Home Blog Page 770

ពលរដ្ឋឥណ្ឌារាប់ពាន់នាក់ជ្រមុជទឹកទន្លេស័ក្តិសិទ្ធិពោរពេញដោយសារធាតុពុល

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពលរដ្ឋឥណ្ឌារាប់ពាន់នាក់បាននាំគ្នាចុះជ្រមុជទឹកក្នុងទន្លេ Yamuna នៅទីក្រុងញូវដែលី ដែលពោរពេញដោយសារធាតុពុលចេញពីរោងចក្រឧស្សាហកម្ម ដើម្បីប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូដ៏ស័ក្តិសិទ្ធិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRc7vqnkC11-DUunPQ1WGAeBTr8h0bpGekJ6Xv9gEZlv2U8gF5xtfFMn2tvll_XtAyJ7tGiSCJ7jBxTaZmLnevRkkqKN4MchPYeX34RyZPJRXRnJYH7m2aAYPdXl0dEyPA5CcMRlTDf32DKYlan5ds8BssnKgRRHUxgl9Cnfvng7QJDTfMVKGp9et-i6rz/s1024/image_2024-11-11_08-27-16%20(2).png

បើទោះជាទឹកទន្លេនេះពោរពេញទៅដោយសារធាតុពុលហូរចេញពីរោងចក្រឧស្សាហកម្មក្តី ប៉ុន្តែពលរដ្ឋដែលមានជំនឿបានធ្វើដំណើរមកកាន់ទន្លេដ៏ស័ក្តិសិទ្ធិនេះ ដើម្បីប្រារព្ធពិធីបូជាព្រះអាទិត្យ ។ ពលរដ្ឋម្នាក់ៗបានឈរក្នុងទឹក និងជ្រមុជទឹកបន្តិចម្តងៗក្នុងអំឡុងពេលព្រះអាទិត្យរះ ឬលិច ហើយពួកគេពុំពេញចិត្តនឹងទឹកទន្លេកខ្វក់បែបនេះទេ និងអំពាវនាវឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទឹកទន្លេស័ក្តិសិទ្ធិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUzyIApqFxYYGvgjB-qLUVSuxzRHFPZXWT6lwZvbSTYyF9fDHv053eScoK8JmBbxevjjIuqti6Fzeb5JK06JffpKgT_lDb2NHVxDtPwT7__K5t1O_mrwmET9QAHgX7n6YU8ESXhQlDdPmi3_mvNnsYsZ0zCSnr2AJ86x3m0fHn6Gi5atNhSZwQlCYebWo3/s960/image_2024-11-11_08-27-16.png

លោក ដេហ្វីនឌ័រ ខាពូ នាយកគម្រោងទឹកនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបរិស្ថានឥណ្ឌានិយាយថា រដ្ឋាភិបាលគួរតែជួយដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទន្លេ Yamuna ដើម្បីឱ្យពលរដ្ឋប្រាកដចិត្តថា វប្បធម៌ និងប្រពៃណីរបស់ពួកគេពុំបាត់បង់ ។ ហេតុនេះ ពួកគេនឹងអាចសូត្រធម៌នៅមាត់ទន្លេបន្តទៀត ដោយពុំបារម្ភពីទឹកកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb81LkaPH-rjosDGqBNmml7hG19oaT-ZyRWOnoMh03VXKkyY3hi2F3aUdvBLpjIe0sG4knSELDZWi-rAG4VryAmb-KGkAFV9aVPkrjXgjEFm7begVLz4-Q8EiyAjxRm4Nnf-oVeph60ErxWYCb6hZYa3vnCCp_0t9MCefMcUJ2GbaDZa7zgNZ9WBH4dlvV/s992/image_2024-11-11_08-27-17%20(3).png

ទន្លេ Yamuna គ្របដណ្តប់ទៅដោយសារធាតុពុលបានបង្ហាញថា ទីក្រុងញូវដែលីរបស់ឥណ្ឌាពោរពេញទៅដោយបរិយាកាសកខ្វក់ជារៀងរាល់ឆ្នាំ ក្រោយពិធីបុណ្យសាសនាហិណ្ឌូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSgKSMkF4Jhg9t-_vTNWgd1WFNSKXlbslHStLYkm3NGELVzP105DgRgzriRxR4KU7X7CxmWt2NcydVq7F_WH6tGmaILQKFbzAmr744ZuCy6JYxV14mdJtXIBgv0NimiImwWqF3pjVwPHe6txFPvgKXloeM0xk5vmdY6FTETPCwt8JnsWqZwdcBU51veni7/s599/image_2024-11-11_08-27-17%20(4).png

គួរបញ្ជាក់ថា ទន្លេ Yamuna បានក្លាយជាទន្លេកខ្វក់ពោរពេញទៅដោយពពុះពណ៌ស គឺបណ្តាលមកពីសារធាតុគីមីកើតពីការលួចទម្លាក់សំរាមរោងចក្រឧស្សាហកម្ម និងការបង្ហូរទឹកស្អុយពីទីក្រុង ។ ប៉ុន្តែភ្នាក់ងារគ្រប់គ្រងទឹកឥណ្ឌាបញ្ជាក់ថា ទឹកស្អុយនេះមានប្រភពពីរដ្ឋនៅក្បែរៗ មិនមែនមានប្រភពពីទីក្រុងញូវដែលី ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHURkuoHw4yF0XiDqu5NFv3UsDyMm1cK9oO3lgteI865X7brHzTovFM7-y3CIKl4bLvOtHEuU09mwhaAj8S1Fnc1FDWtizScWPAORTgfE2TFPjC_SdH7KKNc2XdJ34FFeGV7YnY9aoPsOVS9rPjfQF2dXSLA7eHLykJEnXXooy_V7c8NJhb-I8FeMkCRIH/s1024/image_2024-11-11_08-27-17.png

អ្នកកាន់សាសនាហិណ្ឌូជាច្រើននាក់បានចុះជ្រមុជទឹកក្នុងទន្លេកខ្វក់នេះ ដោយសារត្រូវប្រារព្ធពិធីបុណ្យបូជាព្រះអាទិត្យ គឺអ្នកមានជំនឿត្រូវតែចុះទន្លេដើម្បីធ្វើពិធីស័ក្តិសិទ្ធិក្នុងទន្លេ ពុំអាចប្រកែកបាន ។ អ្នកកាន់សាសនាហិណ្ឌូប្រាប់ថា បើទោះជាទឹកទន្លេកខ្វក់ខ្លាំងក្តី ប៉ុន្តែគ្មានជម្រើសផ្សេងទេ ៕

