Home Blog Page 780

អីយ៉ាស់! រ៉េត សារីតា បង្ហើរសំឡេងម្តងហ្វេនៗលើកឡើងបែបនេះភ្លាម

0

អ្នកគាំទ្រធ្លាប់តែឃើញភាគច្រើនកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បង្ហាញខ្លួនធ្វើជាពិធីការិនី ស្រាប់តែថ្មីៗនេះរូបនាងបានបង្ហើរសំឡេង Cover បទចម្រៀងមួយបទជាភាសាអង់គ្លេស។ អ្នកគាំទ្ររបស់ រ៉េត សារីតា បានសរសើរបវរកញ្ញារូបនេះថាសំឡេងផ្អែម និងចង់ឱ្យរូបនាងទម្លាក់បទ Cover ជាបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEu1KAWJCboU1c0t3Bk4ijwOSaWxTTgAchGZQQET50EWlOLw88DtaSejtIcGtBLdiO4qJ6gwyZIJ604tayqJFlLAYRYSmjCU635uYdc3RiuW8BJ7-LaueUL6wqwQUorBh6Q8nIZz_LtdQf1ZcWuqBqzI_oEufj_847Kj2rOehxiKjmUG7EmZqJAwJL2zd/s2048/image_2024-12-18_09-26-20%20(2).png

កញ្ញា រ៉េត សារីតា ដែលមហាជនទទួលស្គាល់ពីសមត្ថភាពរបស់នាងក្នុងការប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អដែលលេចមុខជាពិធីការិនីតាមកម្មវិធីជាច្រើនបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី។ មែនទែនទៅកញ្ញា រ៉េត សារីតា ជាតារាសម្តែង បវរកញ្ញា ម៉ូដែល វាគ្មិន រួមទាំងជាពិធីការិនីផង ជាសិល្បការិនីម្នាក់មានទេពកោសល្យច្រើនផ្នែកនិងពោរពេញដោយចំណេះដឹង។ ជាមួយនឹងសមត្ថភាពដែលមហាជនបានដឹងយ៉ាងទូលំទូលាយ ទស្សនិកជនបានចាប់អារម្មណ៍ពីទឹកដមសំឡេងរបស់ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រូបនេះបន្ទាប់ពីនាងបានទម្លាក់បទ Cover មួយបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQARNCi1UPEM9DdgFGANKvRP6bhNg9NMKOInfJVYvopzBcyfgAOaYhHn_xPscWF6jeHOsRtUn1goF4FIEZxPbx0Jb-zKoWCnoyZ6hS_BHWd88LVk_KN3k1kObssAbGi1peqmbkHF3kHfZ91qloWMAXKWZRIhratt7KQDqUswuP2rkkBgWs8Z-W1a6czlc4/s2048/image_2024-12-18_09-26-21.png

នៅយប់ថ្ងៃទី១៦ ធ្នូ រ៉េត សារីតា បានទម្លាក់បទ Cover មួយបទមានចំណងជើងថា « You are my sunshine» ជាភាសាអង់គ្លេសដោយបានជូនមនុស្សពិសេសនៅឆ្ងាយដែលទំនងគឺជាគូស្នេហ៍របស់ខ្លួន។ ការបង្ហើរសំនៀងពីបវរកញ្ញារូបនេះបណ្តាអ្នកគាំទ្របានពោលសរសើរបវរកញ្ញារូបនេះមានទឹកដមសំឡេងផ្អែម គួរឱ្យចង់ស្តាប់និងបានសំណូមពរឱ្យនាងទម្លាក់បទ Cover ជាបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD0npnkq-j-7jcntisH9NFXIOHuqEutIyhUCyEpmFChEbyWyAZg6ymyPrzLI0b1tQyYUQmonRpJEXtZynm5S7gg_Cs_VNx0acZ4jhYU-y7W5Jg6RghUd4Z7WKI2_YhermtllsoLpkZc00deJy8xtIscrmlXHJG3FXPFJDpPZ3mBYCA18GuxxUelD2-ixH9/s2048/image_2024-12-18_09-26-19.png

ក្រៅពីអាជីពសិល្បៈ ជីវិតឯកជនរបស់ រ៉េត សារីតា ក៏ត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់ដូចគ្នាដោយកាលពីខែមីនា ឆ្នាំ២០២៤ គូស្នេហ៍បរទេសរបស់ រ៉េត សារីតា បានស្នើសុំនាងរៀបការ ខណៈអ្នកទាំងពីរបានបញ្ចេញរូបថតបែបប្រពៃណីដែលអ្នកគាំទ្រគិតថាជារូបភាព Pre Wedding ហើយអ្នកទាំងពីរអាចនឹងរៀបការឆាប់ៗនេះមិនខាន៕

ក្តៅៗ តារាចម្រៀង វណ្ណថាន នឹងដោះស្រាយបញ្ហាជាមួយ ធីតា តាមផ្លូវច្បា.ប់ស្រោចស្រង់កេរ្តិ៍ឈ្មោះមកវិញ

0

ទីបំផុតបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីនារីម្នាក់ឈ្មោះ ធីតា ចេញមកចោទខ្លួនចម្លងរោគទៅកាន់នាង តារាចម្រៀង វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈ ទាក់ទងនឹងបញ្ហានេះដោយលោកដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោកត្រឡប់មកវិញដែលជារឿងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតខ្លួន។ វណ្ណថាន ថាលោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACIT-U8ulmP8EPym9K2ZKqlTmnjdMKximZQuCriNXALsRMVwPuBwKfW4zOfNw2TRzB7CHRqr97CWZqDOz_g46O0IXRESrZ6VqVH59E3_SHmt4gh_7v-4UqAWCe8FRSHrxwXNTh3aG_9dXCia68yPDNWvaHha0r9VLmSh9F879tYsqsSlLAVqK7I_20YOu/s2048/image_2024-11-19_13-48-57.png

នៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៤ តារាចម្រៀង វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈដោយបានលើកឡើងថាសប្តាហ៍ដែលទើបតែកន្លងមកនេះ គឺជាពេលដែលពិបាក និង គួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់លោក។ ហើយលោកដឹងដែរថា ទស្សនិកជនមានមន្ទិល និង ចម្ងល់ជាច្រើនទាក់ទងនឹង ភាពស្ងៀមស្ងាត់របស់ខ្លួន។ ចំណុចនេះតារាចម្រៀង វណ្ណថាន ថាការស្ងៀមស្ងាត់របស់លោកគឺដោយសារបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ខ្លួន សុំឱ្យរក្សាភាពស្ងៀមស្ងាត់ មិនតបត ដើម្បីងាយស្រួលនឹងប្រមូលព័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ ពី ភាពស្អាតស្អំរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgB4RrVgA-L5zcHuAp4wttwWGRuj8RrQN6imjX2KIyfN6b1Ug_kwHGcuLpMtbWv5BqjhV8FGBo9UEceau_9VTBqZHs77PK2iI039nMZt0E0tgjY_6aTBI23hXP-1EO2iKlFVDfTavPEkEUiLy9HfQCrPdPZf4ssUej5EnYb1PKym08OMyfwXIDvhyphenhypheng1d2h/s2048/image_2024-11-19_13-48-55%20(2).png

