លោក ឈួង យីវឆូយ នាយកជាតិគ្រប់គ្រងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បានទម្លាយនៅលើបណ្តាញសង្គមថាមន្ត្រីនៅព្រលានយន្តហោះនៅទីនោះពុំស្គាល់ប្រទេសកម្ពុជាទេស្គាល់តែប្រទេសក្បែរខាង។ តែមកដល់ទីតាំងប្រកួតមានការស្រែកឈ្មោះ Cambodia ក៏ព្រោះតែឥទ្ធិពលអ្នកតំណាងមកប្រកួត។ លើសពីនេះលោកបានទម្លាយប្រាប់អ្នកស្និទ្ធខ្លួនថាមានគេសរសើរ ប្រាសាទ ដាវីន ច្រើនខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuc4QiPZQP9ijmPQCLNn2ss5yny17FNzvYeVEWiUktKAUu8gmnAaVvtqKhs1iMJnYsoxF1IPejrf4hWLucOzw0KF8DCC059Y2BnmgI9gGESzukvvUwIOtJtCsTFXW6VPBucSlR5dSVY-k0IukI2wfnHVW-HKxEpKTtKtfOXej7AxfHlaZQim6bZjtezxIC/s1800/image_2024-11-08_11-53-56.png

ប្រិយមិត្តអ្នកគាំទ្រមួយចំនួនដែលតាមដានការប្រកួតបវរកញ្ញាចក្រវាលជ្រាបមកហើយថា ថ្មីៗនេះND Miss Universe Cambodia លោក ឆូយ បានទៅលើកទឹកចិត្ត ប្រាសាទ ដាវីន ដោយផ្ទាល់នៅម៉ិចស៊ិក។ លោកក៏ទទួលបានការស្វាគមន៍ពីបណ្តាFan Page នានាដូចជាប្រទេសថៃជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuJYb0VyL2j7bDJX4Y19KbdlL7__dogtva4qog2WNA-CnWCxXuiRXg0p194-9i_aaf6RYS_ZA5smj_OCMA6GpOmtWbiBBAUjHdcYdthEwP1rdoIUkXFVrDnxNN5QWCfnK3HYo2zjzAPNfe66mlUKxMNZVZVnSbYv93q-Scxm68npgjKMdHqMiJRZ91glST/s1795/image_2024-11-08_11-53-57.png

បន្ទាប់ពីទៅដល់ទីនោះ ND រូបនេះបានទម្លាយពីឥទ្ធិពលរបស់ ប្រាសាទ ដាវីន ដែលបាននាំឱ្យគេស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន ខណៈ Miss Universe Cambodia 2024 ទទួលបានការស្រលាញ់ចូលចិត្តនិងសរសើរពីមនុស្សជាច្រើន។ នៅថ្ងៃទី៨ វិច្ឆិកា លោក ឆូយ បានបង្ហោះយ៉ាងដូច្នេះថា « សុំ drama បន្តិច ពេលឈានជើងមកដល់ទឹកដីមិចស៊ីកូ មន្ត្រីនៅព្រលានយន្តហោះសួរខ្ញុំថាមកពីណា? ខ្ញុំថា “I’m from Cambodia” គេថាគេអត់ស្គាល់ ទាល់តែខ្ញុំរៀបរាប់ឈ្មោះប្រទេសក្បែរខាង ទើបគេស្គាល់។ តែពេលមកដល់ទីតាំងប្រកួត ឬសូម្បីតែខាងក្រៅសណ្ឋាគារ ម្នាក់ៗស្រែកឈ្មោះ Cambodia ពេញៗមាត់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPcee610KTYEpmvhkNyWsRKOjKBjR0dq1B0Sc7YoeLDP20xhhLHW_9-7Qp4O9geaX1jPUh-vSg17fKEHGXyKIVLSAY0sr5QYZ7LaQCBEdgdZ_qAm14JB9hwIYqbBNhEeZ6Ht8l9hi-XLBb08sgBiP9urwI_vIs30-sL3s08dXB97XGODz9_4eX1GQ6aDQ/s2048/image_2024-11-08_13-54-20.png

លោកបន្តទៀតថា «នេះក៏ព្រោះតែឥទ្ធិពលនៃអ្នកតំណាងដែលស្ពាយឈ្មោះ Cambodia ទៅឱ្យគេស្គាល់។ គេសរសើរពេញៗមាត់! We did it ប្រាសាទ ដាវីន អ្នកខ្លះអាចមើលរំលងពីគុណតម្លៃនៃវិស័យនេះ តែខ្ញុំមើលឃើញពីឥទ្ធិពល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyEr80muYFHzgrxem7DzOHSbJMZqcNhLpV2D58Jv5X4uuRh8ZOOMq1WXC5yt-4VaqE_76DFupQuCpei-Ywv1e-5eA25guDnVPZQGSWQbJBCu4TMgAFIk6CpuNJxhc3-201ZkB8ASqI4fhmXs1Mt5exuVgm_W70CcflzeW0qXFHvgM7tr0-KquLN_QYbu_/s2048/image_2024-11-08_13-54-21.png

ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានបង្ហាញសកម្មភាពលេចធ្លោជាច្រើននៅក្នុងការប្រកួត Miss Universe 2024 លើកទី៧៣ នេះដែលមានបេក្ខភាពសរុបរហូតដល់១៣០នាក់។ បេក្ខភាពតំណាងប្រទេសកម្ពុជារូបនេះទើបតែឈ្នះ Best Make up ជាមួយនឹងបេក្ខភាព១៩នាក់ផ្សេងទៀតដែលទទួលបានគ្រឿង Make up ប្រ៊េនរបស់កម្មវិធីនេះផ្ទាល់ដែលគិតជាទឹកប្រាក់គឺចំនួន៣០០០ដុល្លារឯណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTk8cvnRaP48O1IuYbtaiu_iDYjGs1GY-nuZhc5-DUKc0udj8gTGHXvz5HDFMc8NYuYzuy0gEqRmAU1YwoBuVxfkjId0TyCXDErKxTM1Q2eWDLAEUeG6sehHUvK_Iz2Mu2sMbbg0tGQ8H65ghGl70sY1YTNKmEcCwk66kTc4CuyvDD4YOrzhzNNY_2ibJ/s708/image_2024-11-08_11-53-52.png

ងាកមកសិល្បករ សិល្បការិនី អ្នកគាំទ្រកំពុងតែសាមគ្គីគ្នា លើកទឹកចិត្តទៅកាន់ប្រាសាទ ដាវីន និងអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមបោះឆ្នោត Voice of change ដើម្បីមានឱកាសឱ្យកម្ពុជាចូលទៅកាន់វគ្គ TOP30 ដោយស្វ័យប្រវត្តិ។ ក្តីសង្ឃឹមរបស់ប្រជាជននិងអ្នកគាំទ្រកម្ពុជារំពឹងថា ប្រាសាទ ដាវីន នឹងបើកទ្វារកម្ពុជាចូលTOPនៅក្នុងការប្រកួតនេះខណៈការប្រកួត Miss Universe ប្រទេសកម្ពុជាពុំទាន់បានចូលTOPនៅឡើយ៕