Home Blog Page 756

ប៊ី សុធារី ស្ត្រេសខ្លាំងពេករួមទាំងវង្វេងគោលដៅរត់ទៅកាត់សក់ខ្លី

0

ប៊ី សុធារី បវរកញ្ញាខ្មែរបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញខ្លួនជាមួយនឹងសក់ខ្លីដូចជាម៉ូតសក់បុរស។ ចំពោះការកាត់សក់នេះ សុធារី ថាដោយសារតែស្រ្តេសខ្លាំងពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06ZnO5dKaTHLPtq6sWIp4FsNQjBIWUTNtnuurR5hD41r2Dt-GU5H233LfNtvqDjiOJfJwdlPHbV7DT9IXiw-WusroltWtps4cQ7MrK35AGOxjejrtiA3VFbcInBdJ6VM4KfrvcMBQhRvB7dMpeUGEs6_e0JvGxp_51_yra7RKAhMLI-hGiXfUnQTrMjqP/s2048/image_2024-12-24_11-32-24.png
នៅថ្ងៃទី២១ ធ្នូ ប៊ី សុធារី បានបង្ហាញខ្លួនជាមួយនឹងសក់ខ្លី ខណៈកាលពីមុននាងគឺជាបវរកញ្ញាដែលមានសក់វែងដ៏ស្រស់ស្អាត។ ក្នុងការសម្រេចចិត្តកាត់សក់ខ្លីនេះ ប៊ី សុធារី បាននិយាយក្នុងវីដេអូមួយថា ការកាត់សក់នេះគឺនាងគិតមកជាយូរហើយមិនមែនគិតភ្លាមកាត់ភ្លាមនោះទេហើយក៏បានសួរអ្នកគ្រប់គ្រងដោយលើកមុនមិនអនុញ្ញាតឱ្យនាងកាត់ឡើយ ប៉ុន្តែលើកនេះនាងមិនបានសួរអ្នកណាគេទាំងអស់នាងសម្រេចចិត្តហើយទៅកាត់តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQI8Ou6bPnkoqvDdJ7cK_8_uS5KVtZBU6p8UJBaWIGzJvFm1n4vDLrbtATjWa2yqciP904uos24kXlBAq72qHJx9AoAftysRpB1xtkbZqWL9b7rOxpK_t7VaXdF6prMUqWa18eM98qRpjPNLSWZxOjfhoU6-uwXGNgzQ0hq5Jl9gxtOo3__WPGZfZuQvLW/s2048/image_2024-12-24_11-32-31.png
ប៊ី សុធារី ថាការកាត់សក់ម៉ូតនេះក៏ស្រលាញ់ដែរ ប៉ុន្តែរឿងធំបំផុតនោះគឺនាងស្រ្តេស ហើយនាងមិនដឹងថាគួរហៅថាជាជំងឺអ្វីនោះទេ ដោយនាងមានអារម្មណ៍ថាអត់សប្បាយចិត្ត ថប់ដង្ហើម និងបានបញ្ជាក់ច្បាស់ៗថា នាងមានការងារ មានលុយ ប៉ុន្តែនាងនៅតែអត់សប្បាយចិត្ត ខួរក្បាលរបស់នាងរកគោលដៅមិនឃើញគួរតែធ្វើអ្វី។ បវរកញ្ញារូបនេះថា មួយរយៈនេះនាងស្ងាត់គឺនាងកំពុងតែវង្វេងខ្លាំងមែនទែនមិនដឹងថាខ្លួនឯងគួរតែធ្វើអ្វីទាំងការងារក៏មានធ្វើ លុយក៏មានប៉ុន្តែទៅជាមានអារម្មណ៍ថាវង្វេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUlYU4HEWemofdwMy48wjKuxySyWu6iAGd_rzi1ijhpkxEMkL9ygaPYit3q2zpPGNiii13GxwOly_5SUlHKq6GCRUMKEKVIQpQRTq47apyhy1IIhQQgO7T7Evpcvw2Jg5sPvnUqAL1PwiC1RdetzIcn0YNKE8FczH47Jrnki0LbeQF5PjDWtyd9dOfx6Dy/s1280/photo_2024-12-24_11-33-56.jpg