ម្ចាស់បទ កំលោះស្រុកខ្មែរ បានបញ្ជាក់ថាលោកជឿលើប្រព័ន្ធតុលាការ និង ការដោះស្រាយបញ្ហានេះតាមនីតិវិធីច្បាប់ ហើយ ជឿជាក់ថាច្បាប់របស់ប្រទេសកម្ពុជានឹង ដោះស្រាយបញ្ហានេះ ដោយយុត្តិធម៌ និង ការពារភាពស្អាតស្អំរបស់លោក។ លោកបានស្នើសុំកុំឱ្យមានការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានមិនពិតរង់ចាំការសម្រេចសេចក្ដីរបស់តុលាការ ឬក៏ធ្វើការវិនិច្ឆ័យណាមួយដោយពុំមានមូលដ្ឋាន ឬប្រភពច្បាស់លាស់ព្រោះនាំឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជីវិតបុគ្គល និង អាជីពរបស់លោកក៏ដូចជាបំពុលបណ្តាញសង្គមទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Y7ur_QCGWwn5cq-j1sHum35HTOE2JaNC09EMsdW5goIcHrYvungyppqMio0vGazJb0BKT6x8yk7SgQsnVmMnjGhZML5jUwBqX6Io3uxZdTqVFl1vNyNgW6OmjsRlBlDn-THf-XxQd9LZ7Cs33bn9nCEKe6zUiprSeRwU-xLWwkIhFynR7MdJw0gOv3Pv/s459/Screenshot%202024-12-19%20133307.png

តារាចម្រៀងពហុជំនាញឧបករណ៍ភ្លេងរូបនេះ ក៏បានសូមទោសដល់ដូចសាធារណជន ដោយរឿងនេះបង្កជាការជ្រួលច្របល់ក្នុងបណ្តាញសង្គម។ វណ្ណថាន ថាលោកពិតជាមានការពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់ទស្សនិកជន និងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់លោកត្រូវបានបង្អួចបែបនេះ។ ដោយហេតុ នេះហើយ ទើប លោកសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធី គឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និង ស្រោចស្រង់ កេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់លោកមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nkACnrTbDQzBJ_aDBUrJCK6ZaBB9CD8m-w0bSgp7UpaVxrs4M-FdiMfql58503vxa2dbTDaHWjsF4B1vaZUwmGPaj5MKvGFCloYzHe6eopUGQo3g-2YggtEWtXjIWJDUiIywpBhjJ13SPOT7fMWkP0g3KHkhgW-DjDiy22hyuKzfc8phQKzr0p9OfGeY/s2048/image_2024-12-19_10-22-14.png

តារាចម្រៀងលី វណ្ណថាន អះអាងថា នឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្លួនទៅកាន់តុលាការ រង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយនិងអរគុណសម្រាប់ការស្រលាញ់គាំទ្រលោកក្នុងគ្រាដ៏លំបាកនេះ៕

តួឯកស្រីរឿង «When the Phone Rings» ទម្លាយអាថ៌កំបាំង ៣ យ៉ាងធ្វើឱ្យសម្រស់ក្មេងជាងវ័យ

0

Chae Soo-bin ដែលជាតួឯកស្រីនៅក្នុងរឿង «When the Phone Rings» ដែលជារឿងកំពុងមានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក ថ្មីៗនេះតារាសម្តែងរូបនេះបានបង្ហើបពីវិធីសាស្ត្រធ្វើឱ្យសម្រស់របស់នាងក្មេងជាងវ័យដូច ១៨ ឆ្នាំខណៈតារាស្រីរូបនេះបច្ចុប្បន្នមានអាយុ ៣០ ឆ្នាំហើយប៉ុន្តែនៅតែស្រស់ស្អាត និងផូរផង់ ជាមួយអាថ៌កំបាំងថែសម្រស់សំខាន់ៗដូចខាងក្រោម៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-KHP1srZdwpJvtWZ4E4BXt-xKJQmtj1DSoGFkLYYqZdnByO4pXkpSfnnFQL5xWG3svDC1Duv_1fGOcUkG3ScI_CbAVKe_gQAz-OJ9GAECiKBs7gobS3RWu2aPWov7IHr32dcKU5LBShFbJOeTboS6UbiWSr__rxGUX8esKe7eAmFqs6H-S8q6O06dzhw1/s1800/image_2024-12-19_13-25-28.png

១.ម៉ាស្សាមុខឱ្យបានទៀងទាត់៖ តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះទោះបីជារវល់ប៉ុណ្ណា ក៏មិនភ្លេចក្នុងការម៉ាស្សាមុខឡើយ ដោយនាងតែងតែម៉ាស្សាមុខជាប្រចាំ។ ការស្សាមុខឱ្យបានទៀងទាត់មិនត្រឹមតែធ្វើឱ្យទម្រង់មុខកាន់តែរឹងមាំប៉ុណ្ណោះទេ វាក៏បង្កើតជាទម្រង់មុខរាងអក្សរ V ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs4eIl2mb1wSmtFJPxtW6WcB9J5OcBd8fsKWgQrNkfCzTkAi4r8SM6J2OA3V3FHi70jTKF62zZiu8iNwyUpBlTduANKaQBfimzqmMmawSl9iFEjh1oKI-14zHTKCfXTHOO8jSOYboJmCzZ8SxSyYhaeueZNf3K6Wr-W2IlZLajg-_z8gPYOLyBC4i0NXcm/s1233/image_2024-12-19_13-26-18.png

២.ថែរក្សាស្បែកតាមក្បួនសាមញ្ញ៖ តួឯកស្រីរូបនេះមានទម្លាប់ថែរក្សាស្បែកសាមញ្ញបំផុត ដោយគ្រាន់តែលាបឡេផ្តល់សំណើមដល់ស្បែកជាប្រចាំ បន្ទាប់ពីលាងសម្អាតមុខ និងស្បែករួច នាងតែងតែលាបឡេ សេរ៉ូមជំនាន់ថ្មី ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់សំណើម ជួយឱ្យស្បែកភ្លឺថ្លា និងសាច់តឹងណែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPoSQR-YSdqoK6qc0KISRPH7ZmcgSGPK2m46_sazkl3IOAUBZFFPxaiS4BULhGZcJdeU4r1v1EN6BRxON_j0nQbsChUqFIDwmjgRXAksmgWFNd3Nvz9mWIawBq6JdkXrrccQmaZgs5Dy_-za_jN-qTRRLcdOHm2fpjIMHj5w3vxSgp-k6VLkupf6F3QXr/s1200/image_2024-12-19_13-26-19.png

