មិនឱ្យចាញ់គោប្រេស៊ីលទេ! គោឥណ្ឌាមួយក្បាលនេះមានតម្លៃជិត ៣ លានដុល្លារជាប់ឈ្មោះជាគោថ្លៃបំផុតទីពីរក្នុងលោក
លោកអ្នកប្រហែលជាធ្លាប់ស្គាល់គោប្រេស៊ីលហើយដែលមានឈ្មោះថា Viatina-19 FIV Mara Movéis ត្រូវបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោក Guinness ថាជាគោថ្លៃបំផុតក្នុងលោកជាមួយតម្លៃ ៤ លានដុល្លារអាមេរិកក្នុងមួយក្បាល។ ទោះជាយ៉ាងណាថ្មីៗនេះគោឥណ្ឌាមួយក្បាលដែលមានឈ្មោះថា Shahenshah ក៏បានក្លាយជាគោថ្លៃបំផុតទីពីរក្នុងលោកផងដែរ ជាមួយតម្លៃ ២.៩ លានដុល្លារអារិក គឺជាកម្មសិទ្ធិរបស់កសិករម្នាក់ឈ្មោះ Narendra Singh ក្នុងស្រុក Panipat រដ្ឋ Haryana ប្រទេសឥណ្ឌា។
សត្វគោឥណ្ឌា Shahenshah មានទម្ងន់រហូតដល់ ១.៥ តោន ដែលទម្ងន់នេះគឺធ្ងន់ជាងគោប្រេស៊ីលទៅទៀត ខណៈគោប្រេស៊ីល Viatina-19 មានទម្ងន់ត្រឹមតែ ១.១ តោនប៉ុណ្ណោះ។ កសិករឥណ្ឌា Narendra Singh បាននិយាយថា មានគេឱ្យតម្លៃគោរបស់លោករហូតដល់ ២៥០ លានរ៉ូពី (ប្រមាណជិត ៣ លានដុល្លារអាមេរិក) ប៉ុន្តែលោកនៅតែមិនព្រមលក់ ព្រោះលោកស្រឡាញ់វា ហើយវាតែងតែផ្តល់ប្រយោជន៍ជាច្រើនឱ្យលោកទ្វេដង។ ម្ចាស់គោបានបន្តទៀតថា លោកតែងតែរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការលក់ទឹកកាមរបស់ Shahenshah ដោយសារទឹកកាមរបស់គោមានរចនាសម្ព័ន្ធល្អលើសគេ។
ហើយកូនគោដែលបង្កើតចេញពីទឹកកាមរបស់គោ Shahenshah គឺពួកវាអាចផលិតទឹកដោះកាន់តែច្រើននៅពេលដែលវាចាស់ទុំ។ កសិករឥណ្ឌារូបនេះបានបន្ថែមទៀតថា លោកតែងតែមើលថែគោយ៉ាងដិតដល់បំផុត ដោយឱ្យវាផឹកទឹកដោះគោ ៤០លីត្រ ហូបផ្លែប៉ោម ១០០ ផ្លែ និងផ្លែឈើស្ងួត ៥ គីឡូក្រាមជារៀងរាល់ថ្ងៃ រួមទាំងមានអ្នកមើលថែ៤ នាក់ជាប្រចាំព្រឹកល្ងាចនិងយប់ផងដែរ។ ជាការពិតណាស់ តម្លៃគោមួយក្បាល ៣ លានដុល្លារគឺខ្ពស់ខ្លាំងណាស់ ប្រសិនបើអ្នកតើហ៊ានលក់ដែរឬទេ ព្រោះតម្លៃនេះអាចទិញឡានទំនើបៗដូចជា Tesla Cyberdrag បានដល់រហូត ៣-៤ គ្រឿងឯណោះ រួមទាំងផ្ទះប្រណិតៗជាច្រើនទៀត។
គួរបញ្ជាក់ដែរថា គោឥណ្ឌា Shahenshah និងគោប្រេស៊ីល Viatina-19 សុទ្ធតែមានលក្ខណៈពិសេសខុសប្លែកពីគោធម្មតា ទើបតម្លៃរបស់ពួកវាថ្លៃបែបនេះ។ គោឥណ្ឌា Shahenshah មានទឹកកាមដែលមានរចនាសម្ព័ន្ធល្អលើសគេ ខណៈគោប្រេស៊ីល Viatina-19 គឺមានអត្រាលូតលាស់ល្អ ធន់នឹងអាកាសធាតុទោះបរិយាកាសប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ ក៏វានៅតែអាចរស់នៅបានធម្មតា មានសុខភាពល្អ មានកម្លាំងខ្លាំងមហិមារ មានភាពល្អឥតខ្ចោះក្នុងការបង្កាត់ពូជ មានគ្រប់លក្ខណៈដែលអ្នកចិញ្ចឹមត្រូវការ និងជាពិសេសមានសមត្ថភាពអស្ចារ្យក្នុងការបញ្ជូនលក្ខណៈដ៏ខ្ពង់ខ្ពស់របស់វាទៅកាន់គោជំនាន់ក្រោយទៀត៕







.jpg)
.jpg)














.png)






.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidPgjeQSzk-9FoekUPmAjE33RsLIkbjWDwLJ08l7h68Idq6ak4J6qlzuptF29DuCjUQBn5TInjj9iqWW8gTtMqZph8ymxlTGCOow2B6SNCT0EqcVw-MFv8T470H44oUOrUOjv_X0UUpT40eKIi-zu5SowMuYQjCGsWQH3iLwg4-pRIEUns_pQSyhS0W0St/s2048/image_2024-08-31_15-27-52%20(2).png)




.png)


.png)

.png)


.png)

.png)



