Home Blog Page 81

អ៊ីរ៉ង់អនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូនៅតាមផ្លូវសាធារណៈដោយស្របច្បាប់

0

ប្រទេសអ៊ីរ៉ង់ ៖ អ៊ីរ៉ង់បានអនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូ និង Scooter នៅតាមផ្លូវសាធារណៈដោយស្របច្បាប់ បន្ទាប់ពីកំណត់វិធានការរឹតបន្តឹង និងមិនចេញប័ណ្ណបើកបរម៉ូតូសម្រាប់ស្ត្រីអស់រយៈពេលជាច្រើនឆ្នាំ ។ វិធានការតឹងរ៉ឹងនេះធ្វើឱ្យស្ត្រីអ៊ីរ៉ង់ដែលបើកបរម៉ូតូនៅតាមផ្លូវត្រូវទទួលទោសតាមច្បាប់ ប្រសិនបើមានគ្រោះថ្នា.ក់ចរាចរណ៍ជាមួយយានជំនិះផ្សេងទៀត ទោះជាពួកនាងមិនបានប្រព្រឹត្តខុសក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3SANci1UhGBXwPKySY7CqwLoVkedrh8-Hb19enr_YWg7LwKW4LjEjrjFP9ZaJfUxt0C9V8H2VOIEpgHMyJNy8xvdVxanh-0T5vX7oxX37i9JtY-afDOAgOqKECI0gRUJaG6t5zJl4iHEpPZo0P4olhGQeZA-cewHDopeC7AoRHTLM_QgWjrf7lAxubpYC/s1280/photo_2026-02-06_14-50-06.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺសេចក្តីប្រកាសជាផ្លូវការអនុញ្ញាតឱ្យស្ត្រីអ៊ីរ៉ង់អាចបើកបរម៉ូតូ និង Scooter នៅតាមផ្លូវសាធារណៈ ដែលសេចក្តីប្រកាសនេះចុះហត្ថលេខាដោយអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Reza Aref នៅថ្ងៃទី៣ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbYqlxD6lpi-0ikT1emWmO97sZkK-KhOgx6yJngyKS4JiWribmIbYMvtyy0UdlVUSALiRtRhs75QcgRbQ83hi0_C7yGRzj6MhESayIIqLOG5Fn6C2rrE2INJB3uu09xY9AGLIkmzkY6nl__mtPsvkRvCYcZRLniipLs3ItmRywiSYFb3sGPmEkW7r109SE/s1024/photo_2026-02-06_14-50-07.jpg

សេចក្តីប្រកាសបានបញ្ជាក់ពីបទប្បញ្ញតិ្តចរាចរណ៍អនុម័តដោយគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់កាលពីចុងខែមករា ឆ្នាំ២០២៦ ដោយកំណត់ឱ្យប៉ូលិសចរាចរណ៍ណែនាំទៅកាន់ពលរដ្ឋដែលដាក់ពាក្យសុំប័ណ្ណបើកបរម៉ូតូ និង Scooter ព្រមទាំងត្រួតពិនិត្យការប្រឡងយកប័ណ្ណបើកបរ បន្ទាប់មក ផ្តល់ប័ណ្ណបើកបរឱ្យស្ត្រីដែលប្រឡងជាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHxdmy0Ie3KjJ2Cxi9ZfrX_QlV3xADV-jQYJqt9cCIhgeiu5k8wL3U-dIqHZCuh5MQ5k7yNTrQmZEhjZV6oaRAr06GU7Aae1mLnVHqytqeZJXgO_J2aejD1UxF8NM5sAEYhFSu5JEhyphenhyphenlcHB_IlQFqbdpS6vzn9ouxQCZAf-d2o41Y50oq3ENe4rutZSE7f/s1200/photo_2026-02-06_14-50-05%20(2).jpg

គួរបញ្ជាក់ថា ការអនុញ្ញាតឱ្យស្ត្រីអាចបើកបរម៉ូតូ និង Scooter នៅទីសាធារណៈ ក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីរ៉ង់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦ ដោយសារវិបត្តិសេដ្ឋកិច្ច សង្គម និងអំពាវនាវឱ្យផ្លាស់ប្តូរមេដឹកនាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKfst8t5Nj47mNIQTNo54GWlz20dZRsA56vB0Mf8TI-_cUAnKR4ReeDz0ER0RG_akmTF4kVxMaAr0wcHI-FEjp5vl6cbbfE0LFiufHnn8tDQeMG40wN4O4SQozMpyeAf_3ix_oOKE1IvbUKqWO8sa-to4uy9GuNkJVRnfqoO7WZ78y9dwMMQq7JdcOMrP7/s640/photo_2026-02-06_14-50-05.jpg

តាំងពីការធ្វើបដិវត្តអ៊ីស្លាមនៅប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩ ស្ត្រីអ៊ីរ៉ង់រងការដាក់សម្ពាធផ្នែកសង្គមជាច្រើន ដូចជា ៖ កំណត់ឱ្យយកក្រណាត់បិទបាំងផ្ទៃមុខ និងក្បាល ពេលចេញទៅខាងក្រៅ ព្រមទាំងស្លៀកសម្លៀកបំពាក់បិទរាងកាយឱ្យជិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTuJTr7BaZthFl-iAOSluXRYco0nxFEP9boWBpN8icLeGUv5iZngqHZYvzdwZnTFjEj9LbiE6Khhy3qELlT7YrIaJsEr6v3DnnuMRFnhLySARhsOCIidkTz1FbH1Fz0nyFm7a9jGF60-aAxRaZPO11LIavP3-lbzHq90wpT_P5u06yMngyk00vhJtBI3DV/s992/photo_2026-02-06_14-50-06%20(2).jpg

ស្ត្រីអ៊ីរ៉ង់ម្នាក់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ត្រូវបានក្រុមសមត្ថកិច្ចចាប់បញ្ជូនទៅកន្លែងឃុំឃាំង ដោយសារនាងមិនប្រើប្រាស់ក្រណាត់បិទបាំងផ្ទៃមុខឱ្យជិត ។ ក្រោយមក នាងក៏បាត់បង់ជីវិតនៅកន្លែងឃុំឃាំង ហើយការបាត់បង់ជីវិតរបស់នាងត្រូវបានពលរដ្ឋអ៊ីរ៉ង់លើកយកមកនិយាយក្នុងពេលធ្វើបាតុកម្មថ្មីៗនេះ ៕

ជី ដេវីត ទេព បូព្រឹក្ស និងសិល្បករផ្សេងទៀតគក់ទ្រូងនិយាយមិនចេញ ក្រោយសិល្បៈបុរាណទទួលបានកម្រៃតិចខ្លាំង

