថាមានបទឧក្រិដ្ឋសម្រាប់ការក្លែងបន្លំ។ជាមួយនឹង Han So-hee ឥឡូវនេះប្រឈមមុខនឹងការត្រួតពិនិត្យជាសាធារណៈដោយសារតែកំហុសរបស់ម្តាយនាង ការយកចិត្តទុកដាក់បានងាកទៅរកការលើកឡើងពីមុនរបស់នាងអំពីការផ្តាច់ទំនាក់ទំនងជាមួយម្តាយរបស់នាងកាលពី ៤ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigK91feNWgKR1DWYLBfU3nGlVeMXP4n87u4E8CHleTaJhyWcppgHFg3YcQ-XFYYPwrajWHOQVenoSdQpE1zveavrPLDQnjXVfVwvG81MX3m-qYpZLuFrCcH3auJIBLLobpVVAFK4wJnh6f4ZlIV-YI84uzuiQTGhvBRYlpLLXO7t1SvqociEn71ubnk6sn/s2000/image_2024-09-03_16-25-19.png

កាលពី៤ឆ្នាំមុន Han So-hee បានក្លាយជារឿងអាស្រូវ «បំណុលផងដែរ» ដោយសារតែម្តាយរបស់នាង ដែលនាងបានចេញលិខិតសូមទោស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាងបានពន្យល់ថា «នៅពេលខ្ញុំអាយុប្រហែល៥ឆ្នាំ ឪពុកម្តាយរបស់ខ្ញុំបានលែងលះគ្នា ហើយជីដូនរបស់ខ្ញុំបានចិញ្ចឹមខ្ញុំ។ បន្ទាប់ពីបានចូលរៀននៅវិទ្យាល័យ ខ្ញុំបានផ្ទេរទៅ Ulsan ជាកន្លែងដែលម្តាយរបស់ខ្ញុំរស់នៅ ប៉ុន្តែខ្ញុំបានបន្តរស់នៅជាមួយជីដូនរបស់ខ្ញុំ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំបានផ្លាស់ទៅទីក្រុងសេអ៊ូលដើម្បីបន្តផ្លូវនេះ»។ នាងបានបន្ថែមថា «ដោយសារខ្ញុំមិនសូវមានទំនាក់ទំនងជាមួយម្តាយខ្ញុំទេ ទើបខ្ញុំដឹងតែពីបំណុលរបស់គាត់បន្ទាប់ពីខ្ញុំអាយុ ២០ ឆ្នាំ។ ខ្ញុំបានសងបំណុលម្តាយខ្ញុំតាមដែលខ្ញុំអាចធ្វើបានមុនពេលបង្ហាញខ្លួនដំបូង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwo2DrmrNDhCSwdrmJ2mej9pvbQjQQyc1U48wUzTd3nU1dn_urn07bcxnNk8e1Ph3TfaVsTJczcqF0LWki0H9AK0W5nCyucTP8uvka5zqT99wJLw5p_LdaLnwgF7echHFOzDe_4Uox6WBMll0CyH0L2E8NsV48cnn0_FEI230YphefcHp8v_cg_0O7Z-cJ/s1240/image_2024-09-03_16-25-28.png

នៅឆ្នាំ ២០២២ ម្តាយរបស់នាងបានចូលរួមក្នុងរឿងអាស្រូវ «បំណុលផងដែរ» ផ្សេងទៀត។ នៅពេលនោះ ភ្នាក់ងាររបស់ Han So-hee បានបំភ្លឺថា «ម្តាយរបស់នាងបានខ្ចីប្រាក់ដោយប្រើគណនីធនាគារក្នុងឈ្មោះ Han So-hee ។ ពេលដែល Han So-hee នៅតែជាអនីតិជន ម្តាយរបស់នាងបានបើកគណនីដោយមិនដឹងខ្លួន ហើយប្រើវាដើម្បីខ្ចីលុយ”។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា “Han So-hee មិនមានគម្រោងទទួលខុសត្រូវចំពោះបំណុលដែលពាក់ព័ន្ធនោះទេ។ នេះជាការទប់ស្កាត់ការកេងប្រវ័ញ្ចបន្ថែមទៀតនូវឈ្មោះរបស់នាងដោយម្តាយរបស់នាងដើម្បីខ្ចីលុយ ឬជំរិតយកប្រាក់ ដោយប្រើការពិតថាកូនស្រីរបស់នាងជាតារាល្បីម្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9FQ2OqoZo65eibXzfpTORQvKXgbhyphenhyphenvvpgdIuBv99t8htSxYratDEE1oT8r-fxADIQU-6mwG4-U3sANEuI1Ybc1_WdZVVseIpfcXDRd9uMfw9ywzkPDTBgf3Cna5FeDk0fy5wotGXQPocDd-b9cEsPyTa6gXb_i84t82aIptrClGiotRwFbyC7fuczf_I0/s830/image_2024-09-03_16-25-34.png