ប៊ី សុធារី ថានាងសម្រេចចិត្តកាត់សក់នេះឡើងមានទាំងការស្រលាញ់ផង និងហេតុផលមួយទៀតថាបើនាងបានកាត់សក់អាចនឹងទម្លាក់បញ្ហានៅក្នុងចិត្តរបស់នាងបានច្រើន។ បវរកញ្ញារូបនេះលើកឡើងទៀតថា នាងពិបាកពន្យល់ពីបញ្ហាដែលបានកើតឡើងនាងមិនដឹងថាធ្វើយ៉ាងមិចទើបសម្រេចចិត្តកាត់សក់ខ្លីនេះហើយប្រហែលជាបវរកញ្ញានៅស្រុកខ្មែរមានតែនាងទេដែលកាត់សក់ខ្លីរបៀបនេះប៉ុន្តែនាងគិតថានាងមើលទៅនៅតែស្អាតដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwr3PhTSWSeAEHeGCeHlxjRSBCwKU5x1-jPaVfqn4QqC1ogpIW-wJCsfljcRjgbtb0Z8wq3jGSBwQ1fBVk81ecOOHXlohlyqyHME08d4oGeGb3PBlmamdXNlL6K_QfO_2Fdj2DOxLogxKkE0G1KY_z4KJ1EUcHrN_4kMTT1YXYdWoHYJggcWv7M3iM7mBv/s1280/photo_2024-12-24_11-34-09.jpg
ក្រោយពីឃើញ ប៊ី សុធារី កាត់សក់បែបនេះហើយអ្នកគាំទ្រពិតជាបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងដោយមិនភ្លេចសរសើរថាស្រស់ស្អាតដូចគ្នា៕

មួយឆ្នាំ២០២៤ រដ្ឋាភិបាលអនុម័តគម្រោង​វិនិយោគបាន៦៩០០​លាន​ដុល្លារ

0

នៅឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង មានទំហំទុនវិនិយោគ៦៩០០លានដុល្លារ។

បើតាមកលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា៖”ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើងចំនួន១៤៦គម្រោង ឬ៥៤ភាគរយ មានទំហំទុនវិនិយោគ៦៩០០លានដុល្លារ កើនឡើង១៩៧៣លានដុល្លារ ឬ៤០ភាគរយ ដែលអាចបង្កើតការងារសរុបប្រមាណ៣៣ម៉ឺនកន្លែង ក្នុងនោះ គម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់៦៩ភាគរយ ។

ដោយឡែក ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ២១០០លានដុល្លារ ក្នុងនោះ ៤០ភាគរយ ជាហិរញ្ញប្បទានឥតសំណង និង៦០ភាគរយ ជាឥណទានសម្បទាន។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕

 

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីអ្នកខ្លះញ៉ាំច្រើនដែរ តែនៅតែមិនធាត់?

0

ក្នុងចំណោមមិត្តភ័ក្ដិ ឬគ្រួសាររបស់យើង តែងតែមានមនុស្សម្នាក់ដែលយើងឃើញញ៉ាំចំណីចំណុកមិនឈប់ ហើយញ៉ាំច្រើនទៀត ប៉ុន្តែមិនឃើញឡើងគីឡូ បែកសាច់បែកឈាមដូចគេសោះ។ អ្នកខ្លះគិតថាខ្លួនឯងសំណាងដែលញ៉ាំច្រើនប៉ុណ្ណាក៏មិនធាត់ ទោះជាយ៉ាងណាសូមបញ្ឈប់ការគិតទាំងនេះចេញភា្លម លោកអ្នកមិនមែនជាមនុស្សសំណាងអ្វីនោះទេ អ្នកដែលញ៉ាំច្រើនមិនធាត់ភាគច្រើនជាមនុស្សខ្វះអាហារូបត្ថម្ភ និងញ៉ាំអាហារគ្មានសារធាតុចិញ្ចឹម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwDxSKWL-Znb5LtIaoHYKbm8tigZU-14S1D4K_1pmM6lQFcs-zkV9amdBZzWgHad-avVeK2ulG2WSYdsAjLLsCLXnuQyITfb6w9ba33mC6gabdnaN_Y4ofoHVE44yU1TVQZrtqqVlBgUxcNE-aWpy8sJaxDiVufxz-Vyi25NjkG07UK3HA6je5FYCnMQ_j/s1733/image_2024-12-24_15-50-42.png

