ថ្មីៗនេះ សារព័ត៌មានឥណ្ឌា The Sunday Guardian បានចេញផ្សាយអត្ថបទមួយដោយបានដាក់ចំណងជើងថា៖”រដ្ឋបាលរបស់លោក Joe Biden គាំទ្រឱ្យអង្គការរៀបចំផែនការបដិវត្តន៍ពណ៌នៅកម្ពុជា”។.png)
គម្រោងផែនការធ្វើបដិវត្តន៍ពណ៌នេះ បានកើតឡើងតាមរយៈមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាង ឯកសារបែកធ្លាយ។
លើសពីនេះទៅទៀត គម្រោងធ្វើបដិវត្តន៍ពណ៌នេះ ក៏ជាប់ពាក់ព័ន្ធនឹងអតីតប្រធានគណបក្សប្រឆាំងសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលអ្នកទាំង២ទទួលបានថវិកា ៥៥,០០០ ដុល្លារពីមូលនិធិលោក George Soros ក្នុងរូបភាពជាជំនួយនៃគម្រោងផ្សេងៗ តែជាក់ស្តែង ថវិកានេះប្រើសម្រាប់ក្នុងការតស៊ូមតិ ជាមួយរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នរហូតដល់ចុងឆ្នាំ២០២៤។
គម្រោងបដិវត្តន៍ពណ៏នៅកម្ពុជា ត្រូវបានដឹកនាំដោយភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងសហការជាមួយអ្នកប្រឆាំងនយោបាយនៅកម្ពុជា ដោយលើយកបញ្ហានៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាមូលហេតុនេះការបដិវត្តន៍។
ជុំវិញករណីនេះ និពន្ធនាយកនៃសារព័ត៌មានឥណ្ឌា The Sunday Guardian បានផ្ញើ email ទៅកាន់លោកស្រី មូរ សុខហួរ ដើម្បីសុំការបំភ្លឺ តែមិនទទួលបានការឆ្លើយតបវិញនោះទេ៕
ប្រភព៖ The Sunday Guardian