ពួកគេបានបន្ថែមថា «វាជាការពិតដែលពួកគេមិនអាចបំបែកចំណងរវាងម្តាយនិងកូនស្រីបានទេ។ យើងខ្ញុំសូមចូលរួមសោកស្ដាយដោយស្មោះ ចំពោះអ្នកដែលបានទទួលគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ យើងសង្ឃឹមថា តាមរយៈការប្រកាន់ជំហរម៉ឺងម៉ាត់ ឧប្បត្តិហេតុបែបនេះនឹងមិនកើតឡើងម្តងទៀតទេ»៕

ចំណងអាពាហ៍យ៉ាងគួនិងសៀវឡុងនី២០១៤ មិនអាចផ្សះផ្សាបានកំពុងដំណើរការលែងលះ

0

តារាសម្ដែងចិន Chen Xiao និងភរិយាតារាសម្ដែងតៃវ៉ាន់ Michelle Chen ដែលជាតួអង្គ យ៉ាងគួនិងសៀវឡុងនី២០១៤ ត្រូវបានគេរាយការណ៍ថាបានរស់ឆ្ងាយពីគ្នារយៈពេលមួយឆ្នាំហើយកំពុងឈានដល់ដំណាក់កាលលែងលះ។

ប្រព័ន្ធផ្សព្វផ្សាយ Sina បានរាយការណ៍ថាប្រភពជិតស្និទ្ធនឹងគូស្នេហ៍តារាសម្តែងនេះបានលាតត្រដាងថា Chen Xiao គឺជាអ្នកផ្តួចផ្តើមគំនិតបំបែកខ្លួនហើយបានផ្លាស់ចេញពីផ្ទះរួមរបស់ពួកគេកាលពីឆ្នាំមុន។ ប្រភពនេះបាននិយាយថា ចាប់តាំងពីពេលនោះមក តារាសម្តែងរូបនេះបាន blocked Michelle នៅលើវេទិកាផ្ញើសារ និងហៅជាវីដេអូទាំងអស់ ដោយត្រូវការទំនាក់ទំនងតាមរយៈអ្នកសម្របសម្រួល។ ថ្មីៗនេះ ខណៈពេលដែល Chen Xiao កំពុងទៅថតកុននៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន Michelle បានព្យាយាមទៅលេងលោក ប៉ុន្តែត្រូវបានតារាសម្តែងរូបនេះគេចមុខមិនចង់ជួប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLeDruQTlvQNhsxFHbo5SO1kiJ6gUWAX8j3aTPhAGdEN-WCtHB0Gzg7vRCgiCxsI5P5jS-A3BAAogCbWtOOzGiCts97FxZMoOf8XPhrIO3w4r862QhBe570u0vBG2B7iwT_IJyW46WZ_NsGalz5hEuREQnO11vgJY6Cex1wXM9jXlo7VFu6Vvv6TRkcH-f/s800/image_2024-09-03_15-11-43.png

ប្រភពក៏បាននិយាយដែរថា មានហេតុផលដ៏គួរឱ្យរន្ធត់មួយនៅពីក្រោយការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់ Chen Xiao ក្នុងការបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ។ ខណៈ Michelle Chen ដំបូងឡើយចង់សង្គ្រោះចំណងស្នេហ៍របស់ពួកគេ ប៉ុន្តែថ្មីៗនេះនាងបានដោះចិញ្ចៀនអាពាហ៍ពិពាហ៍ចេញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_raSY6BlVpU5aaR6_RC4SbXeWIA-ATwFt8OwPJkjbDbtbZIiIjYrx1MSt2H_Nxyx_8T7J147KzL_-x0-NZxEGn-FlsJgCFPQUdsjzDsI1yDmb3bFP4p76cmDqPnP-Q9yLclqeFE8N5bBgVYrTfVBTznyhoWBvXhGVeJCbAgJPIuzd8CDGO7VvFCrPKQy2/s640/image_2024-09-03_15-11-58.png