កាលណាដែលយើងញ៉ាំតែចំណីខ្វះជាតិសាច់ ខ្វះកាឡូរី នោះរាងកាយមិនអាចធំធាត់បានឡើយ ម្យ៉ាងទៀតអ្នកក៏អាចមានជំងឺមួយចំនួនផងដែរដូចជា៖ ជំងឺទឹកនោមផ្អែមកប្រភេទ១ ឬ២, មានបញ្ហាក្រពេញទីរ៉ូអ៊ីត, បញ្ហាថ្លើម, ជំងឺតម្រងនោម, ជំងឺមហារីក, បញ្ហាព្រូន អៀន តេនញ៉ា និងបញ្ហាជំងឺគ្រាប់ឈាមជាដើម ដែលជំងឺទាំងនេះហើយទំនងធ្វើឱ្យលោកអ្នកញ៉ាំច្រើនមិនងាយធាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPMk4H842ZpghsJAMNYSW6RuyJ7t_Y-PRkDvJNZmRgbs5fAAvmeHDAbyp-BUTXusLwZL_BruyiriIUoFGSGYq-ScJcfWpAD7Rfc1-x38TjmNxaOijq1joSJIq4Wm_nxKtj48pKf5kBCLCEoXSuRfCfhoyx_h-0y2uauhtFmq4BhnAwU_FyJ3cJKEmf1rEE/s1200/image_2024-12-24_15-50-44.png
ហេតុផលមួយទៀតគឺដោយសាររាងកាយរបស់ពួកគេរំលាយអាហារបានលឿនជាងមនុស្សទូទៅ។ ប៉ុន្តែការរំលាយអាហារលឿនមិនមែនជាហេតុផលតែមួយគត់នៅពីក្រោយបញ្ហានេះទេ កត្តាជាច្រើនទៀតដូចជា ហ្សែន អាហារូបត្ថម្ភ និងកត្តាអាកប្បកិរិយា ក៏រួមចំណែកជួយឱ្យយើងស្គម និងរក្សាទម្ងន់ខ្លួនបានដែរ។ លើសពីនេះមនុស្សដែលញ៉ាំច្រើនប៉ុន្តែមិនធាត់ អាចជាកម្រិតនៃសកម្មភាពរាងកាយរបស់ពួកគេក្នុងមួយថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9wiKMicMG-o8dyWCRcVyO2RAD1GV-Oi8wH0UiJxcBx-dCgJGOVAMsP2AddnJh0c_inv5dReVJ2usOkrIXWwCO_mTzXkey7Zsb4t05cuhn3T3EvMp7shJYdulshH7lTO_PJVwNPBwJIyn3dM5IoLPFUQ8dKXeiuj8qxGZG2TqzCrjiVrg0QvsmwbK9h5V/s1731/image_2024-12-24_15-50-44%20(3).png
នេះមិនមែនមានន័យថា ទាល់តែចំណាយពេលរាប់ម៉ោងក្នុងកន្លែងហាត់ប្រាណទើបរាប់ជាសកម្មភាពរាងកាយទេ សូម្បីតែការដើរច្រើន ធ្វើការច្រើនបែកញើស ក៏ជាសកម្មភាពមួយជួយរក្សាទម្ងន់បានដូចគ្នា។ ហេតុនេះសម្រាប់មនុស្សដែលចង់រក្សារាងឱ្យថេរមិនធាត់ពេក មិនស្គមពេក និងមានសុខភាពល្អ លោកអ្នកគួរបរិភោគបន្លែបៃតងឱ្យបានច្រើន ញ៉ាំផ្លែឈើដែលមានជាតិស្ករទាប ក៏ដូចជាគ្រាប់ធញ្ញជាតិ ត្រី ស៊ុត អង្ករសម្រូប និងផឹកទឹកឱ្យបានទៀងទាត់៕

