Home Blog Page 766

ព្រោះតែពាក្យថា «ចង់ដឹង» ធ្វើឱ្យ ឌីជេ ក្តិប ខាតពេលអស់៦ឆ្នាំលើអាជីពសិល្បៈ

0

ឌីជេ ក្តិប បានសាងភាពល្បីល្បាញក្នុងវិស័យរ៉េបអំឡុងឆ្នាំ២០០៦ ជាពិសេសគឺបទ បើកលុយ សហការជាមួយនឹងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ។ មិនត្រឹមតែជាអ្នកចម្រៀងរ៉េបប៉ុណ្ណោះទេតែលោកក៏ជាអ្នកនិពន្ធទំនុកច្រៀងមួយរូបដែលនិពន្ធបទឱ្យតារាល្បីៗជាច្រើនរូប។ ទោះយ៉ាងណា លោក ចាន់ សំណាង ហៅ ឌីជេ ក្តិប បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយក៏ធ្លាប់ផុងខ្លួនធ្លាប់ញៀន.ថ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge8jFXRkGQ-gMfOdc3Zt_smig1_E5Kl2bEbeLMLob4BuptrlpTortj_E-spW5b8vU87uoK544r7IuepWCNok6L-gAFXjK4SEJqaMkru49botcfUBd9pyWlCwhA3oWKj_67XGFnYOdQ7D6sWzHv4a1H7p11RizO3l9G19qCkQa7eJkj2pCak9stv4yc-yxK/s1619/image_2024-01-16_10-50-07.png

បន្ទាប់ពីកែប្រែខ្លួនឯងនិងចាប់ផ្តើមបោះជំហានចូលវិស័យសិល្បៈវិញ ឌីជេ ក្តិប ខិតខំកសាងកេរ្តិ៍ឈ្មោះខ្លួនឯងឡើងវិញហើយនៅតែមានហ្វេនៗគាំទ្រផ្តល់ជាកម្លាំងចិត្ត។ នាពេលថ្មីៗនេះ ឌីជេ ក្តិប ក៏បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «អ្នកជិតខាង»បានទម្លាយនូវរឿងរ៉ាវផ្សេងៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXTGq6ciD7eSgsvRD2TwHr5yP_vCvkhIsuQ_N4Zp2V7L1eIBShQICMCo3tmo6aQsZaefPLGm-p0scwkmoozaGmEA1kEf-3HwFDFxhYZOASPoWCF0fJQanva3nCJ7sFi-vdW8D7dKvLi6b65rnnck1eONof-UZCQcvwA5hmwqugo7voYfaGDMxMhX1V2to_/s1280/image_2024-01-16_10-50-08%20(2).png

មួយក្នុងចំណោមនោះ ឌីជេ ក្តិប បាននិយាយថាប្រសិនជាអាចទាញពេលវេលាវិលត្រឡប់ថយក្រោយបានលោកនឹងកាត់ពាក្យ «ចង់ដឹង» បោះចោល។ ដោយសារតែពាក្យថា ចង់ដឹង នេះហើយពេលដឹងហើយធ្វើឱ្យលោកខាតពេល៦ឆ្នាំ។ ឌីជេ ក្តិប បន្តថា នៅពេលលោកមានកំហុសហើយមានឱកាសកែប្រែកំហុស ផ្លាស់ប្តូរខ្លួនឯង ផ្លាស់ប្តូរការគិត ដើរមកដល់ថ្ងៃនេះលោកតែងតែគិតថា សមត្ថភាព ស្នាដៃប្រហែលខ្លួន ប្រឹងស្វែងរកឱកាសឱ្យខ្លួនសឹងតែមិនចង់បានចុះទម្រាំ ប្អូនៗដែលមិនចេះអ្វី ខុសមួយពេលជាប់គុកជាប់ច្រវាក់ ខូចឈ្មោះ ខូចកិត្តិយស កែប្រែយ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Cpj_EayqQsWpSoanmwSswQ8fMU6xpmOlMH-TfVAROWDF-QypHXF9HJwI6-j6Oxh52qp448R4Pbpv-rP6KJL5c0KZbXa2XvFg5YIRjhhcBr1aMG-sCqV9EcCkAYzN-FwoPAVCi8ydUkTt-wzPL6kaQfSBNGMDNCDfaY4WJGX9oQxdUlA3k0CQEIEtF-cY/s2048/image_2024-01-16_10-50-06.png

ឌីជេ រូបនេះថា វិស័យហ៊ីបហប វិស័យ Media ឥឡូវគឺទូលំទូលាយខ្លាំងមែនទែនកុំឱ្យប្អូនៗស្អប់ខ្លួនឯង ត្រូវផ្លាស់ប្តូរខ្លួនឯង កាលពីមុនមិនមានឱកាសព្រោះជាប់គុកជាប់ច្រវាក់ចេញមកគេស្អប់ ប៉ុន្តែឥឡូវលែងអីហើយឱ្យតែយើងកែប្រែខ្លួនឯង ផ្លាស់ប្តូរខ្លួនឯង១០០ភាគរយថាឈប់ឬនៅ យើងកាត់ចិត្ត ធ្វើបានឬនៅឱ្យតែយើងផ្លាស់ប្តូរខ្លួនឯងបានហើយ មហាជននឹងគាំទ្រដូចជាលោកជាដើម៕

មហាជនហួសចិត្តផង អាណិតផងចំពោះហ្វេនម្នាក់ទៅញុំាការ សុភ័ក្រ កុសុម៉ា ដោយគ្មានការអញ្ជើញ

0

មានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមបន្ទាប់ពីមិត្តភក្តិជិតស្និទ្ធពិធីការិនី សុភ័ក្រ កុសុម៉ា ចេញវីដេអូលើកឡើងអំពីបុរសម្នាក់ដែលជាហ្វេនមួយរូបចូលរួមក្នុងពិធីមង្គលការដោយគ្មានការអញ្ជើញហើយថតរូបជុំគ្នាជាមួយនឹងរូបភាពមិត្តភក្តិជិតស្និទ្ធ។ ឃើញមានការទម្លាយបែបនេះមហាជនខ្លះក៏សម្តែងក្តីហួសចិត្តចំពោះហ្វេនម្នាក់នោះ អ្នកខ្លះក៏អាណិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6LHOP1aLyU7SMINMcCFj8nN9h6rhlDeNQnYiP5dhmsTpJzKiwu2Diy1-fEtsvJy011esyJlwu_D-Nh_YhYPtl6wCHkzuMgonpBRDljEAvuFRC6srMP9cuvdPi-Q4JY2zlxr3WrRSso4WSkK1xmdZs0TpENhwoQf4POwebsBE1UbMsMC7FD7PcyFU0tS2A/s1280/photo_2024-11-12_10-11-02%20(4).jpg

