អ្វីដែលពិភពលោកភ្ញាក់ផ្អើល គឺថ្មីៗនេះ វៀតណាមបានបញ្ចេញ និងបង្ហាញនូវប្រភេទអាវុ.ធ ដែលផលិតដោយខ្លួនឯងផ្ទាល់ (Made in Vietnam) ក្នុងពិព័រណ៍អាវុ.ធ អន្តរជាតិ ទីក្រុងហាណូយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងវិស័យការពារប្រទេស និងការនាំចេញអាវុ.ធ ស្របពេលមានជម្លោះជាមួយចិន ។ រីឯប្រទេសចូលរួមការតាំងពិព័រណ៍នេះ រួមមាន ៖ អាមេរិក តួកគី អ៊ីស្រាអែល អ៊ីរ៉ង់ រុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប ។
វៀតណាមបាននាំចូលអាវុធជាច្រើនពីរុស្ស៊ី ប៉ុន្តែរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលក្រុងហាណូយបានពង្រឹងសមត្ថភាពការពារជាតិ ពេលវៀតណាមមានជម្លោះជាមួយចិនក្នុងសមុទ្រចិនខាងត្បូង ។ ថ្មីៗនេះ វៀតណាមព្យាយាមលើកកម្ពស់វិស័យការពារជាតិ និងជំរុញការនាំចេញអាវុធទៅក្រៅប្រទេស ។.png)
Viettel គឺជាក្រុមហ៊ុនអាវុធដែលរដ្ឋាភិបាលវៀតណាមជាម្ចាស់ បានដឹកនាំក្រុមហ៊ុនអាវុធនៅវៀតណាមមកចូលរួមបង្ហាញអាវុធផ្សេងៗ ដូចជា ៖ ប្រព័ន្ធការពារមីស៊ីល ដ្រូន រ៉ាដាការពារគ្រោះថ្នាក់លើអាកាស រថពាសដែក និងកាំភ្លើងធំ ។
អ្នកជំនាញសន្តិសុខវៀតណាមមកពីសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី និយាយថា វៀតណាមបានអួតអាវុធរបស់ខ្លួនក្នុងពិព័រណ៍អាវុធអន្តរជាតិ និងជាយុទ្ធសាស្ត្រសំខាន់សម្រាប់ពង្រឹងវិស័យការពារជាតិ ព្រមទាំងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននាំចេញអាវុធបរទេសឱ្យមកផលិតគ្រឿងបន្លាស់សព្វាវុធនៅវៀតណាម ។
.png)
កន្លងមក វៀតណាមបានពិភាក្សាជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង ដើម្បីចុះកិច្ចព្រមព្រៀងផលិតគ្រាប់កាំភ្លើងធំ និងគ្រឿងបន្លាស់យន្តហោះ ។ ក្រៅពីនេះ វៀតណាមក៏បានពិភាក្សាពីកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយក្រុមហ៊ុនផ្សេងៗផងដែរ ដូចជា ៖ ក្រុមហ៊ុនមកពីសាធារណរដ្ឋឆេក ។
គួរបញ្ជាក់ថា ពិព័រណ៍អាវុធអន្តរជាតិនៅទីក្រុងហាណូយ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ហើយមានក្រុមហ៊ុនបរទេសចូលរួមបង្ហាញអាវុធ ជិត២៥០ក្រុមហ៊ុន ។ វៀតណាមបានអភិវឌ្ឍន៍សមត្ថភាពការពារជាតិក្នុងតំបន់អស់រយៈពេលច្រើនឆ្នាំហើយ ជាពិសេស តំបន់មានជម្លោះជាមួយចិន ៕










