Home ព័ត៌មានជាតិ អត់ដឹងធ្វើម្ហូបអីទៅវត្តនារដូវភ្ជុំបិណ្ឌ! តោះមកសាកធ្វើម្ហូបខ្មែរ ៥ មុខនេះងាយស្រួលបំផុត

អត់ដឹងធ្វើម្ហូបអីទៅវត្តនារដូវភ្ជុំបិណ្ឌ! តោះមកសាកធ្វើម្ហូបខ្មែរ ៥ មុខនេះងាយស្រួលបំផុត

189
0

នារដូវភ្ជុំបិណ្ឌបងប្អូនប្រុសស្រីប្រាកដជានាំគ្នាទៅវត្តទៅវ៉ាធ្វើបុណ្យធ្វើទានដើម្បីឧទ្ទិសជូនបុព្វការីជនដែលបានចែកឋានទៅ។ ជាការពិតណាស់ពិធីបុណ្យភ្ជុំបិណ្ឌនេះមិនត្រឹមតែជារដូវត្រូវទៅវត្តធ្វើបុណ្យប៉ុណ្ណោះទេ វាក៏ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយផងដែរ។ តាមជំនឿប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបរមបុរាណមកការធ្វើម្ហូបឆ្ងាញ់ៗចែកញាតិមិត្តបងប្អូនញុំាជុំគ្នា យកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតាទាំង ៧ សណ្តានដែលបានចែកឋានទៅនឹងទទួលបាននូវពរជ័យយ៉ាងច្រើន ដែលធ្វើឱ្យជីវិតយើងជួបតែក្តីសុខចម្រើន រកស៊ីមានបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5mAhzAOSZ74e2hhyoNPQr5aijxOAdP3AWNWsNZKrFl2xProIcdYHFfedV5FOYoLJVcYwMa2ObxrhvfN7Z_5u5ZmEsI8aKWbxJRw3weqm5PG2JIXDjrRqMdFr78uNtmTYTeUWPA4EQB8YGSK1QyezsOyjjqId-pByzONv_IkFDGOl4NSUkY7KZoZo_j6s/s1024/image_2024-09-21_10-49-08.png

ក្នុងឱកាសនេះយើងសង្កេតឃើញថា ជារៀងរាល់ឆ្នាំបងប្អូនខ្មែរតែងតែរៀបចំធ្វើចង្ហាន់មានដូចជានំ បង្អែម ផ្លែឈើ ភេសជ្ជៈ និងម្ហូបអាហារដូចជា ខសាច់ជ្រូកពងទា ឆាមីសួ និងសម្លការីជាដើម ដែលអាហារទាំងនេះគឺពេញនិយមបំផុត ដោយសារវាងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់។ ទោះជាយ៉ាងណា យើងចង់នាំប្រិយមិត្តមកសាកធ្វើម្ហូបទាំង ៥ នេះវិញម្តង ធានាថាប្លែកយកទៅវត្តមិនខកបំណងទេ ដែលម្ហូបទាំងនោះរួមមាន៖

១.ហហ្មុក៖ ហហ្មុកគឺជាម្ហូបខ្មែរដែលតំណាងឱ្យប្រទេសកម្ពុជាយើង។ ម្ហូបមួយមុខនេះ មានគ្រឿងផ្សំច្រើន រាប់តាំងពីគ្រឿងខ្មែរ, គ្រឿងការី,សាច់ត្រី,ខ្ទិះដូង,ប្រហុក,ស្លឹកញ និងគ្រឿងទេសមួយចំនួនទៀត ដោយម្ហូបហហ្មុកនេះ អាចចម្អិនតាម ២ របៀបដោយខ្ចប់ចំហុយក៏បាន និងឆាក៏បាន ដែលវាស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcVHxfI4-9nUEEi-vQ74Ir3Oj9dwlmkoD3-ezLWqsKE4i32xsA37Q5rNo73nkcgIjlQU9q2AFO9pF1MNone9NoM2Xaa6s3GXHOD8kuvJXwEsnYAXBCVBiL_oxPMrqLv4-I16sosG5tQwY3mINx0LEoPpFnB1xF5MI4Lae3zOs9Tw0EBENjREnqSrBHSS7s/s1422/image_2024-09-21_10-49-08%20(2).png

