កាលពីថ្ងៃទី៣១ ខែតុលា គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញផែនការណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។.png)
តាមផែនការណែនាំ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យក្រសួងការពារជាតិត្រូវរៀបចំកម្មវិធីដោយឡែក ក្នុងការប្រារព្ធខួបលើកទី ៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសមស្របណាមួយ។ 
ជាមួយគ្នានេះ ក៏មានការចាត់កម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមតាមផែននៅវិមានឯករាជ្យ ក្នុងព្រះរាជពិធីប្រទាន ភ្លើងជ័យ និងព្រះរាជពិធីពន្លត់ភ្លើងជ័យ ព្រមទាំងរៀបចំការអុជកាំជ្រួចរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០នាទីយប់ នៅមុខព្រះបរមរាជវាំង។
សូមជម្រាបថា ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពល ខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្ស រីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើម បានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម នៃ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”៕.png)