៣.របបអាហារសុខភាព៖ Chae Soo-bin តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ៕

ទើបដឹងការពិត ទម្លាប់ផឹកទឹករាល់ថ្ងៃ! ការផឹកទឹកដាក់ក្នុងដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម នេះបើយោងតាមអ្នកជំនាញសុខភាពបានបង្ហាញ

0

ពិតណាស់មនុស្សចំនួនធំតែងតែមានទម្លាប់ផឹកទឹកពីដបប្លាស្ទិក ដោយសារតែវាងាយស្រួលទុកដាក់ និងងាយយកតាមខ្លួន។ ទោះជាយ៉ាងណាបើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ California Polytechnic State University នៅសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Diabetes បានបង្ហាញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយសារដបប្លាស្ទិកមានសារធាតុគីមីដែលអាចកាត់បន្ថយភាពប្រែប្រួលរបស់រាងកាយចំពោះអាំងស៊ុយលីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8B3nImbG_VMPqUrDp3wVUgsnLuuc6rDZfpPpZPhLrLFY9XWOF9pOyeC2T-fX2PUVh7MwSAeeqhOW2n3dVqcmDu5xoVC9LZi2DyH_uiMw-PWYGnqybHGTELBRRSxfNQeKWabvCNjM8iiAiYCiHu2w3tZ6org_REOXYj0q07JRr7JjlqmetNGBQdqedCju-/s1600/image_2024-12-19_13-23-25%20(2).png

យោងតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ បានធ្វើការពិសោធន៍ជាមួយមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤០ នាក់ ដោយពួកគេត្រូវបានផ្តល់ថ្នាំ placebo ឬ BPA ដែលជាថ្នាំគីមីប្រើជាចម្បងក្នុងការវិចខ្ចប់ម្ហូបអាហារ និងភេសជ្ជៈរួមទាំងដបផ្លាស្ទិក ប្រហែល ៥០ មីក្រូក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយ ដែលស្មើនឹងបរិមាណដែលទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ចាត់ទុកថាមានសុវត្ថិភាពសព្វថ្ងៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYnQaSqIWI8b4imWL0MZK6kQs9JweCCG60snPTkjac7Oa7rG065FkD1-g5hSSptg04PnqFtuDzEwL2vPXwy4AnuPxNJbZFEqbulcYQ-u21QmrbAMzKcmLWJ-JaaUDlXN6NiWmk80rTzAock8QV2DCR99jdIQBIlqj4R96derg_7s5s6Gy4mGfw5PmwIWl/s1200/image_2024-12-19_13-23-25.png

ប៉ុន្តែ ៤ ថ្ងៃក្រោយមកគេរកឃើញថា មនុស្សទាំងនេះស្រាប់តែមានការចុះខ្សោយនៃអាំងស៊ុយលីន ដូច្នេះសារធាតុ BPA ដែលប្រើក្នុងដបផ្លាស្ទិក ត្រូវបានគេចាត់ទុក ប៉ះពាល់ដល់ការរំលាយជាតិស្ករ អាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម។ ហេតុនេះហើយសារធាតុគីមី BPA ភាគច្រើនដែលប្រើក្នុងការផលិតការវេចខ្ចប់អាហារ និងភេសជ្ជៈ រួមទាំងដបទឹកប្លាស្ទិក គឺអាចកាត់បន្ថយភាពប្រែប្រួលទៅនឹងអ័រម៉ូន insulin ដែលគ្រប់គ្រងការរំលាយជាតិស្ករនៅក្នុងរាងកាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfIAmaTyXx4L5VAAyE-_81Nm7fpkk2GIOAG2shS6ttWzIonFQVDG5KuyGgWMdVAQvik5ICmKGZKYaXWbxzIdAtUGCHGaXX_RUFI80_1QN_eC7zCmnrx75lmqgfv0sAdmhkKMZga8VYOgaPs-JyAGdsCk4_mzlCcMi6oofRI49ptTafU-WYazRxD8n0PjET/s1600/image_2024-12-19_13-23-27%20(2).png

បច្ចុប្បន្នប្រធានផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) បានអំពាវនាវឱ្យមានបទប្បញ្ញត្តិឧស្សាហកម្មតឹងរឹងជាងមុនលើសុវត្ថិភាពរបស់ BPA ដើម្បីធានាថាការប៉ះពាល់នឹងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងនេះត្រូវបានកាត់បន្ថយ។ គួរបញ្ជាក់ដែរថា ការសិក្សានេះគឺជាការគូសបញ្ជាក់ពីតម្រូវការសម្រាប់ដំបូន្មាន និងគោលនយោបាយសុខភាពសាធារណៈដែលបានជូនដំណឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEOkUNSydrSdLFiKMWMlbU2lYYW8kz__8mYQpRlJ9yaXTFPFoqT_fwabEJQp0M8Pm0QP13jPauuxoqfqzEz4AtFhDi4L4vuLYWxhqLtMK9WTd_LEJqSgLcISZqrzYGd_EYfXCvY8dSo5i6_VdD3Jxdo5CxlFWhJRJFVdYFuvy7fGlvB80kZ-hPm5QDS0r/s1500/image_2024-12-19_13-23-27.png

កាណាដាជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសដែលជនបរទេសចង់មកធ្វើការច្រើនបំផុត

0

ប្រទេសកាណាដា ៖ មនុស្សភាគច្រើនបានស្វែងរកឱកាសការងារមានភាពបត់បែន និងអាចធ្វើការពីចម្ងាយ ជាពិសេស ក្រុមយុវជនចាប់អារម្មណ៍ធ្វើការនៅក្រៅប្រទេស ឬស្វែងរកការងារថ្មីក្នុងប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ។ លទ្ធផលស្ទង់មតិរបស់ Jobseeker បង្ហាញថា មនុស្សវ័យធ្វើការជាង៨០០លាននាក់ កំពុងស្វែងរកការងារនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi_H7y22_rtUtIfofV_gR6c_-HyIrMzK8Rg52mTIQ2MOxyObmpFlZ-uvcp0UVFwU-DPnniWDuAxZWmnWHCxojwAA83E0DAbpMJWIezXdgZtuTBESJQ-q9DpkHFi0ywCG21XOREer4QyV3e90cmRCI9RKmU6sHW5kVxFV4KVQGayOgPfwYrRbpl3TlCK7R9/s1024/image_2024-12-19_13-17-44%20(2).png