រឿងហេតុបានចាប់ផ្តើមកាលពីយប់ថ្ងៃទី ១១ ខែវិចិ្ឆកា គណនីបណ្តាញសង្គម Peseth Heng ដែលជាមិត្តជិតស្និទ្ធនឹងពិធីការិនី សុភ័ក្រ កុសុម៉ា បានចេញវីដេអូលើកឡើងអំពីបុរសម្នាក់ថតរូបជុំគ្នាជាមួយមិត្តភក្តិជិតស្និទ្ធដទៃទៀតប៉ុន្តែមិនបានស្គាល់ថាជានរណានោះទេ។ ក្រោយពីចម្លែកចិត្តលោកក៏បានសួរចុះឡើងៗទើបដឹងថា ភ្ញៀវដែលចូលរួមម្នាក់នោះគឺជាហ្វេនហើយទៅដោយគ្មានការអញ្ជើញថែមទាំងនិយាយថាទៅជាមួយតារាចម្រៀងម្នាក់។ ដោយសេចក្តីមិនអស់ចិត្តលោកក៏បានសួរតារាចម្រៀងម្នាក់នោះតែទទួលបានចម្លើយថាត្រឹមតែជាហ្វេនហើយមិនបានទៅជាមួយគ្នានោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9d2-wed2BHap5HTuiw3S91eA0UEjSRywcmLWsv7JOh8JojKrEvMYXLOWrhW2gCxkwiO4Uv-wYevsl2ccIqy5CET5yJOYPfn4mFSeaUB7zMWyUGSN8r074FzO_2I1UaddRnY29v32zOEwxR-AIQlkM2VWhGKVQsVmXv81uTmAnKXVCqNy_c4-Y7rrZcMi/s1280/photo_2024-11-12_10-11-02.jpg

មិត្តភក្តិ សុភ័ក្រ កុសុម៉ា ថាមិនគួរធ្វើបែបនេះនោះទេពួកគេចង់បានរូបថតបែបមិត្តភក្តិស្និទ្ធស្នាលលក្ខណៈផ្ទាល់ខ្លួន។ បន្ទាប់ពីបកស្រាយបែបនេះហើយលោកក៏បានលុបការបង្ហោះវីដេអូនោះផងដែរ ចំណែកឯហ្វេនដែលទៅចូលរួមកម្មវិធី កុសុម៉ា ហើយបានថតរូបជាមួយតារាល្បីៗជាច្រើនរូបក៏បានលុបការបង្ហោះឬកំណត់ការបង្ហោះរបស់ខ្លួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn8mU0p3ZGedGhwB6z8poy_YISRgT4ITnwaGDybSg0ybmjewVK0XoAz7wpVPO4cOICc-2Z5JwTpy6_LOemV-tgwey9NFF9jLzKzdBHIr02-2mi7ExzHDTU7JbQfAmmEj6FrLr8AiQmuU-08IITze6lrwBf8CYi83N3j3hJAoCym75ddv6Nr6ekoPz9kdYs/s1280/photo_2024-11-12_10-11-02%20(2).jpg

បន្ទាប់ពីរឿងនេះបានសាយភាពពេញប្រព័ន្ធអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមបានចូលទៅគណនីហ្វេននោះហើយបានរកឃើញថាហ្វេនម្នាក់នេះក៏បានទៅចូលរួមកម្មវិធី ជា ស្រីនា និង ហេង វិសាល ដូចគ្នា និងបានថតរូបជាមួយតារាល្បីៗក្នុងប្រទេសជាច្រើនរូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqc2xWvBnzNnmlAzLvT-lw4qBqRd9BBlg89uXdYISxOgCGxKgb2_P0wnsvAbhW1iqyS1tRbmlvrIlDKXRVynaS279PUVLPQHhsrAd4MQR0-ytYNaET8mAktoCqpZ0FXmw0Ua8RYKBDNq6ICIia8Bfy7eXSt0-E1sHDoXDnkLrG5DSDVljz-bGFhqwDp7Vn/s1280/photo_2024-11-12_10-11-01.jpg

ឃើញការស្រលាញ់របស់ហ្វេននេះក្នុងវិស័យសិល្បៈទៅលើតារាៗ អ្នកខ្លះក៏បង្ហាញការអាណិតដល់រូបគេដូចគ្នា៕

អ្នកជំនាញណែនាំពីវិធីកម្ចាត់មេរោគក្នុងខោអាវជជុះមុនពេលស្លៀកពាក់

0

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខោអាវជជុះទទួលបានការពេញនិយមយ៉ាងខ្លាំងពីមនុស្សភាគច្រើន ដោយសារមានតម្លៃថោកអាចឱ្យពួកគេសន្សំសំចៃប្រាក់ទុកទិញសម្ភារៈផ្សេងទៀត ។ ប៉ុន្តែអ្នកជំនាញមួយចំនួននិយាយថា អ្នកទិញខោអាវជជុះគួរតែប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព ដោយសារវាពោរពេញទៅដោយមេរោគយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWpRg5boG-7pFRngvbjR-9WsI8JGhHqA8clicskM6U3BiWyxox_GGH04MTG_vQZib7e7oKZhEqjMCq15ZFEGYYkohVIqzxPK-o3EO4w3Hcq_sgboZ_ua2cq_fyDqpc32Lw7fuLGHTwQvAZjpLfP8D_NgJC0TMOudUCJ9_D7yP4ThU5gcIfjcu3iNEUge8-/s1501/image_2024-11-12_15-42-18.png

សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស បានដាស់តឿនទៅកាន់អ្នកនិយមទិញខោអាវជជុះថា បើទោះជាមានតម្លៃថោកក្តី ប៉ុន្តែវាពោរពេញទៅដោយមេរោគយ៉ាងច្រើន ។ សាស្ត្រាចារ្យរូបនេះបានសរសេរក្នុងគេហទំព័ររបស់អង្គការមិនស្វែងរកប្រាក់ចំណេញឈ្មោះ «The Conversion» ថា បច្ចុប្បន្ន មនុស្សភាគច្រើននិយមទិញខោអាវជជុះដោយសារពុំប៉ះពាល់បរិស្ថាន ប៉ុន្តែចូរកុំភ្លេចថា ខោអាវជជុះជាកន្លែងផ្ទុកមេរោគខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKaore1aEUIhmypXCQhhLEWp6YQ-6hBDAGvsWh6FqRFK4puZ5Wz4fB9A1LpW_f4w_ru5y8ZJBW0YInJ-kWysKbxjx2umwvOcTDuwmlREfyb6O7MfwY6bBQotVHrAwZHT-8xynmo_-5WohK4R6mlO7yVIndoiEaBsEpHfpWdtTkdaicPDPLl1wYU-A8Vnt5/s2040/image_2024-11-12_15-42-19.png
ដូច្នេះ គួរតែបោកគក់ និងបាញ់ថ្នាំសម្លាប់មេរោគមុនពេលស្លៀកពាក់ ដើម្បីកុំឱ្យវាចម្លងមេរោគមកខ្លួនយើង ។ នាពេលថ្មីៗនេះ គេបានរកឃើញមេរោគក្នុងខោអាវជជុះដែលកើតនៅលើស្បែកអ្នកស្លៀកពាក់មុន ហើយមេរោគទាំងនេះនៅតែជាប់ខោអាវជានិច្ច បើទោះទុកវារយៈពេលច្រើនឆ្នាំក្តី ។ លើសពីនេះ ហាងមួយចំនួនពុំបានសម្អាត ឬបោកគក់ខោអាវទាំងនេះទេ មុនពេលលក់ឱ្យអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBoVby9kFCFK1xLGuxSPIKxFO3mkXj6sgCnwbxQWPYUZdHR93cy3JJ8ma5ZPJUJHErAQi_OsdiYQPOiciVdQdvury6nqVFxkgBzDxlFjh7dyRLZkqTNkZ0wU9Ilq8AqwzpszkXkjKUbRQXO2sC1jTDKbpLhUNLQa5qM7rzHBp0XLvsM5CQ_ZWLYjHEXGHf/s1024/image_2024-11-12_15-42-21%20(2).png

ចំណែកវិធីកម្ចាត់មេរោគលើខោអាវជជុះយ៉ាងត្រឹមត្រូវ គឺត្រូវបោកវាដោយម្សៅសាប៊ូជាមួយទឹកក្តៅ ដែលមានសីតុណ្ហភាពមិនក្រោម៦០អង្សារសេ ។ បន្ទាប់មក ត្រាំខោអាវជជុះក្នុងទឹកក្តៅ ចាប់ពី២០នាទី ទៅ១ម៉ោង និងយកទៅហាលថ្ងៃឱ្យស្ងួត ដោយវិធីនេះមិនត្រឹមតែធ្វើឱ្យខោអាវថ្មីស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាអាចកម្ចាត់មេរោគបានល្អ ។ រីឯការបោកខោវអាវដោយទឹកធម្មតា ពុំអាចកម្ចាត់មេរោគទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwvDIAWkrbx5jq4wDFAifBuj785bSDeCkKDcIbmUF3lwIO5Sf_QPqt74Uc1mNphB_ujNBQPqGU_7Tc69FbK-z6zIpdMHgMA8tAi4jZsmrVlP4QWOmKY7DTaIBsVDglOasHqb7aln2vGLTS36vM7XmEeBNav_sXHNPYnOAeXwXD4tjJqR47RFGWVxmjsJTE/s874/image_2024-11-12_15-42-21.png

ប៉ុន្តែបើពុំអាចបោកខោអាវដោយទឹកក្តៅបាន គឺអាចបោកដោយទឹកត្រជាក់ធម្មតាផ្សំជាមួយម្សៅសាប៊ូ ប៉ុន្តែត្រូវប្រើប្រាស់ថ្នាំកម្ចាត់មេរោគផងដែរ ។ ក្រៅពីនេះ ពុំគួរបោកគក់ខោអាវជជុះលាយឡំជាមួយខោអាវស្លៀកពាក់ប្រចាំថ្ងៃទេ ពីព្រោះវានឹងចម្លងមេរោគទៅខោអាវធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO6RsyHfR8855bl3cn1XwGIGCwirEfPxaR3mdly5NME_geUZoqfczFIaFRvJQeYuw8ntHkWI6VvY0u-MmOKXCrPtj-t45ds60BHJBpQT7MDWszWE-a1gTp3K3vPtsWtikTskimck_StsCF3egBd1GjbHB65JIZA0ccIM9jGOtzoIgRgGzFEm0ff5gaiRWE/s1000/image_2024-11-12_15-42-22%20(2).png

ដោយឡែក លោកវេជ្ជបណ្ឌិត សុវណ្ណឆ័យ វឌ្ឍនាយីងចារើនឆ័យ មកពីនាយកដ្ឋានសុខាភិបាលប្រទេសថៃនិយាយថា អ្នកនិយមទិញខោអាវជជុះតាមផ្សារណាត់ ដោយសារតម្លៃថោក ឬម៉ូតទាន់សម័យ គួរយកចិត្តទុកដាក់ជ្រើសរើសឱ្យបានល្អ និងទិញពីហាងព្យួរត្រឹមត្រូវ ។ ពុំគួរទិញខោអាវជជុះដាក់គរលើគ្នាលើដី ឬព្យួរជាប់ៗគ្នាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_rffrM9LepOrMIa6qEzR6gBtuhgZiu0176-CYD0n_ovqL_pLib6vPrWe04ECDdPCrjunGXP5f25NkaC8QwQUFFV0USKkLNQ36ytT2Mt4Te91FNPqCyhiYS4NkEC7f7uVYMcu2FUmmjaEWB79BZHKM3v3yPGvLLsrWIHI6e9FnUHYQtWXmIPQIAmGkb5r/s1200/image_2024-11-12_15-42-22.png

ពេលទិញខោអាវជជុះ ត្រូវតែពាក់ម៉ាស់បិទមាត់ បិទច្រមុះ ដើម្បីការពារកំទេចមេរោគ ហើយហាមដាច់ខាតទិញខោអាវផលិតពីស្បែកសត្វ ឬរោមសត្វ ដោយសារវាប្រមូលផ្តុំមេរោគ និងពិបាកសម្អាត ។ ខោអាវជជុះពុំបានសម្អាតត្រឹមត្រូវនឹងបណ្តាលឱ្យឆ្លងជំងឺផ្សេងៗ ជាពិសេស ជំងឺស្បែក រីឯអ្នកមានជំងឺប្រចាំកាយនឹងកាន់តែឈឺធ្ងន់ធ្ងរ ។ គួរបោកគក់ជាមួយទឹកក្តៅ និងយកទៅហាលពេលថ្ងៃក្តៅខ្លាំង រួចហើយអ៊ុតផ្នែកខាងក្នុង និងខាងក្រៅ ៕

មិនធ្លាប់មានសោះហើយមើលទៅ ក្រុមហ៊ុនរៀបចំដំណើរទេសចរណ៍រយៈពេល៤ឆ្នាំលើកប៉ាល់

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនកប៉ាល់ទេសចរណ៍មួយរបស់អាមេរិកឈ្មោះ «Villa Vie Residences» បានប្រកាសពីដំណើរកម្សាន្តជុំវិញពិភពលោករយៈពេល៤ឆ្នាំ សម្រាប់ភ្ញៀវទេសចរអាមេរិកដែលពុំចង់រស់នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីថ្មី គឺលោក Donald Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN6wCk3d7WLAC00DKmuWRsLMr9g00Qayr5LzZpQFGzAC_9htQTghUnS52GVuR_xdW9wWtVV_2F5tCxAi-P1xEw_ccF4YZxdUXE6zBiXPm-7mEYdWf88j3Cpan5UQenUoZ9AUbecix-V2KxhA0S5kPOeGqA9X-4YJDUkcPwuptuuzqSfbHlM8Pfbz2XRVEe/s1200/image_2024-11-12_15-20-59%20(2).png

កប៉ាល់ទេសចរណ៍របស់ក្រុមហ៊ុននឹងចូលចតនៅតាមកំពង់ផែ ចំនួន៤២៥កន្លែងក្នុង១៤០ប្រទេស ស្ថិតនៅទ្វីបទាំង៧ ។ រីឯតម្លៃបន្ទប់ស្នាក់នៅចំនួន១ របស់កប៉ាល់ទេសចរណ៍ គឺចាប់ពី២៥ម៉ឺន៦ពាន់ដុល្លារអាមេរិកឡើងទៅ ។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានភាពងាយស្រួលគ្រប់បែបយ៉ាងក្នុងអំឡុងពេលដំណើរកម្សាន្តជាច្រើនឆ្នាំនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2eUhbNpcQjB7NcOgwhwgPJNNiOKTCPg2ytQqOGQz9XhG07yj-X7RUxM8kRLpUKWHz0icZjhLMkMrQNQ6-u9_bSjch719juJjbT25qEzN7m2ccSM9ppIwAHKAGMldY4hu7vNKvwDDpEyf4iM3HbBukIrXA_TS7I34dKNNidJXrUueY4pxaWAQc9E3q0aag/s1600/image_2024-11-12_15-20-59.png