គួរឱ្យសោកស្តាយ! កោះអាកទិកទំហំ ១.១ លានម៉ែត្រការ៉េបានរលាយបាត់ខ្លួនហើយ

0

កោះ Mesyatsev ដែលជាផ្ទាំងទឹកកកដ៏ធំមួយនៅតំបន់អាក់ទិកស្ថិតក្នុងប្រទេសរុស្ស៊ី បានរលាយបាត់ខ្លួនហើយ ដោយសារតែការប្រែប្រួលអាកាសធាតុ នេះបើយោងតាមរូបភាពពីផ្កាយរណបរបស់អ្នកវិទ្យាសាស្ត្ររុស្ស៊ី។
កោះ Mesyatsev គឺជាផ្ទាំងទឹកកក និងធូលីដែលមានទីតាំងនៅជិតកោះ Eva-Liv ក្នុងប្រជុំកោះ Franz Josef Land ដែលជាប្រជុំកោះរុស្ស៊ីមានប្រហែល ១៩០ កោះនៅមហាសមុទ្រអាកទិក។ នៅឆ្នាំ២០១០ កោះនេះមានផ្ទៃដីប្រហែល ១.១ លានម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់អាមេរិកប្រហែល ២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKPylI8Pg4YYXpIwhcoKaeEV6ZUZdqMDcC7cdr1dzSmz9YKPZcCt-ywpsomWptx3OQwzkr1Yp9undRkvqwKggWfcx69WFtS8iabCA9rAYS4j5NfhMT20_4kacKXKNneO86KRGoJk-YMb2v-tNLLBUT71aslHG3UYwVjLrgrXpj5AFZpGxF86hWXYvLDJBy/s1232/image_2024-11-11_08-24-11%20(2).png

ទោះជាយ៉ាងណាក៏ដោយ នៅពេលពិនិត្យមើលសារជាថ្មីនៃរូបថតផ្កាយរណបដែលបានថតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា កោះនេះមានទំហំត្រឹមតែ ៣០,០០០ ម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាការថយចុះជាង ៩៩.៧% បើធៀបនឹង ១៤ ឆ្នាំមុន។ ដូច្នេះគិតត្រឹមខែវិច្ឆិកានេះ រូបភាពដែលបានថតថ្មីៗបានបង្ហាញថាកោះនេះបានបាត់ខ្លួនទាំងស្រុងហើយ នេះបើយោងតាមសមាគមភូមិសាស្ត្ររុស្ស៊ី។ វាជារឿងមួយដ៏គួរឱ្យសោកស្តាយបំផុតសម្រាប់អ្នកវិទ្យាសាស្ត្រ និងពិភពលោកទាំងមូល។ ពីមុនមហាសមុទ្រអាកទិក មានកោះក្បែរនោះប្រហែល ១៩០ ឥឡូវមានត្រឹម ១៨៩ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsn3uEx0eR2saHFLUGDSqai1tv8WJ_8jLCb6GFyMDLX_5xrRDi1gJouIbcNzsNIAtpY7Xu5whh4HpBi2Ab44-gFr5iVYpNolA5dJKBQt9_AHWOq25Jbi9qMCP9tnFEMwvME6vPwNN-MR0_zwMjrojggljedXqMZjqv68lj4eQ9eCdJFBKQlldm-n_atnU/s1080/image_2024-11-11_08-24-11%20(3).png

មូលហេតុនៃការបាត់ខ្លួនរបស់កោះនេះគឺដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីមនុស្ស ធ្វើឱ្យសីតុណ្ហភាពនៅទីនោះកើនឡើងខ្លាំងឥតឈប់ឈរ។ លោក Alexey Kucheiko អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអាកាសចរណ៍ម៉ូស្គូ បាននិយាយថា កោះ Mesyatsev បានរលាយបន្តិចម្តងៗចាប់តាំងពីការបំបែកចេញពីកោះ Eva-Liv ប៉ុន្តែអត្រានៃការរលាយបានកើនឡើងលឿនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ នៅឆ្នាំ ២០១៥ តំបន់កោះនេះត្រូវបានវាស់ប្រហែល ៥៣០,០០០ m2 ដែលតិចជាងពាក់កណ្តាលនៃផ្ទៃដីសរុបក្នុងឆ្នាំ ២០១០។ ហើយនៅឆ្នាំ ២០២២ កោះនេះបានធ្លាក់ចុះយ៉ាងខ្លាំង រហូតមកដល់ឆ្នាំ ២០២៤ កោះនេះក៏រលាយបាត់តែម្តងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLGLXdhNzRJwHvhfpBVFhUiECDDXTpEGGZyS6_Nl6x3xivl0AF4SDUHGv-OxILOAHA7Y6nG58OLYdfQS3lWF6VEhoLuCGM5WKGHH27YbB2Cw_xAmUPOtsnDJ2o3Gd9FojHx5gpRK3Q1UHrG8Xy_ng79N-7RM7bMsK4EU3EBWtl1MpVye8fDRmHFZLB5255/s715/image_2024-11-11_08-24-11.png

Italy Mora Miss Universe Panama 2024 ត្រូវបានដកហូតមកុដក្រោយល្បីថានាំគូស្នេហ៍ចូលបន្ទប់ស្នាក់នៅ

0

កាលពីថ្ងៃទី៧ ខែវិច្ឆិកា អង្គការបវរកញ្ញាចក្រវាល Panama បានសម្រេចដកហូតតំណែង របស់ Italy Mora ជា Miss Universe Panama 2024។ នៅក្នុងសេចក្តីប្រកាសនោះបានសរសេរថា «អង្គភាពតែងតែផ្តល់អាទិភាពដល់ការធានានូវសុចរិតភាពរបស់បេក្ខនារី ប៉ុន្តែដោយសារតែបេក្ខនារីបន្តបំពានកិច្ចសន្យាជាមួយស្ថាប័ន ពួកយើងសោកស្តាយណាស់ដែលត្រូវដកហូតតំណែងនាង»។ Mora មានអាយុ១៩ឆ្នាំ ហើយបានបាត់បង់តំណែងរបស់នាងបន្ទាប់ពីជិតមួយសប្តាហ៍នៃការដកបេក្ខភាពចេញពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ_ghW_1UojRX39JhyqPex6HU0MawZ-fAbQOedWAV-x5xZESZRpzICv6vOmVnLgmWVlW_lsAM8TOfwqFfuk8-SnXdzZN1453lTh0zTjIX8gkx-xp2KymedDP9V_brQDyrEOGX_tp1XgIQ_F1OcNadgCoroZ7175yo5TwbPVtyl-Z30CAb3zvIXkZT7qsYV/s863/image_2024-11-09_10-55-51%20(2).png

សេចក្តីប្រកាសបានបញ្ជាក់ថាមិនមានបេក្ខភាពថ្មីសម្រាប់ការប្រកួត Miss Universe លើកទី៧៣នោះទេ ក្រុមហ៊ុនបាននិយាយថានឹងផ្តោតលើការជ្រើសរើសបេក្ខនារីនៅឆ្នាំក្រោយដោយបញ្ជាក់ថា «នរណាម្នាក់ដែលយើងទុកចិត្តនឹងបំពេញការទទួលខុសត្រូវរបស់ពួកគេដោយមនសិការ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOIO6KfjjkRXcFfkOiuYj9krBfKIa2jrAJfWA_VKOw0Pbd7zG-tsWzJi-9-QM04KzgYRdKZH1f7DkAwbRE6IG609jkuQCDnZhsm4lUKUbWScFIO2LJebQbuPzgsOlsrtAMk0kCCVQHYjIr3ax-FakFm5vxpbYYIMwkjYzATkPvvWAPT4TaE4-q_7dKzaAO/s1514/image_2024-11-09_10-55-52.png