អ្នកលេងបណ្តាញសង្គមចោ.ទ ហ៊ិន លីដា ថាជាតារាចម្រៀងខ្មឺត

0

តារាចម្រៀង ហ៊ិន លីដា ដែលទទួលបានប្រជាប្រិយភាពតាមរយៈបទ«អូសអូវ៉ាលី» ត្រូវបានអ្នកលេងបណ្តាញសង្គមចោទថានាងជាតារាចម្រៀងខ្មឺតព្រោះតែបានជួបនៅកន្លែងប្រគំតន្រ្តី ដូចជានៅខេត្តកំពង់ឆ្នាំង ព្រះវិហារ ឧត្តរមានជ័យ ច្រៀងចប់ចុះប្រុយគ្មាននិយាយអ្វីមួយម៉ាត់។ ទោះយ៉ាងណានេះជាការលើកឡើងតែម្ខាងរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixfw0fkh7i2UqQVlZ3f8HxXoNqA9RmE2KTSsgd9TtA8p1YqvnSM11tK8NS5ANyX-bLdFoErt1fi1oHHdCWG67IqqylQ_KQDUkuj5X-bv29aY7B1pzFb4RwT5nNGeR5kQKe90_avI2FeALcrJ3EEjw3GRMGw1DJUiUmSl8t0TBPB_bb6RHLUBXkiL-Cqx7_/s1280/image_2024-12-23_11-34-01.png
មហាជជនមួយចំនួនជ្រាបមកហើយថា ហ៊ិន លីដា ជាអ្នកចម្រៀង ម្នាក់ដែលមានប្រវត្តិតស៊ូខ្លាំងលើវិថីសិល្បៈឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដងតាំងពីអាយុ៧ឆ្នាំ។ ការតស៊ូនេះបានជំរុញឱ្យនាងក្លាយជាតារាចម្រៀងស្រីទី៣ នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី បន្ទាប់ពី តន់ ចន្ទសីម៉ា និង អ៊ុក សុវណ្ណរី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ដំបូងឡើងការលេចវត្តមានក្នុងទ្រនំនេះ ហ៊ិន លីដា ត្រូវបានអ្នកមួយចំនួនថាគឺជាដៃគូប្រកួតប្រជែងរបស់ សីម៉ា ដែលជាគ្រាប់ពេជ្រសំខាន់របស់ក្រុមហ៊ុន ប៉ុន្តែនាងបានឆ្លើយបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0-PMDeCpEAdnacnBaNcW4MupzcQteaoTpbD-4NRWa5pWGUyRriagRviL9dwxn3Vo3mdNDPH_oWkJN9jvFVF-zfKpl8sEZxDPIl7u1iCxi1H4odFC3UHAJVnEYzngzI_JpsF4_ewoF0h5esZcz45ZRQaJmSCmTw9-gLIIA31oGdF2dlrVz9BhrNUa3Yo3/s1284/image_2024-12-23_11-34-03%20(2).png

ចុងក្រោយមកនេះ លីដា បានចេញបទចម្រៀងមួយបទដែលក្រុមហ៊ុនបានទិញសិទ្ធិផលិតពីម្ចាស់ដើមមានចំណងជើងថា «អូសវ៉ាលី» ដែលបទនេះមានទាំងការគាំទ្រផងនិងមិនគាំទ្រផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ លីដា ត្រូវបានអ្នកមួយចំនួនដែលចូលរួមទៅទស្សនាប្រគំតន្រ្តីចោទនាងថា ខ្មឺត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0w1MbqAFEkBPHgT1Q3iS3j5IsVKbPRgW_Xqn57oaBypcWFhaYfPnLrAKO65A4yUc7rNHHJTKi8zg6OItyyaAtPniy7TNua88qLFIdGJ3EvadZDh3NTk2Fn5cM2iDDn0HDRua8J5zRrkoCEbIJquCXJUd_PBC4L-kRRUP1KHE54JarCW-FjxEUlHgZM_gM/s1125/image_2024-12-23_11-34-04.png

វីដេអូមួយដែលបង្ហោះនៅថ្ងៃទី១៨ ធ្នូ អ្នកលេងបណ្តាញសង្គមបានចូលខម្មិនការសម្តែងរបស់ លីដា ថា «មកព្រះវិហារ ច្រៀងចប់ចុះប្រុយគ្មាននិយាយអីមួយម៉ាត់ នឹងឯងតារា? មកអន្លង់វែងខេត្តឧត្តរមានជ័យច្រៀងចប់មិននិយាយអីមួយម៉ាត់ ពិធីករហៅ3_4ម៉ាត់ក៏មិនខ្ចីមកវិញ, មកកំពង់ឆ្នាំងច្រៀងហើយចុះមិននិយាយសូម្បីមួយម៉ាត់ឯងស្មានគេទុកវ៉ាលីហើយមកច្រៀងតមានណាចប់បាត់…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ0BhF6DaNwmpo8wo_B1lMEpSnIT6OozTlPVKXHrQXMg-v9bK-zBfTC4n3LKc78FXjOblZ84VUIIqSjtMsRqFmnhLpO3PLXm9w0slKoCFf3e9kZmGOPIc9CIsq5Td0f9UUoaHAeqeN7xc9Z_70nHXSoP64BX4V-S454s_9PHJRx-Hb1giZHgjevVya8LO6/s960/image_2024-12-23_11-34-05.png
ទោះយ៉ាងណា នេះគ្រាន់តែជាការលើកឡើងពីសំណាកអ្នកលេងបណ្តាញសង្គមមួយចំនួនដែលបានចោទថា ហ៊ិន លីដា មានចរិតខ្មឺត ខណៈអ្នកមានអ្នកខ្លះថា នាងមិនមែនវាយឬកនោះទេតែអាចប្រហែលជាប្រញាប់ពេកទើបមិនបានស្វាគមន៍ដាក់ទស្សនិកជន៕