ក្រុមហ៊ុនប្រកាសថា កប៉ាល់ទេសចរណ៍ឈ្មោះ «Villa Vie Odyssey» នឹងក្លាយជាលំនៅឋានសម្រាប់ភ្ញៀវទេសចរ រហូតដល់៦០០នាក់ ។ ភ្ញៀវទេសចរនឹងចំណាយពេល១ខែនៅលើសមុទ្រ Caribbean រួចហើយ ពួកគេនឹងធ្វើដំណើរកម្សាន្តនៅអាមេរិកខាងត្បូងរយៈពេល៤ខែ ដោយឆ្លងកាត់ព្រីកជីកប៉ាណាម៉ា ។ បន្ទាប់មក ពួកគេនឹងបានគយគន់ជួរភ្នំដ៏ស្រស់ស្អាតនៅប្រទេសឈីលី, ជិះទូកឆ្លងកាត់ទ្វីបអង់តាកទិក, ចូលរួមពិធីបុណ្យផ្សេងៗ និងចំណាយពេលជិះទូកក្នុងទន្លេអាម៉ាហ្សូន ចំនួន៨ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPI7l38Rh5Hh8NN6PKHEr_XROkf3iA1RyFg3VzLkauNcV8EOj_fir-coE-jOl27d7IksI0hMuxkWtrYRqu8XvGgywh-R88ghD_K5s33hz95jxnwln4v1yNayIITfkQUNTBsIjl9INPKMjPS6i4Mp2pWT770ik_5w03Jmz23pKrhzsVOHjqkyRnwAR5c-s4/s1920/image_2024-11-12_15-21-00.png

ដំណើរកម្សាន្តនៅតាមគោលដៅទាំងនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយបន្ទាប់មក ភ្ញៀវទេសចរនឹងចំណាយពេលរហូតដល់៤ឆ្នាំពេញសម្រាប់ដំណើរកម្សាន្តលើកប៉ាល់ទេសចរណ៍ ។ ក្រោយពីបញ្ចប់ដំណើរកម្សាន្តរយៈពេល៤ឆ្នាំ គឺដល់ពេលប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់តំណែងល្មម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgugo4qPljXQedoABop3u7BCvrQqNC_euwofBX7BYdF_7GhIbE6gtiyC3BsK2Mc9hC_ISTwmCGYxqL9cpQG-yaXyU3-oC3R7TzmVoAhPO-2j6EGrIsbzXBo9LK9mrVG6hnShRGsmkJk3lUfdjrHu4J4QI07tUpOD6Lu6e9KzMxS7n5-ZlDsJO6qydivpc2o/s1200/image_2024-11-12_15-21-02.png

ដូច្នេះ បើពលរដ្ឋអាមេរិកណាពុំចង់រស់នៅក្រោមការគ្រប់គ្រងរបស់លោក Trump អាចមកចុះឈ្មោះដើរកម្សាន្តតាមកប៉ាល់ទេសចរណ៍របស់ក្រុមហ៊ុនបាន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗក្នុងជីវិត ។ រីឯការស្នាក់នៅលើកប៉ាល់ គឺមានភាពងាយស្រួល និងមានសម្ភារៈប្រើប្រាស់គ្រប់យ៉ាងដូចការរស់នៅក្នុងលំនៅឋានដែរ ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន Villa Vie Residences ៕

ដំណើរកម្សាន្តប្លែកៗ និងស្អាតៗចំនួន ៥ ដែលអ្នកគួរទៅលេងនៅថ្ងៃចូលឆ្នាំសកល

0

បុណ្យចូលឆ្នាំសកលជិតចូលមកដល់ហើយ បងប្អូនដែលមានគម្រោងដើរលេងក្រៅប្រទេសទទួលយកបទពិសោធន៍ប្លែកៗ ប្រណីតៗអាចមកទស្សនាទីតាំងទាំងនេះបាន ធានាថាសប្បាយ រីករាយឥតឈប់ឈរ ជាមួយបទពិសោធន៍ពិសេសប្លែកមិនធ្លាប់មាន និងមិនអាចបំភ្លេចបាន។

១.ជិះទូកបំបែកទឹកកក ហើយស្ទូចត្រីនៅសមុទ្រ Okhotsk ប្រទេសជប៉ុន៖ ប្រទេសជប៉ុនមានកន្លែងសប្បាយៗច្រើនណាស់ ប៉ុន្តែការជិះទូកបំបែកទឹកកកនៅរដូវរងារ ហើយស្ទូចត្រីនៅសមុទ្រ Okhotsk គឺជាបទពិសោធន៍រីករាយបំផុត។ នៅពេលទៅដល់ទីនោះ ភ្ញៀវត្រូវរៀបចំស្បែកជើងប្រឆាំងនឹងការរអិល សម្លៀកបំពាក់កម្ដៅ និងវត្ថុក្តៅផ្សេងទៀតដូចជាស្រោមដៃ កន្សែង មួករោមចៀម ព្រោះក្នុងខែមករា សីតុណ្ហភាពនៅភាគខាងជើងប្រទេសជប៉ុនអាចត្រជាក់ដល់ដក ១០ អង្សាសេ ព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCDQyxLUOjLg7Jt00Z4QQjRAVrqG2DrtJpTl_NODApguE_RaU6Yxn83q5gay-LJWyh3VKVIiKdhsfsxwj6MPI1NXrxUBdAIBUMie8Z0FKp-B8JpWifYJEggHwYj2rXWG5AGqwtOeSQqvOlgfOdddkCtHz21InRVFrvV59p4g7_6NWjINiBjzLb7295n1Yv/s1240/image_2024-11-12_14-19-01.png

២.ដំណើរកម្សាន្តផ្សងព្រេងក្នុងប្រទេសជប៉ុន៖ សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង និងចង់ស្វែងយល់ពីវប្បធម៌ ធម្មជាតិរបស់ជប៉ុនតាមរបៀបផ្សេងៗ សកម្មភាពចម្រុះអាចជួយឱ្យអ្នកទស្សនារីករាយជាមួយសម្រស់សន្តិភាពនៃប្រទេសនេះបាន។ សកម្មភាពចម្រុះមានន័យថា អ្នកទេសចរអាចសាកល្បងជិះកង់ឡើងភ្នំ និងជិះស្គី ឆ្លងកាត់ទីក្រុង និងតំបន់ល្បីៗជាច្រើនក្នុងប្រទេសជប៉ុន ក៏ដូចជាដើរលេងតាមព្រៃ ស្នាក់នៅមួយយប់ក្នុងសណ្ឋាគារបែបប្រពៃណីដែលមានប្រភពទឹកក្តៅ បង្កើតជាកន្លែងសម្រាកកាយនៅកណ្តាលទេសភាពធម្មជាតិស្រស់ស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWUoNslQ2Nh9bGLpDvEMddCkFenBRDjvCqeBCTfBNTBj11k28Yvp8ykUuulTTcE4LrE95DMBvUp_nkfCqmR2zuEfd0vh_wWgxBeojWGNb11CczaqguULeNtgxi9ZQnWayZncuafKGiWnEqbvk5R_niInZGXnlQRkKln4KdbQh8o_PkW1M40ywlxANRa1Rg/s2107/image_2024-11-12_14-19-02.png

៣.ជិះទូកកម្សាន្តឆ្លងប្រទេសជុំវិញអាស៊ី៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចូលឆ្នាំសកល ជាពិសេសអ្នកដែលចូលចិត្តដើរលេង គឺអាចរីករាយជាមួយពិសោធន៍សម្បូរបែបគឺការជិះទូកកម្សាន្តឆ្លងប្រទេសជុំវិញអាស៊ី។ ដំណើរកម្សាន្តនេះមានរយៈពេល ៤ ថ្ងៃ ៣ យប់ ពីសិង្ហបុរី ទៅម៉ាឡេស៊ី នៅលើកប៉ាល់ទេសចរណ៍ Anthem of the Seas ដោយមានបម្រើសេវាកម្មកម្សាន្តប្រណីតៗជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguQZkuzmZdEqPWX3-PGYWggoUYs9bXV4NO8zAHMzyBtB2xKDkoNNFX1_Rc2BlB3fld6gVHyTKj13Kvsku2u_M6AgXAURUWXKrBi7-y7JHmVWo0KFQuQGBeLUN2n3-RQVoTCAjcjY7bAdwKIg55mBU6UfT5Amvl6w_n9U86l9YyMQUFOiIATsebOL74pPhB/s1210/image_2024-11-12_14-19-13.png