នៅលើ Next Apple ត្រូវបានគេរាយការណ៍ថាប្តីប្រពន្ធមួយគូនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការលែងលះ ហើយកំពុងរង់ចាំពេលវេលាសមស្របមួយដើម្បីធ្វើការប្រកាសជាសាធារណៈហើយពេលនេះ Michelle កំពុងមើលថែកូនប្រុសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvLseN6daIYVCZkTqk-FuRkk11hbq_izvzDkI66hHaFOxOvnUfKPAjlOVnIg9wh94fhkYF2Ngz_gIXIxRsVYRXpcczuH9KIu4t59J6HjQRPBiKbIJe93xa_JoEIs1YZ0xmtfGAkVk5VqSTKeRB5wqSfOHakp3BySiQyGjRexk5OQNoj-fNCxGPGR3LCw_X/s1079/image_2024-09-03_15-12-06.png

ដំណឹងនៃការចែកផ្លូវគ្នារបស់គូស្នេហ៍មួយគូនេះ បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គមជាងពីរខែមកហើយ។ ព័ត៌មានបានរាយការណ៍ថាអ្នកគ្រប់គ្រងរបស់ Chen Xiao បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ហើយ Michelle Chen មិនបានឆ្លើយតបនឹងសំណើនិងការមានយោបល់លើរឿងនេះដូចគ្នា។

អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ ២០១៣ ក្នុងពេលថតរឿង យ៉ាងគួសៀវឡុងនី២០១៤ ដោយ Chen Xiao បានបង្ហើបឱ្យដឹងថាលោកលួចមានចិត្តលើ Michelle ហើយបន្ទាប់មកទៀតលោកតាមចែចង់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZUIZcIXgeWOtYweigV6qbkKcA3xe39XI8AK2ZFK3nk4LVpb7CPBCb-vgRDLMCHZuSuakXjGDMaumcdaAFt-aGAwEFPDpv5PTzVw9GUk67w_M1Wg2i7RDhGKy_JSkPA4Tp7mG08MVsOBM04odRUXG3-JbA9xZExExe5gNa0fqGe1V4qFCvchwEcbgSGqLZ/s920/image_2024-09-03_15-12-28.png

Chen Xiao បានស្នើសុំ Michelle រៀបការនៅឆ្នាំ ២០១៥ ជាមួយនឹងរូបសំណាកដែលផលិតតាមទម្លាប់ដែលស្រដៀងនឹងតួអង្គរបស់នាងពីកម្មវិធី ដែលលោកបានបង្ហាញនៅលើទូកដែលតុបតែងដោយផ្កាកុលាប។ គូស្នេហ៍មួយគូនេះបានរៀបការជាមួយគ្នានៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៦ ហើយមានកូនប្រុសអាយុ ៨ ឆ្នាំម្នាក់ដែលមានរហស្សនាមថា Little Star ។ ចាប់តាំងពីចំណងស្នេហ៍ពួកគេប្រកាសជាសាធារណៈ តារាសម្តែងទាំងពីររូបបានប្រឈមមុខនឹងការរិះគន់ពីអ្នកគាំទ្រដែលគិតថា Michelle ជា «ជម្រើសខុស» របស់ Chen Xiao ៕

