Home ព័ត៌មានអន្តរជាតិ ច្បាប់ពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីនឹងធ្វើឱ្យវិនិយោគិនផ្លាស់ទីតាំងផលិតទៅវៀតណាម

ច្បាប់ពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីនឹងធ្វើឱ្យវិនិយោគិនផ្លាស់ទីតាំងផលិតទៅវៀតណាម

56
0

ប្រទេសឥណ្ឌូណេស៊ី ៖ ច្បាប់ប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកំណត់ឱ្យក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនត្រូវតែយកគ្រឿងបន្លាស់ផលិតក្នុងប្រទេសនេះស្មើជាង៤០% នឹងធ្វើឱ្យប៉ះពាល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនបរទេស និងសេដ្ឋកិច្ចឥណ្ឌូណេស៊ី ។ នេះបើតាមការលើកឡើងរបស់សេដ្ឋវិទូ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQX1piCq5h9ycjEMinrs3nw5e9JOYEUWIBcDAZkCC1FbKVh0J0lg_qJZMLJ-xPwmyaBTiVes-ersqQG3XfTpxMNSu5LcwmbzzGICHBpR2g5U4TI36lTUeOOuvd-ST04wi51mrJ-JGhS-tGXCmBrzgh-eYoOTVJG2DSdvfqS-oHvi3I1OOTO8mNcVoeH5i_/s1200/image_2024-12-19_10-19-55%20(2).png
កាលពីថ្ងៃទី៣ ខែធ្នូ កន្លងមក អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលមានគម្រោងឱ្យក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនបង្កើនការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ។ គម្រោងនេះក្រោយពីរដ្ឋាភិបាលបដិសេធសំណើបន្ថែមប្រាក់វិនិយោគចំនួន១០០លានដុល្លារអាមេរិករបស់ Apple ជាក្រុមហ៊ុនអាមេរិកនាំមុខផ្នែកបច្ចេកវិទ្យា ដើម្បីលក់ទូរស័ព្ទ iPhone 16 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdYdKHlJDhUvkjSx9YUH9lAOUVcDNMbvsn4oB9_hde-PfAcJcCWBupfi3di2m9U_5HpXmIWrWoOyuNk5QOtGqLt2NT2m-W0adjPN-bqshxhKQia1aWKLy4zz07iPdT2SIJL9d8G0CBbpnObFNtQ64jrwjBr7h_AHPoPnuvw7PoB6q1VU7eK1h0lTWD6MBm/s1400/image_2024-12-19_10-19-55.png

ច្បាប់ប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមនៅឥណ្ឌូណេស៊ី គឺគិតចាប់ពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី ដែលច្បាប់នេះមានគោលដៅការពារឧស្សាហកម្មក្នុងស្រុក, បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមនៅឥណ្ឌូណេស៊ី និងការប្រើគ្រឿងបន្លាស់ក្នុងស្រុក ស្របពេលឥណ្ឌូណេស៊ីកំពុងប្រកួតប្រជែងជាមួយវៀតណាម ក្នុងការទាក់ទាញវិនិយោគិនដែលប្តូរទីតាំងផលិតចេញពីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9LtX8CMZMtwB8T3rAlwlnUajNtasi-w1XGR1TCmszFIDCpLR2gfmSlIz-NAIqQaHmEBbmyFPsAifimU5jKob7pkVJfwlnayWEl_Ks5X0QBUmssC_fLvO-imzvvCKx85WEg026TO8Jvj1qTnexovfp9H7eD23Ao0u1hMNgcd10McyQF7mFaUVi2Pwjfcp2/s2048/image_2024-12-19_10-19-56.png

សេដ្ឋវិទូនានានិយាយថា ច្បាប់នេះពុំអាចទាក់ទាញការវិនិយោគទេ ប៉ុន្តែនឹងធ្វើឱ្យក្រុមហ៊ុន Foxconn និង Tesla ដកការវិនិយោគចេញពីឥណ្ឌូណេស៊ី ។ ការចំណាយរបស់ក្រុមហ៊ុននឹងកើនឡើង, សមត្ថភាពប្រកួតប្រជែងការនាំចេញធ្លាក់ចុះ ហើយនឹងប៉ះពាល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ។ រីឯវៀតណាមបានទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យាខ្លាំងជាងឥណ្ឌូណេស៊ី បើទោះជាទីផ្សារក្នុងស្រុកវៀតណាមតូចជាងឥណ្ឌូណេស៊ីក្តី ។ បើឥណ្ឌូណេស៊ីតម្រូវឱ្យក្រុមហ៊ុននានាប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមក្នុងស្រុក នឹងធ្វើឱ្យវិនិយោគិនផ្លាស់ប្តូរទីតាំងផលិតទៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiztimdvotrb4dmELdLj-EClt9DK115p4XFjWN444A8acrdPg5EOwM2a6aHn1oSXWnXJe325G17zL3nso7cKYCuIozEkAZtr3uzbe4KrCT8JBWInTX9iLpnIRyolnDOr57PDeOFjBad2S3PpjqFn_aSxmQNmfk1BXQLCoCoBMlrGNQz9faU3ddKQHoyv9fV/s1024/image_2024-12-19_10-19-58.png

លើសពីនេះ វៀតណាមបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ខណៈឥណ្ឌូណេស៊ីកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងនេះ ។ វៀតណាមបានទទួលផលប្រយោជន៍ព្រោះក្រុមហ៊ុននានាផ្លាស់ប្តូរទីតាំងផលិតចេញពីចិន ដោយសារចិនមានភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក ៕