ជម្រើសមួយផ្សេងទៀតដើម្បីទទួលយកបទពិសោធន៍នៃការជិះទូកកម្សាន្តឆ្លងប្រទេសលំដាប់ផ្កាយ ៥ គឺការជិះទូកកម្សាន្តពីសិង្ហបុរី ទៅម៉ាឡេស៊ី-ថៃ ឬ ចិន-ជប៉ុន នៅលើកប៉ាល់ MSC Bellissima ជាមួយបទពិសោធន៍ប្លែកៗមិនធ្លាប់មាន។

៤.ដំណើរកម្សាន្តលំដាប់ផ្កាយ ៥ ជុំវិញឈូងសមុទ្រពែក្ស៖ កប៉ាល់ទេសចរណ៍លំដាប់ផ្កាយ ៥ MSC Euribia នឹងនាំអ្នកទស្សនាឆ្លងកាត់ទីក្រុងមជ្ឈិមបូព៌ាដូចជា ឌូបៃ ដូហា បារ៉ែន និងអាប៊ូដាប៊ី ដើម្បីទទួលបានបទពិសោធន៍ប្រណីតៗពីមជ្ឈមណ្ឌលផ្សារទំនើប ទស្សនាអគារខ្ពស់ៗ និងការងារវប្បធម៌ពិសេសៗ។ នាវា MSC Euribia មានសមត្ថភាពផ្ទុកភ្ញៀវច្រើនជាង ៦,៣០០ នាក់ ដែលក្នុងនោះមានផ្សារទំនើប ភោជនីយដ្ឋានអន្តរជាតិ និងកន្លែងសម្រាកលំហែកាយដូចជាស្ប៉ា និងសូណាជាដើម។ លើសពីនេះនាវានេះក៏មានរោងកុន IMAX ឆាកសម្តែង Broadway ក៏ដូចជាសកម្មភាពកីឡា និងសួនទឹកសម្រាប់កុមារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKzBadolkSqzEa6mfjPbMeB_ZMJHtQtxqw3qTyzkpkdf-SXVZCFl9DW2ZpRWkQzk1lsFw-u0SXmLU1rmZ4Y82ZY1T5bQLFyNjDnd1LYmcs1-yQQDSv2CTE_xvwXMpL8Rvpd8iY_q2V5wUzar_Q5j3XcLahvEQWqTTAp8Ydpw_qcVGOPmd4rYdKd-ut_8JS/s5760/image_2024-11-12_14-21-39.png

៥.ទស្សនាប៉េងប៉ោងខ្យល់ហោះនៅអេហ្ស៊ីប៖ ដំណើរកម្សាន្តនៅប្រទេសអេហ្ស៊ីបគឺជាជម្រើសដ៏ល្អឥតខ្ចោះមួយ សម្រាប់ភ្ញៀវដែលមានសមត្ថភាពហិរញ្ញវត្ថុ និងអ្នកស្រឡាញ់ប្រវត្តិសាស្ត្រ និងវប្បធម៌។ ចំណុចលេចធ្លោនៃដំណើរកម្សាន្តនេះ គឺឱកាសដើម្បីទស្សនាអច្ឆរិយៈដូចជាពីរ៉ាមីត Giza, Great Sphinx និងរុករកផ្នូរ និងម៉ាំមីរបស់ព្រះចៅផារ៉ោន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVckAbDsR14cE8N8MrP58BoXNfsJD8LePryVDZo27NFnWKcdpDhii-8gxVO0-kWbbOvIclJCmfkaufjahAnLab8llxH6DLsjqD_MUKJphk0Q1QWe38ihLnUzeB70w0eQ2TsR6WmH2oXsDtIkc46aUiWx4T4U96Czbw52IZGWSQb1OZMZgTzGGUEyZ4KAvH/s1600/image_2024-11-12_14-19-52.png

បទពិសោធន៍ផ្សេងទៀតរួមមានទិដ្ឋភាពបែប Panoramic នៃជ្រលងភ្នំនៃស្តេចពីប៉េងប៉ោងខ្យល់ក្តៅ ការចូលរួមក្នុងដំណើរកម្សាន្តលំដាប់ផ្កាយ ៥ នៅលើទន្លេនីល ការប្រណាំងឬការបោះជំរុំនៅវាលខ្សាច់សាហារ៉ា។ លើសពីនេះទៀត ការមុជទឹកនៅសមុទ្រក្រហម និងរីករាយជាមួយម្ហូបសាច់ចៀមដុតធម្មតារបស់វាលខ្សាច់ក៏ជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានផងដែរ៕

បាតុភូតភូមិសាស្ត្រចម្លែកៗនៅលើផែនដី ដែលមនុស្សគ្រប់គ្នាមិនធ្លាប់ដឹង

0

នៅលើភពផែនដីរបស់យើងគឺមានរឿងចម្លែកៗជាច្រើនដែលមិននឹកស្មានដល់ ដោយអ្នកវិទ្យាសាស្ត្រសព្វថ្ងៃនៅមិនទាន់រកឃើញមូលហេតុច្បាស់លាស់នោះទេ។ ទោះជាយ៉ាងណាក៏មានតំបន់ភូមិសាស្ត្រមួយចំនួនត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញអាថ៌កំបាំងរបស់វាផងដែរ។ ដូច្នេះអត្ថបទនេះយើងនឹងប្រាប់ពីការពិតនៅពីក្រោយបាតុភូតភូមិសាស្ត្រចម្លែកៗនៅលើផែនដីដែលមនុស្សគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក៖

