Home ព័ត៌មានអន្តរជាតិ ហ្វីលីពីនប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថាមពលរយៈពេល១ឆ្នាំ

ហ្វីលីពីនប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថាមពលរយៈពេល១ឆ្នាំ

46
0

ហ្វីលីពីន គឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលប្រកាសអាសន្នថាមពលរយៈពេល១ឆ្នាំកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីហ្វីលីពីនខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង និងតម្លៃកើនឡើង ដោយសារការនាំចូលប្រេងរហូតដល់ជាង៩០% មកពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ។ ការប្រកាសអាសន្ននេះ ស្របពេលប្រទេសផ្សេងៗលើពិភពលោក ក៏ប្រឈមនឹងបញ្ហាខ្វះខាតប្រេងដូចគ្នាបណ្តាលមកពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReVzgcxko3oUfADhv7OF62paU6Ga1Zcq2drvNs51BvkXQ6JZGR-b5hmOeK094h4m5d3ZxlfL8u3K-fHvCjz8Nztclx6WjRO5nCAef_z4m_iaSckq58LaXtCWoT_pHkynadGhY_JgwNGUIEcGNUflUyg8qelpXOJ2xAVuvM3geFltwdvNm4EyjUSMpxnqU/s1024/photo_2026-03-25_15-34-54%20(3).jpg
កាលពីថ្ងៃទី២៤ ខែមីនា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.បានប្រកាសអាសន្នថាមពលនៅទូទាំងប្រទេស ដោយលោកថា តម្លៃប្រេងកើនឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា បានគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលក្នុងប្រទេស ។ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយហានិភ័យកើតឡើងពីការផ្គត់ផ្គង់ថាមពលលើពិភពលោកផ្អាកដំណើរការភ្លាមៗ និងដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយកំណត់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាស្តុកប្រេង និងការកេងចំណេញខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sjUdecDN9Ne6-v1FDVLZS1k4bpMwBwvIShcpirxLQHg_QAfLGSE9ZpcvJQo0VFrv8naCtQeyOLCl2pC_nOdIgPgBp5X0k_H1Ean3Kwx75f0DcbfmfdxsXx8RDZc_Wo1FbwntjBTUgn-Egl8ZywxjyhWWzA35Vi-RVeSdqtZVhiJOFAi3fhxKJJgSwdHy/s1280/photo_2026-03-25_15-34-55.jpg

លោកប្រធានាធិបតី Marcos និយាយថា រដ្ឋាភិបាលហ្វីលីពីនបានបង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យការដឹកជញ្ជូនប្រេង ស្វែងរកទិញប្រេង ចែកចាយប្រេង និងការត្រៀមខ្លួនទិញប្រេង អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងផលិតផលចាំបាច់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4vtCtvF3JwZnLMCPeYXYPQ6ZOCQ9No_SiX5mmNeQKEH04ec40FyhKtw_kDpQxpgtvUqiqwQN5AkzFWgchoS-sITjtY36HDTh7xOyn89toNbqvaw1hLrNHLOMpITOoFxRJ_dNIcBBpZBTMDgPgmeTRSlRU0E5t8TIW7ZmDJ7RU0BefUznyfYkLcZeoZ5gX/s1023/photo_2026-03-25_15-34-54.jpg

តាមការប្រកាសកន្លងមករបស់ក្រសួងថាមពលហ្វីលីពីន គឺប្រេងសាំងបម្រុងអាចប្រើប្រាស់រយៈពេល៥៣ថ្ងៃ, ប្រេងម៉ាស៊ូតអាចប្រើប្រាស់បានចំនួន៤៦ថ្ងៃ និងប្រេងសម្រាប់យន្តហោះអាចប្រើប្រាស់ប្រមាណ ៣៩ថ្ងៃ ។ តម្លៃប្រេងម៉ាស៊ូតបានកើនឡើងទ្វេដងតាំងពីសង្គ្រាមចាប់ផ្តើម គឺស្មើរហូតដល់២ដុល្លារក្នុង១លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvh4wiw2ffXljHIyA4tS6t4maJuKxPsinFUwNKPPHY6KL3AO7EClscUuwTmuLCFdb4mwQ39nEFMtNNadLb9kdRBQyw4rpC0Z4Lq9B56mT0waZx5XJh7U0YN7X6Zr_prCOnJUwZn3079U5Bo6x1fBjBKHuo_00ULNzhpXqKUXH3iEbqaAtH8R68k-Jg_xSi/s600/photo_2026-03-25_15-34-53.jpg

ហ្វីលីពីនបាននាំចូលប្រេងរហូតដល់៩០% ពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ទើបធ្វើឱ្យហ្វីលីពីនងាយរងគ្រោះបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ី បន្ទាប់ពីការផ្គត់ផ្គង់ប្រេងក្នុងតំបន់រាំងស្ទះភ្លាមៗ និងអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ។ ហេតុនេះ ហ្វីលីពីនបានងាកទៅទិញប្រេងពីរុស្ស៊ី ចិន និងប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu1LkxcCIoJd9p1ffGx6it8HiQsQZcfqypSG4IgpDqTuewffpvUXmbyTUsh5GJhUwppjTK-S-wKv94ia8_aGWAK_h65pusRv55QP3HYFLtE8UTkYUI0p3R5HPpcyMMw8iEfQ07vZg8IiY_35kB7NVXmH7sdy5qoYUt5ZB9F7jpZHg7tcZNz2vK0gb5NAre/s770/photo_2026-03-25_15-34-53%20(2).jpg
មន្ត្រីរដ្ឋាភិបាលតាមស្ថាប័នជាច្រើនបានធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ដើម្បីសន្សំសំចៃប្រេង ហើយលោកប្រធានាធិបតី Marcos សំណូមពរឱ្យពលរដ្ឋធ្វើដំណើររួមគ្នា (ឬការធ្វើដំណើរតាម Car Pool) ។ លើសពីនេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ក្នុងម្នាក់ចំនួន៥,០០០បេសូ (ស្មើជិត៣០០ដុល្លារ) ទៅឱ្យអ្នករត់ម៉ូតូកង់បីរាប់ម៉ឺននាក់នៅទីក្រុងម៉ានីល ដែលខ្វះខាតចំណូលដោយសារតម្លៃប្រេងកើនឡើង ។

ហ្វីលីពីនពិបាកដោះស្រាយការខ្វះខាតប្រេងក្នុងប្រទេសយ៉ាងខ្លាំង និងធ្វើឱ្យក្រុមកម្មករដឹកជញ្ជូនអំពាវនាវឱ្យរួមគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ដើម្បីប្រឆាំងតម្លៃប្រេងកើនឡើង និងការចាត់វិធានការមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ueDNm1mYdwhivPYCjJ2teW8xI5mF9QUpZvSbIOuITj_mmYKtSw7YBOY1DLWz4ttbtA_Q3EknjgVjcKnj5uijje1O5rsJRe3mU7bnf-cBMj2bcWicW7m5HCv4sKmPwEtQONd8lSofRG3qwCUj9Yicf33R0-4h79b-hK3DJ-vL00t0ZebiKZ_pTw-Xjezs/s860/photo_2026-03-25_15-34-53%20(3).jpg

បើតាមអ្នកសេដ្ឋកិច្ច គឺផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរជាងនេះ ជាពិសេស ហ្វីលីពីននឹងបាត់បង់ប្រាក់ចំណូលបានពីការផ្ញើប្រាក់របស់ពលរដ្ឋរាប់ពាន់នាក់ដែលធ្វើការនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ៕