អ្នកគាំទ្ររីករាយខ្លាំងក្រោយ BIGBANG បានសម្តែងជាមួយគ្នាម្តងទៀតបន្ទាប់ពី៧ឆ្នាំ

0

កាលពីថ្ងៃទី១ ខែកញ្ញា Taeyang បានធ្វើការប្រគំតន្ត្រីលើកទីពីរនៃដំណើរទេសចរណ៍ទោលដំបូងរបស់ខ្លួនគឺ «The Light Year»នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ការប្រគំតន្ត្រីដោយអ្នកចំរៀងសំខាន់របស់ BIGBANG បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ K-pop ។ បន្ទាប់ពីរាត្រីបើកឆាក(ថ្ងៃទី១) មានពាក្យចចាមអារ៉ាមបានសាយភាយតាមអនឡាញថា BIGBANG នឹងជួបជុំគ្នាម្តងទៀតក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Taeyang ធ្វើឱ្យ V.I.Ps (អ្នកគាំទ្រ BIGBANG) រំភើបចិត្តជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgibn8BMHfFsBtvPCBLTJ580OIjZUsKVV7UL3LGyGXvyiKY1PpoV8uuACX3jkAA9Ld0bGM855Q79E-Fsip6JdNLbRg5jpYHnqB-BpzZIH4-qzekUmQSdRRCZ4iWG86YrjRiVPfdccYgiNdINal00_cNbKB44j1EcVgnC34yVm1OqG9EbNLCFkNFyoeRJFpT/s1200/image_2024-09-02_11-43-44.png

ដូចការរំពឹងទុក BIGBANG បានជួបគ្នាជាផ្លូវការនៅលើឆាក។ ពេលដែលបទចម្រៀងរបស់កម្មវិធី We Like 2 Party ចាប់ផ្ដើមលេងជាមួយនឹងសំឡេងរបស់សមាជិកទាំងបីគឺ G-Dragon, Taeyang និង Daesung អ្នកគាំទ្របានផ្ទុះឡើងយ៉ាងរីករាយ។ ពេលវេលានេះពិតជាមានសារៈសំខាន់សម្រាប់អ្នកគាំទ្រ ដោយសារតែវាជាលើកទីមួយហើយដែលក្រុម BIGBANG បានសម្តែងរួមគ្នាចាប់តាំងពី «Last Dance» របស់ពួកគេក្នុងខែមករា ឆ្នាំ២០១៧។ បន្ទាប់ពីរយៈពេល ៧ ឆ្នាំនៃការឡើងចុះមក ការជួបជុំគ្នារបស់ BIGBANG បានក្លាយជាការចង់បានរបស់ពួកគេជាយូរមកហើយសម្រាប់អ្នកគាំទ្រ។ នេះក៏ជាលើកទីមួយដែរដែលមេក្រុម G-Dragon ត្រឡប់មកឆាកវិញចាប់តាំងពីត្រូវបានបំពេញកាតព្វកិច្ចយោធា។ មិនត្រឹមតែសមាជិកទាំងបីបានជួបជុំគ្នាវិញប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង GD x Taeyang ក៏បានត្រលប់មកវិញជាមួយនឹងការសម្ដែងដ៏ល្បីរបស់ពួកគេក្នុងបទ «Good Boy»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiukRWeFOJRV1RbD6ZWKO1D319sERoLP4OUW0c6JhMRc6FUYMiskeiHi6zxTH4EJIb9fcsLcdA1edP-lBjf_c1G0owKA6i03FIL1hwSWa3OvFCzS1WlEN3CIwDyLjSPNf8anCGOtDvdiJaSZH-hQqdfLB8V4AvqTj-UnQxAwyxscbMA2PrW5CskAW3-IB1Q/s800/image_2024-09-02_11-43-45.png

ពេលឃើញក្រុម BIGBANG ច្រៀងរួមគ្នាម្តងទៀត ធ្វើអោយការចងចាំរបស់យុវវ័យមិនអាចបំភ្លេចបានក្នុងបេះដូងអ្នកគាំទ្រ។នៅឯការប្រគំតន្ត្រីរបស់ Taeyang G-Dragon បានបញ្ជាក់ថាលោកនឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីនៅខែធ្នូនេះ ដែលបង្កើតជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinX5yJ2as-zSyHCml3Eq3xNRyO-IegDugBLKKRbYk_jIP4aPl1Eer_H1McnNj9q7cdAzh1PCuXyX9mJHm3o9ZCaIgrxOVj9RLO5W2HeMwf_0SfPantkv2DcYwcO8mf8KZvtWR_AaYOxHWBWnY_ApZIMLy5W4tD4pQZcYowEYMKKQ4tEOvkwLK1Ds9nNj1f/s2048/image_2024-09-02_11-43-46%20(2).png