១.Walking Rock៖ បាតុភូតភូគព្ភសាស្ត្រចម្លែកមួយគឺដុំថ្មចេះដើរនៅតំបន់ Racetrack Playa នៃជ្រលងភ្នំមរណៈ សហរដ្ឋអាមេរិក ដែលដុំថ្មនៅទីនេះអាចបន្លាស់ទីបាន។ ដុំថ្មនីមួយៗមានទម្ងន់រាប់សិបទៅរាប់រយគីឡូក្រាមហាក់ដូចជារអិលទៅមុខរហូត។ ការសិក្សាឆ្នាំ ២០១៤ បានបង្ហាញថា ចលនារបស់ថ្មដើរគឺទាក់ទងទៅនឹងការបង្កើតទឹកកកស្តើងនៅលើដីរាបស្មើពេញមួយយប់។ នៅពេលដែលទឹកកករលាយ ដីនឹងរអិល ដោយគ្រាន់តែមានខ្យល់បក់មក ផ្ទាំងថ្មនឹងរអិលពេញផ្ទៃតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4xgl8a79VHbsZG0xxFKmEluxg0A4eTN8OrYBPy3kWB6HcQCoXSNXRRinFLJoywNM9nF8wfUREQLggtMmvGEFrVYuwpffOLmSRQF6lREKvM5B05z3h8ScQxG3uubadgM-X-2SGf_bdJq2e7h-dxFFARCx2QlKXnHhbfBAE6pNqT-SPYCnfkx94O5MaSwVG/s1600/image_2024-11-12_14-09-54.png
២.រង្វង់មូលជាច្រើននៅវាលខ្សាច់ Namib៖ វាលខ្សាច់នៅទូទាំងពិភពលោកមានសភាពរាបស្មើ ខណៈវាលខ្សាច់ Namib ប្រទេសអាហ្វ្រិកខាងត្បូងវិញ គឺមានរង្វង់មូលជាច្រើនហ៊ុព័ទ្ធដោយស្មៅ ជាមួយអង្កត់ផ្ចិតពី ១.៨ ទៅ ១២ ម៉ែត្រ បង្កជាចម្ងល់យ៉ាងខ្លាំង។ យោងតាមការសិក្សាឆ្នាំ ២០២២ បានបង្ហាញថាស្មៅដុះជុំវិញរង្វង់ខ្សាច់គឺដើម្បីទាក់ទាញទឹកចេញពីកណ្តាល ក្នុងគោលបំណងចែកចាយទឹកដល់រុក្ខជាតិនៅគែមខាងក្រៅ ឱ្យមានភាពត្រជាក់រស់រានមានជីវិត។ ដូច្នេះរង្វង់មូលចម្លែកនៅវាលខ្សាច់នេះ គឺដើម្បីបង្កើនភាពត្រជាក់ដល់ខ្សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqOdhTcgkNroGGW_LYFuVSizfDgmePjbpX_7xK4CzDuahzsh_NnFCY5T0NYGbWiEbbc1w7gzgybqoIZE8sh4kwhon2VMlBgrmSCpTn3AgtgOGCZvfhccpLfWuHsYpO6GOiMQByzzg2jpraSiqADaKExTyYyDtkigGmQcsXEXclNycwD-IoqSrTnIY2cQxZ/s1920/image_2024-11-12_14-09-55.png

៣.ច្រកទ្វារឋាននរក ឬ Hell’s Gate៖ Hell’s Gate នៅប្រទេស Turkmenistan គឺជារណ្ដៅដែលមានទទឹង ៧០ ម៉ែត្រ បាននឹងកំពុងឆេះឥតឈប់ឈរជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៧១ មក។ រហូតមកដល់ពេលនេះ នៅតែអ្នកវិទ្យាសាស្ត្រមិនទាន់ឃើញមូលហេតុពិតប្រាកដនោះទេថា តើរណ្តៅនេះឆេះដោយសារអ្វី? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqWTKtHPFBiM8bcjnu901pq7KuGJDK-_bPBDbxsw9T5F8_DSKb79n2c73vF3PxUs2uj9U0Vz0N04GkdRi1hsWez8nc3c4JDWynFzmDiSBPuMn2MtraFhz7tsEt2JpZDESg7VW0shX3NuGPRpOi33PJ1MEKgzg6ngVWO5xkqlWlTTp4WbHw6qeWn2Er3Qtj/s2048/image_2024-11-12_14-09-56.png

៤.ទឹកធ្លាក់ឈាម ឬ Blood Falls៖ បាតុភូតភូគព្ភសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតគឺ Blood Falls នៅអង់តាក់ទិក ជាកន្លែងដែលទឹកសម្បូរជាតិដែកហូរចុះពីផ្ទាំងទឹកកក Taylor ។ ទឹកធ្លាក់ឈាមនេះបានបង្កើតឡើងនៅពេលដែលទឹកមហាសមុទ្របុរាណដែលជាប់នៅក្រោមផ្ទាំងទឹកកកហូរមកលើផ្ទៃ។ នៅពេលដែលជាតិដែកនៅក្នុងទឹកប្រៃចូលមកប៉ះនឹងអុកស៊ីសែននៅក្នុងខ្យល់ វាប្រែជាក្រហម។ ដូច្នេះ Blood Falls គឺជាការបង្ហាញពីដំណើរការភូមិសាស្ត្រគីមីនៅក្នុងបរិយាកាសទឹកកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJMrcrylo1VAkiSCLPv6rwT1aj2twkL_IWvj_-LR_eLMT2mWKlSFnw6CxVf2XQx0HcSLT4J_Rm2HrZqzmRL1G5WhaAM6ciaVtrjCa4KsC7lr3e_VlvBaxkpueWPQwzc7l4xD4fpROVnhl69jj6vapnQaM3Ej0VatZJGpIVM4ERfQDoXN_2kKwLLNh1cyL/s1200/image_2024-11-12_14-09-57.png

៥.Devil’s Tower៖ Devil’s Tower ឬប៉មអារក្ស ស្ថិតនៅតំបន់ Wyoming សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងប្រហែល ៥០ លានឆ្នាំមុន ដែលមានកម្ពស់ប្រហែល ៣៨៦ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ល្បីល្បាញដោយសារសសរ basalt រាងប្រាំបួនជ្រុង។ យោងទៅតាមទ្រឹស្ដីមួយ ប៉មរបស់អារក្សបានកើតមានឡើងតាមរយៈដំណើរការភូគព្ភសាស្ត្រដែលហៅថា ការជ្រៀតចូល magmatic ដែលក្នុងនោះ magma រលាយពីជ្រៅក្នុងផែនដីត្រជាក់ និងរឹងនៅក្រោមដីដោយមិនផ្ទុះលើផ្ទៃដូចកម្អែ។ យូរៗទៅ ម៉ាស់ម៉ាម៉ានឹងរឹងត្រូវបានលាតត្រដាង បង្កើតបានជារូបរាងលក្ខណៈរបស់ប៉ម ខណៈពេលដែលថ្មជុំវិញ ដូចជាថ្មភក់បានរលុប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhITCYxm6snZrRI1CR3Z6kRDt6F-fFfosXZ_W1tg2nxdrNZyr3jNL8fh1oAYSdlZDvmdlGXGNvZddySsV5azUg_GngF3SSOnXmbXHIwAdI9jHl3ZARc8yAEozphyWhtY0U2NU45wSnrM0NUBKiZq1IrhPthcI-36sXVg0htB6T30h1Asy2nqAbP1_6vfH0U/s1024/image_2024-11-12_14-09-58.png

តើពិតទេដែលថា ថ្នាំដុសធ្មេញអាចជួយព្យាបាលមុនបាន?

0

នៅពេលមុខរបស់អ្នកកើតមុន មនុស្សភាគច្រើនតែងណែនាំឱ្យប្រើថ្នាំដុសធ្មេញលាបលើមុខ ព្រោះវាមានសារធាតុប្រឆាំងបាក់តេរី ធ្វើឱ្យផ្ទៃមុខរបស់អ្នកបាត់មុន បាត់ស្នាម។ ដូច្នេះហើយតើថ្នាំដុសធ្មេញពិតជាអាចជួយព្យាបាលមុនមែនដែរឬទេ? ជាការពិតណាស់ ថ្នាំដុសធ្មេញមានសារធាតុសកម្មប្រឆាំងនឹងការរលាក ប៉ុន្តែកំហាប់ខ្ពស់ពេកនាំឱ្យរបក អាឡែរហ្សី និងបំផ្លាញស្បែក។ អ្នកជំងឺដែលមានមុនរយៈពេលយូរ ស្បែកមិនមានសុខភាពល្អ ហើយទទួលរងនូវការរលាកធ្ងន់ធ្ងរគឺមានហានិភ័យខ្ពស់នៃស្នាមប្រេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jwv05oTzBseRRcSWNh_rdAFk3i8aWdoKyfZyDYCQqUIkO9asQjjtQosZYb6_uZl3BvBogtZIsLts1puo22hdy5myYKO8snvfZu_UHSe1OoTIbhmuNEA8En4BlXEwUPocfjuQgs9cDvwzQB9rKCsCGDLbLYXuTtHuttuCc0VlKZWHe2MuyuvXwuWAga3G/s800/image_2024-11-12_14-05-38%20(2).png