តាមលទ្ធផលស្ទង់មតិបញ្ជាក់ថា ប្រទេសដែលមនុស្សទូទាំងពិភពលោក ចង់មកធ្វើការច្រើនបំផុត គឺកាណាដា ។ រីឯពលរដ្ឋប្រទេសចង់មកធ្វើការនៅកាណាដាច្រើនជាងគេ រួមមាន ៖ កូស្តារីកា អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV4LcDL7kh7N3ufsrW8EvoZdDgAhooW8M14zSC8l1fzCcQkJhKBUO7lRxU6u0Ikr13fYQDI51WlAwkYCNnbazxdslNWXPnCyk9VgZd1D1GkLBRtmdjl1oAcz_JSjgVUMh9jK6MJ4QxtWu9342IypXLQ_OsY6cGNocMTB_jRKyI6qYLyT4BliW2m0V5Z-sI/s1000/image_2024-12-19_13-17-44%20(3).png

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ប្រទេសដែលជនបរទេសចង់មកធ្វើការច្រើនបំផុត ៖
១-កាណាដា
២-អូស្ត្រាលី
៣-សហរដ្ឋអាមេរិក និងស្វីស
៤-ដាណឺម៉ាក, សិង្ហបុរី, អារ៉ាប៊ីសាអូឌីត និងអង់គ្លេស
៥-ជប៉ុន, កាតា, អាល្លឺម៉ង់, អេស្ប៉ាញ និងនូវែលសេឡង់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHFkQ8q08ylgNRZQAuas55Dz3BxKaSDo6lAx6vACgaMRy7_R_Ge4u8ug5pddcv6x2KOfzNX0r9Ihnd7-g64ZDa8r_4GHTSvuoQtaEn_wpjo6oopffECSI0L9q3i9Y4tbtKKgYetfOxeKFBbASCsw2POkGuet6dwydHr8dCf4tWuj0xtySBhGKgEBXXnaot/s960/image_2024-12-19_13-17-44%20(4).png

មូលហេតុធ្វើឱ្យកាណាដាក្លាយជាប្រទេសដែលជនបរទេសចង់មកធ្វើការច្រើន ដោយសារកាណាដាបានទទួលយកវប្បធម៌ចម្រុះ និងមានភាសាផ្លូវការចំនួន២ ហើយដំណើរការត្រួតពិនិត្យឯកសារ និងការស្នើសុំអនុញ្ញាតធ្វើការរបស់ជនបរទេស គឺឆាប់រហ័សជាងបណ្តាប្រទេសនៅសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក និងអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh45BzxucIYXWFyLi3nk9h7Blo-tAwE-XJ30vdDugc-yk8E5LUJziLoNMpvs3mmBgk4-ShmthsFjFqFseXSo0Q2PMLpTMwvE-w-N74on8nikFODxb5goY_MEBFv6aoGUpHHXlRo5OpGbwgkbsEhlMu5QWjLVb0BLN1PrmzoCrnWyp3hocf80dfK4FLjcom8/s826/image_2024-12-19_13-17-44%20(5).png

អ្នកជំនាញការងារមកពី Jobseeker និយាយថា ៖ «ក្រុមហ៊ុននានាបានហៅបុគ្គលិកមកធ្វើការក្នុងការិយាល័យ ចាប់ពី៣ថ្ងៃ ទៅ៤ថ្ងៃក្នុង១សប្តាហ៍ ប៉ុន្តែបុគ្គលិកចង់ធ្វើការពីចម្ងាយដើម្បីឱ្យមានតុល្យភាពរវាងជីវិត និងការងារ ។ មនុស្សជាច្រើនចង់មកធ្វើការនៅកាណាដា ពីព្រោះពលរដ្ឋកាណាដាស្វាគមន៍មនុស្សមានវប្បធម៌ខុសគ្នា ហើយការស្នើសុំស្នាក់នៅសម្រាប់ជនបរទេស គឺច្បាស់លាស់ និងឆាប់រហ័ស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMAl0L91gsJkJO92KLq2uI7VUoDU7rQcuBONoh2TcKCTaeyNINxD0yn8Sgf6OtDnraIgITrusnXC7_JV3xbGiLmgK93w_8s4EEcy0_4ew04CYf68a2quP2Db3yMSD7IWZKmzbiQs1MtXB4VVUKtDQmp_KwXOO0qtH4iyzyWAdV2CSv-_JYmPqIsbKiJfwo/s980/image_2024-12-19_13-17-44.png

កាណាដា គឺជាប្រទេសធំលំដាប់ទី២ លើពិភពលោក ដែលមានភាសាផ្លូវការចំនួន២ គឺអង់គ្លេស និងបារាំង ។ ផ្នែកអប់រំ សុខភាព បរិស្ថាន ទំនាក់ទំនងសង្គម និងជីវភាពប្រចាំថ្ងៃនៅកាណាដា គឺល្អប្រសើរ ។ តាមទិន្នន័យការចាត់ចំណាត់ថ្នាក់សន្ទស្សន៍គុណភាពជីវិតរបស់ OECD គឺកាណាដាបានជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមប្រទេសល្អបំផុតចំនួន១០ ៕

Wow មិនធម្មតាៗទេពេលនេះ! វៀតណាមដាក់បង្ហាញអាវុ.ធ Made in Vietnam ជាផ្លូវការក្នុងពិព័រណ៍អាវុ.ធ អន្តរជាតិស្របពេលមានជម្លោះជាមួយមហាអំណាចចិន

0

អ្វីដែលពិភពលោកភ្ញាក់ផ្អើល គឺថ្មីៗនេះ វៀតណាមបានបញ្ចេញ និងបង្ហាញនូវប្រភេទអាវុ.ធ ដែលផលិតដោយខ្លួនឯងផ្ទាល់ (Made in Vietnam) ក្នុងពិព័រណ៍អាវុ.ធ អន្តរជាតិ ទីក្រុងហាណូយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងវិស័យការពារប្រទេស និងការនាំចេញអាវុ.ធ ស្របពេលមានជម្លោះជាមួយចិន ។ រីឯប្រទេសចូលរួមការតាំងពិព័រណ៍នេះ រួមមាន ៖ អាមេរិក តួកគី អ៊ីស្រាអែល អ៊ីរ៉ង់ រុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrBDMrcEJm2ofrDhFmxqIkwm8AV3CO7DFh31mJB5wKTbldNG1RhUhwuOVeOrkrT6N8NNfSv6KabxETQsMpqtjoe9glMu9_sdnXuDJQCLauP_-2VKJK2ab5QgQviYM8gfvTWgZnhBwQfhQItVQTQfzgWdPMu63Vsu7imGRJw0sAk29HlvlXn1dbDvdA_DeV/s1080/image_2024-12-19_13-14-34.png