ប្រទេសថៃបានបង្កើតភ្លៀងសិប្បនិមិត្តដើម្បីកាត់បន្ថយការបំពុលខ្យល់

0

ថៃជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានខ្យល់បំពុលខ្លាំងជាងគេនៅលើពិភពលោក ដោយសារការឆេះចំបើង ភ្លើងឆេះព្រៃក្នុងរដូវប្រាំង ការបំភាយឧស្ម័នពីយានជំនិះ និងសកម្មភាពឧស្សាហកម្ម ធ្វើឱ្យប្រទេសនេះមានការបំពុលបរិយាកាសខ្ពស់បំផុត។ ទោះជាយ៉ាងណាគុណភាពខ្យល់នៅក្នុងរាជធានីបាងកក និងឈៀងម៉ៃ នាពេលបច្ចុប្បន្ននេះកំពុងមានភាពប្រសើរឡើងជាលំដាប់ហើយ ដោយសារយុទ្ធនាការបង្កើតទឹកភ្លៀងសិប្បនិមិត្តដើម្បីសម្អាតខ្យល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDna8BTR9cLrfJ_9Tm3pnmuJCUESDWSTJ0NwPwVZIUVrkbgucI07_FkBfiIMMgtluUlts7-tlrKkGwndaW6hy9jjR6YAi_AkuK8wXrPtEHQK0zEmp4S22HZXgPRTTzIaInizdtbZjfnGqLofZed5oyKafjc9wwTBqqSOTWIMpkxjsVoyRQGxZt4PQeQkiC/s1500/image_2024-12-24_14-57-35%20(2).png
ដូច្នេះសម្រាប់ប្រទេសដែលមានការបរិយាកាសបំពុលខ្លាំង អាចអនុវត្តបច្ចេកវិទ្យាបង្កើតភ្លៀងសិប្បនិមិត្តបាន។ នេះបើយោងតាមនាយកដ្ឋានអាកាសចរណ៍ និងផលិតទឹកភ្លៀងនៃប្រទេសថៃ បាននិយាយថា ចាប់តាំងពីថ្ងៃទី ២-១៦ ខែធ្នូ ឆ្នាំ២០២៤ មកទិន្នន័យសន្ទស្សន៍ការបំពុលធូលីនៅក្នុងទីក្រុងបាងកក ឈៀងម៉ៃ និងខេត្តភាគខាងជើងគឺមានកម្រិតទាបជាងមុន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។ ការព្យាករណ៍ក៏បង្ហាញដែរថានៅឆ្នាំ ២០២៥ បញ្ហានៃការបំពុលធូលីក្នុងប្រទេសថៃនឹងថយចុះបន្តិចម្តងៗ ដោយរដ្ឋាភិបាលជឿជាក់ថា ប្រទេសខ្លួននឹងលែងស្ថិតក្នុងចំណោមទីក្រុងដែលបំពុលខ្លាំងបំផុតក្នុងពិភពលោកដូចឆ្នាំមុនៗទៀតហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcvEjBEQ4668Zik50Nth85hMz_jtrL4dA8oxeKkebPMGtTZL3e2dyEctLE0UE-sl1xBANcpqwN-Nzo68nPNCrnR3jehT4Rze_oYvb7Lyw526ps2zh7Pf6GCRG-JaqAshpu4HKl6WbfdgZPTI-w8b9NtYBu2m9jWY2cps2VEKD-26B9oq5Nmk51OSIgtEAz/s820/image_2024-12-24_14-57-36%20(2).png
យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ Itthi Sirilathayakorn បាននិយាយថា បច្ចុប្បន្នគុណភាពខ្យល់បានប្រសើរឡើងជាលំដាប់ ដែលបង្ហាញថាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងក្រសួងកំពុងនាំមកនូវលទ្ធផលវិជ្ជមាន។ ជាពិសេសចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ មកនាយកដ្ឋានអាកាសចរណ៍កសិកម្ម និងផលិតទឹកភ្លៀង ក្រោមក្រសួងនេះបានសម្របសម្រួលជាមួយកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកម្មវិធីភ្លៀងសិប្បនិម្មិត។ យន្តហោះចំនួន ៣០ គ្រឿងត្រូវបានចល័តដើម្បីបាញ់ទឹកភ្លៀងទៅលើអាកាស ជួយកាត់បន្ថយអ័ព្ទ និងធូលីតូចៗដែលកកកុញនៅលើអាកាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjnnj_-Vdnutj7fZ6a8h6J2yw0GKJlUZLbObEd61VWCC-zHP8o1hCNAfvYgG0AKcAP8i-NECmu0g_SnSrAMukr0XPXK10K_-1tByPZejd_dlmsi1veVtTydkDQrblmLVIOwjOKIIG573m6QSxnqNy9N2qgkIiKSnjYyFUR4MtZMuqh7NbM4ztc_uaQxosT/s1024/image_2024-12-24_14-57-35.png
នៅឆ្នាំ ២០២៥ នាយកដ្ឋានអាកាសចរណ៍ និងផលិតទឹកភ្លៀងរបស់ថៃ នឹងបន្តបង្កើនសកម្មភាពបាញ់ថ្នាំទឹកភ្លៀងលើអាកាស ហើយគ្រោងអនុវត្តបច្ចេកទេសទំនើបបន្ថែមទៀត ដូចជាការសាបព្រួសអំបិល ឬទឹកកកស្ងួតទៅក្នុងពពក ដើម្បីបង្កើតពពកដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ ជួយកាត់បន្ថយការរីករាលដាលនៃខ្យល់ ការបំពុល និងជួយកាត់បន្ថយគ្រោះរាំងស្ងួតក្នុងតំបន់លូតលាស់សំខាន់ៗផ្សេងទៀត៕