0

ថ្មីៗនេះសិល្បករ សិល្បការិនី និងមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងវិទ្យាស្ថានល្បីមួយនៅរាជធានីភ្នំពេញផ្តល់កញ្ចប់ថវិកាតែ១៥ម៉ឺនរៀលប៉ុណ្ណោះសម្រាប់សិល្បករ២៥នាក់។ តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស នាង ដាវីន ខាត់ ស្រីច័ន្ទ ជំទាវ នៅ សុនិតា គក់ទ្រូងហួសចិត្តយ៉ាងខ្លាំងមិនគួរណាសិល្បៈបុរាណខ្មែរដើរដល់ចំណុចមួយនេះសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSmS6BfdUC4XTb7cmxdiCP5logm5j70-UxBwl2x-v781HpLM-cwwunE2XiVvmwhT-A7c5j3sfKbnKu2LFv8-DFyZJoN1_c-SkhHMWa78DZWee8auHF1A46KsSwy86XLzTVu8swSL0KPP41j_9tYAEVze7zTitWXhLYbH3Tyur60voIIiG08r_RF13Xg1Q4/s2048/image_2026-02-06_08-44-05.png
កាលពីថ្ងៃទី៥ ខែកុម្ភៈ អ្នកគ្រូ វុធ ចាន់ម៉ូលី ឯកទេសនាយរោង និងយក្ស បានបង្ហោះសំណេរនៅលើហ្វេកប៊ុកដោយបង្ហាញថា វិទ្យាស្ថានសិក្សាដ៏ល្បីល្បាញមួយនៅភ្នំពេញអញ្ជើញសិល្បករ២៥នាក់ ដើម្បីមកសម្តែងផ្ទាំងទស្សនិយភាពល្ខោនខោលរយៈពេល១៥នាទីក្នុងនាមជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ប៉ុន្តែទទួលបានកញ្ចប់ថវិការលើកទឹកចិត្ត បានតែ១៥ម៉ឺនរៀល? ។ អ្នកគ្រូបានបង្ហាញទៀតថា វិទ្យាស្ថាននោះដល់ថ្ងៃសម្តែងទើបប្រាប់ថាបានកញ្ចប់ថវិកាតែ១៥ម៉ឺនរៀល។ អ្នកគ្រូបានបង្ហាញថា ដើម្បីទទួលបានផ្ទាំងទស្សនីយភាពមួយដ៏ល្អឥតខ្ចោះសិល្បករចំណាយហាត់យ៉ាងតិច១អាទិត្យ ចំណាយទាំងពេលវេលាថវិកាខ្លួនជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMfaS8oBUL5WXcxZFOGLuglhXWCnBkXDZo0pZ8rbKYPqdNTk5sdVWVpe5c4UHXyNysTgUfadL9_NfKQuDY2-Top1pVNP6sF74DGxbu26BTH4WRV9Qyq-zOEBCnPsYtCFV4r8KfqoKEpq4ehnRiJUrSlgefU_ofooojvXx3hTRuZ5Plow9lOURwNbU4_AEr/s960/image_2026-02-06_08-46-46.png

បន្ទាប់ពីអ្នកគ្រូ វុធ ចាន់ម៉ូលី បានលាតត្រដាងរឿងនេះបានធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងចំពោះវិទ្យាស្ថាននោះ នេះមានន័យថាសិល្បករបុរាណសម្តែងម្តងក្នុងម្នាក់បានត្រឹមតែ៦០០០រៀលប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgte69_Y9NX2phKGFXI9h_EfHBswYuLDTgamPSsSbBduTNXCE9r0U3782kFrakWfqqGE3bRdaPSF7T2kUmziIJFLPIgqcbA2usytNo0UVjGmzUrhvXQWGsrwm7SOAok9mobYTyvyNjiWuxIxHeD3d22e0o3yZaQuS8lZE89lLso2LtVnd_LWXOywvSz9SMh/s2048/image_2026-02-06_08-44-02.png
តារាចម្រៀង ជី ដេវីត ដែលជារឿយៗលើកស្ទួយសិល្បៈបុរាណបានចែករំលែកការបង្ហោះរបស់អ្នកគ្រូ ម៉ូលី ភ្ជាប់ដោយការហួសចិត្តយ៉ាងខ្លាំងថា «ត្រូវនិយាយយ៉ាងម៉េចដល់ពេលអ៊ីចឹង?»។ ចំណែកឯតារាចម្រៀង ទេព បូព្រឹក្ស ហួសចិត្តពេកបានត្រឹមគក់ទ្រូងនិយាយពាក្យពីរម៉ាត់ថា «ពុទ្ធោ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoDUpVKw679Zms5vRf2D8SC8ZXF-7FBfZ1vYYB_Jw4MW7yYUJBxwd6NiM43AdprzVl9mdIfkSzp4sjb3RCyLEr-ddOeHoH2VzRiDG8XRUoUIEQPvwYD4RjpXAqo2B4yUecVcrmn9KlkDMkJdTD6knnOe1YDq5zSX3yGXQju1SuOVUPdyuKU_3AH1cVbnKp/s2048/image_2026-02-06_08-44-03.png

សម្រាប់តារាចម្រៀង នាង ដាវីន វិញបានលើកឡើងថា «ភាគច្រើនគឺបែបហ្នឹងមែន វិស័យនេះពេលខ្លះល្អតែមើលទេ បើមិនធ្វើឱ្យខ្លនឯងមានតម្លៃខ្ញុំធានាថាដូចសំរាមចឹងហើយគេមើលងាយណាស់រឿងពិត»។ លោកជំទាវ នៅ សុនិតា អនុប្រធានសមាគមសិល្បករខ្មែរបានបង្ហោះថា «សិល្បៈមិនសូវមានគេឱ្យតម្លៃទេ»។ ងាកមកកាន់កញ្ញា ខាត់ ស្រីច័ន្ទ វិញបាននិយាយថានៅពេលនាងឃើញសំណេររបស់អ្នកគ្រូ ម៉ូលី ហើយបេះដូងនាងស្ទើរតែប្រេះបែកជាបំណែក៕

ទោះធ្លាប់រាំបទ Lisa កន្លងមកតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញថាជាហ្វេន Jennie