ដូច្នេះហើយការលាបថ្នាំដុសធ្មេញនៅលើមុខ គឺគ្មានប្រសិទ្ធភាពក្នុងការព្យាបាលមុននោះទេ ដោយវាគ្រាន់តែធ្វើឱ្យអារម្មណ៍របស់អ្នកត្រជាក់បណ្ដោះអាសន្នប៉ុណ្ណោះ។ ហេតុនេះនៅពេលដែលស្បែករបស់អ្នកមានមុន អ្នកត្រូវអនុវត្តតាមជំហានអនាម័យស្បែក និងកំណត់ការតុបតែងមុខ។ ការលាបគ្រឿងសម្អាងខ្លាំងៗ និងរក្សាគ្រឿងសម្អាងលើមុខក្នុងរយៈពេលយូរធ្វើឱ្យស្បែកឡើងក្រហម រលាក និងកើតមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmiiBeef-dyHoTfXlVjt5nFVnF0BRTmzRLsHQ_wywso4njAydvDllR3n7SSEMa5K_Ficw5vwbZGKNeIQMnbRhxgIa_UtFOlM77VDvrinERGKuwm2yi-Syiz2QO5-L_KAnmchR5etygee1doW-kjHUVztDDPrW2iUHmduFf0HQnagUc_iglCuFQ0zNTzYW8/s1000/image_2024-11-12_14-05-38%20(3).png

ដើម្បីបំបាត់មុន និងស្លាកស្នាមអ្នកគួរប្រើហ្វូមលាងមុខដែលទន់ភ្លន់គ្មានក្លិនក្រអូបក្នុងបរិមាណគ្រប់គ្រាន់។ អ្នកដែលមានមុនស្រាលគួរតែជ្រើសរើសជែលលាងសម្អាត និងទឹកថ្នាំដែលមានអាស៊ីត alpha hydroxy ឬអាស៊ីត salicylic ជៀសវាងការត្រដុសមុខខ្លាំងៗដែលធ្វើឱ្យខូចស្បែក។ ប្រសិនបើស្បែករបស់អ្នកស្ងួត និងគ្រើមខ្លាំង អ្នកគួរតែប្រើក្រែមជាជាងលាបឡេ ឬជែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8vl5GU-V_7rNd95DfPvE3lptlkCcM5Mw7_5UdAG-yxq09xk-1d8UlDgGANSNxb0g8EyzqwUL9xf7We0_I-5AJpEVsnyOeYmtuOhsSY98pGzFsq1eq9VE9uqyQs_2Z8zwjGe7yILZX_FA0mP_T9WGUfj27gHuQFzXtzOXGuuib-jV9MVadLY2ukoo9ZOM/s936/image_2024-11-12_14-05-38.png

នៅពេលដែលអ្នកកើតមុន អ្នកគួរតែផឹកទឹកឱ្យបានច្រើន ហើយកំណត់ជាតិផ្អែម អាល់កុល និងកាហ្វេអ៊ីន។ កាត់បន្ថយការញ៉ាំអាហារបំពង និងជាតិខ្លាញ់ ចូលគេងឱ្យលឿន ហើយប្រើឡេការពារកម្តៅថ្ងៃគ្រប់គ្រាន់នៅពេលចេញទៅក្រៅ ដើម្បីជៀសវាងហានិភ័យនៃការកើនឡើងនៃការបញ្ចេញជាតិខ្លាញ់ ដែលនាំឱ្យកើតមុន។ ទោះជាយ៉ាងណាក្នុងករណីមានមុនធ្ងន់ធ្ងរ និងរលាកក្រហម អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងទទួលបានការណែនាំអំពីថ្នាំត្រឹមត្រូវ៕

សេដ្ឋកិច្ចអាស៊ី នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការជាប់ឆ្នោតរបស់ Donald Trump

0

យោងតាមអង្គការវាយតម្លៃឥណទានអន្តរជាតិ Moody’s បានឱ្យដឹងថា បន្ទាប់ពី Donald Trump ឈ្នះការឆ្នោតក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនដូចជាការផ្លាស់ប្តូរលំហូរពាណិជ្ជកម្ម និងការវិនិយោគ។ នេះក៏ដោយសារអាមេរិករឹតបន្ទឹងការនាំចេញរបស់ចិន ធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតដូចជាឥណ្ឌា ថៃ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីមានឱកាសនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេសជំនួសឱ្យចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTLN0E1HsLTgksbW50inTujpaPhtr5Hv0Nedl36BDLoWffPbFDLCcwZh0Pe0iTGmqm59GPZOKf4HPIFaN-7GOC_0qHKqvmPBI6JQ6oAGnuQC5QoSiZkZ9UtYQcsENn5oaqzLEnNaqkq1pAspxp_AEzNpFihxrSTnfXV1gNiAlXnPfeKRNKdQjwOh1yq9dW/s1100/image_2024-11-12_14-01-14.png

ដូច្នេះ Moody’s ជឿជាក់ថាអត្ថប្រយោជន៍ទាំងនេះគឺដោយសារតែការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន និងការរឹតបន្តឹងការវិនិយោគដែលទំនងជាលេចឡើងក្នុងវិស័យសំខាន់ៗ។ ក្រុមហ៊ុន Moody’s ព្យាករណ៍ថានឹងមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ជាពិសេសទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ពាណិជ្ជកម្ម អាកាសធាតុ និងអន្តោប្រវេសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv-2TWi9TfigvA_iBrmaL5C62Zumu7hEyMvpmV5EuEzakKgkDJCt78PF-14lQGV_9eOO_NzLDKWIMN_ERK2z-4wVjhb6AfEwp1FSfXVr12rXE1Y69xXdR-k7LBbAbi3OO4LfxCN2qrq-hE6CQoODFBO9eh9UDiRtTfY4ZvVBYnqjjh6TL7u5Q3uQrqoG-n/s1000/image_2024-11-12_14-01-14%20(2).png

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោត បេក្ខជន Donald Trump បានបង្ហាញគោលនយោបាយរបស់លោកដូចជា កាត់បន្ថយជនអន្តោប្រវេសន៍មួយចំនួនធំ ការដាក់ពន្ធនាំចូលខ្ពស់ ជាពិសេសផ្តោតលើប្រទេសចិន និងអឺរ៉ុប រួមទាំងការកាត់បន្ថយពន្ធសម្រាប់អាជីវកម្មក្នុងស្រុក។ ក្រុមហ៊ុន Moody’s ក៏បានព្យាករណ៍ទៀតថា គោលនយោបាយពាណិជ្ជកម្មគាំពារនិយមក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Donald Trump ក្នុងរយៈពេល ៥ ឆ្នាំខាងមុខអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មដែលពឹងផ្អែកលើសម្ភារៈ និងទំនិញនាំចូល ដូចជាការផលិត បច្ចេកវិទ្យា និងការលក់រាយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQoC6tFq8CCRD8rHPk3qTn_FBII2f306GIuajfApAXebMXvU6V5nRUhlleYcyXgZQfRMQCrnvgJNuaHmGHHUvqw826W0-yDIBI_LPUNMjJ59Cnu8Z7rr3BZHMKcS4Q24CsjbCHO5mKYLc5vPVK_CBBMy-8rMbHczjWRERviusodv6NWPcGbmB10j32wOCe/s770/image_2024-11-12_14-01-14%20(3).png