តើបច្ចេកវិទ្យា AI នឹងធ្វើឱ្យមនុស្សបាត់បង់សមត្ថភាព ឬពិតជាជួយការងារឱ្យរីកចម្រើន?

0

ប្រទេសសិង្ហបុរី ៖ ការប្រើប្រាស់បច្ចេកវិទ្យា AI បានរីកចម្រើនក្នុងផ្នែកឧស្សាហកម្មលើពិភពលោក ប៉ុន្តែសម្រាប់បុគ្គលិកវិញនៅតែមានភាពច្របូកច្របល់ថា តើបច្ចេកវិទ្យានេះស័ក្តិសមសម្រាប់ការងារដែរឬទេ? ជាពិសេស បុគ្គលិកនៅប្រទេសសិង្ហបុរីបានយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងការងារយ៉ាងច្រើន ប៉ុន្តែពួកគេពុំហ៊ានបើកចំហជាសាធារណៈ ពីព្រោះខ្លាចគេវាយតម្លៃថា ខ្វះសមត្ថភាព ឬជាមនុស្សខ្ជិល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBYsg6AUhG6dQ3Md9tg9ma6_6ioOJSxFFFNwuY3pmhTfXHGDAv1ZkRRmoV1w9C-7VKIVvtlAlAmDow8r2wI8f7d0w6DT0Be6y_2Rhx1r2f0luGUco4sULjAaI7xJFxxjHUgyQor9FQ_3AWeIN9pxjiPs-OPQtng5yW5Td041jzvJNAiJFD80_mKHuNJGGR/s1160/image_2024-12-24_14-17-26.png
លទ្ធផលការស្ទង់មតិបុគ្គលិកក្រុមហ៊ុន ជាង១៧,០០០នាក់ នៅប្រទេសចំនួន១៥ កាលពីខែសីហា ឆ្នាំ២០២៤ រួមទាំងបុគ្គលិកសិង្ហបុរី ១,០០៨នាក់ របស់ក្រុមហ៊ុន Slack Workforce Index បង្ហាញថា បុគ្គលិកសិង្ហបុរី ស្មើ៥២% បានប្រើប្រាស់ AI ក្នុងការងាររបស់ខ្លួន ហើយតម្រូវការបុគ្គលិកផ្នែក AI នៅសិង្ហបុរី ក៏បានកើនឡើងដែរ ។ ប៉ុន្តែបុគ្គលិក៤៥% បែរជាមានអារម្មណ៍មិនសប្បាយចិត្ត ពេលប្រាប់អ្នកគ្រប់គ្រងថា ប្រើប្រាស់ AI ក្នុងការងារ និងខ្លាចត្រូវវាយតម្លៃថា គ្មានសមត្ថភាព ឬខ្ជិលច្រអូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkZ2662mZ91SIilAao5SOyQBMXxXcCyQOKegEEkpiXguOc30jzRex_ErJz8IbhNYSLVQaqiWfZb32Uz29pdjSjmKtd0cmRpRUfRqEd8uAaEo-1tqBh6LJz1mL4BY82QwXMy6t2lqUt_jRnthNO601201URplB5cNVaLtNVV8ywh_MSOgTykCDvuu7zKwGs/s1280/image_2024-12-24_14-17-27.png