មុននឹងការដកហូតមកុដ Italy Mora នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា នៅពេលដែល Miss Universe Panama 2024 និងបេក្ខនារីជិត ១៣០នាក់កំពុងរៀបចំពិធីជប់លៀងអាហារពេលល្ងាចនៅប្រទេសម៉ិកស៊ិកនាងត្រូវបានអង្គការ Miss Universe ប្រកាសថានឹងត្រូវដកបេក្ខភាពរូបនេះចេញពីការប្រកួត។ ក្នុងសេចក្តីប្រកាស ពួកគេបាននិយាយថា «យើងបានធ្វើការសម្រេចចិត្តដោយការគោរពបំផុតចំពោះគ្រប់ភាគីពាក់ព័ន្ធ។ អាទិភាពរបស់យើងនៅតែជាសុខុមាលភាព និងតម្លាភាពរបស់បេក្ខជនទាំងអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ92ytJYBdiyrTe8Tkp9YrZdqjGB2Y3uVzuNm6TzfjccxoECaqsC91imHXOOfA4g5jx_VotXJorX6faDOjq6mUoSXM0C7q4jGUzUMrPkhyw3Fjh1W7rXdW_Rpks-_W4q4a1zPpsG4wTw-8YdpNtzgmboqf85Ymn-ItNaeEDEhw_FS0De2fcuYN4P93QT57/s1135/Snapinsta_app_449782246_18447597364060332_4267410175357863257_n.jpg

កាលពីថ្ងៃទី៣ ខែវិច្ឆិកា នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន Italy Mora បានពន្យល់ថា នាងបានទទួលការជូនដំណឹងអំពីការបំពានច្បាប់នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំនេះ។ ដូច្នោះហើយ នាងត្រូវបានគេចោទប្រកាន់ថា បានចាកចេញពីបន្ទប់ ហើយមិនធ្វើតាមកាលវិភាគ។ នៅក្នុងបទសម្ភាសន៍ប៉ុន្មានថ្ងៃក្រោយមក Mora បាននិយាយថា នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកាលោក César Anel Rodríguez (សេសារ អាណល រ៉ូឌ្រីហ្គេស) ដែលជានាយកជាតិនៃបវរកញ្ញា Panama បានហៅនាងទៅបន្ទប់មួយនៅឯសណ្ឋាគារដែលបេក្ខនារីស្នាក់នៅដើម្បីពិភាក្សាការតុបតែងមុខសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimpqSMXl61pB972je8lFvVJl9v_W6n0-NRv6IgxGAhf_iyk71A7eKc_C2NlQnd5mmCIs1Xs1dZjGu2XsRffH8fe5GqOcV28Ze2Vx8DHTjtcY4muiv8YKy3Z-02szD1Muvt5ZjW97iNJGos0X-dRM_1eBd6YH1AABkqk0O7gZ4cWrJkTSbmVLsc2b72jzez/s1275/Snapinsta_app_464234120_535202036133313_127645985452823649_n_1080.jpg

បើតាមការនិយាយរបស់នាង César ក៏បានហៅមិត្តប្រុសនាងមកដែរ។ ទោះយ៉ាងណាក៏ដោយ មានការខ្វែងគំនិតគ្នារវាងនាង និង César ហើយបានចាកចេញដោយកំហឹង។ ២០ នាទីក្រោយមក បុគ្គលិកបវរកញ្ញាចក្រវាលម្នាក់បានមកដល់បន្ទប់ ឃើញតំណាងប៉ាណាម៉ាជាមួយគូស្នេហ៍របស់នាង ហើយបានប្រាប់អ្នករៀបចំភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2pCLJnlfoRoc65fcrGh1EF7uKSua_rA3rECj_81FVGBNDsEV7UcNf6733BO1KeM-7pSqu1rYWWFVzH-jju1z7E9lUEMpLVZ1sdxZXku4vy1eBuX3eHJSieb_6gmvWrnjE-7JLcGlm2q99PECXBr0EBqve67SF8mdUMGQRHNk3gkZSHcYhVjo3Pdffac-_/s1080/Snapinsta_app_453254547_18452355313060332_7399434494750327295_n.jpg

Mora បាននិយាយថា នេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាង។ បវរកញ្ញារូបនេះបាននិយាយថា «ប្រសិនបើខ្ញុំមិននៅជាមួយមិត្តប្រុសរបស់ខ្ញុំទេ ខ្ញុំនឹងតស៊ូបន្ថែមទៀត» ។ រូបនាងក៏បានចោទប្រកាន់នាយកជាតិ César ថាមិនគាំទ្រនាងពេញមួយដំណើរការប្រកួតប្រជែង ហើយនាងថែមទាំងត្រូវផ្ទេរប្រាក់ខ្លះទៅឱ្យគាត់នៅពេលនាងគ្រងមកុដ។ មិត្តប្រុសរបស់ Mora ក៏បាននិយាយដែរថា លោកបានឧបត្ថម្ភរបស់របរជាច្រើនសម្រាប់នាងក្នុងការចូលរួមប្រកួតប្រជែង រួមទាំងសំលៀកបំពាក់ក្នុងតម្លៃ ៧,០០០ដុល្លារ។ មកដល់ពេលនេះND César នៅមិនទាន់មានការឆ្លើយតបចំពោះហេតុការណ៍នេះទេ៕

ល្បីរឿងដាក់ស្នេហ៍ ដេននី ក្វាន់ ម្តាយ ល្អហួស លើកឡើងថាមកពីស្រលាញ់ងប់ងល់ខ្លួនឯង

0

ថ្មីៗនេះមានការជជែកវែកញែកយ៉ាងច្រើនបន្ទាប់ពីរឿងរ៉ាវស្នេហារបស់ ស៊ាន ធារី និង ប៊ុក ផាក ផ្ទុះឡើងវិញដោយខាងស្រីចោទថាខាងប្រុសបានដាក់ស្នេហ៍ខ្លួន។ ស្របពេលល្បីល្បាញរឿងដាក់ស្នេហ៍នេះអ្នកនាង ដេននី ក្វាន់ ម្តាយរបស់ ល្អហួស បាននិយាយថាសម័យនេះហើយទៅជឿរឿងដាក់ស្នេហ៍អី មកពីការស្រលាញ់ងប់ងល់ខ្លួនឯងទេ។ ទោះយ៉ាងណា ដេននី ក្វាន់ ថានាងមិនបានថាឱ្យអ្នកណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Dkb3nus0RxWT7t_w4Y2PbasmlYsohJgogrb2huggxUgz_UzQnmGZmVlYtxJDG5qDLMBBP0UbsjiIHWtRxl24XVOF5YGxZwHh9cq797EAoYRNd5O3iuo0ZFBX6KjL-6AjhWNtNd4EwY5BdSWLMfXn3IaHZ6SWuJ9pQT-p74J1gJohlmsNNsbgwA3QkypS/s2022/image_2024-11-09_10-07-15.png

