កោះ Mesyatsev ដែលជាផ្ទាំងទឹកកកដ៏ធំមួយនៅតំបន់អាក់ទិកស្ថិតក្នុងប្រទេសរុស្ស៊ី បានរលាយបាត់ខ្លួនហើយ ដោយសារតែការប្រែប្រួលអាកាសធាតុ នេះបើយោងតាមរូបភាពពីផ្កាយរណបរបស់អ្នកវិទ្យាសាស្ត្ររុស្ស៊ី។
កោះ Mesyatsev គឺជាផ្ទាំងទឹកកក និងធូលីដែលមានទីតាំងនៅជិតកោះ Eva-Liv ក្នុងប្រជុំកោះ Franz Josef Land ដែលជាប្រជុំកោះរុស្ស៊ីមានប្រហែល ១៩០ កោះនៅមហាសមុទ្រអាកទិក។ នៅឆ្នាំ២០១០ កោះនេះមានផ្ទៃដីប្រហែល ១.១ លានម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់អាមេរិកប្រហែល ២០។.png)
ទោះជាយ៉ាងណាក៏ដោយ នៅពេលពិនិត្យមើលសារជាថ្មីនៃរូបថតផ្កាយរណបដែលបានថតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា កោះនេះមានទំហំត្រឹមតែ ៣០,០០០ ម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាការថយចុះជាង ៩៩.៧% បើធៀបនឹង ១៤ ឆ្នាំមុន។ ដូច្នេះគិតត្រឹមខែវិច្ឆិកានេះ រូបភាពដែលបានថតថ្មីៗបានបង្ហាញថាកោះនេះបានបាត់ខ្លួនទាំងស្រុងហើយ នេះបើយោងតាមសមាគមភូមិសាស្ត្ររុស្ស៊ី។ វាជារឿងមួយដ៏គួរឱ្យសោកស្តាយបំផុតសម្រាប់អ្នកវិទ្យាសាស្ត្រ និងពិភពលោកទាំងមូល។ ពីមុនមហាសមុទ្រអាកទិក មានកោះក្បែរនោះប្រហែល ១៩០ ឥឡូវមានត្រឹម ១៨៩ ប៉ុណ្ណោះ។.png)
មូលហេតុនៃការបាត់ខ្លួនរបស់កោះនេះគឺដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីមនុស្ស ធ្វើឱ្យសីតុណ្ហភាពនៅទីនោះកើនឡើងខ្លាំងឥតឈប់ឈរ។ លោក Alexey Kucheiko អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអាកាសចរណ៍ម៉ូស្គូ បាននិយាយថា កោះ Mesyatsev បានរលាយបន្តិចម្តងៗចាប់តាំងពីការបំបែកចេញពីកោះ Eva-Liv ប៉ុន្តែអត្រានៃការរលាយបានកើនឡើងលឿនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ នៅឆ្នាំ ២០១៥ តំបន់កោះនេះត្រូវបានវាស់ប្រហែល ៥៣០,០០០ m2 ដែលតិចជាងពាក់កណ្តាលនៃផ្ទៃដីសរុបក្នុងឆ្នាំ ២០១០។ ហើយនៅឆ្នាំ ២០២២ កោះនេះបានធ្លាក់ចុះយ៉ាងខ្លាំង រហូតមកដល់ឆ្នាំ ២០២៤ កោះនេះក៏រលាយបាត់តែម្តងទៅ៕