Christina Janzer ជាអនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅក្រុមហ៊ុន Slack Workforce Index និយាយថា បុគ្គលិកភាគច្រើនចេះប្រើ AI ប៉ុន្តែពួកគេមិនប្រាកដចិត្តថា នឹងប្រើវាក្នុងការងារដូចម្តេច? ភាពច្របូកច្របល់នេះបានក្លាយជាឧបសគ្គក្នុងការប្រើ AI យ៉ាងទូលំទូលាយនៅកន្លែងការងារ ។ ហេតុនេះ អ្នកគ្រប់គ្រងមិនត្រឹមតែអប់រំបុគ្គលិកឱ្យចេះប្រើ AI ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគាំទ្រពួកគេសាកល្បងប្រើ AI យ៉ាងបើកចំហ ។ ក្រុមហ៊ុនផ្សេងៗគួរបែងចែកពេលវេលាប្រើប្រាស់ AI ក្នុងការងារ និងគាំទ្របុគ្គលិកបែងចែកចំណេះដឹងជាមួយមិត្តរួមការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsCMnf-j98Fa1n_zksZ2h6c1NStShgs_B5yWDVHuxNZccp5q1GB2pRZAgK0sE0de_2ptiB6-5b5vrza1ns5zMZ1A_wF_nPpLc_piz30nlkBvejVLuaExgXxVELqW43gzgk3Vn8zbGYwW5PhmqDwL8-gtntQ2nUkR_ekcoPwHbkjtV9AwuG5E10ILeO2_8/s1200/image_2024-12-24_14-17-28.png
ក្រៅពីនេះ នាយកក្រុមហ៊ុនគួរណែនាំពីបច្ចេកវិទ្យា AI និងកំណត់យ៉ាងច្បាស់លាស់ទៅកាន់បុគ្គលិកថា តើបច្ចេកវិទ្យានេះអាចប្រើក្នុងការងារណាខ្លះ និងការងារណាខ្លះពុំអនុញ្ញាតឱ្យប្រើ AI ។ បើក្រុមហ៊ុនពុំកំណត់ច្បាស់លាស់ទេ បុគ្គលិកនឹងឆ្ងល់ថា តើពេលណាទើបក្រុមហ៊ុនទទួលស្គាល់ការប្រើ AI នៅកន្លែងការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOco-xJsZ02VjTiJMSKRswirZvjF7O_2GN0wbEG9IDcAW2J1QuC4MdQU9vSHgLXBbv_Bwk26Ue92LR10bKo3Oacz74mRSgdtyZ_uDNKzXLB2oAiVUvlFcvvh-yo7nBv75LeFATS6efnpGBIrxf9dVinWhLXIymI2779ECjc3QOv2dtmHl6fXZAd4DoYktj/s1200/image_2024-12-24_14-18-46.png

រីឯការស្ទង់មតិរបស់ Hiring Lab ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នាថា តម្រូវការបុគ្គលិកផ្នែក AI នៅសិង្ហបុរី បានកើនឡើងខ្ពស់ ។ តួនាទីការងារពាក់ព័ន្ធនឹង AI បានកើនឡើងដល់ជាង៤ដង បើប្រៀបធៀបរវាងខែកញ្ញា ឆ្នាំ២០២៣ ជាមួយខែកញ្ញា ឆ្នាំ២០២៤ ។ ទោះជាតម្រូវការបុគ្គលិក AI នៅសិង្ហបុរីកើនឡើង ប៉ុន្តែបុគ្គលិក៤៥% មិនសប្បាយចិត្តពេលនិយាយថា ខ្លួនប្រើ AI ព្រោះខ្លាចថា មិនចេះធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDwAxeaq6Gf9EbAVH_qFxxUqvS0CcYYLZwNBzebvOPp81rlrCIEoAnQOuZG4YkK6UoZgJord-eyuS6j99a781V80kH1FVHVv0CMsbrnmHZcw1mKpm0tMMgn1DIWDATRj1uCflyMb36jwGMP7UWYXvWPgfRsuXTakD2CIIo3VyY_Hj9ZZ_4BQVL5xZGNZNF/s1024/image_2024-12-24_14-17-27%20(2).png

បច្ចុប្បន្ន បុគ្គលិកសិង្ហបុរី៨៨% បានព្យាយាមអភិវឌ្ឍន៍ជំនាញផ្នែក AI ខណៈបុគ្គលិក៦៣% ទៀតប្រាប់ថា រៀនប្រើប្រាស់ AI មិនដល់៥ម៉ោងទេ ពួកគេក៏ចេះប្រើវា ៕