២.បង្កងអប់មីសួរ៖ ជំនួសឱ្យការឆាមីសួធម្មតា យើងគួរសាកធ្វើមីសួអប់ជាមួយបង្កង ឬបង្គារក៏បាន។ ម្ហូបនេះក៏មិនមានអ្វីស្មុគស្មាញច្រើនពេកដែរ ចម្អិនក៏លឿន ហើយមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaA3I9SQd8gi41_Y694BzNl65qO071BDOa_AVRD7sjDtYdxMsFo7jyHHCg_qf6EKbFXrA-6A6CUEVE1Z_Tba9E17Bc0kZ2bSRSbHaWEsmyn9Hhu3YHvcm88lJiV3BbKKKPAPZE4JVjm6vfkwowufV13Nb98wJ_h2QwHjowr4CgVzkm_3JdhH2IW3voa_Mh/s1280/image_2024-09-21_10-49-09.png

៣.ឆាមឹកម្រេចខ្ចី៖ ឆាមឹកម្រេចខ្ចីក៏ជាមុខម្ហូបដ៏ឆ្ងាញ់ពិសារហើយមិនពិបាកធ្វើពេកនោះទេ ដោយគ្រឿងផ្សំមានដូចជាមឹកស្រស់ ឆាជាមួយម្រេចខ្ចី លាយជាមួយបន្លែតិចៗដូចជាការ៉ុត បន្ថែមជាមួយជីវ៉ាន់ស៊ុយ គឺអេមខ្លាំងណាស់ ហើយប្លែកទៀតផងស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjDvlauvbz0ppwk7byzdCQvZi5GPExTyGKeYh2z67jQUk1BXV-gvThl9lZv1j4VN6-xiEV7bRjLVZitMkOFWZx2oSBU_AxrbkUml0nZ1bYHceYlyfTuwbk91EZRjcwBsu9p6hJe7sIdRDqXpBysgafXemVXW6AKKSCcrMS0W9QFBzPaGRZdHE5-PARrfV/s1280/image_2024-09-21_10-49-10.png

៤.ត្រីបំពងជាមួយទឹកត្រីស្វាយ៖ ម្ហូបមួយមុខនេះរៀងសាមញ្ញបន្តិច ប៉ុន្តែងាយស្រួលធ្វើ ហើយមានរសជាតិឆ្ងាញ់ វាក៏ស័ក្តិសមសម្រាប់រៀបចង្ហាន់ទៅវត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmpS-aim5z-xzJxqN1ZArj3nrj1S_gV1vkKZXiLehIl1syglpTtSQT7hOeqO7T0YljzWQ2juCpTBnJC-aAL2O5jf75vI7LvNuOw_eHuxl7ZR_IGD-wKbuFhTIp8zo1kutuixN583MKCTnceorwR3IHTrpy3Bh28Hkqdvb1HEeiUbtrQEV1KPqehjhOe9DY/s960/image_2024-09-21_10-49-10%20(2).png

៥.ប្រហុកខ្ទិះ៖ ប្រហុកខ្ទិះជាមួយបន្លែស្រស់ៗ គ្រាន់តែឃើញលេបទឹកមាត់តែម្តង គឺជាមុខម្ហូបដ៏ពិសេសមួយដែលបងប្អូនខ្មែរយើងមិនគួររំលង សម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg478HX2CjdldnYc4Ho8gE2kxLn05OUIsq0QGnppPFaTZTTcANSoyma9myeInitnbUvXtNHdqlcVpwqr6SX8NEaNT2zKBhMBm9Q77FOxrJqD6V7zsfsSFoTPa-3gDmF6rMAH3Lvf9HeQASGykIpNpiSOKmx5TugYQLPJs_AVnZVrd4f8LgQgO0yyGga1gwG/s1280/image_2024-09-21_10-49-11.png