0

ទោះបីជាកន្លងមកនេះធ្លាប់រាំ Trend បទចម្រៀង «WHEN I’M WITH YOU» របស់តារាចម្រៀង Lisa សមាជិក BLACKPINK ប៉ុន្តែពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ប្រាប់ទស្សនិកជនថាមិនមែនគ្រប់គ្នាសុទ្ធតែជាហ្វេនរបស់ Lisa នោះទេខណៈបញ្ជាក់ថានាងជាហ្វេនរបស់ Jennie ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq-BJBiCK5Ppwcu9H2apGLu_t_XZWVE6RdGuONZpa0ZKUop1aJ3v4akSQzMSBgUbJaBosFD9zwgA_pxW_jhrogbcMutORi1hlyiu1ZdQFlcbRwuAMhIRFRQmI0eSVAFkeIUxPu9ln9fymEk7GQZ4-PPLNksALVpDnIopNDJ4NKIi742UHnmA_K8LUwu8dF/s2048/image_2026-02-06_10-23-03.png
កាលពីពេលថ្មីៗនេះអ្នកបង្កើតមាតិកាថៃបានយកវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងឈុតសំលៀកបំពាក់ដ៏ស្រស់ស្អាតអង្គុយនៅលើទូកនៅឯបារាយ៍ក្នុងខេត្តសៀមរាប ដោយចោទប្រកាន់ថាធ្វើត្រាប់តាមតារាចម្រៀង Lisa នៅឯបឹងព្រលិតក្នុងនាមជាអ្នកផ្សព្វផ្សាយទេសចរណ៍ប្រទេសកំណើតខ្លួន។ វីដេអូដែលលាបពណ៌ បំភ្លៃការពិតពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា Copy តាម Lisa បានបណ្តាលឱ្យអ្នកជិតស្និទ្ធរបស់បវរកញ្ញារូបនេះចេញវីដេអូប្រតិកម្មដោយបង្ហាញច្បាស់ៗថាកុំយកបឹងព្រលិតរបស់ថៃមកប្រៀបធៀបនឹងបារាយ៍ដ៏ស្រស់ស្អាតរបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfHz51T3VoJi_mG3KTOjyfjjwkRm0EYq6wImzNn4dHUzVwJdzgOF7zRnafN-xSr9oaDK6tQkty0eOdaZV5QiUWFalJ8ckMW-apSwm5iZ7snKreDYDvVwmGI4sIImmhuMRIeSEstAMmyHdLnqDlJ-TQ4K5RVwYtbdqdsdQwT_-xTeU9p_R-3sv_gMc2pFb1/s2048/image_2026-02-06_10-23-06.png

ជាមួយនឹងការចោទប្រកាន់ថាខ្លួននាងចូលចិត្ត Copy តាម Lisa និងអ្វីៗដែលជារបស់ថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញថានាងជាហ្វេនរបស់ Jennie ទេ។ បវរកញ្ញារូបនេះបានចែករំលែកនៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ថា «ផ្ទះលេខពីរកុំយល់ច្រឡំអី ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែហ្វេនលីសាទេ ហើយជាពិសេសខ្ញុំគឺជាហ្វេនរបស់ជេនីទេចាស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oWCCpBurfGrlMckkLPF3PLZ5N1hQjfTHjv2YlJF8Cev4eU5gDE6GQanhd77X4XvNGw0sm1NrLesVRpV4eQ4hyDNM_lrEr6iLcVWj36L6jrz-of0-nxJ8luLrbdXGCc5tfB5gOb-ENqWDI_Wj0K5XsGfBqKfTLuHhyB77Wjn3EgRBHCWlKguF2TeSBTqN/s1440/image_2026-02-06_10-23-11%20(2).png

នេះអាចបញ្ជាក់ថាដ្បិតតែកន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់រាំបទ Lisa ក៏មិនមែន មិនមែនមានន័យថានាងជាហ្វេននោះទេ។ គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទាំងនៅលើទិកតុកនិងហ្វេកប៊ុកពី Trend បទចម្រៀង « WHEN I’M WITH YOU» របស់តារាចម្រៀង Lisa សមាជិក BLACKPINK ដែលសហការជាមួយនឹងតារាចម្រៀង Tyla ។ នាគ្រានោះរូបនាងត្រូវរងនូវមតិរិះគន់យ៉ាងចាស់ដៃដោយសារតែស្ថានភាពជម្លោះព្រំដែន៕

ចៅក្រមជាន់ខ្ពស់អាមេរិក ខកចិត្តចំពោះទង្វើឈ្លានពានរបស់យោធាថៃដែលធ្វើមកលើកម្ពុជា

0

(ភ្នំពេញ) ៖ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1TD3zLQc8WjY3NZ08ivNUdkKmfVlV3POZhfhQJadowo2IVVX0399y4U6eYGnvPHBo06y1Yr92t9XvRjwDvQWc-zgBxgPiBe4xbFrTvfmio7j90DKudZmDAnB-W17oUU7FzNiWYVWpuhBV7e9QPPZW6o2RGQtv_g57fdQsRCuoCFpW5iRK0SohuBlMOPbI/s1280/photo_2026-02-06_09-00-31.jpg

យោងតាមឯកឧត្តម កែវ រ៉ាមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ការសម្តែងការខកចិត្តនេះ ធ្វើឡើងក្នុងអំឡុងពេលលោកបានចូលជួបពិភាក្សាការងារជាមួយ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នៅសាលសវនការរបស់ គ.ស.ម.ក.នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk_UdCx4QFr5h047u4O4PQgTSDjB0dIfxW9onSmnV5sE5IhU1EylQHCMQ1r7COQDlzv9-sYOsrYBsxHw6TxeUUv5U7oOdcP9S4wy1304yAdzZudZu8bGI2MP3-UU_Seop42w6iZVu0Ma7yZj2KXnt-_wFJvrWwpl9wbstzpMNhqMqLXZ7MK6CMfcLpiss/s1280/photo_2026-02-06_09-00-32%20(2).jpg

ក្នុងពេលជួបពិភាក្សា ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបលោកចៅក្រមអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពនិងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ដែលផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVAALl5z7Wf63RM71q3vci-9biH8B8Q8ndyT8z1t1QqoUyvhcnmEKd0AwgI_iGPet34KXuyKLeK1GYrQB869NjJDQohvV6CjoGcVvxbQ5PCn8Iw9x8qwFG-VocNnbdLrruegw3fYVm-2MZIGb93W4820BudzlyLlq5La-gzex7oBTGONCLVs10eW2VnouB/s1280/photo_2026-02-06_09-00-32.jpg