ក្រៅពីការវិលវិញរបស់ BIGBANG ការប្រគំតន្ត្រីរបស់ Taeyang ក៏បានស្វាគមន៍ភ្ញៀវពិសេសមួយរូបដែរគឺក្រុមរង SEVENTEEN sub-unit BSS ដែលមានសមាជិកបីនាក់ Hoshi, DK, និង Seungkwan បានបំពេញក្តីស្រមៃរបស់អ្នកគាំទ្ររបស់ពួកគេ ដោយឈរនៅលើឆាកជាមួយ Taeyang ជាលើកដំបូង។ សំលេងដ៏ខ្លាំងរបស់ SEVENTEEN BSS និងវត្តមាននៅលើឆាកដ៏មិនគួរឱ្យជឿបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបដែលមិនអាចនៅស្ងៀម។ក្រៅពីការសម្ដែងបទចម្រៀងល្បីចំនួនពីរបទ «Fighting» និង «Just Do It» BSS ទាំងបីក៏បានចូលរួមជាមួយនឹង Taeyang ដើម្បីសម្តែងបទ «Super» ដែលជាបទចំណងជើងរបស់ SEVENTEEN។ ការសហការគ្នារវាងសមាជិកក្រុម BIGBANG និង SEVENTEEN BSS បានបង្កឱ្យមានការចាប់អារម្មណ៍ក្នុងចំណោមអ្នកគាំទ្រ K-pop ។ បន្ទាប់ពីបញ្ចប់ការសម្តែងរបស់ពួកគេ BSS បានចូលរួមនៅក្នុងកម្មវិធីដោយដើរតាមតារារបស់ពួកគេដូចអ្នកគាំទ្រពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQZxVjpRbf-F9MSTjENNXrdmCIYl9UK1RXLjLg1Qw_M-I0hSxhDWeFuB7z-3Gi7kVE4fVb1Wtr505kc1P0a7418obmKtA894XzX5DnQKoTTk7kYLskT60Xpdk8S91urB7xla95HjyAs7B0VSqhhrjqKB5zTRamNN0Xd48jo4cFOwcjxs2waLoGvis9z67-/s2048/image_2024-09-02_11-43-49.png

សមាជិក Hoshi និង DK បន្តអាប់ដេត Instagram របស់ពួកគេជាមួយនឹងរូបថតពីការប្រគំតន្ត្រីដោយបង្ហាញពីក្តីរំភើបយ៉ាងខ្លាំងរបស់ពួកគេ។ សមាជិកក៏បានស្វាគមន៍ក្រុមចាស់ Daesung និង G-Dragon ដោយបង្កើតនូវពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍ដែលបានផ្តល់ភាពកក់ក្ដៅដល់បេះដូងអ្នកគាំទ្រពីក្រុមទាំងពីរ៕

ន័យធៀបរបស់ ជី ដេវីត ចង់សំដៅទៅលើ វណ្ណដា និង ឱក សុគន្ធកញ្ញា ឬយ៉ាងណា?

0

មានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមដែល ជី ដេវីត បាននិយាយន័យធៀបមានការកោតសរសើរចេញពីចិត្តថាសិល្បៈកាន់តែបោះជំហានថ្មីលើវិថីនេះមួយកម្រិតទៀត។ ការសរសើរក្នុងន័យធៀបរបស់ ជី ដេវីត ធ្វើឱ្យមានអ្នកមួយចំនួនគិតថាលោកចង់សំដៅទៅកាន់តារាចម្រៀងរ៉េប វណ្ណដា ឡើងឆាកអូឡាំពិក ខណៈតារាចម្រៀង ឱក សុគន្ធកញ្ញា លក់សំបុត្របានខ្ពស់បំផុតមិនធ្លាប់មានពីមុនមកសម្រាប់សិល្បករកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwWgsi_xOFf9lcuv6RMCgIEyRStMYF3eRVV-J0d-aPaiahxrC_sN6C8l1FiiFyauvs1YWXLItY5v2CxWizkU8QHwLIAUZRvBeH_VrBv8tz4bDcHeJO2XQ7-tr-9XeYWvTpoFGKQhauvTbDhwqGUzmA0P9bxXb18oYrdhX9RP_4VLUTEasAaiSIvqBjNGjT/s960/image_2024-09-02_10-53-38.png