វៀតណាមបាននាំចូលអាវុធជាច្រើនពីរុស្ស៊ី ប៉ុន្តែរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលក្រុងហាណូយបានពង្រឹងសមត្ថភាពការពារជាតិ ពេលវៀតណាមមានជម្លោះជាមួយចិនក្នុងសមុទ្រចិនខាងត្បូង ។ ថ្មីៗនេះ វៀតណាមព្យាយាមលើកកម្ពស់វិស័យការពារជាតិ និងជំរុញការនាំចេញអាវុធទៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz9E5JF4mL8S0yEQzigJidq64e9HSY5VLOYEw_7Drfgjy3YB9bI_8SLR1UY0MdxBgu7T_GJy-zyxKR6p_NnRuT4mmmbCTz0KfzRlDgSLnS0bFEWuz4aKJtWy_10EWTOEBXTah4Md18gbr7z31D_5SvZGjq2gVRDU5MRtWTYMVqpWFy96vLEOIBPN6phdO7/s3500/image_2024-12-19_13-14-34%20(2).png

Viettel គឺជាក្រុមហ៊ុនអាវុធដែលរដ្ឋាភិបាលវៀតណាមជាម្ចាស់ បានដឹកនាំក្រុមហ៊ុនអាវុធនៅវៀតណាមមកចូលរួមបង្ហាញអាវុធផ្សេងៗ ដូចជា ៖ ប្រព័ន្ធការពារមីស៊ីល ដ្រូន រ៉ាដាការពារគ្រោះថ្នាក់លើអាកាស រថពាសដែក និងកាំភ្លើងធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1bm5A04Z6CYu8R8eykIb2QsDonzMcOd4F7HZC1IWwx15vXioqXBBj8JlzSRfMhoqbPaf9NbyfS7HK0WkC6NwXl__NvynD6lfgVxU0JhYGMbv_V6uZBmLER2Ead4uKdKVo4Am4z4N55IxmoENkTXl4lYACLIWGBVj3ox24Ze5XBfReApPk8fiWMIrKcmwZ/s4724/image_2024-12-19_13-14-37.png

អ្នកជំនាញសន្តិសុខវៀតណាមមកពីសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី និយាយថា វៀតណាមបានអួតអាវុធរបស់ខ្លួនក្នុងពិព័រណ៍អាវុធអន្តរជាតិ និងជាយុទ្ធសាស្ត្រសំខាន់សម្រាប់ពង្រឹងវិស័យការពារជាតិ ព្រមទាំងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននាំចេញអាវុធបរទេសឱ្យមកផលិតគ្រឿងបន្លាស់សព្វាវុធនៅវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcqKml7pVANK35UgET-3zFhAnOE_TpFmXhapFH3JpkRCvk5rVSkh6BCWqMHr5Z4x0tzSaMlOGre4Dtwoh0_vg1KEFTOr-1QKmKPQU4hDnCI4P9Tdj-PEzsfqSlZGfxSLJNbMvmMCxhKab6iiz0vdiGpBQnN2f_qIAXJ7RHV19ca7LV5UvHX6M6jznDZZTi/s800/image_2024-12-19_13-14-43%20(2).png
កន្លងមក វៀតណាមបានពិភាក្សាជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង ដើម្បីចុះកិច្ចព្រមព្រៀងផលិតគ្រាប់កាំភ្លើងធំ និងគ្រឿងបន្លាស់យន្តហោះ ។ ក្រៅពីនេះ វៀតណាមក៏បានពិភាក្សាពីកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយក្រុមហ៊ុនផ្សេងៗផងដែរ ដូចជា ៖ ក្រុមហ៊ុនមកពីសាធារណរដ្ឋឆេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhahztJCpEEfzwTpL_C4pAO0TpHDC0uFu32mIg4SGvlvi_zBIozTcPIIqwKk_SzWwAUHUvFG1DnlnF5ir27q2fGrPCODxg7hLsZW0x12rbDuX-5EglmfiwCtzI91fSuDvIcJVhpq0hI4-c78IHT9J90CYKSFaProWBU6IdGFvb7sfrVRtSGe2fdtRHAAFmA/s1000/image_2024-12-19_13-14-43.png

គួរបញ្ជាក់ថា ពិព័រណ៍អាវុធអន្តរជាតិនៅទីក្រុងហាណូយ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ហើយមានក្រុមហ៊ុនបរទេសចូលរួមបង្ហាញអាវុធ ជិត២៥០ក្រុមហ៊ុន ។ វៀតណាមបានអភិវឌ្ឍន៍សមត្ថភាពការពារជាតិក្នុងតំបន់អស់រយៈពេលច្រើនឆ្នាំហើយ ជាពិសេស តំបន់មានជម្លោះជាមួយចិន ៕

ត្រៀម! រយៈពេល ៤ថ្ងៃ នឹងមានការដាច់ចរន្តអគ្គសនី ក្នុងតំបន់ចំនួននៅរាជធានីភ្នំពេញ

0

យោងតាមសេចក្តីជូនដំណឹងនាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា EDC បានគូសបញ្ជាក់ថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូនេះ អគ្គិសនីកម្ពុជានឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយ ចំនួនទៅតាមពេលវេលាដូចខាងក្រោម៖

១.នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ចន្លោះម៉ោង៨ព្រឹក ដល់ម៉ោង ៤ ល្ងាច នឹងការរអាក់រអួលភ្លើងនៅ៖ ខណ្ឌឫស្សីកែវ, ខណ្ឌមានជ័យ, និងខណ្ឌព្រែកព្នៅ។

២.នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ៖
-ចន្លោះម៉ោង៨ព្រឹក ដល់ម៉ោង ១រសៀល នឹងមានការរអាក់រអួលភ្លើងនៅខណ្ឌដូនពេញ, ខណ្ឌបឹងកេងកង, ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ
-ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល ៖ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ។

៣. ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ៖ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នឹងមានការរអាក់រអួលភ្លើងនៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។

