នៅពេលមុខរបស់អ្នកកើតមុន មនុស្សភាគច្រើនតែងណែនាំឱ្យប្រើថ្នាំដុសធ្មេញលាបលើមុខ ព្រោះវាមានសារធាតុប្រឆាំងបាក់តេរី ធ្វើឱ្យផ្ទៃមុខរបស់អ្នកបាត់មុន បាត់ស្នាម។ ដូច្នេះហើយតើថ្នាំដុសធ្មេញពិតជាអាចជួយព្យាបាលមុនមែនដែរឬទេ? ជាការពិតណាស់ ថ្នាំដុសធ្មេញមានសារធាតុសកម្មប្រឆាំងនឹងការរលាក ប៉ុន្តែកំហាប់ខ្ពស់ពេកនាំឱ្យរបក អាឡែរហ្សី និងបំផ្លាញស្បែក។ អ្នកជំងឺដែលមានមុនរយៈពេលយូរ ស្បែកមិនមានសុខភាពល្អ ហើយទទួលរងនូវការរលាកធ្ងន់ធ្ងរគឺមានហានិភ័យខ្ពស់នៃស្នាមប្រេះ។ .png)
ដូច្នេះហើយការលាបថ្នាំដុសធ្មេញនៅលើមុខ គឺគ្មានប្រសិទ្ធភាពក្នុងការព្យាបាលមុននោះទេ ដោយវាគ្រាន់តែធ្វើឱ្យអារម្មណ៍របស់អ្នកត្រជាក់បណ្ដោះអាសន្នប៉ុណ្ណោះ។ ហេតុនេះនៅពេលដែលស្បែករបស់អ្នកមានមុន អ្នកត្រូវអនុវត្តតាមជំហានអនាម័យស្បែក និងកំណត់ការតុបតែងមុខ។ ការលាបគ្រឿងសម្អាងខ្លាំងៗ និងរក្សាគ្រឿងសម្អាងលើមុខក្នុងរយៈពេលយូរធ្វើឱ្យស្បែកឡើងក្រហម រលាក និងកើតមុន។ .png)
ដើម្បីបំបាត់មុន និងស្លាកស្នាមអ្នកគួរប្រើហ្វូមលាងមុខដែលទន់ភ្លន់គ្មានក្លិនក្រអូបក្នុងបរិមាណគ្រប់គ្រាន់។ អ្នកដែលមានមុនស្រាលគួរតែជ្រើសរើសជែលលាងសម្អាត និងទឹកថ្នាំដែលមានអាស៊ីត alpha hydroxy ឬអាស៊ីត salicylic ជៀសវាងការត្រដុសមុខខ្លាំងៗដែលធ្វើឱ្យខូចស្បែក។ ប្រសិនបើស្បែករបស់អ្នកស្ងួត និងគ្រើមខ្លាំង អ្នកគួរតែប្រើក្រែមជាជាងលាបឡេ ឬជែល។
នៅពេលដែលអ្នកកើតមុន អ្នកគួរតែផឹកទឹកឱ្យបានច្រើន ហើយកំណត់ជាតិផ្អែម អាល់កុល និងកាហ្វេអ៊ីន។ កាត់បន្ថយការញ៉ាំអាហារបំពង និងជាតិខ្លាញ់ ចូលគេងឱ្យលឿន ហើយប្រើឡេការពារកម្តៅថ្ងៃគ្រប់គ្រាន់នៅពេលចេញទៅក្រៅ ដើម្បីជៀសវាងហានិភ័យនៃការកើនឡើងនៃការបញ្ចេញជាតិខ្លាញ់ ដែលនាំឱ្យកើតមុន។ ទោះជាយ៉ាងណាក្នុងករណីមានមុនធ្ងន់ធ្ងរ និងរលាកក្រហម អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងទទួលបានការណែនាំអំពីថ្នាំត្រឹមត្រូវ៕