ល្ងាចថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤ អ្នកនាង ដេននី ក្វាន់ បានបង្ហោះប្រយោគមួយថា «សម័យនេះហើយទៅជឿរឿងដាក់ស្នេហ៍អី មកពីខ្លួនឯងស្រលាញ់គេ ងប់ងល់ពេក បើដាក់ស្នេហ៍បានមែន ខ្ញុំដាក់Crush ខ្ញុំយូរហើយ អត់ឱ្យរួចខ្លួនទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTTnwBiIstM7yTlu0aOjh7UbCC8UM0IqlrCFW2A8d3JvT7MVDXC3J5Enf0hb00dE6EuJyuFgA8YoO-VgE16MUBEPQJ56FVg0H2S9mfLHCv6AFTj7uWnXzC0daidmzhc_vqGsanGpd8QQKRpYOVWMcCqKrCxRMkOQueSe5GvU_fWgpTNFLTAcYnhsGSWOLN/s2048/image_2024-11-09_10-07-19.png
ជាមួយនឹងការលើកឡើងរបស់អ្នកនាង ដេននី ក្វាន់ គឺស្របពេលផ្ទុះភាពចម្រូងចម្រាសរបស់អ្នកជំនួយអនឡាញ ស៊ាន ធារី និងបុគ្គល ប៊ុក ផាក បានបកអាក្រាតពីបុគ្គលជោគជ័យនេះជាមនុស្សមានតែសំបកខ្លួនគ្មានអ្វីក្រៅពីតោងស្រីស៊ី ខណៈ ស៊ាន ធារី បានចោទប្រកាន់ ប៊ុក ផាក ថានាងត្រូវស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOs0GmwL29nasomsISYb0Zh8Eai9Qd_aZBq8VvxinUW30TZVTg-ziyuAnGpKCvQEU-N4DyI0RFbLHtpx1J26nWYXjNE75C4ZwCrsx8cyWzXshQTbh_8F8xkh-yriTaqOnjnq9Rm1iclhGnIbjVA12waq3d9cMdCK73cgwAOC9ebIM5p_BDGgSBzXiTH8_0/s710/image_2024-11-09_09-44-04.png

ទោះយ៉ាងណា ការលើកឡើងរបស់អ្នកនាង ដេននី ក្វាន់ ត្រូវបានគណនីមួយ ថាបើមិនជឿកុំប្រមាថ រឿងដាក់ស្នេហ៍ជារឿងពិត ជីវិតគេកំពុងតែមានបញ្ហា កុំឱ្យ ដេននី ក្វាន់បង្ហោះ និយាយប៉ះពាល់គេអី។ ម្តាយរបស់ ល្អហួស បានចូលទៅតបផាំងៗថារូបនាងអត់បានថាឱ្យអ្នកណានោះទេហើយប៉ះពាល់អីនឹងការផុសរបស់នាង៕

ចែកគ្នាដឹង! រដ្ឋាភិបាលថៃរងសម្ពាធពីគណបក្សនយោបាយឱ្យលុបចោលកិច្ចព្រមព្រៀង MOU កោះកុតជាមួយកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា គណបក្សផ្លាំងប្រាឆារ៉ាត់ បានសំណូមពរឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រៀង MOU កោះកុតជាមួយកម្ពុជា ឬធ្វើកិច្ចព្រមព្រៀង MOU ថ្មី ។ គណបក្សនេះអះអាងថា ការកំណត់ព្រំដែនរបស់កម្ពុជាក្នុងសមុទ្រ គឺធ្វើហួសពីច្បាប់អន្តរជាតិ និងធ្វើឱ្យថៃចាញ់ប្រៀប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfooXbhltd3aZQcOsn1wIZhthXkMCaiwLAyfR0yYfkNaCNhVBE5henCQB_X9A4fQJwbPdOjlchtkFwf5SZZIxAC3WPHNBERpEt4aPgMIqtpmSYTuwtjg8YIlaLg8mzE2JfaV4m8tHyKeBjBq_CsTcR2apLRp6T6rMepmoZvol4zDR8TYrpBLdss_A1kC1p/s1080/photo_2024-11-09_13-39-46%20(2).jpg

លោក សុនធីរ៉ាត់ សុនធិជិរ៉ាវង្ស អនុប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ បានលើកឡើងពីការចុះកិច្ចព្រមព្រៀង MOU កោះកុតរវាងប្រទេសកម្ពុជា និងថៃថា ៖ «យើងពុំចាំបាច់ចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជាទេ ហើយយើងក៏គ្មានចេតនារារាំងដល់ការចរចាបែងចែកផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ កោះកុត គឺជារបស់ថៃ ប៉ុន្តែត្រូវបានរំលោភដែនទឹក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-YUyEgiej_KLGzhIgF0aEBvG9M_Q_peGJfZS2u8U7RewG3eeL2LvEPilOOOE6vsEhjkjD_sAg7xGfDNWn4Gvsr3spKzgpaF_NBNxzKrEBpx16Zeuyb7psidncqtr1c3OLa9xPJRVpE-GkwnPlWYOUAe6LTGmo97a7qtfMtHKOqmldQ_0V9NmPguVEeVT_/s1080/photo_2024-11-09_13-39-46%20(3).jpg

ករណីកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ គណបក្សផ្លាំងប្រាឆារ៉ាត់ សូមបញ្ជាក់ពីគោលជំហរថា វាជាឧបសគ្គក្នុងការចរចា និងបែងចែកផលប្រយោជន៍ពុំយុត្តិធម៌របស់ភាគីទាំងពីរ ។ កាលពីមុន ប្រទេសថៃពុំបានស្រាវជ្រាវឯកសារកោះកុតឱ្យស៊ីជម្រៅដូចពេលបច្ចុប្បន្ន ហើយយើងបានណែនាំឱ្យរដ្ឋាភិបាលធ្វើ MOU ថ្មី ពីព្រោះប្រទេសមួយគោរពច្បាប់អន្តរជាតិ ប៉ុន្តែប្រទេសមួយទៀតមិនអនុវត្តតាមច្បាប់អន្តរជាតិ តើនឹងចរចាគ្នាដូចម្តេច? នេះហើយជាក្តីបារម្ភរបស់យើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUobwcIterrSSMur9A7iq-tFLY2g5rSa_KpTWdn6_CzhXZLrT0Tn4nZJyOBTLe1eFxGxhRmTqqxwz9GepnbRR5vCKTcq9Y_3VtsgGaOWHYu7iyCP_CyIqtyRGhLf7457sfO13vUhMsuwbhmQUNdAemPjFiz-jT2M9xlHFNQDACevLRqexHBh2_ot7G3Pc/s1080/photo_2024-11-09_13-39-46.jpg
រីឯលោក ធីរ៉ាក់ឆ័យ ភូវ៉ាណាថុរ៉ានុបាល អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងប្រធានគោលនយោបាយរបស់គណបក្សផ្លាំងប្រាឆារ៉ាត់ និយាយថា គណបក្សចេញមកនិយាយពីបញ្ហាកោះកុត ដើម្បីជាផលប្រយោជន៍ជាតិ និងនយោបាយ ។ លោកសូមសំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសការពារជាតិ និងគោរពតាមច្បាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1dl6qGeWE28segG3FO5uLv1oUMYK_ShpUwdNP5e-EoN8QMzTxiH_bcFFqhBE2pmKZzF6fnE_rA70LHkOo10vIzZzy51REOxW8WI8b9b9JyR5u609rbYKfA_MSd3c5peXmpfUh9nWgbx_OENS-xPwVPWV-b5ANAcDmTJrwsXiz1twnxuJXm9qKcMlRsivP/s750/image_2024-10-25_09-50-18.png