៤. ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ៖ ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀលនឹងមានការអាក់រអួលភ្លើង នៅខណ្ឌសែនសុខនិងខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបថា អគ្គិសនីកម្ពុជានឹងមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-_CRFgXg81fiRscgWsVqd_uMGeKPNreKZlcqZlWUCS57FJejfVbA9J202499gI2bKCzh-S0PJH3keuuY6vAT_ku5rmO5YA9Z6DOmUe-jB15nBBMahSA39WMsg2xYKx5XJgBMxcydliHYC8tT73mwwBHlM7MILN4D_j_73J07NsgPyiXh3XHv_C2o5ho2X/s2048/IMG_9939.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj088pw7df_XxenBoeV_-ZTuh80BxZ8VY6jJ2uTiMtVDNIrjKe9T5rAs-3RT3nKsVFgOYDE4FiYKaMfype3MaVKXP3gyUOjdUNa3rWC7DGzDNJ8LjDljkEhgp10vrzZKafl0ozUb8DnVYb1COD_p-WKnlCHl_ulchxb_RLh-E1jMUC5emBiFiBdiCpCSZpI/s2048/IMG_9940.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0I-p1uer-3it-drlfzDB82Fkza6a4BDeKzasQuQWHerH_GvgfAK6aWds8rtWoW76pjDmYTVINAsGDXPo-xbwWKlRpaCsKQ1OJAIgj1aT8EHkbrufG8wJRTxo6ilaZNGq11St4VDc5PI1OqNvLYCkkybmvDtGp0-dKfAeU8vpmTg6pSujct0Sf3JbVDA_N/s2048/IMG_9941.JPG

ច្បាប់ពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីនឹងធ្វើឱ្យវិនិយោគិនផ្លាស់ទីតាំងផលិតទៅវៀតណាម

0

ប្រទេសឥណ្ឌូណេស៊ី ៖ ច្បាប់ប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកំណត់ឱ្យក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនត្រូវតែយកគ្រឿងបន្លាស់ផលិតក្នុងប្រទេសនេះស្មើជាង៤០% នឹងធ្វើឱ្យប៉ះពាល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនបរទេស និងសេដ្ឋកិច្ចឥណ្ឌូណេស៊ី ។ នេះបើតាមការលើកឡើងរបស់សេដ្ឋវិទូ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQX1piCq5h9ycjEMinrs3nw5e9JOYEUWIBcDAZkCC1FbKVh0J0lg_qJZMLJ-xPwmyaBTiVes-ersqQG3XfTpxMNSu5LcwmbzzGICHBpR2g5U4TI36lTUeOOuvd-ST04wi51mrJ-JGhS-tGXCmBrzgh-eYoOTVJG2DSdvfqS-oHvi3I1OOTO8mNcVoeH5i_/s1200/image_2024-12-19_10-19-55%20(2).png
កាលពីថ្ងៃទី៣ ខែធ្នូ កន្លងមក អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលមានគម្រោងឱ្យក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនបង្កើនការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ។ គម្រោងនេះក្រោយពីរដ្ឋាភិបាលបដិសេធសំណើបន្ថែមប្រាក់វិនិយោគចំនួន១០០លានដុល្លារអាមេរិករបស់ Apple ជាក្រុមហ៊ុនអាមេរិកនាំមុខផ្នែកបច្ចេកវិទ្យា ដើម្បីលក់ទូរស័ព្ទ iPhone 16 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdYdKHlJDhUvkjSx9YUH9lAOUVcDNMbvsn4oB9_hde-PfAcJcCWBupfi3di2m9U_5HpXmIWrWoOyuNk5QOtGqLt2NT2m-W0adjPN-bqshxhKQia1aWKLy4zz07iPdT2SIJL9d8G0CBbpnObFNtQ64jrwjBr7h_AHPoPnuvw7PoB6q1VU7eK1h0lTWD6MBm/s1400/image_2024-12-19_10-19-55.png

ច្បាប់ប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមនៅឥណ្ឌូណេស៊ី គឺគិតចាប់ពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី ដែលច្បាប់នេះមានគោលដៅការពារឧស្សាហកម្មក្នុងស្រុក, បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមនៅឥណ្ឌូណេស៊ី និងការប្រើគ្រឿងបន្លាស់ក្នុងស្រុក ស្របពេលឥណ្ឌូណេស៊ីកំពុងប្រកួតប្រជែងជាមួយវៀតណាម ក្នុងការទាក់ទាញវិនិយោគិនដែលប្តូរទីតាំងផលិតចេញពីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9LtX8CMZMtwB8T3rAlwlnUajNtasi-w1XGR1TCmszFIDCpLR2gfmSlIz-NAIqQaHmEBbmyFPsAifimU5jKob7pkVJfwlnayWEl_Ks5X0QBUmssC_fLvO-imzvvCKx85WEg026TO8Jvj1qTnexovfp9H7eD23Ao0u1hMNgcd10McyQF7mFaUVi2Pwjfcp2/s2048/image_2024-12-19_10-19-56.png

សេដ្ឋវិទូនានានិយាយថា ច្បាប់នេះពុំអាចទាក់ទាញការវិនិយោគទេ ប៉ុន្តែនឹងធ្វើឱ្យក្រុមហ៊ុន Foxconn និង Tesla ដកការវិនិយោគចេញពីឥណ្ឌូណេស៊ី ។ ការចំណាយរបស់ក្រុមហ៊ុននឹងកើនឡើង, សមត្ថភាពប្រកួតប្រជែងការនាំចេញធ្លាក់ចុះ ហើយនឹងប៉ះពាល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ។ រីឯវៀតណាមបានទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យាខ្លាំងជាងឥណ្ឌូណេស៊ី បើទោះជាទីផ្សារក្នុងស្រុកវៀតណាមតូចជាងឥណ្ឌូណេស៊ីក្តី ។ បើឥណ្ឌូណេស៊ីតម្រូវឱ្យក្រុមហ៊ុននានាប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមក្នុងស្រុក នឹងធ្វើឱ្យវិនិយោគិនផ្លាស់ប្តូរទីតាំងផលិតទៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiztimdvotrb4dmELdLj-EClt9DK115p4XFjWN444A8acrdPg5EOwM2a6aHn1oSXWnXJe325G17zL3nso7cKYCuIozEkAZtr3uzbe4KrCT8JBWInTX9iLpnIRyolnDOr57PDeOFjBad2S3PpjqFn_aSxmQNmfk1BXQLCoCoBMlrGNQz9faU3ddKQHoyv9fV/s1024/image_2024-12-19_10-19-58.png

លើសពីនេះ វៀតណាមបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ខណៈឥណ្ឌូណេស៊ីកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងនេះ ។ វៀតណាមបានទទួលផលប្រយោជន៍ព្រោះក្រុមហ៊ុននានាផ្លាស់ប្តូរទីតាំងផលិតចេញពីចិន ដោយសារចិនមានភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក ៕

មានតែប្រទេស ៤ នេះទេដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅឆ្នាំ ២០២៤

