ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៧១ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMrMBzVrbCsaGEjmHtjUNS7Q7HEus3Xgc1i7LL_YIZRYEwHBcrMjrUdjfz-VVMcCL40wuhXKYaxKxnnykANMFo0GWEZb7vbkbXcSIb0I0HLOuzydM3cM7zWUrsg_fWrQHZK0UpcDwKktL-E0AxUQD5f292qD3jPAQcSc6OBxzvHUYq9WUhE0r2tXKot4A/s700/image_2024-11-09_10-26-01%20(3).png

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះ ធ្វើឡើងដើម្បីរំលឹកដល់ព្រះរាជបេសកកម្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយ និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដពីបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDhRLcrQc24jvantyaHcAZxnoZLhyGEeEdePVKB4_LQIvAqVoQ-1TZbIIZ3l5nYKRjZEknF7-FplyqQgYav9D45ZTCLe2wRdX92-d9dD73SzwjPt7tbItfU0HN_-m10WubyuWNzSW41-xxOkqmfx1XF-oVO4gsxo3NeZLibyJJt-uLLcuz0aOE1bUheEJH/s596/image_2024-11-09_10-26-01.png

ដោយឡែកចំពោះវិមានឯករាជ្យវិញ ត្រូវបានសាងសង់ឡើងក្រោយពីកម្ពុជាទាមទារឯករាជ្យបានទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7AfbolTP3vo-_Kyt1LKq1bVcDtvnK4wYnUramxr1Z3_SIjuCWsJCf4pVLE-Oi125Li_-EnUs4LtY1CxtigH2hxooLnmujq0BCTTlWKScAGmyKanA4kSsAnb5eTUUZ5VxRpaF1haA6imi_DwXBLlt_7zsTiO6rsdhrtxZ_m2NocHSDuqZGKRg6tIfY4P6/s1280/image_2024-11-09_10-26-05.png

វិមានឯករាជ្យត្រូវបានសាងសង់រួចជាស្ថាពរ និងសម្ពាធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត ក្រោមស្នាដៃស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោក វណ្ណ មូលីវណ្ណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfeOggh3bymUwGA_jG0nYykUPsapJvI3zDXt0Fcxwq-PvOr5GiN4kc6fMp5twTP6v5YxHDSrsLhsX9Bjv-XICmP_dRIrWeiMBlyQEQn-VxNH2_uK4BZzkh2HMU1LRNomEjyDh3i8qmHkPETWUgNZxbxB56yRZ4RHdcrE9U7o_nyS-wo5nDuC436Pymz8ev/s1440/image_2024-11-09_10-26-03.png

ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ដើម្បីជាគោរពវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ ក្នុងបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស៕