យោងតាមសេចក្តីជូនដំណឹងនាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា EDC បានគូសបញ្ជាក់ថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូនេះ អគ្គិសនីកម្ពុជានឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយ ចំនួនទៅតាមពេលវេលាដូចខាងក្រោម៖
១.នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ចន្លោះម៉ោង៨ព្រឹក ដល់ម៉ោង ៤ ល្ងាច នឹងការរអាក់រអួលភ្លើងនៅ៖ ខណ្ឌឫស្សីកែវ, ខណ្ឌមានជ័យ, និងខណ្ឌព្រែកព្នៅ។
២.នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ៖
-ចន្លោះម៉ោង៨ព្រឹក ដល់ម៉ោង ១រសៀល នឹងមានការរអាក់រអួលភ្លើងនៅខណ្ឌដូនពេញ, ខណ្ឌបឹងកេងកង, ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ
-ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល ៖ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ។
៣. ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ៖ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នឹងមានការរអាក់រអួលភ្លើងនៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។
៤. ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ៖ ចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀលនឹងមានការអាក់រអួលភ្លើង នៅខណ្ឌសែនសុខនិងខណ្ឌពោធិ៍សែនជ័យ។
សូមជម្រាបថា អគ្គិសនីកម្ពុជានឹងមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕