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងអំឡុងពេលយោធារបស់ថៃចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 ដោយចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៩០គីឡូម៉ែត្រ ដើម្បីធ្វើការវាយប្រហារដោយមិនរើសមុខលើភូមិឋានស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FTzu4TwJPqCAY6bQhnhzs0IfbuhV0qKjty81iGCjkJmfROX-XmfILC7cqiYV7fqWGWyCbtoEB4aAQHns0vBURIpbY5y2YhnmhsUp6BMtGx9jZ9q4a3UKUeMJVDEZoXCaD86IJmgapPhct2wplm8HcpOZfkJk7f-xHIsIqG-uxHIYVneiwPL4_0T4usV8/s1024/photo_2026-02-06_09-00-32%20(3).jpg
ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា កម្ពុជាមិនមានបំណងបង្កសង្គ្រាមជាមួយប្រទេសណាមួយឡើយ តែកម្ពុជាមានកាតព្វកិច្ចក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc2zfSEUig1uMjH6Wtg-tF5UeZPG0WFgaGVUxX5SMl25LKtuMQDXTetz0n2NoCoI2XOl7TPBRdRLdvfA-SDhs21DL4ke6BIdbSOgGnqTE-xVj8TLMGSBYaNQGBqdMJ8bXxDaT-0YSshoIQlcMsY-pSOT7RW2V1xi4BvQs-J8qcA4cOO9eARKGyge602-wu/s800/photo_2026-02-06_09-00-33.jpg
ជាការឆ្លើយតប លោក John C. Coughenour បានបញ្ជាក់ថា ឯកឧត្តម Donald J. Trump ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាម៉េរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់យកជម្រើសនៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីនិងផ្អែកលើច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQK4P3VnWwv5UugWtKu99pQNexL_txt9vUjRq-U7LBx28welzvtb8cXSPqpQshZqRQmaHWIde7TIXcHF0-lKrdfG8ai0GIrgQSbiqJdQ6YQRcLA_z2jDlWfCKjBTQWphfFP0vcMZrAOk8ve3nzwS0whcuHvelW9eYeL8ltUAD3YbR1asRFOtt_1BupUfQU/s1024/photo_2026-02-06_09-00-33%20(2).jpgជាមួយគ្នានេះដែរ លោកចៅក្រមបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ ទន្ទឹមនេះ លោកក៏បានបង្ហាញនូការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងកសាងប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស័យសិទ្ធិមនុស្ស ជាពិសេស ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ និងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម៕

សំណង់សុខៗ ក្លាយជាសេដ្ឋីពីប៊ូសស្រ្តងភ្លាម ម៉ៅជ្រូកអាំងចែកមួយក្រុងបាវិត

0

វាសនាមនុស្សមើលឃើញទេ ស្រ្តីមេម៉ាយម្នាក់កំពុងធ្វើសំណង់សុខៗ ស្រាប់តែក្លាយជាសេដ្ឋីនីមួយរំពេច ត្រឹមប៊ូសស្រ្តង 1កំប៉ុង រំភើបពេកម៉ៅជ្រូកអាំងចែកហ្វ្រីៗ ជប់លៀងផ្អើលអស់ក្រុងបាវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIob7wnaWRxYoTjC8UMqDv3VEdcOFfy1CGWnXcvy_NILtcy9RG1K5Z4J1RLiH-fasl6WGwwjQSXVORNfXIFJ5fTZjGFTNa61kdWY6gTr68ARw82osKgXpY8b76tcJAJGufX70FTON0yjRvhNhKHJQWK2jAE8nx0TJMwcphHwWNA-LfJ3vJr_51ut4hRnqU/s1280/BS%20(4).jpg
អបអរសាទរ បងស្រី អ៊ុង នាង អាយុ41ឆ្នាំ ជាស្រ្តីមេម៉ាយចិញ្ចឹមកូន3នាក់ បច្ចុប្បន្នធ្វើការសំណង់នៅក្រុងបាវិត ខេត្តស្វាយរៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9dU7PNxS9QDND21vtMqS6PBtBo0sELdsOzz4M47Tp20At3mZ5pkzYN6X1_mX8Vqr0HiQEYGWYrD7QrpTX93kokp3q6yV5R082VbkM3z_aKL4EgUGKOiCZNYV0URHFRiZa5cGC2xGUhykxysMXYoKR9C4vCHVx-_f7aVpqWnN8p5hQNtTFAbSuz3EgG2NA/s2738/BS%206%20(3).jpgបងស្រីម្ចាស់រង្វាន់ បានប្រាប់ថា ធ្វើការក្រោមកម្ដៅថ្ងៃ ក្ដៅខ្លាំងពេក ហើយរៀងហត់អស់កម្លាំងផង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា 1កំប៉ុង គាស់ផាច់ ឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀល ធ្វើឱ្យគាត់ភ័យផង រំភើបផង ញ័រដៃញ័រជើងអស់ហើយ ព្រោះឈ្នះលុយច្រើនពេក គាត់មិនដឹងធ្វើយ៉ាងម៉េចក៏រត់ចោលការងារទៅស្រុកកំណើតសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5WNslTr701cgxK_8KTgkqMPDzVRY8UXbiw-tl1AcVUVV6A-ILGjkyWy136rUbqCogXa-aP6zeDRpuLg31FynXXQihzLxRcaSewqS5gWYOHnPxwAWxhtBHZqKdcbdIxWpJj98Yze1d2HPLHlttZIfnWEVS3NK_eE_BqgcOXRpKRCMSmsSCl1_d4HmgurIU/s2738/BS%204%20(8).jpg លុះរៀងបាត់ភ័យ បាត់រំភើបបន្ដិតក៏ទាក់ទងមកក្រុមហ៊ុនដើម្បីបើករង្វាន់ ហើយក៏ម៉ៅជ្រូកអាំងចែកបងប្អូនអ្នកធ្វើការងារជាមួយគ្នា ជប់លៀងផ្អើលពេញក្រុងបាវិត។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ! ញុំាប៊ូសស្រ្តងរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតបងប្អូនភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPspth3cub2M6mZd9NGtjZoboG1tcQZpwB6POyUZ1L0Pgq3D9KpTos3EdkxKKuT9ZJ4K5gRoHehdRYnLDNxsqBHy8cuEC10ZQ4IhlAp57nEwTDmjssMKu-uSEwWzqerD-GXrNC8x7M0_V8OF1YuIRBOc6sW2EJ9xkvyUpL5Jq0hWoAEadS8dq4yVVYW84y/s2738/BS%207%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2j9JOmnt6cbYXGxLNQO8h7pKsTMVLRtqlNNt9lQT6NeSgRiMZSgGFRcsfbEyzoIxbzJgVZaqADNCZZovbR-Jp7vUPaz2UkXtTTUq07NTbBFC7ESIZQNw0SI5pleIIsOTYIQyJJL1dGcbzoa4LLe0Qu9EYLcnecbZxq3cb8z248Lc0zkM6u-XZKWBcP-w0/s2738/BS%205%20(8).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPDiloZiVwVjHqZNJgByocOG-CgkkaCLqL_NWZHd76Zkh4knsgZou0xFKwwkIhRk1N2BtmRJa4DD3JGBWpZBsWR4DBRY64bdowAs_raIbQEjWEELyEE2AS4pWpmh5j3Br3J_VazSjJZbwwsM_yx0_Y0QghyphenhyphentDQIaQRGH5brG3JzIuKdxaQS0yHl0t5i7S/s2738/BS%203%20(13).jpg

កម្ពុជាបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន ២០គ្រឿងពីសហរដ្ឋអាមេរិក