0

ខណៈប្រទេសជាច្រើនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដោយសារជម្លោះនៅអឺរ៉ុប និងមជ្ឈិមបូព៌ា រួមទាំងការបោះឆ្នោតសំខាន់ៗនៅសហរដ្ឋអាមេរិក និងឥណ្ឌា បានរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ។ ទោះជាយ៉ាងណាបើយោងតាមអ្នកជំនាញសេដ្ឋវិទូបានចងក្រងទិន្នន័យអំពីសូចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៥ រួមមាន: កំណើនផលិតផលក្នុងស្រុកសរុប ការអនុវត្តទីផ្សារភាគហ៊ុន អតិផរណាស្នូល ភាពអត់ការងារធ្វើ និងឱនភាពថវិការបស់ប្រទេសចំនួន ៣៧ នៅក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp4t9KZLfrpJvbeDM8BBXv76DgZp47gdPwAznZljLuD7tpvrJ7R_PRg0tAk52UyQfVwjWGxBu8GxKL8H_jKAIDNl0R4p1iEmqayLeoCOSrXadc95joSgO87NXgwyIjg5hZP9EcaoZ-u1r60SsGiAu2dmdC5ixItVVM-tfuwpnVlKmQbmf1WggPYU_BeiuJ/s1500/image_2024-12-19_10-13-47.png

ក្នុងចំណោមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោកមានតែប្រទេស ៤ ប៉ុណ្ណោះដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅឆ្នាំនេះ ដែលក្នុងនោះរួមមាន៖ អេស្ប៉ាញ អៀរឡង់ ដាណឺម៉ាក និងក្រិច។ យោងតាមវិទ្យាស្ថានជាតិស្ថិតិរបស់អេស្ប៉ាញ GDP របស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងកើនឡើងជាង ៣% ដោយសារទីផ្សារការងារដ៏រឹងមាំ និងកម្រិតខ្ពស់នៃអន្តោប្រវេសន៍ដែលជំរុញទិន្នផលសេដ្ឋកិច្ច។ ដូច្នេះអេស្ប៉ាញនឹងបន្តដំណើរការលើសពីបណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ ដោយសារនិន្នាការទីផ្សារការងារវិជ្ជមាន និងកំណែទម្រង់ដ៏រឹងមាំ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEU8BQKlXG7NdEy2admxjG58eqcKejfNrIWTcvdFLjLwiIdweoBIzJ1Gn6StiQ6r36116ZKVvdNgaz62ByAct6XXr64WlS31vHBYuQcjqumESqB2vuHG97U-bDeb8sN74vywP_4DT-iGnpeQiixyUpcn2mrY-Eyh9TQrdSm9qjlXMy0ZIK6v9zgcphFolB/s2359/image_2024-12-19_10-13-48.png

នេះបើយោងតាមទិន្នន័យចងក្រងដោយ Economist ចំណាត់ថ្នាក់ទីពីរបានទៅលើប្រទេសអៀរឡង់ដែល GDP នៅត្រីមាសទីបីរបស់ប្រទេសនេះកើនឡើង ២% បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ ឆ្នាំ ២០២៣ ហើយទីផ្សារភាគហ៊ុនបានកើនឡើង ១៧.៦% ភាពអត់ការងារធ្វើបានថយចុះ ០.៣% និងអតិផរណាស្នូលមានត្រឹមតែ ២.៣% ប៉ុណ្ណោះ។ ចំណុចលេចធ្លោរបស់ប្រទេសនេះគឺដោយសារប្រាក់ចំណូលពន្ធច្រើន អៀរឡង់មានអតិរេកថវិកាធំបីឆ្នាំជាប់ៗគ្នា ដែលជួយរដ្ឋាភិបាលបង្កើនការចំណាយ កាត់បន្ថយពន្ធ និងបង្កើតមូលនិធិវិនិយោគជាតិយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzOqpjuoHDN-FwRMaY7EShW_MobabjzMk6wURV50Tr5ng2Ex37SnlENLNK4cklNPBApJIYG67N6x8M40aXafg7N8F3hMJYvJIcSq9TAk82IeKtdS7ZNWXWuqSHzKlCvbB0iDmAmQLn_P5DZRD0Aw20wSCpFpcIBRusps7ITrr2D20b2MteoXHsQYXETyZB/s1024/image_2024-12-19_10-13-50.png

ចំណាត់ថ្នាក់ទី ៣ រួមមានប្រទេសដាណឺម៉ាក និងក្រិក។ កាលពីដើមខែនេះ ក្រសួងសេដ្ឋកិច្ចដាណឺម៉ាកបានបង្កើនការព្យាករណ៍ GDP របស់ខ្លួនសម្រាប់ឆ្នាំនេះពី ១.៩% ទៅ ៣% ហើយកំណើននៅឆ្នាំ ២០២៥ ក៏ត្រូវបានកែសម្រួលពី ២.២% ទៅ ២.៩% ផងដែរ។ យោងតាមក្រសួងសេដ្ឋកិច្ចប្រទេសដាណឺម៉ាក រីកចម្រើនខ្លាំងដោយសារកំណើនការងារ ហើយមួយភាគប្រាំទៀតគឺដោយសារតែការកើនឡើងនៃការជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុន Novo Nordisk ដែលមានបុគ្គលិកប្រហែល ៣០,០០០ នាក់។ រីឯប្រទេសក្រិក ក៏ត្រូវបានគេព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងកើនឡើង ២.៣% នៅឆ្នាំ២០២៤ និង ២.២% នៅឆ្នាំ ២០២៥ ផងដែរ៕

Wow ម្ចាស់ក្រុមហ៊ុន CP បានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ពិភពលោក បានចែករំលែកនូវទម្លាប់និងគន្លឹះល្អដែលគ្រប់គ្នាមិននឹកស្មានដល់