ក្នុងកម្មវិធីជួបជុំអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត កាលពីថ្ងៃទី៣១ សីហា បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តព្រោះមិនយូរទេតារាចម្រៀងរូបនេះនឹងមានការប្រគំតន្រ្តីទោលក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងកម្មវិធីសំណោះសំណាលនេះក៏មានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពសប្បាយៗជាច្រើនរួមជាមួយតារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យ ជី ដេវីត មានការភ្ញាក់ផ្អើលព្រោះតែទទួលបាននាឡិកាដៃថ្មីដែលជារបស់លោកស្រលាញ់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjboIKcA_QMagK1ekKfGtYzhBrXj4BtMuqkahacKHTzT14VrKr1Zu9f7re0bBjfC9EPl5lb2L9fYrTYY97PouftIq04Z0qf7KpK4u8wV7kgwvQzFpW_C9nRbOnNEx2rx9a5oMneRTz9nO4Wmv-33wZCg7NqDG3pZ0DhS5xoNx9dZ-BcT8MN-vXye5tRgXTe/s1367/image_2024-09-02_10-53-40.png

ជាមួយគ្នានេះ ជី ដេវីត ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយពោលថាជាអារម្មណ៍ពិតសរសើរសិល្បៈបច្ចុប្បន្នកាន់តែបោះជំហានទៅមុខ។ ក្នុងវីដេអូដែលបានចែករំលែកពីហ្វេនៗចូលរួម ជី ដេវីត បានសុំអ្នកគាំទ្រនិយាយពាក្យក្នុងចិត្តដោយលោកបានលើកឡើយថា សិល្បៈខ្មែរយើងក្នុងឆ្នាំនេះធ្វើបានល្អច្រើន សូមកោតសរសើរ សមិទ្ធផលទាំងអស់នេះកំពុងបោះជំហានឈានទៅកាន់កម្រិតមួយទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqNxes9Ffw7IUpfZVsp2asi5LLHu6np-fAH6DdwIaaS2I7-AX5bdIBM9t6mej9JMCppgzHOZMeNlOCLVIcr6hCv922cCD5tTUm3kfhdjnNdmLrzwHUojm70mMPunXmWnMVbTIcjp7S2D8HAE554nDD4HrNYD_f5R4V3oWPXHFXMDk5ccem7hy0Egagren/s985/image_2024-09-02_10-53-42.png

ជី ដេវីត បានពន្យល់បន្ថែមថាអ្វីដែលយើងសម្លឹងឃើញគឺវាពិសេសជាងមុនសម្រាប់សិល្បៈសម្រាប់ការបោះជំហានថ្មីក្រាលនៅលើវិថីនេះ មិននិយាយចំតែនិយាយធៀបដោយសុំកុំឱ្យមានការប្រកាន់លោកនិយាយដោយភាពស្មោះត្រង់ លោកឃើញថាល្អ ពិសេស ដោយសង្ឃឹមថាឆ្នាំក្រោយលោកនឹងយកការណ៍ដែលលោកមើលឃើញនូវបរិបទជុំវិញខ្លួនមកពង្រឹងបន្ថែមទៀតសម្រាប់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9U-eA46cRr9Dc_VjS9gDg4nA4stoIss6YCZxmwX8Nrs_YwV2QnZckW_NdLghRW3aG5PIRg_H-Z-GoRUBH_GnVxJa4BbnVnL0A78OoYZezc1ayHXXmCrZB7ZegHnAiDC3MW5vrjlgEnC5Byp8ipFSmAnrP7yeqc5maqiDVP5bGfhirapy7mX1BCkquQwWt/s1280/image_2024-09-02_10-53-41.png

មិននិយាយន័យចំប៉ុន្តែអ្នកមួយចំនួនអាចសន្និដ្ឋានថាសម្តីនេះអាចចង់សំដៅ ជី ដេវីត សរសើរទៅកាន់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ដែលទទួលបានឱកាសសម្តែងនៅក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីស ព្រោះនេះជាភាពជោគជ័យសម្រាប់សិល្បករកម្ពុជាដែលអាចឈានជើងចូលក្នុងកម្មវិធីកីឡាធំបំផុតលើពិភពលោក។ ក្នុងពេលត្រឡប់មកពីទីក្រុងប៉ារីស វណ្ណដា ក៏បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែរថា មិនដឹងថាឱកាសនេះមានប៉ុន្មានដងកក្នុងជីវិតទេ ប៉ុន្តែទោះបីជាបានឱកាសតែម្តសម្រាប់លោកក្តីលោកសង្ឃឹមថាសិល្បករកម្ពុជាផ្សេងទៀតនឹងទទួលបានឱកាសនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidPgjeQSzk-9FoekUPmAjE33RsLIkbjWDwLJ08l7h68Idq6ak4J6qlzuptF29DuCjUQBn5TInjj9iqWW8gTtMqZph8ymxlTGCOow2B6SNCT0EqcVw-MFv8T470H44oUOrUOjv_X0UUpT40eKIi-zu5SowMuYQjCGsWQH3iLwg4-pRIEUns_pQSyhS0W0St/s2048/image_2024-08-31_15-27-52%20(2).png