0

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសពីការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737-8 MAX រហូតដល់ ២០គ្រឿងពីសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ នេះជាជំហានថ្មីមួយដើម្បីកែលម្អ និងពង្រីកវិសាលភាពរបស់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtym1KE2-psgfY7m8Y-VwcxeRyd3ENFSkiaZNVvo_hOUUgUMGqA9UsbwXslh1HqejRBEpNUs_Q_2510KvEHVJ41UWe8MuPAj_vHNdJL7tiyFlXtSRnhql_b4r0SmmsNnq_nrh2HE-mg238pZQdH37x6KaSugASapxQKl7g5ksfnLyTC33MbHDp6f53_xtS/s1197/photo_2026-02-05_10-58-24%20(2).jpg
តាមរយៈពិធីចុះហត្ថលេខាបញ្ជាទិញយន្តហោះនៅក្នុងកម្មវិធីតាំងពិព័រណ៍អាកាសចរណ៍សិង្ហបុរី ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing និងក្រមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានប្រកាសរួមគ្នាពីការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ថ្មីចំនួន ២០គ្រឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNu3qo1msjbaaSl0FFF7v7O662QoamX8q9uFEflOBOpvJmFkyhJ0wWcq7c90bfI433XO7FIazJIMR1y-BIcNIUaHwk4jp9mRfLKh0OMhy9QepxTw4Ahw0jkHh5Ao9P5TqCpIUOz_ZtJXmlXjHzB9bpLBU_C7rWRoYjSZZQUFEb_IkQqETyD-EtKQHFGNvi/s1280/photo_2026-02-05_10-58-24.jpg
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Boeing បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ(កម្ពុជា) Air Cambodia បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737-8 (MAX 8) ចំនួន ១០ គ្រឿងដំបូងជាមួយឱកាសទិញបន្ថែម ១០គ្រឿងទៀតនៅពេលអនាគត។ នេះជាកិច្ចព្រមព្រៀងធំបំផុតរបស់ Air Cambodia ក្នុងការទិញយន្តហោះខ្នាត Single-Aisle និងជាលើកដំបូងពីក្រុមហ៊ុន Boeing។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcQXwBoiMQ9d_R_maj3-R6gR0zRD6fCbnFMW2DpkjwItscQbTp0c0ml-1a1VQZITpAgaZZbH52XAakZrY963xGoTXSS_VZKHjCdR3ZnpAXM94G4wN-nOckMzrspKkLmCzjncdKGd1ucJeIkFp_IUjSKild-5UGg0EebzTc0lisAKQUe1X65eAa10I21T5/s1280/photo_2026-02-06_10-03-34.jpg
បើតាមលោក David Zhan នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia បាននិយាយថា៖« Boeing 737-8 នឹងផ្តល់ឱ្យ Air Cambodia នូវការរួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងចម្ងាយហោះហើរ សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រេងឥន្ធនៈដើម្បីគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់យើង។ ការវិនិយោគនេះ គឺជាការទិញយន្តហោះខ្នាតតូចដ៏ធំបំផុតរបស់ Air Cambodia ដែលនឹងអនុញ្ញាតឱ្យយើងបើកសេវាហោះហើរដោយផ្ទាល់ទៅកាន់ទីផ្សារសំខាន់ៗនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍ ព្រមទាំងផ្តល់ឱ្យនូវការធ្វើដំណើរដែលមានតម្លៃប្រកួតប្រជែងសម្រាប់អ្នកដំណើរ ខណៈវាក៏បានបង្កើតការងារ និងការបណ្តុះបណ្តាលក្នុងស្រុកដើម្បីពង្រឹងសហគមន៍របស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-2onIvNcYneOfNyJsFYkyQbEZTpI3LcaCyLrUDINqz-qdvVniBQj-czI320CrGru4743zhth_xrABejzD4lsMjubyfR2n_XmkslH-BK0JgzexvarZc0dCzEGnQmmAXOHUqdazygzP5SBcNUcxIWrdPd9QVAAwFnw9nMvSAN99Na8kd9uBUqJtGwpaHlmB/s1280/photo_2026-02-06_10-03-34%20(2).jpg

គួរជម្រាបថា Boeing 737-8 ឬហៅថា Boeing 737 MAX 8 អាចផ្ទុកអ្នកដំណើរសរុបបានដល់ ១៧៨ នាក់ និងហោះបានចម្ងាយ ៣ ៥០០ ម៉ាយ៍ ឬ ៦ ៤៨០ គីឡូម៉ែត្រ។ Air Cambodia នឹងទទួលបានអត្ថប្រយោជន៍ពីសមត្ថភាពបត់បែន និងការចំណាយប្រតិបត្តិការទាបជាងមុន ដោយសារការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញឧស្ម័នបានប្រមាណ ២០% បើប្រៀបធៀបនឹងយន្តហោះចាស់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGfPh_sA7IFxhdyFOLZ6RJIiMfpnXvHmddZgU9b8gtPVYPHYaLZj9kcoBx_cutk2cbWHef62wzDimvJlPNFM6zHRoZgqMBibXmjG7cK71Si4-ihoChKJBlJJKUEj7tQ_kORCqGc18-nB3Wat8xU6z0xhViDLGC2Bmd9XFNkNdJ-bls2NKiPGb71G4LkXl9/s1024/photo_2026-02-05_10-58-25.jpg
ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing ប្រទេភនេះនៅកម្ពុជាទៀតសោត នឹងនាំមកនូវសារៈប្រយោជន៍ដូចជា រួមចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា និងឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ៕

ល្បីថា Rosé និង Bruno Mars ល្អក់កករចំពោះគ្នាស្រាប់តែសាមីខ្លួនបង្ហោះរូបញុំាភីហ្សាយ៉ាងរំភើយ

0

ការពិតដែលថា Rosé សមាជិកក្រុម Blackpink មិនបានឈ្នះពានរង្វាន់ណាមួយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ២០២៦ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍ខកចិត្ត។ លើសពីនេះទៅទៀត Rosé បានក្លាយជាគោលដៅនៃមតិយោបល់អវិជ្ជមានយ៉ាងច្រើននៅលើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6JK3Vd1gPQr7alzxkzoVpvyLE53FnXxfFR_uXhTvB8wB0SCydGTSMw6iOlppTpb55-gug8tZ5Rq7aSUGnzdCWdlD61WP_QoP_zUvHuWGZZEAK_tes8Xiag7CeBbH-XFKID8yfYZS9UHWJ_uEORA7zsjdcGO4LNSk85_BBkvEyeC4_TafKxe-Fd88LTKb0/s1066/image_2026-02-05_16-41-05.png

