Home ព័ត៌មានអន្តរជាតិ ចែកគ្នាដឹង! រដ្ឋាភិបាលថៃរងសម្ពាធពីគណបក្សនយោបាយឱ្យលុបចោលកិច្ចព្រមព្រៀង MOU កោះកុតជាមួយកម្ពុជា

ចែកគ្នាដឹង! រដ្ឋាភិបាលថៃរងសម្ពាធពីគណបក្សនយោបាយឱ្យលុបចោលកិច្ចព្រមព្រៀង MOU កោះកុតជាមួយកម្ពុជា

228
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា គណបក្សផ្លាំងប្រាឆារ៉ាត់ បានសំណូមពរឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រៀង MOU កោះកុតជាមួយកម្ពុជា ឬធ្វើកិច្ចព្រមព្រៀង MOU ថ្មី ។ គណបក្សនេះអះអាងថា ការកំណត់ព្រំដែនរបស់កម្ពុជាក្នុងសមុទ្រ គឺធ្វើហួសពីច្បាប់អន្តរជាតិ និងធ្វើឱ្យថៃចាញ់ប្រៀប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfooXbhltd3aZQcOsn1wIZhthXkMCaiwLAyfR0yYfkNaCNhVBE5henCQB_X9A4fQJwbPdOjlchtkFwf5SZZIxAC3WPHNBERpEt4aPgMIqtpmSYTuwtjg8YIlaLg8mzE2JfaV4m8tHyKeBjBq_CsTcR2apLRp6T6rMepmoZvol4zDR8TYrpBLdss_A1kC1p/s1080/photo_2024-11-09_13-39-46%20(2).jpg

លោក សុនធីរ៉ាត់ សុនធិជិរ៉ាវង្ស អនុប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ បានលើកឡើងពីការចុះកិច្ចព្រមព្រៀង MOU កោះកុតរវាងប្រទេសកម្ពុជា និងថៃថា ៖ «យើងពុំចាំបាច់ចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជាទេ ហើយយើងក៏គ្មានចេតនារារាំងដល់ការចរចាបែងចែកផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ កោះកុត គឺជារបស់ថៃ ប៉ុន្តែត្រូវបានរំលោភដែនទឹក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-YUyEgiej_KLGzhIgF0aEBvG9M_Q_peGJfZS2u8U7RewG3eeL2LvEPilOOOE6vsEhjkjD_sAg7xGfDNWn4Gvsr3spKzgpaF_NBNxzKrEBpx16Zeuyb7psidncqtr1c3OLa9xPJRVpE-GkwnPlWYOUAe6LTGmo97a7qtfMtHKOqmldQ_0V9NmPguVEeVT_/s1080/photo_2024-11-09_13-39-46%20(3).jpg

ករណីកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ គណបក្សផ្លាំងប្រាឆារ៉ាត់ សូមបញ្ជាក់ពីគោលជំហរថា វាជាឧបសគ្គក្នុងការចរចា និងបែងចែកផលប្រយោជន៍ពុំយុត្តិធម៌របស់ភាគីទាំងពីរ ។ កាលពីមុន ប្រទេសថៃពុំបានស្រាវជ្រាវឯកសារកោះកុតឱ្យស៊ីជម្រៅដូចពេលបច្ចុប្បន្ន ហើយយើងបានណែនាំឱ្យរដ្ឋាភិបាលធ្វើ MOU ថ្មី ពីព្រោះប្រទេសមួយគោរពច្បាប់អន្តរជាតិ ប៉ុន្តែប្រទេសមួយទៀតមិនអនុវត្តតាមច្បាប់អន្តរជាតិ តើនឹងចរចាគ្នាដូចម្តេច? នេះហើយជាក្តីបារម្ភរបស់យើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUobwcIterrSSMur9A7iq-tFLY2g5rSa_KpTWdn6_CzhXZLrT0Tn4nZJyOBTLe1eFxGxhRmTqqxwz9GepnbRR5vCKTcq9Y_3VtsgGaOWHYu7iyCP_CyIqtyRGhLf7457sfO13vUhMsuwbhmQUNdAemPjFiz-jT2M9xlHFNQDACevLRqexHBh2_ot7G3Pc/s1080/photo_2024-11-09_13-39-46.jpg
រីឯលោក ធីរ៉ាក់ឆ័យ ភូវ៉ាណាថុរ៉ានុបាល អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងប្រធានគោលនយោបាយរបស់គណបក្សផ្លាំងប្រាឆារ៉ាត់ និយាយថា គណបក្សចេញមកនិយាយពីបញ្ហាកោះកុត ដើម្បីជាផលប្រយោជន៍ជាតិ និងនយោបាយ ។ លោកសូមសំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសការពារជាតិ និងគោរពតាមច្បាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1dl6qGeWE28segG3FO5uLv1oUMYK_ShpUwdNP5e-EoN8QMzTxiH_bcFFqhBE2pmKZzF6fnE_rA70LHkOo10vIzZzy51REOxW8WI8b9b9JyR5u609rbYKfA_MSd3c5peXmpfUh9nWgbx_OENS-xPwVPWV-b5ANAcDmTJrwsXiz1twnxuJXm9qKcMlRsivP/s750/image_2024-10-25_09-50-18.png

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងលោក ភូមិថាំ វេជ្ជឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន អំពីបញ្ហាកិច្ចព្រមព្រៀង MOU ជាមួយកម្ពុជា ហើយលោកស្រី ផេថងថាន នឹងបង្កើតគណៈកម្មការ JTC ឱ្យរួចរាល់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdpzN9BCElQQ23af_mFOcMONy3UFZPdZrgBOqG_z7o4TtknQhbXLQ679iiCCMMiHxSAPecCmZFCwcGVhc1tfrkvSEv0kERIAjb_x-Ng09QR2eh9qpvQLmo7-OmTPXmgsVRFRNdhNiauIox5pHkTTooMUyuOXKSgejUq8LC4MQGF2GmLXJ7EUhbmSzDDIu/s1125/440416040_1049153913216241_6117447501916295714_n.jpg

គណបក្សផ្លាំងប្រាឆារ៉ាត់ បានដាក់សម្ពាធឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ គឺរដ្ឋាភិបាលយល់ថា នៅមានបញ្ហាផ្នែកច្បាប់ និងពុំបានឆ្លងកាត់រដ្ឋសភា ។ រីឯករណីត្រូវកម្ពុជាប្តឹង ប្រសិនបើថៃលុបចោល MOU នោះ លោកស្រី ផេថងថាន ថ្លែងថា រឿងប្តឹង ឬមិនប្តឹង វាអាចកើតឡើងបាន បើថៃលុបចោល MOU ។ ដូច្នេះ ថៃពុំគួរលុបចោល MOU ទេ ពីព្រោះនឹងធ្វើឱ្យប្រទេសទាំងពីរមានបញ្ហាជាមួយគ្នា ៕