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងលោក ភូមិថាំ វេជ្ជឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន អំពីបញ្ហាកិច្ចព្រមព្រៀង MOU ជាមួយកម្ពុជា ហើយលោកស្រី ផេថងថាន នឹងបង្កើតគណៈកម្មការ JTC ឱ្យរួចរាល់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdpzN9BCElQQ23af_mFOcMONy3UFZPdZrgBOqG_z7o4TtknQhbXLQ679iiCCMMiHxSAPecCmZFCwcGVhc1tfrkvSEv0kERIAjb_x-Ng09QR2eh9qpvQLmo7-OmTPXmgsVRFRNdhNiauIox5pHkTTooMUyuOXKSgejUq8LC4MQGF2GmLXJ7EUhbmSzDDIu/s1125/440416040_1049153913216241_6117447501916295714_n.jpg

គណបក្សផ្លាំងប្រាឆារ៉ាត់ បានដាក់សម្ពាធឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ គឺរដ្ឋាភិបាលយល់ថា នៅមានបញ្ហាផ្នែកច្បាប់ និងពុំបានឆ្លងកាត់រដ្ឋសភា ។ រីឯករណីត្រូវកម្ពុជាប្តឹង ប្រសិនបើថៃលុបចោល MOU នោះ លោកស្រី ផេថងថាន ថ្លែងថា រឿងប្តឹង ឬមិនប្តឹង វាអាចកើតឡើងបាន បើថៃលុបចោល MOU ។ ដូច្នេះ ថៃពុំគួរលុបចោល MOU ទេ ពីព្រោះនឹងធ្វើឱ្យប្រទេសទាំងពីរមានបញ្ហាជាមួយគ្នា ៕

កងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី ចាប់អារម្មណ៍ខ្លាំងនឹងគេហទំព័រទាំងនេះក្រោយបានប្រើអ៊ីនធើរណេតលើកដំបូង

0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា កងទ័ពកូរ៉េខាងជើងបានចាប់អារម្មណ៍ខ្លាំងបំផុតជាមួយគេហទំព័រទាំងនេះ ក្រោយពីពួកគេទើបតែបានប្រើប្រាស់អ៊ីនធើរណេតជាលើកដំបូង ក្នុងអំឡុងពេលពួកគេមកជួយកងទ័ពរុស្ស៊ីប្រយុ.ទ្ធ ជាមួយអ៊ុយក្រែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTtMeaXQNOAYYsXZmwmmu7TP8J2vcZCOyZiHlseYja40JnQRiMWReO6L4Od9Ngoto6xLfxdzAec8KMYJxtmRm6_owWdMtZ9VtAZ2PURdEr_wCBI0ZzWzNRx_sTW3jUXyF7HYzDuDiRL_QkB0bJdsEXf0nFZ4aPpiZYJNB6co-8Q4mT9v6IqBFSzqurVu-U/s1240/image_2024-11-09_15-31-49.png
យោងតាមប្រភពមួយបញ្ជាក់ថា កងទ័ពកូរ៉េខាងជើង ដែលត្រូវបានមេដឹកនាំរបស់ខ្លួនបញ្ជូនមកប្រចាំការនៅប្រទេសរុស្ស៊ី ដើម្បីជួយរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន កំពុងតែចាប់អារម្មណ៍ការប្រើប្រាស់អ៊ីនធើរណេតយ៉ាងខ្លាំង ជាពិសេស គេហទំព័របង្ហាញរូបភាពមិនល្អ ក្រោយពេលពួកគេទើបតែបានប្រើប្រាស់អ៊ីនធើរណេតលើកដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbnT_qZ_S-9pvSRVaYkQVe2oI4FpJHefA5bKTcqcHGyBizkdI0Wn9ulNwiUb6AqT_flQ0t0RpFHBGs7HozIJRQhc-MEU_2W7xN2dlnCQ78v_-1k4FTeNMlEpl7zU832bEYRGKbAjeANjBs8FHVUJiYqGFXzA3yVPraXIgAPXIOXeJojGsXbUZZ0zJoCjo/s1500/image_2024-11-09_15-31-50%20(2).png

រីឯសារព័ត៌មាន Financial Times រាយការណ៍ថា នាពេលថ្មីៗនេះ កងទ័ពកូរ៉េខាងជើងចំនួន១១.០០០នាក់ ត្រូវបានបញ្ជូនមកជួយប្រយុទ្ធនៅទីក្រុង Kursk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ។

លោក Gideon Rachman អ្នកវិភាគកិច្ចការបរទេសរបស់សារព័ត៌មាន Financial Times បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «កងទ័ពកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី ពួកគេពុំធ្លាប់ប្រើប្រាស់អ៊ីនធើរណេតទេ ប៉ុន្តែពេលមកដល់រុស្ស៊ី ដែលពុំបានហាមឃាត់ការប្រើប្រាស់អ៊ីនធើរណេត ពួកគេក៏បានចាប់អារម្មណ៍ខ្លាំងនឹងគេហទំព័រមិនល្អ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSsfAw0LOFX15gSCsgtbfrPZli4sxCrzt_aqmNp5R2uu6gsl1_7b3XhakDnoowBMYin9xw3VfqjcGwvphEbrOQs1CAO-GZpnt9-7S_6WmQ-_16K6AwPwPQGgu_9CNCmhs6KeLt-bU5KzBqeiHn-E21gU96_V1PAzz6AZ-Pq31TedGH0fY-nzL0J3gF3AM/s1360/image_2024-11-09_15-31-50.png

កងទ័ពកូរ៉េខាងជើងទាំងនេះត្រូវបានលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបញ្ជូនមកប្រទេសរុស្ស៊ី ហើយពួកគេស្ថិតនៅក្រោមការបញ្ជារបស់កងទ័ពរុស្ស៊ី ។ យើងពុំអាចបញ្ជាក់ថា តើកងទ័ពកូរ៉េខាងជើងបានប្រើប្រាស់អ៊ីនធើរណេត និងចាប់អារម្មណ៍លើគេហទំព័រមិនល្អ ឬយ៉ាងណាទេ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJFQunbtQ8JnbfRUlWg0owEMGnrM-Ju0MwoegsH2rpPXc2OXeg6KmMogJcYQ_F6AhDBOoCw5F76qVRYJ6g6CPClk-G9JyOVak9Lr7ufHtyf-g8xYqtM200ILGNU2McQ_yz_svSDyWzPUwlTYzoVd8U8ghpqza1pEvU_tApbPXVxY4aq8O2CIVuYEQpvfo3/s1280/image_2024-11-09_15-31-51%20(2).png