ថ្មីៗនេះពាក្យចចាមអារ៉ាមមួយគឺថា Bruno Mars បាន «unfollow» Rosé នៅលើ Instagram បន្ទាប់ពីបទ «APT» បរាជ័យមិនបានពានណាមួយនៃកម្មវិធី Grammy ។ ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្រ Rosé (Number one )ជាច្រើនបានចង្អុលបង្ហាញយ៉ាងឆាប់រហ័សថា នេះមិនមែនជាការពិតទេ ពីព្រោះ Bruno Mars និង Rosé មិនដែល follow គ្នាទៅវិញទៅមកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ដូច្នេះមិនមាន «unfollow» ដូចដែលពាក្យចចាមអារ៉ាមនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3uBOovT1UToOVs6tzOwzgrtAXY1QHA8R1NVCz7o6GEA6DvwuZzHUaoDbKwZqFcY53x1I3D8yQy4ULgTdkQ2QDgvuu83kTyhVEhOiCTKpSMQ-H218KE1cjaGYqtexK3q7E8Nl6Q7iesCqE8K-BywvftET2HftAw6rfWCeq1eZG3VN3Naa-GPEePn4Oj27/s1452/image_2026-02-05_16-41-02.png

    ពីមុនវីដេអូមួយដែលបង្ហាញពី Bruno Mars មិនអើពើនឹងដៃរបស់ Rosé ដែលឱបលោកនៅខាងក្រោយឆាកនៅឯពានរង្វាន់ Grammy ក៏ត្រូវបានចែករំលែកយ៉ាងទូលំទូលាយផងដែរ។ នៅក្នុងវីដេអូ Bruno Mars ថតរូបដោយធម្មតា ខណៈពេលដែលកាមេរ៉ាកំពុងចង្អុលមកលោក ដោយមិនបានប៉ះពាល់ជាមួយ Rosé ទេទោះបីជានាងនៅជិតខ្លាំងដោយឱបលោកក៏ដោយ។ បន្ទាប់ពីវីដេអូនេះរីករាលដាល មនុស្សជាច្រើនបានអះអាងថា ទាំងនេះគ្រាន់តែជាពេលវេលាមួយភ្លែតប៉ុណ្ណោះ ហើយទំនាក់ទំនងរវាង Bruno Mars និង Rosé នៅតែជិតស្និទ្ធនឹងគ្នា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVQrjUy7YndzXSMrqUXI2oM7xNx3C7ZobAD3QxupRqd53-4kEjigmhjakROozPyIDdwY3kSvCcbYRduLzLrUQmMAn9jztIvOEzVYyUmInmi981QJDSyUPMH0N2KBvSwmmQabkbdR6LiUhRDkzX6cyMjfu3DysHdXgAmsiMNpm0xAy4-BMuhVGyVkxlPuZ7/s1350/image_2026-02-05_16-41-02%20(2).png
    ភស្តុតាងនៃរឿងនេះគឺ Bruno Mars បានចែករំលែករូបភាពរបស់លោក និង Rosé កំពុងញ៉ាំភីហ្សា បន្ទាប់ពីពានរង្វាន់ Grammy Awards ឆ្នាំ ២០២៦ ។ នៅក្នុងរូបថត អ្នកទាំងពីរកំពុងផ្អៀងខ្លួនទៅគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ដោយនៅតែស្លៀកសម្លៀកបំពាក់ដែលពួកគេស្លៀកនៅក្នុងពិធីជប់លៀង Grammy។ Bruno Mars បានសរសេរដោយ tag គណនីរបស់ Rosé ជាមួយនឹងសម្តីថា «សូមប្រាកដថា បន្ទាប់ពីកម្មវិធីបានបញ្ចប់ ខ្ញុំ និង Rosie នឹងចេញទៅញ៉ាំភីហ្សា! សូមអរគុណ Grammy ដែលបានផ្តល់ពេលវេលាដ៏ល្អដល់ពួកយើង។ សូមអបអរសាទរដល់អ្នកទាំងអស់គ្នា!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywpeTG4SJ2Y3Y1WL3m6vIEmB6ZXF6XW75Q9KfjfW2ZwgPyzEbZaAlE936OfQeIzeSOzt12W4XZedrD29kdngIwNrW_On92Udr3hRG2NptvtnwJJ_7lDBzK3VBqfDYFxoXaPul-otyFIdoVdzeEHlKWCLDQr6AnrtDM88ldTic2rWVJLe3BLBKqb2xBOW0/s1435/image_2026-02-05_16-41-03.png

    នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកទស្សនាជាច្រើនបានសម្តែងហួសចិត្តចំពោះការបកស្រាយខុសដោយចេតនាអំពីទំនាក់ទំនងរវាងសិល្បករទាំងពីរដោយផ្អែកលើតែពេលវេលាមួយចំនួន ឬរូបថត/វីដេអូមួយចំនួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWfwi8-_VLyoJLJ3A06kbfynwSTZO-JY1R8hxmDvI6H82OxEMd8_BGn8qaMdwlb4oKTi5rAPkptbvRACTkBAKa6eRBtBKnxMN9UPZMPF7qp5k1v2w6DRRbWwxWpaBq737sDokPmhYhrRxzMz1ep5EA9UeG1PPGBLkijLZGBBOi2DgVp1zVHm2Tcn6pwUn-/s1688/image_2026-02-05_16-41-04.png
    យោងតាមការវិភាគជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ លទ្ធផលដែលRosé សមាជិកក្រុម Blackpink មិនទទួលបានពានរង្វាន់ Grammy មិនអាចចាត់ទុកថាជាការបរាជ័យនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងអាជីពទោលរបស់តារាចម្រៀងរូបនេះ។ ការមិនឈ្នះមិនមានន័យថាបទចម្រៀងនេះមានតម្លៃតិចជាង ឬ Rosé មិនទាន់មានសមត្ថភាពនៅឡើយទេ ផ្ទុយទៅវិញសិល្បករផ្សេងទៀតក៏ទៅផ្ទះវិញដោយដៃទទេដូចគ្នា៕

លោក ឈិន សុធា ដែលតែងរិះ.គ.ន់រដ្ឋាភិបាល ទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តេចតេជោ

0

(ភ្នំពេញ)៖ ប្ដូរពីការរិះគ.ន់មកជាការគាំទ្រ និងគោរព! លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់នោះ ពេលនេះទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ឲ្យចូលជួបសម្តែងការគួរសមដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjycPjezd5OYNEG2WcUIeirTrkn5EM5tMkkz6pmYvmu_BjCpQmst7y3xBITcEJiM1zQGUvme14NFoA82KS1lU_S9_dx3tmD4uxfnrcmnIGbMnB7jNqK1e2PUzxbt5KXQfW4TNoA6-Y6QNSCDxAIuzKxptMHfRpKj0_tjsTGHsrQAZZ17J74c8IDTzcTIMnk/s1280/photo_2026-02-05_16-26-13.jpg

លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងៗមកលើរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន សុធា បានបង្ហោះរូបភាពចំនួន៣សន្លឹក ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាននាទីក្រុងតាខ្មៅ ខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1kHAIDJNjq3xJJBkzkB_B8Xgk2OfYJUn3blYEo-UzSJwp-rmJaOuhmGr-_7LuKg70P2DkJ-kLq5IH3srlW_04wnhOBykxlyl0nAX__25BjGT9TxSYtKL3we9lbrm7lOib1G0vvq1pyDBFnT8xxBCScDkUGCQl4NSxJ253hrJaFSsEuOzoulv8dZlgWXXY/s1280/photo_2026-02-05_16-26-12.jpg

ទន្ទឹមនឹងការបង្ហោះរូបខាងលើ លោក ឈិន សុធា បានរភ្ជាប់មកជាមួយសំណេរយ៉ាងដូច្នេះថា៖ ខ្ញុំបាទឈិនសុធា សូមគោរពអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៍ខ្ពង់ខ្ពស់ដែលបានអនុញ្ញាតអោយខ្ញុំបាទបានចូលសម្តែងការគួរសមចំពោះសម្តេចពុកក្នុងឱកាសវិលចូលស្រុកលើកនេះ។

ជាមួយគ្នានោះលោក សុធា បានគូសបញ្ជាក់ថា «ថ្វីត្បិតតែខ្ញុំបាទជាអ្នករិះគន់បញ្ហាសង្គម និងនយោបាយក៏ពិតមែន តែពេលខ្លះមានប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាល តែបេះដូងពុក និងសម្តេចធិបតី បានបើកទ្វាស្វាគមន៍ខ្ញុំបាទយ៉ាងកក់ក្តៅបំផុត!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj1kB6Wxd9Vzh7Om5kkIsZD6xNKKszrMhJGbjxTf-rF39vkH-pxpTkHhP4IV4wrqrY2UOhrZJ9742DcW4gxGqDX6aw19_zxDHkLbRrvTopZhR3azv07JE2QmLQrWZOxSwmFDe-tk50lBu_uNfYfprAZT6f9F4lwbDK75-lty7glvP5f6lUgpA7uJvlvJtm/s1280/photo_2026-02-05_16-26-13%20(2).jpg

ជាចុងក្រោយយុវជនដែលតែងគន់រាជរដ្ឋាភិបាលរូវនេះបានរំលេចឡើងថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺពិតជាមេដឹកនាំដែលមានបេះដូងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕

វណ្ណដា ធ្លាប់ថាឱ្យថៃជាប្រទេស «កំប្លែងនៅអាស៊ី» ពេលនេះជាប់ឈ្មោះមួយពីកាសែតអង់គ្លេស

0

វណ្ណដា ធ្លាប់បានចេញចម្រៀង Diss Track ទៅកាន់ប្រទេសថៃថាជាចោ.រតជំនាន់ ជាប្រទេស «កំប្លែងនៅអាស៊ី» កាលពីកន្លងមកនេះ ខណៈពេលនេះស្រាប់តែកាសែតអង់គ្លេសមួយបានផ្តល់កិត្តិយសជាពិសេសមកកាន់ប្រទេសថៃថាជា «អ្នកជំងឺនៅអាស៊ី» ដោយសារតែកំណើនសេដ្ឋកិច្ចទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN0PC4u0hKiV1B-DUx5tA-W9la5ubbZMmRgn75b6V7yqIV6cCk6TMVVYd6p3ReVZ06WFeht56BRYx2t5Q1dUmAzTHVzehJQeg-6kD0TW3sJgPgociakEMvNKLvk4mP0y4sywmPSOtCGPi7p_iNTnrdM4mGyeoGQbGI0NZyCHbcSOH7oAHa3nW9RSpVfT1K/s1759/image_2026-02-05_15-17-05.png

ថ្មីៗនេះសារព័ត៌មានរបស់ចក្រភពអង់គ្លេស «Financial Times» បានចុះផ្សាយថាប្រទេសថៃត្រូវបានគេដាក់នាមថ្មីថាជា «អ្នកជំងឺនៅអាស៊ី» ទាំងធ្លាប់ជាប់ឈ្មោះថាជា «ខ្លាសេដ្ឋកិច្ច» មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិតិ្តយសដ៏ស្អុយនេះដោយសារតែថៃ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ មានបញ្ហាជុំទិស ក្នុងនោះពលរដ្ឋកាន់តែច្រើនជំពាក់បំណុល អត្រាកំណើតធ្លាក់ចុះ និងទីផ្សារភាគហ៊ុនមានបញ្ហាបំផុត ខណៈទីផ្សារអចលនទ្រព្យធ្លាក់ចុះក្នុងរយៈពេល៣០ឆ្នាំចំណែកឯវិស័យទេសចរណ៍ក៏ធ្លាក់ចុះ។ លើសពីនេះទៅទៀតការឃោសនារបស់នយោបាយថៃគ្មានអ្វីក្រៅពីយកប្រទេសកម្ពុជាធ្វើជាឈ្នាន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzZNiHOelqNfcRHhDSIfuDbGhCsbMdMCcRKnNceNU8-hUVxzBF_1uNVsUo3wIcliOY_hFwfB57cUgqV12SVpGW4hO6jEDBdkf1SC-fNa4iwtQ-gg1EoNBlHCWpe_x_kbRlnMAIuEU67KuYV__EMLgnYl9Z29D3OBepOo4a3Hzx0kC2pJYeFpQl8aU2SG2Y/s2025/image_2026-02-05_15-13-31.png

ស្របពេលកាសែតអង់គ្លេសដាក់ឈ្មោះចំៗឱ្យប្រទេសថៃថាជាអ្នកជំងឺនៅអាស៊ីនេះ គេក៏បាននឹកឃើញដល់សម្តីរបស់ វណ្ណដា ធ្លាប់និយាយនៅក្នុងចម្រៀងបានហៅប្រទេសមួយនេះថាជាប្រទេសកំប្លែងនៅអាស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnxI9ICL-4tmMCIzpt0594zz1dqAUIi7gPdL2yEwp-g-luE-1pVCqJ_oP2-NhptTplyM5LST4aowdSRy0XeXqVjfWUmIrQ5qBrbzXfTU3LcbHRUM4WjC9BW2EiEBOTh4XnkDf4xofKfX4IrO5O0C1sL-MI6dEdKNUat6NNo5vf3vLbhkFtg5AkNrzc6M2r/s2048/image_2026-02-05_15-17-03.png