0

ប្រទេសថៃ ៖ លោក Dhanin Chearavanont បានជាប់ចំណាត់ថ្នាក់ទី១ ជាមហាសេដ្ឋីថៃមានទ្រព្យសម្បត្តិច្រើនបំផុត និងជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ពិភពលោកផងដែរ ក្នុងការចាត់ចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោកចុងក្រោយបំផុតរបស់ទស្សនាវដ្តី Forbes ។ លោកបង្ហាញពីគំនិតរបស់ខ្លួនថា លោកធ្វើការដូចជាការដើរកម្សាន្ត ហើយធ្វើខ្លួនដូចទឹកមិនពេញកែវ ដោយរៀនសូត្រពីមនុស្សឆ្លាតៗជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25v0HPswrbMuyp1g4Hedul9avo6ozGo4Q6ib9nolYNpnS1LqBPrT_-6HuJn8VR5e64KoPjP2ObgZlCvhnTVPZFSFfWMBKf5mdqsliSeLaBBu_LIEYLIXQ2u6uX00X2B2wbZlKt9Gelm8jO6_mVHzw5F0wg5IN1j3WggduN7IZZ84CwBl6hiXoxsTuYtcL/s1200/photo_2024-12-18_16-49-38%20(2).jpg
លោក Dhanin ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសថៃ និងជាម្ចាស់ក្រុមហ៊ុន CP បានជាប់ចំណាត់ថ្នាក់ទី១៥៩ ក្នុងការចាត់ចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក ឆ្នាំ២០២៤ របស់ទស្សនាវដ្តី Forbes ដែលលោកមានទ្រព្យសម្បត្តិ ចំនួន១២ពាន់៥រយលានដុល្លារអាមេរិក ។ ក្រុមហ៊ុន CP បានប្រកបអាជីវកម្មក្នុងប្រទេសចំនួន២២ និងមានបុគ្គលិកជាង៤៥ម៉ឺននាក់នៅទូទាំងពិភពលោក ហើយក្នុង១ឆ្នាំៗ ក្រុមហ៊ុននេះបានបង់ពន្ធឱ្យរដ្ឋាភិបាលថៃ ស្មើជាង២ម៉ឺនលានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaUDkPlFUL_ILYEBSo7hAI-_1eBUk5v7_yM1PLy78Y7sUK9QKgyoV4VRn3vF3u5UMRx42KAJPNfdgm32sw2LNWrdJDxX9Q9qc4rZ0CiP7UE88pKE0MpM6ehiul7aXd2QzsTcEEw690_Bihv1p8Qy84UWvsj0SaqWmC69umXlOuaMK7GHIJR4pLZY2fjJ1/s1280/photo_2024-12-18_16-49-38%20(3).jpg

ទីកន្លែងកំណើតរបស់លោក Dhanin គឺនៅតំបន់យ៉ាវរ៉ាជ ទីក្រុងបាងកក ដែលមានឪពុកជាជនជាតិចិន ។ លោកបានបង្ហាញពីគន្លឹះភាពជោគជ័យថា ការប្រកបអាជីវកម្ម គឺដូចគ្នានឹងការដើរកម្សាន្តដែរ បើយើងរីករាយក្នុងការដោះស្រាយបញ្ហា យើងនឹងអាចធ្វើការផង និងមានសេចក្តីសុខផង ។ ចំណុចសំខាន់ មិនត្រូវបញ្ឈប់ការរៀនសូត្រទេ ហើយត្រូវរៀនសូត្រពីមនុស្សឆ្លាតៗដើម្បីអាប់ឌេតចំណេះដឹងគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNTVgycQXO5DvVgbyTZX0WO6XMWzigjwU-Cxv4-w8ZZYu2G745gZvLtRc2M0KTCfHY0OmniARf6dZNmZz5IYa4gXB92SEhtaF9Ox2abc6a7S6YACdH0boPsr0CjvrUrtTzONxcBo-EyXAC-MEx8PHDzBeigb2LVB8s259v3hmb8dqD-BR36LIoYsABiY3h/s1200/photo_2024-12-18_16-49-38.jpg

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក ឆ្នាំ២០២៤ ចាប់ពីលេខ១ ដល់លេខ៤ ៖

១-លោក Bernard Arnault អ្នកជំនួញបារាំង អាយុ៧៥ឆ្នាំ និងគ្រួសារ Bernard Arnault & Family ជាក្រុមហ៊ុនពហុជាតិ និងម្ចាស់ម៉ាក Louis Vuitton ជាប់ចំណាត់ថ្នាក់ទី១ ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ដែលមានទ្រព្យសម្បត្តិចំនួន២៣៣ពាន់លានដុល្លារអាមេរិក
២-លោក Elon Musk នាយកក្រុមហ៊ុន Tesla និង SpaceX ជាប់ចំណាត់ថ្នាក់ទី២ មានទ្រព្យសម្បត្តិចំនួន១៩៥ពាន់លានដុល្លារអាមេរិក
៣-លោក Jeff Bezos នាយកក្រុមហ៊ុន Amazon ជាប់ចំណាត់ថ្នាក់ទី៣ និង
៤-លោក Mark Zuckerberg នាយកក្រុមហ៊ុន Facebook ជាប់ចំណាត់ថ្នាក់ទី៤https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH5bIG3Aig40No7DRdvXYqiUcvqZGLb-qIvx__vRDM8ysQ8NyF5jmfuXguGXpDxtsg_JGUt2-wF6g52fV7yiKnxH-uIDwZge8xzEybDW5AIC9al5M1O1ueNMYwP7mhhNbtA1COs1PN4JbYR2VfgbSLnd8Sau9fqnzZDHpT04Kb9rEMxLQmQptaVB-AYkSt/s1280/image_2024-12-19_09-48-03.png

ចំណែក Bloomberg បានចាត់ចំណាត់ថ្នាក់គ្រួសារចំនួន២៥ មានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៤ (World’s Richest Families 2024) ក្នុងនោះគ្រួសារត្រកូល Chearavanont ម្ចាស់ក្រុមហ៊ុន CP ជាប់ចំណាត់ថ្នាក់ទី១៩ មានទ្រព្យសម្បត្តិចំនួន១លាន៥សែនលានបាត ដែលប្រហាក់ប្រហែលគ្នានឹងគ្រួសារត្រកូល Quandt ម្ចាស់ក្រុមហ៊ុនរថយន្ត Mini & Rolls-Royce នៅអាល្លឺម៉ង់ មានទ្រព្យសម្បត្តិចំនួន១លាន៦សែនលានបាត ជាប់ចំណាត់ថ្នាក់ទី១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikA8uQ5ctCeelfil_BkRJ_5UBlC4Ql88imGqhULtUmTywFzrSnyFeUd6xQCP6atEWog4hjd3nZFXmp6b0Dv_7hc28LgJ5DZUAs2V-edD2ue4ylOqOnSk8pa0rP1ZetCWa4FSOcoFdwwJUWaBJZEVwvxfQjIa0Z_nK6kIKLU9L-EIxT_4l-7yZwXgveYERe/s1280/image_2024-12-19_09-48-04.png

គួរបញ្ជាក់ថា Charoen Pokphand Group (CP) គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំបំផុតនៅប្រទេសថៃ និងលើពិភពលោក ។ ក្រុមហ៊ុននេះបានរីកចម្រើន និងពង្រីកអាជីវកម្មជាបន្តបន្ទាប់ ហើយបានគិតគូរពីផលប្រយោជន៍ជាតិ និងពលរដ្ឋ ៕