ប្រទេសរុស្ស៊ីនឹងផ្តោតលើបញ្ហាសំខាន់ជាងនេះ ពាក់ព័ន្ធនឹងការចូលរួមចំណែករបស់កូរ៉េខាងជើងជាមួយកងទ័ពរុស្ស៊ី ។ បើកងទ័ពកូរ៉េខាងជើងប្រើប្រាស់អ៊ីនធើរណេតមែននោះ គួរតែបញ្ជូនពួកគេត្រឡប់ទៅរុស្ស៊ីវិញល្អជាង ពីព្រោះបច្ចុប្បន្ន អាមេរិកបានបង្ហាញពីគោលជំហរគាំទ្រអ៊ុយក្រែន និងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiur2YuIx8jvaQuSJ7rzpNrlQxRvB7UxHq8BqUCfFl1nxWRqGjHWjrfaU9f7eO7L_pYjVqI99p7MQWQkpqhhMTO5NL8sOQAAVlcrkqxqAHvddYc4TP9zqckB0EzrHWlgqaRZ8HzoHo85n56uTObg6l_SFnkHYCabwlfsWz8kWLFTNH1WGQVxXx4BfnX3WBf/s1020/image_2024-11-09_15-31-51.png

ទោះយ៉ាងណា គេពុំដឹងច្បាស់ថា ការបែកធ្លាយព័ត៌មានកងទ័ពកូរ៉េខាងជើងកំពុងតែចាប់អារម្មណ៍ខ្លាំងនឹងការប្រើប្រាស់អ៊ីនធើរណេតនេះ ចេញមកពីប្រភពណាឱ្យពិតប្រាកដទេ ។ សារព័ត៌មាន New York Post បានព្យាយាមទាក់ទងទៅកាន់រដ្ឋាភិបាលរុស្ស៊ីដើម្បីសុំបំភ្លឺពីរឿងនេះ ប៉ុន្តែគ្មានការឆ្លើយតប ៕

មូលហេតុដែលបុណ្យឯករាជ្យ តែងប្រារព្ធឡើងនៅវិមានឯករាជ្យ

0

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៧១ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMrMBzVrbCsaGEjmHtjUNS7Q7HEus3Xgc1i7LL_YIZRYEwHBcrMjrUdjfz-VVMcCL40wuhXKYaxKxnnykANMFo0GWEZb7vbkbXcSIb0I0HLOuzydM3cM7zWUrsg_fWrQHZK0UpcDwKktL-E0AxUQD5f292qD3jPAQcSc6OBxzvHUYq9WUhE0r2tXKot4A/s700/image_2024-11-09_10-26-01%20(3).png

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះ ធ្វើឡើងដើម្បីរំលឹកដល់ព្រះរាជបេសកកម្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយ និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដពីបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDhRLcrQc24jvantyaHcAZxnoZLhyGEeEdePVKB4_LQIvAqVoQ-1TZbIIZ3l5nYKRjZEknF7-FplyqQgYav9D45ZTCLe2wRdX92-d9dD73SzwjPt7tbItfU0HN_-m10WubyuWNzSW41-xxOkqmfx1XF-oVO4gsxo3NeZLibyJJt-uLLcuz0aOE1bUheEJH/s596/image_2024-11-09_10-26-01.png

ដោយឡែកចំពោះវិមានឯករាជ្យវិញ ត្រូវបានសាងសង់ឡើងក្រោយពីកម្ពុជាទាមទារឯករាជ្យបានទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7AfbolTP3vo-_Kyt1LKq1bVcDtvnK4wYnUramxr1Z3_SIjuCWsJCf4pVLE-Oi125Li_-EnUs4LtY1CxtigH2hxooLnmujq0BCTTlWKScAGmyKanA4kSsAnb5eTUUZ5VxRpaF1haA6imi_DwXBLlt_7zsTiO6rsdhrtxZ_m2NocHSDuqZGKRg6tIfY4P6/s1280/image_2024-11-09_10-26-05.png

វិមានឯករាជ្យត្រូវបានសាងសង់រួចជាស្ថាពរ និងសម្ពាធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត ក្រោមស្នាដៃស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោក វណ្ណ មូលីវណ្ណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfeOggh3bymUwGA_jG0nYykUPsapJvI3zDXt0Fcxwq-PvOr5GiN4kc6fMp5twTP6v5YxHDSrsLhsX9Bjv-XICmP_dRIrWeiMBlyQEQn-VxNH2_uK4BZzkh2HMU1LRNomEjyDh3i8qmHkPETWUgNZxbxB56yRZ4RHdcrE9U7o_nyS-wo5nDuC436Pymz8ev/s1440/image_2024-11-09_10-26-03.png

ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ដើម្បីជាគោរពវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ ក្នុងបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស៕

ម៉ោង ៧ យប់នេះ! នៅមុខព្រះបរមរាជវាំង មានការអុជកាំជ្រួចអបអរពិធីបុណ្យឯករាជ្យជាតិ

0

កាលពីថ្ងៃទី៣១ ខែតុលា គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញផែនការណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoVapB0aku4yyq4MTIvT4SzV70Xxhqom0dyWWJowjV_coU6thwjQcjKjenhJ1y8qNf5hpW8j4t2PwyLW9cPpJvFaHphEJyPkskos0GFZ7eP9L6N3enh-tFSjxmxMPRfcaoHVtyKBx4nHdPQZz5FyUflK-bVKzDuCUmeT5911X3RJqMohx8SH14Ff2Rsdi/s1024/image_2024-11-09_13-50-48%20(2).png

តាមផែនការណែនាំ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យក្រសួងការពារជាតិត្រូវរៀបចំកម្មវិធីដោយឡែក ក្នុងការប្រារព្ធខួបលើកទី ៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសមស្របណាមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8cSg3ckXBmrYNGR4z-w-KHqcMBAnzl36IpbcS5_D7GbY5l1HJPoqVC-_bcuEgQLxIOFejSmHiQZyuBgQIEYyYWhB5-2hYA_XzRaS67HeWxayno-cXPbis56Ie8qObLOllyfkB3ptXjhHDTt06fFiIoCHAqXKykTOzWZzt6pPbdZUmbN-b89Rot8pAuUj6/s1434/image_2024-11-09_13-50-48.png