ហេតុនេះការការដាក់ពន្ធនាំចូលខ្ពស់ នឹងកាត់បន្ថយកំណើនពិភពលោកចំនួន ១% នៅឆ្នាំ ២០២៦។ ដោយផ្អែកលើនិន្នាការបច្ចុប្បន្ន ការកាត់បន្ថយនេះគឺស្មើនឹង ៣០% នៃកំណើន GDP ពិភពលោក។ ទោះជាយ៉ាងណាសំណើគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកថ្មីរូបនេះត្រូវបានគេព្យាករណ៍ថានឹងជួយឱ្យប្រាក់ដុល្លារមានភាពរឹងមាំឡើងវិញ ប៉ុន្តែនឹងអូសទាញកំណើន GDP និងពាណិជ្ជកម្មសកលទាបជាមុន៕

សារព័ត៌មានឥណ្ឌាចេញផ្សាយថា រដ្ឋបាលលោក Joe Biden នៅពីក្រោយ ការរៀបចំផែនការបដិវត្តន៍ពណ៌នៅកម្ពុជា

0

ថ្មីៗនេះ សារព័ត៌មានឥណ្ឌា The Sunday Guardian បានចេញផ្សាយអត្ថបទមួយដោយបានដាក់ចំណងជើងថា៖”រដ្ឋបាលរបស់លោក Joe Biden គាំទ្រឱ្យអង្គការរៀបចំផែនការបដិវត្តន៍ពណ៌នៅកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTcLAiBlmhu2QHrQsX6N4_YUZBgRIT3ZNq17KweU_VVpvGtB0zYnwG9hSTdfPMS61oa-ETotgwHXY8w5VeNXkR3sSEwUsTl0J_auZ6srJAqE79n1g1USegtjcNg6B570l2uqX7LC4aXFJKGF67KZ-vY7Yb_0E4gUscjcR-u8fRBS5BwIdsE8fn50HpBXW2/s1536/image_2024-11-12_13-51-56%20(2).png

គម្រោងផែនការធ្វើបដិវត្តន៍ពណ៌នេះ បានកើតឡើងតាមរយៈមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាង ឯកសារបែកធ្លាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-72B5h9Ov4MFXE3Qj5pbYVio1Q6ZICDy9-zqWLEXjFqr1kL8Xz1niAw4yV3KXwKGwol9gU5C_WTGw9jqRlS2eZANYt8AtUYDkV27copFH9ilLDW-KiYWPR-M8bn_isGyaZy7rpk9tbS-MT_9o9NBuc6bHPN_5LElpkUQkJiEBAMct6RGvkdxBxum4NZ1B/s1858/image_2024-11-12_13-51-58.png

លើសពីនេះទៅទៀត គម្រោងធ្វើបដិវត្តន៍ពណ៌នេះ ក៏ជាប់ពាក់ព័ន្ធនឹងអតីតប្រធានគណបក្សប្រឆាំងសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលអ្នកទាំង២ទទួលបានថវិកា ៥៥,០០០ ដុល្លារពីមូលនិធិលោក George Soros ក្នុងរូបភាពជាជំនួយនៃគម្រោងផ្សេងៗ តែជាក់ស្តែង ថវិកានេះប្រើសម្រាប់ក្នុងការតស៊ូមតិ ជាមួយរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នរហូតដល់ចុងឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWgw9syaY9unPY1IeYilKwbxQW5MkVu_7nji_4kHQyJksWvjXOKQeEvsSHKsZhLmo3K0x0Lcc-D5dJfDC1N_sh5_N-5rQISztZd5dJ3qpL3IJ8uc5A9gEJO4gz2fpR4a4I7fPnIi14IPpYfH3LFrswDuGdANXM_h-9ovlQ01Aa96rG8wL9TeXqBdnpuH21/s872/image_2024-11-12_13-51-57.png

គម្រោងបដិវត្តន៍ពណ៏នៅកម្ពុជា ត្រូវបានដឹកនាំដោយភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងសហការជាមួយអ្នកប្រឆាំងនយោបាយនៅកម្ពុជា ដោយលើយកបញ្ហានៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាមូលហេតុនេះការបដិវត្តន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJAFz1kIA8BIuJjiRx1ohpnIFTcEp0FMo01mjDN0BDKcZkmfdcBiK_k8MDG1E5zuTL7lOC2dthhBTOFo6XK_jl-FJ3rWeCMEaPLsKwcomlgKscOj56JpvPDUz0DKOab6eU9tPE6lgSDsGAbX3YRTqfsAUjFX4a9DsxI3nfenODt3pIFlBQak18798lmfy/s990/image_2024-11-12_13-51-56.png

ជុំវិញករណីនេះ និពន្ធនាយកនៃសារព័ត៌មានឥណ្ឌា The Sunday Guardian បានផ្ញើ email ទៅកាន់លោកស្រី មូរ សុខហួរ ដើម្បីសុំការបំភ្លឺ តែមិនទទួលបានការឆ្លើយតបវិញនោះទេ៕

ប្រភព៖ The Sunday Guardian

ឃាត់ខ្លួនអភិបាលរងខេត្តពោធិ៍សាត់ ក្រោយបុកលុយ៥៧មុឺនដុល្លាររត់ការឡើងតំណែង

0

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងករណីពុករលួយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioKAqwPKAKry5I8gmDZJUIQmGT7B-DkDABAsVFpuNeYBxVa15Oq3xzVYidIsTFSCS5_FujWA0SqhRP03TUpoXwilLtk0dvl68unm3UT5VQM14z04Apk73NLr1mV0kzEH9lEOMup2DUmofUwW-C6q5gF5IwIZMaoN2nAAKSZmiNJvcs1k7OsX0JGBYgoJ4z/s512/image_2024-11-12_13-25-55%20(3).png

    បើតាមអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការសាកសួរទៅកាន់លោក ឡាយ វិសិដ្ឋ បានឱ្យដឹងថា៖” អភិបាលរងខេត្តពោធិ៍សាត់រូបនេះ បានយកប្រាក់ចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKZchGlJPouOqc3wpFZmqwbfM7bSc1ULl0wqTR17yVzbH4efY73ZlgMTdAFapNIYVO3YgIU4d7mnYisp7kOttT3_IDa7Msd0p7sYi4QsBlPuf7HFnlecfTqJIc0X9XA5sYbY4rRiogNTLsWiKBLrVmxPjDgJT42HOPHSjFsYQ8JNR5pQIt9bHVZz0UG5GS/s660/image_2024-11-12_13-25-56%20(3).png

    ក្រោយបញ្ចប់ការសួរនាំ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីធ្វើការកាត់ទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQdAben6yy61K6j2XSllz9TTf4j5vSLN4mLRshd2XqgXWKMZnYZ9dIdUdnT7wNfzgQqKfv5KbQsykwGSL4G4yBiFJQl23RhiuR96XNb56fOSVLJk4ZP-3qt9jwNNcYLD4k1jCyUYWUSv1ik3phnNTJyaPPxNun4LfAJjJ-e0ioHblnacQp4jRrzThToTo/s1024/image_2024-11-12_13-25-55%20(2).png

    គួរបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ ត្រូវបានតែងតាំងជា អភិបាលរងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ហើយលោកក៏ជាអតីតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ផងដែរ៕