ឌីជេ ក្តិប បានសាងភាពល្បីល្បាញក្នុងវិស័យរ៉េបអំឡុងឆ្នាំ២០០៦ ជាពិសេសគឺបទ បើកលុយ សហការជាមួយនឹងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ។ មិនត្រឹមតែជាអ្នកចម្រៀងរ៉េបប៉ុណ្ណោះទេតែលោកក៏ជាអ្នកនិពន្ធទំនុកច្រៀងមួយរូបដែលនិពន្ធបទឱ្យតារាល្បីៗជាច្រើនរូប។ ទោះយ៉ាងណា លោក ចាន់ សំណាង ហៅ ឌីជេ ក្តិប បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយក៏ធ្លាប់ផុងខ្លួនធ្លាប់ញៀន.ថ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge8jFXRkGQ-gMfOdc3Zt_smig1_E5Kl2bEbeLMLob4BuptrlpTortj_E-spW5b8vU87uoK544r7IuepWCNok6L-gAFXjK4SEJqaMkru49botcfUBd9pyWlCwhA3oWKj_67XGFnYOdQ7D6sWzHv4a1H7p11RizO3l9G19qCkQa7eJkj2pCak9stv4yc-yxK/s1619/image_2024-01-16_10-50-07.png

បន្ទាប់ពីកែប្រែខ្លួនឯងនិងចាប់ផ្តើមបោះជំហានចូលវិស័យសិល្បៈវិញ ឌីជេ ក្តិប ខិតខំកសាងកេរ្តិ៍ឈ្មោះខ្លួនឯងឡើងវិញហើយនៅតែមានហ្វេនៗគាំទ្រផ្តល់ជាកម្លាំងចិត្ត។ នាពេលថ្មីៗនេះ ឌីជេ ក្តិប ក៏បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «អ្នកជិតខាង»បានទម្លាយនូវរឿងរ៉ាវផ្សេងៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXTGq6ciD7eSgsvRD2TwHr5yP_vCvkhIsuQ_N4Zp2V7L1eIBShQICMCo3tmo6aQsZaefPLGm-p0scwkmoozaGmEA1kEf-3HwFDFxhYZOASPoWCF0fJQanva3nCJ7sFi-vdW8D7dKvLi6b65rnnck1eONof-UZCQcvwA5hmwqugo7voYfaGDMxMhX1V2to_/s1280/image_2024-01-16_10-50-08%20(2).png

មួយក្នុងចំណោមនោះ ឌីជេ ក្តិប បាននិយាយថាប្រសិនជាអាចទាញពេលវេលាវិលត្រឡប់ថយក្រោយបានលោកនឹងកាត់ពាក្យ «ចង់ដឹង» បោះចោល។ ដោយសារតែពាក្យថា ចង់ដឹង នេះហើយពេលដឹងហើយធ្វើឱ្យលោកខាតពេល៦ឆ្នាំ។ ឌីជេ ក្តិប បន្តថា នៅពេលលោកមានកំហុសហើយមានឱកាសកែប្រែកំហុស ផ្លាស់ប្តូរខ្លួនឯង ផ្លាស់ប្តូរការគិត ដើរមកដល់ថ្ងៃនេះលោកតែងតែគិតថា សមត្ថភាព ស្នាដៃប្រហែលខ្លួន ប្រឹងស្វែងរកឱកាសឱ្យខ្លួនសឹងតែមិនចង់បានចុះទម្រាំ ប្អូនៗដែលមិនចេះអ្វី ខុសមួយពេលជាប់គុកជាប់ច្រវាក់ ខូចឈ្មោះ ខូចកិត្តិយស កែប្រែយ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Cpj_EayqQsWpSoanmwSswQ8fMU6xpmOlMH-TfVAROWDF-QypHXF9HJwI6-j6Oxh52qp448R4Pbpv-rP6KJL5c0KZbXa2XvFg5YIRjhhcBr1aMG-sCqV9EcCkAYzN-FwoPAVCi8ydUkTt-wzPL6kaQfSBNGMDNCDfaY4WJGX9oQxdUlA3k0CQEIEtF-cY/s2048/image_2024-01-16_10-50-06.png

ឌីជេ រូបនេះថា វិស័យហ៊ីបហប វិស័យ Media ឥឡូវគឺទូលំទូលាយខ្លាំងមែនទែនកុំឱ្យប្អូនៗស្អប់ខ្លួនឯង ត្រូវផ្លាស់ប្តូរខ្លួនឯង កាលពីមុនមិនមានឱកាសព្រោះជាប់គុកជាប់ច្រវាក់ចេញមកគេស្អប់ ប៉ុន្តែឥឡូវលែងអីហើយឱ្យតែយើងកែប្រែខ្លួនឯង ផ្លាស់ប្តូរខ្លួនឯង១០០ភាគរយថាឈប់ឬនៅ យើងកាត់ចិត្ត ធ្វើបានឬនៅឱ្យតែយើងផ្លាស់ប្តូរខ្លួនឯងបានហើយ មហាជននឹងគាំទ្រដូចជាលោកជាដើម៕