ងាកមកតារាចម្រៀង ឱក សុគន្ធកញ្ញា វិញក៏ធ្វើឱ្យទីផ្សារសិល្បៈស្រុកខ្មែរមានសញ្ញាវិជ្ជមានដូចគ្នាព្រោះតែអាចលក់សំបុត្របានថ្លៃជាងគេក្នុងចំណោមសសិល្បករក្នុងស្រុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi38FuidhUHHZdm40nk_Wr8VHuWyzK1q_fLOOutuL3jFFcgZ8ipwm3QrSO5SdplbVW7rEuedKhNXaHrNPy9Skuw4FmPlZsNYuQc4Aakb-WYjgtLPwmzQ653xpVV0s7MpFDWKYtFS44N3_TLAyOfsCU_XlNkbmUqlNXTpSsZ-sByAlzOn2ejvePGFE2JzPRs/s2048/image_2024-08-31_15-27-51.png

ជាមួយនឹងសមិទ្ធផលតារាចម្រៀងផ្សេងៗ ប៉ុន្តែអ្នកគាំទ្រក៏មិនភ្លេចពីសមិទ្ធរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ដូចគ្នាដែលបានខិតខំជួយផ្សព្វផ្សាយផ្នែកវប្បធម៌ខ្មែរតាមរយៈវិស័យតន្រ្តី។ នេះបញ្ជាក់ថាសិល្បករកម្ពុជាគឺជាធាតុសំខាន់ទាំងអស់គ្នាមិនថាជាសិល្បករ សិល្បការិនី រូបណាទេបង្កើតអ្វីដែលជាភាពជោគជ័យគួរតែមានការគាំទ្រទាំងអស់គ្នា កុំប្រកាន់ថាជាហ្វេនអ្នកនេះ ហ្វេនអ្នកនោះគួរសាទរទើបមានភាពរីកចម្រើនបានលឿន៕

«សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា កំពុងផ្ទុះខ្លាំងនៅថៃ តារាល្បីៗច្រើនរូបលេងបទនេះនៅលើទិកតុក

0

ស្ទើរតែមិនគួរឱ្យជឿបទចម្រៀងខ្មែរមួយបទមានចំណងជើងថា«សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀងរ៉េប វណ្ណដា កំពុង Trending ខ្លាំងនៅប្រទេសថៃនិងឡាវ មានការចូលលេងរាប់ម៉ឺននាក់ក្នុងនោះក៏មានតារាល្បីៗមួយចំនួនលេងបទនេះដូចគ្នាធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_q1TIsXLFuwMGgZsewR2huYm26aBoE_9ejMPU8-sDGDYqicUwmNoWOw90e6-JrLVAjZFT4cbZaTxYtuKIhy7VyFz433lP0GhYgrgAiHQvQdFCWgDL130_h5Wup0JGVmwpVMfl_KXkBHsY5U4ThpO35gd4NIJkBd8W_NXg866s1VMRQCbWYYO5jtUVD07Z/s1800/image_2024-09-03_14-55-03.png