ជាមួយគ្នានេះ ក៏មានការចាត់កម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមតាមផែននៅវិមានឯករាជ្យ ក្នុងព្រះរាជពិធីប្រទាន ភ្លើងជ័យ និងព្រះរាជពិធីពន្លត់ភ្លើងជ័យ ព្រមទាំងរៀបចំការអុជកាំជ្រួចរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០នាទីយប់ នៅមុខព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoKP1J6mdRzgOh1ni0EwVrA25_G6y_YqMpKQsa2cGpsGCWGIeBwAcIj2DS6tJZxLcpJk40XAw5c3OOCfL_pWhUWLAsA-MVxt_c2SVgcz1DgT_Zn9pi4I8ev-BlXPCBcSZbPCjETHKNJzC438F5jUHc89eSBo6vsj1K-pE-grs5nW5DlumB_5dMxjmqfPw/s1600/image_2024-11-09_13-50-47.png

សូមជម្រាបថា ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពល ខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្ស រីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើម បានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម នៃ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrl91jbOH9JOFhO0Zt6MNZllyHyZe7FbMV1tt2PO43ZcKrE0pulm-sxRz72VaHpMh4d83MfQZRhc70TO3jeuhXXXfmjSqAVifcsqxuFY2ewvqHEXOoz1WB5CsAa43s-7AOooBjcFYRSHZ0Vg1iPLEKiv0fST03med0YKiLmhB-yx_PUTd3os-y4XMmOozO/s1600/image_2024-11-09_13-50-47%20(2).png

ទឹកចិត្តប្រពៃ! ប្រធានសមាគមជួយបោះឆ្នោតឱ្យ ប្រាសាទ ដាវីន ចំនួន២០០០ដុល្លារស្មើនឹង១ម៉ឺនសំឡេង

0

សមាគមសិល្បករខ្មែរក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឱ្យសាធារណជនមានការជ្រួលជ្រាបនូវទឹកចិត្តដ៏ប្រពៃក្នុងការជួយជ្រោមជ្រែងដល់ ប្រាសាទ ដាវីន ក្នុងការប្រកួតនៅលើឆាកអន្តរជាតិលើឆាក Miss Universe ជាមួយថវិកា២០០០ដុល្លារសម្រាប់ការបោះឆ្នោត។ សមាគមសិល្បករខ្មែរបានអំពាវនាវដល់ប្រជាជនកម្ពុជាចូលរួមបោះឆ្នោតដល់បវរកញ្ញាចក្រវាលកម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPR9TKgAD3UEYP40xiA6dYto5G-muPYPi0nXSH7DXnW70YcNAmEgqdNbff5-ruDWnex8QxD0Zosy-TDjgj96q-BEu7QN-4NKC57kzRFuMtUgIeE6Am8pUKRXR0IV8XqBZyxzCA2FcvblGJdNaZQgAMKgyrvp6YUsygZvQ-FeFVZaPPpTtm2gXl-NZ2xqA/s1280/465889438_976263311212856_4468767261012838298_n.jpg
ពិធីករ ជា វណ្ណារិទ្ធ អ្នកនាង ខាត់ សុឃីម រួមទាំងសិល្បករ សិល្បការិនី ជាច្រើនរូបទៀតបានចូលរួមផ្សព្វផ្សាយក្នុងការជួយជ្រោមជ្រែងទៅដល់អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 សម្រាប់ការសាមគ្គីគ្នាក្នុងការបោះឆ្នោតដើម្បីទទួលបានជ័យលាភីពានមាសនិងប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX3KzDKb1i3Yk3khKyHwujKoOPfQxAGVi46TLhe0FCkRo0ubH96k4CWbWaDnSxH6PjjldA3nAfBLHuF1fa16A6oaL2zuV9FbNNoB5017AMBakdSKhYI4I-0sHxoCq8WHCMOEelMuZLuTGpxH1geSOGrpBBsyqrUN6w0OisAxptZGzMVRPAZywHpxoE2S1n/s2048/466137571_976263354546185_1441367956647777888_n.jpg

ជាមួយគ្នានេះសមាគមសិល្បករខ្មែរក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមផ្សព្វផ្សាយជាច្រើនដងសម្រាប់លើកទឹកចិត្តទៅកាន់ប្រាសាទ ដាវីន ដែលកំពុងតំណាងកម្ពុជានៅប្រទេសម៉ិចស៊ិក។ មិនត្រឹមតែចូលរួមផ្សព្វផ្សាយប៉ុណ្ណោះប្រធានសមាគមក៏បានជួយជាថវិកាចំនួន២០០០ដុល្លារសម្រាប់ការបោះឆ្នោតដែលស្មើនឹង១ម៉ឺនសំឡេង។ សមាគមសិល្បករក៏បានអំពាវនាវដល់មហាជនខ្មែរទូទៅ ដែលមានលទ្ធភាពចូលរួមលើកទឹកចិត្តដល់កញ្ញាឯកតំណាងកម្ពុជា ប្រាសាទ ដាវីន តាមរយៈការបោះឆ្នោត(Vote) ដោយផ្ដោតសំខាន់លើការងារសង្គមដែលបានធ្វើកន្លងមក។ ការបោះឆ្នោតនេះ នឹងជួយឱ្យកម្ពុជាអាចទទួលបានជ័យលាភីពានមាស និងប្រាក់ ក្នុងចំណោមប្រទេសទាំង១០ សម្រាប់ការងារសប្បុរសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការបោះឆ្នោតរបស់បងប្អូន គឺពិតជាសំខាន់ ដើម្បីឱ្យកម្ពុជាទទួលបានពានរង្វាន់ Top10 Voice for Change។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGrkmmjKSjJ8fI7MZXupea3xukEjpdtuyD3tf_k5REXb0qhJgfI15T9gIidi2W1WClRCH4Ejwsg0UfrKgijfEl7G01ppDx4TrxGxyqd-1C3Xo9_7zIu4xrlpnTbJG8mf5XagtXCeO7WobFiEtbteR7z8cA3joEAm7G7h4djkdq3PWKSnGBGbNRuwKFjPh7/s2048/466335958_976263331212854_5229418837275175166_n.jpg

ទទួលបានការលើកទឹកចិត្តបែបនេះ ប្រាសាទ ដាវីន Universe Cambodia 2024 បានបង្ហាញនូវអារម្មណ៍មានកិត្តិយសបំផុតដែលទទួលបានគាំទ្រ ជ្រោមជ្រែងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និង សមាគមសិល្បករខ្មែរ។ ប្រាសាទ ដាវីន ថានាងពិតជារំភើប នឹងស្ញប់ស្ញែងនូវទឹកចិត្តដ៏ស្រស់ស្អាតរបស់លោកជំទាវនិងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់សិល្បករ សិល្បការិនី បងប្អូនជនរួមជាតិទាំងអស់ដែល នៅតែបន្តព្យាយាមជ្រោមជ្រែងក្នុងការបោះឆ្នោះឱ្យនាង៕

ND Miss Universe Cambodia បង្ហាញថាឥទ្ធិពល ប្រាសាទ ដាវីន នាំឱ្យគេស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើន

0

លោក ឈួង យីវឆូយ នាយកជាតិគ្រប់គ្រងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បានទម្លាយនៅលើបណ្តាញសង្គមថាមន្ត្រីនៅព្រលានយន្តហោះនៅទីនោះពុំស្គាល់ប្រទេសកម្ពុជាទេស្គាល់តែប្រទេសក្បែរខាង។ តែមកដល់ទីតាំងប្រកួតមានការស្រែកឈ្មោះ Cambodia ក៏ព្រោះតែឥទ្ធិពលអ្នកតំណាងមកប្រកួត។ លើសពីនេះលោកបានទម្លាយប្រាប់អ្នកស្និទ្ធខ្លួនថាមានគេសរសើរ ប្រាសាទ ដាវីន ច្រើនខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuc4QiPZQP9ijmPQCLNn2ss5yny17FNzvYeVEWiUktKAUu8gmnAaVvtqKhs1iMJnYsoxF1IPejrf4hWLucOzw0KF8DCC059Y2BnmgI9gGESzukvvUwIOtJtCsTFXW6VPBucSlR5dSVY-k0IukI2wfnHVW-HKxEpKTtKtfOXej7AxfHlaZQim6bZjtezxIC/s1800/image_2024-11-08_11-53-56.png

ប្រិយមិត្តអ្នកគាំទ្រមួយចំនួនដែលតាមដានការប្រកួតបវរកញ្ញាចក្រវាលជ្រាបមកហើយថា ថ្មីៗនេះND Miss Universe Cambodia លោក ឆូយ បានទៅលើកទឹកចិត្ត ប្រាសាទ ដាវីន ដោយផ្ទាល់នៅម៉ិចស៊ិក។ លោកក៏ទទួលបានការស្វាគមន៍ពីបណ្តាFan Page នានាដូចជាប្រទេសថៃជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuJYb0VyL2j7bDJX4Y19KbdlL7__dogtva4qog2WNA-CnWCxXuiRXg0p194-9i_aaf6RYS_ZA5smj_OCMA6GpOmtWbiBBAUjHdcYdthEwP1rdoIUkXFVrDnxNN5QWCfnK3HYo2zjzAPNfe66mlUKxMNZVZVnSbYv93q-Scxm68npgjKMdHqMiJRZ91glST/s1795/image_2024-11-08_11-53-57.png

បន្ទាប់ពីទៅដល់ទីនោះ ND រូបនេះបានទម្លាយពីឥទ្ធិពលរបស់ ប្រាសាទ ដាវីន ដែលបាននាំឱ្យគេស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន ខណៈ Miss Universe Cambodia 2024 ទទួលបានការស្រលាញ់ចូលចិត្តនិងសរសើរពីមនុស្សជាច្រើន។ នៅថ្ងៃទី៨ វិច្ឆិកា លោក ឆូយ បានបង្ហោះយ៉ាងដូច្នេះថា « សុំ drama បន្តិច ពេលឈានជើងមកដល់ទឹកដីមិចស៊ីកូ មន្ត្រីនៅព្រលានយន្តហោះសួរខ្ញុំថាមកពីណា? ខ្ញុំថា “I’m from Cambodia” គេថាគេអត់ស្គាល់ ទាល់តែខ្ញុំរៀបរាប់ឈ្មោះប្រទេសក្បែរខាង ទើបគេស្គាល់។ តែពេលមកដល់ទីតាំងប្រកួត ឬសូម្បីតែខាងក្រៅសណ្ឋាគារ ម្នាក់ៗស្រែកឈ្មោះ Cambodia ពេញៗមាត់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPcee610KTYEpmvhkNyWsRKOjKBjR0dq1B0Sc7YoeLDP20xhhLHW_9-7Qp4O9geaX1jPUh-vSg17fKEHGXyKIVLSAY0sr5QYZ7LaQCBEdgdZ_qAm14JB9hwIYqbBNhEeZ6Ht8l9hi-XLBb08sgBiP9urwI_vIs30-sL3s08dXB97XGODz9_4eX1GQ6aDQ/s2048/image_2024-11-08_13-54-20.png

លោកបន្តទៀតថា «នេះក៏ព្រោះតែឥទ្ធិពលនៃអ្នកតំណាងដែលស្ពាយឈ្មោះ Cambodia ទៅឱ្យគេស្គាល់។ គេសរសើរពេញៗមាត់! We did it ប្រាសាទ ដាវីន អ្នកខ្លះអាចមើលរំលងពីគុណតម្លៃនៃវិស័យនេះ តែខ្ញុំមើលឃើញពីឥទ្ធិពល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyEr80muYFHzgrxem7DzOHSbJMZqcNhLpV2D58Jv5X4uuRh8ZOOMq1WXC5yt-4VaqE_76DFupQuCpei-Ywv1e-5eA25guDnVPZQGSWQbJBCu4TMgAFIk6CpuNJxhc3-201ZkB8ASqI4fhmXs1Mt5exuVgm_W70CcflzeW0qXFHvgM7tr0-KquLN_QYbu_/s2048/image_2024-11-08_13-54-21.png

ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានបង្ហាញសកម្មភាពលេចធ្លោជាច្រើននៅក្នុងការប្រកួត Miss Universe 2024 លើកទី៧៣ នេះដែលមានបេក្ខភាពសរុបរហូតដល់១៣០នាក់។ បេក្ខភាពតំណាងប្រទេសកម្ពុជារូបនេះទើបតែឈ្នះ Best Make up ជាមួយនឹងបេក្ខភាព១៩នាក់ផ្សេងទៀតដែលទទួលបានគ្រឿង Make up ប្រ៊េនរបស់កម្មវិធីនេះផ្ទាល់ដែលគិតជាទឹកប្រាក់គឺចំនួន៣០០០ដុល្លារឯណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTk8cvnRaP48O1IuYbtaiu_iDYjGs1GY-nuZhc5-DUKc0udj8gTGHXvz5HDFMc8NYuYzuy0gEqRmAU1YwoBuVxfkjId0TyCXDErKxTM1Q2eWDLAEUeG6sehHUvK_Iz2Mu2sMbbg0tGQ8H65ghGl70sY1YTNKmEcCwk66kTc4CuyvDD4YOrzhzNNY_2ibJ/s708/image_2024-11-08_11-53-52.png

ងាកមកសិល្បករ សិល្បការិនី អ្នកគាំទ្រកំពុងតែសាមគ្គីគ្នា លើកទឹកចិត្តទៅកាន់ប្រាសាទ ដាវីន និងអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមបោះឆ្នោត Voice of change ដើម្បីមានឱកាសឱ្យកម្ពុជាចូលទៅកាន់វគ្គ TOP30 ដោយស្វ័យប្រវត្តិ។ ក្តីសង្ឃឹមរបស់ប្រជាជននិងអ្នកគាំទ្រកម្ពុជារំពឹងថា ប្រាសាទ ដាវីន នឹងបើកទ្វារកម្ពុជាចូលTOPនៅក្នុងការប្រកួតនេះខណៈការប្រកួត Miss Universe ប្រទេសកម្ពុជាពុំទាន់បានចូលTOPនៅឡើយ៕