កាលពីខែធ្នូ ឆ្នាំ២០២៥ នៅពេលឃើញហេតុការណ៍ប្រជាពលរដ្ឋកោះកុងត្រូវរត់ភៀសសឹកទាំងកណ្តាលយប់ បានធ្វើឱ្យតារារ៉េប វណ្ណដា បានទម្លាក់ចម្រៀង Diss Track ទៅកាន់ប្រទេសសៀមជាចោរតជំនាន់ស្រែកឃ្លាននិងភ្លើងសង្គ្រាមដើម្បីតែអំណាច។ លើសពីនេះទៅទៀតចំណុចដែលមានការចាប់អារម្មណ៍ខ្ពស់គឺ វណ្ណដា ធ្លាប់បានហៅប្រទេសថៃថាជាប្រទេសកំប្លែងនៅអាស៊ី៕

Zhao Lusi វិលត្រឡប់មកវិញកាន់តែខ្លាំងក្លា

0

ថ្មីៗនេះវត្តមានរបស់ Zhao Lusi នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយម៉ាកគ្រឿងអលង្ការប្រណីត Bvlgari នៅទីក្រុងសៀងហៃបានក្លាយជាចំណុចកណ្តាលនៃប្រធានបទ។ សម្រស់របស់តារាស្រីរូបនេះត្រូវបានសាធារណជនកោតសរសើរយ៉ាងច្រើនជាមួយនឹងការរ៉ូបពណ៌ខ្មៅដ៏ទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPQw_EvVeqD3-nBk2zb0CS-OhbWIF6Uh9uWFZPGoraNTPP-pjmrYwbYDBmHQQ9KQ3BqX7RqLkJtKPocDk3DeEdt1gE-ai_vOLVcXLNeRPD1fkdUXBdPwb53LtGP1hGDM_gI4PcrOeu5BGzDcTNJtAc0kXnO3kfpbqW8s0EOlA9fepCVSbLoY2NUl-pX9-1/s1299/image_2026-02-05_16-02-45.png

នៅក្នុងព្រឹត្តិការណ៍នេះ Zhao Lusi គឺជាមនុស្សតែម្នាក់គត់ដែលមានវត្តមានក្នុងនាមជាទូតសុច្ឆន្ទៈដោយនាយកប្រតិបត្តិនៃតំបន់ចិនរបស់ Bvlgari ថែមទាំងបានហោះហើរមកដោយផ្ទាល់ទៀតផង ហើយកម្មវិធីទាំងមូលបានវិលជុំវិញជាមួយនឹងនាង។ កាលពី៣ឆ្នាំមុនការបង្ហាញខ្លួនរបស់ Zhao Lusi នៅលើកម្រាលព្រំក្រហមមុខមាត់របស់នាងត្រូវបានក្រុមការងារចូលចិត្តបញ្ចូលភាពស្មុគស្មាញទៅក្នុងសម្លៀកបំពាក់ធ្វើឱ្យរូបនាងត្រូវបានគេរិះគន់ជាញឹកញាប់និងថាមិនស័ក្តិសមសម្រាប់អាយុរបស់នាង។ យ៉ាងណាមិញស្ថានភាពបែបនេះ Zhao Lusi ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CuBaPvktNScRhXSVtc8umD4fbITc3K8IHkpFSs-FRKXbq0szYDx9dSP4lRKgop10D0wODJKiAqBcYTN37omufSp0h7HOwkOg5Fu78RMD764-K1mePz2O9lyHEcxeAXait9t5BEMg2de8XK1nnFzSulHCxScSNry1RewrDUrt_oMdqQlKMncTJbDi-ojL/s2048/image_2026-02-05_16-02-42.png
ការកើនឡើងនៃធនធានម៉ូតមិនមែនជារឿងចៃដន្យនោះទេសម្រាប់ Zhao Lusi ។ នៅពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៥ រឿងភាគទូរទស្សន៍ដែលសម្តែងដោយ Zhao Lusi បានផ្ទុះឡើងយ៉ាងខ្លាំងនូវប្រជាប្រិយភាព។ ចំនួនអ្នកទស្សនាសរុបនៅទូទាំងវេទិកាទាំងអស់បានឈានដល់ ១៨០ ពាន់លាននាក់ ដែលឈរនៅកំពូលតារាងជាច្រើន។ រូបភាពជីវិតពិត និងតួនាទីនៅលើអេក្រង់របស់នាងបង្កើតទំនាក់ទំនងដ៏ស្រទន់មួយ ដោយរៀបរាប់រឿងរ៉ាវនៃ «ការរីកចម្រើន និងភាពចាស់ទុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCIHuk3f9GVjlF4hZW9NwxOGglnwxivOaKWDYmRJc6O-McbOX-FpFk3A6tv4QI2vi6XRgFCBkeUCMMFh9OhXn74fxts367tf0RqXkWPSNkKB1nCPnzrBVQj2yv4joGlMzoYS9g0yAHVDD2NFgCrZDcY1yIOByXvoRHqozJTLASHp3oIbskzcmetnowL2LW/s1278/image_2026-02-05_16-02-41%20(2).png

ងាកមកខាងតម្លៃពាណិជ្ជកម្មវិញ Zhao Lusi ត្រូវបានបង្ហាញឱ្យឃើញថាម៉ាកល្បីៗដែល Zhao Lusi តំណាងបានកើនឡើងជាមធ្យម ២៧% បន្ទាប់ពីការប្រកាសរបស់ពួកគេ។ នៅលើវេទិកាអន្តរជាតិ វីដេអូដែលមាន Tag ឈ្មោះនាងទទួលបានការមើលជាង ១.១ពាន់លានដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXuypXodCuvafMTNw7UpiXJ3LaTELJEaFiTu5aPP4lVMadrtshSQmOIBdlowtV-xbg8WOX1NgvSNWJE0x5Ci1Gxx1KyBlWwpKvwkJhZ5zDsHghU9elp1AiFd4u76NrgcbKWuZaTE2nwTSuYp7-xF3T8dYOsTAqmWOfewa47Gwule3SZZK51gSArK-YXyCN/s2048/image_2026-02-05_16-02-39.png
បន្ទាប់ពីព្រឹត្តិការណ៍ Bvlgari នៅទីក្រុងសៀងហៃបណ្តាញសារព័ត៌មានម៉ូតបានពិពណ៌នាអំពី Zhao Lusi ថាមានការប្រសើរឡើង និងមានចំណុចរបត់ថ្មីដែលសមិទ្ធផលនេះបានកើតចេញពីជំហានរឹងមាំ ការប្រើប្រាស់ចំនួនអ្នកទស្សនាភាពយន្ត តួលេខលក់ និងការសម្តែងដែលប្រសើរឡើងកាន់តែខ្លាំងឡើងរបស់នាងនៅមុខកាមេរ៉ា ដើម្បីកសាងគ្រឹះ និងជំហរដ៏រឹងមាំរបស់ខ្លួន៕