កាលពីពេលថ្មីៗមកនេះតារាសម្តែងជួរមុខ ម៉ៃ ដាវីកា ( Mai Davika) បានធ្វើឱ្យមានការចាប់អារម្មណ៍មិនធម្មតាព្រោះតែតារាល្បីឈ្មោះរូបនេះបានលេងបទចម្រៀងរបស់ វណ្ណដា ដែលកម្រមានខ្មែរមានការពេញនិយមនៅស្រុកថៃណាស់ ប៉ុន្តែ វណ្ណដា អាចធ្វើឱ្យរឿងនេះកើតឡើង។ លើសពីនេះតារាសម្តែងល្បីឈ្មោះរូបនេះលេងបទនេះដល់តែពីរដងឯណោះមើលទៅ ម៉ៃ ដាវីកា ពិតជាជាប់ចិត្តបទនេះណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_nkFzsj9OuFrg-vm9wbfpSp2tj1Z5VYPgdOGUp4zC320dU8Gmb1coytoQETef8D3FF__jGQ1oSZbLG02AN_e6_Fi3tx73V_uTD0R_7hLPo_TaXpTRc-PrSTSMGPGXEQpmR-QkmCxlpLUNBnzLHfbsPWaaoj1P4Jj5wFk34wd3waNvVGLleTK0fKLGYl8X/s1366/image_2024-09-03_14-52-13.png

មិនត្រឹមតែ ម៉ៃ ដាវីកា ប៉ុណ្ណោះទេ តារាស្រី មីន ឆាលីដា (Mint Chalida) តារាសម្តែងប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ក៏បានចូលរួមលេងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដាដូចគ្នាដែលនេះជា Soft Power មួយរបស់ វណ្ណដា ដែលជះឥទ្ធិពលទៅកាន់ជាតិសាសន៍ដទៃចូលរួមលេងពាសពេញបណ្តាញសង្គមទិកតុក។ មិនត្រឹមតែតារាសម្តែងល្បីឈ្មោះទាំងពីររូបនេះប៉ុណ្ណោះទេដែលនាំគ្នា Challenge លេងនៅទិកតុកប៉ុន្តែអ្នកលេងទិកតុកល្បីៗជាច្រើនទៀតចូលរួមលេងយ៉ាងផុសផុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5RetOu6wlMUOprrYZW6miJG-TvA4jVatigpq_tJSoN5qGrFRM4mBMZWsPwK6qnHBjZ-cOTQHcAPeHqjK49fOswCHR3Srh9ZCvgzWX3o8izEedA2NAvLAZR8JoDbdn1EwJUxeIEi5N0VSZu1Ymewp2Djl-_bdjr_N96WeCPCv-EN0DxS-fwLUh49HRaSwQ/s1800/image_2024-09-02_14-14-29%20(3).png

ឃើញមានការគាំទ្រដូចនេះអ្នកគាំទ្ររបស់តារាចម្រៀង វណ្ណដា បានបង្ហាញអារម្មណ៍រំភើបចិត្តមិនតិចនោះទេដែលឃើញបទចម្រៀងតារាកម្ពុជាទទួលបានការគាំទ្រពីសំណាកប្រទេសជិតខាងដូចនេះហើយសុទ្ធតែតារាកំពូលៗប្រចាំប្រទេសថៃពេញចិត្តលេងបទនេះ។

នេះគឺជា Soft Power របស់ វណ្ណដា ដែលអាចសាយភាពភាសាជាតិតន្រ្តីកម្ពុជាតាមរយៈបទចម្រៀងនេះដោយមានការស្ម័គ្រចិត្តលេងបទ សង្ក្រាន្តស្គាល់ស្នេហ៍ ភ្លូកទឹកភ្លូកដីដែលអាចអូសទាញប្រជាប្រិយភាពកាន់តែខ្លាំងពីមួយកម្រិតទៅមួយកម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5fOXIGqu8fI1VUKXZovEaGQTeG_RS_g_uyj-qq1HpQUct5288Ju5iz7V-OLPSo2OnmhqXnVXczxPyysCYt3IZMju8ZDaKfA9O5FXVmqNnlGypbkGVW9Pnjwh3yObWHBARu8iliL3o2IY3OJoWR7WAnUb_4nQd_oXKBXDAF2CwsXSYPlqOI7M8lYR5Ki4H/s1800/image_2024-09-03_14-55-15.png

គួរបញ្ជាក់ថា បទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា ដែលកំពុងល្បីខ្លាំងនៅក្រៅប្រទេសនេះគឺបានចេញកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលមានការចូលរួមសម្តែងពីតារាម៉ូដែលខ្មែរកាត់បារាំង មាលា ហើយមកទល់ពេលនេះមានការស្តាប់លើស២១លានដងហើយ៕