កាដូឆ្នាំថ្មីម្តាយ ជា ស្រីនា ពរពោះកូនទី៤

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី Influencer ជា ស្រីនា បានបង្ហាញឧបករណ៍តេសមានគំនូសពីរឆ្នូតដោយទស្សនិកជនស្មានថារូបនាងមានផ្ទៃពោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលមិនមែនជា ជា ស្រីនា នោះទេដែលពរពោះប៉ុន្តែជាម្តាយរបស់នាងកំពុងពរពោះកូនទី៤ ខណៈ ស្រីនា ថាពេលនាងមានកូន កូននាងនឹងលេងជាមួយនឹងកូនម្តាយរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_iXClsUpL1uNw68l6NRUaUHP-Pqug5yCYyJaVBqynLnh527X-lWlyRkXFR99dor3kji9gsa8FSDNl8p0OKwFOYrgiW53rPeax_Y8lvtcawldpZD4FVmpV7NyO3Aa-Nx2c3ENYlSviDLglAUsEe63Ujo4f8B22fKXoS2FcNLAibQHFbA68MfcqPSSqDtEV/s2048/image_2024-12-24_08-39-54.png
អ្នកក្នុងចង្កោមសិល្បៈ រួមទាំងទស្សនិកជនជាអ្នកគាំទ្រគ្រួសាររបស់ ហេង វិសាល ជា ស្រីនា ម៉ាក់នី មានការរំភើបចិត្តជាខ្លាំងនិងមិននឹកស្មានដល់ដែលក្រុមគ្រួសារដ៏គំរូនៅក្នុងសង្គមនេះនឹងមានសមាជិកថ្មីម្នាក់ទៀត។ ជា ស្រីនា បានបង្ហាញឧបករណ៍តេសដែលមានគំនូសពីរឆ្នូតនិងបានលើកឡើងថាជាកាដូឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Fr3bT1Y9Zf5GswdpEFTJBOhnr7v9KSkIr6FKP4YeOb-oq3Udgt162eYo8nOh-JCOsYi4dmzD0WJ04wXBKaY7ipIZsiXpEeaUGW1wpUrwCgsrxbV25xIRBmF69ahWx5xrMbfkm4uEXTijc9dy0z5AZ28qL6PcdoR9MiNb333oRotSpJAZpkd6N5chcc56/s2048/image_2024-12-24_08-40-01.png

អ្វីៗត្រូវបានលាតត្រដាងតាមរយៈវីដេអូខ្លីមួយដែលសមាជិកគ្រួសារទាំង៦នាក់បានបង្ហាញប្រអប់កាដូមួយដោយក្នុងនោះមានឧបករណ៍តេសនិងក្រដាសមួយសន្លឹកដោយឪពុក ស្រីនា គឺជាអ្នកបើកហើយថែមទាំងប៉ាន់ស្មានថាគឺជារថយន្តថ្មី។ នៅពេលប្រអប់កាដូត្រូវបានបើកគឺបានឃើញឧបករណ៍តេស រួមទាំងក្រដាសពិនិត្យគ៌រផងដែលធ្វើឱ្យសមាជិកក្នុងគ្រួសារមានការរំភើបចិត្តជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8MXPrsgCOk-X9784wXlBhYOD4gFIirT_BmuKnmuGnxfaeOwSxyjB749UoLBrWtDMQpoHG0OWH88M461-9w4Jln4Jh0Q8tMW6JUSk5GXS6Y5jGw8XfRKpLbLC4LDfkm-HsVpHY0DjwSe7tnQXqZ1lC3NvZboxCEnNXLBXUTK8qlUYsGd37Rj62TZpOOYHt/s2048/image_2024-12-24_08-39-56.png

ម្តាយ ជា ស្រីនា ដែលកំពុងមានទម្ងន់នេះគឺជាកូនទី៤នៅក្នុងគ្រួសារហើយ ស្រីនា បាននិយាយក្នុង វីដេអូថានាងទទួលបានប្អូនស្រីម្នាក់ទៀត ខណៈបាននិយាយដោយរំភើបថាពេលនាងមានកូន កូនរបស់នាងនឹងលេងជាមួយនឹងកូនម្តាយនាង។ ងាកទៅកាន់ស្រីនាថ ដែលជាកូនទី២វិញ នៅពេលទទួលបានកាដូឆ្នាំថ្មីមានប្អូនម្នាក់ទៀតគឺនាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXAZ1kQTrBQP8sXOiWARX3gS21qV0hp37sSIHAcN1qk3GNs1mbliD2xS14uNYCbwWscNRLxLrQdN_cWy00IieduupGCSD8V5NPQaYuEkxTgNCeRpHTPSop08KthxekFMQ6SKBNmigi4M_xG_YHt6oK99FtsdhfcpjKQV3Z5cU28MakTP_u1T9tHnohV6a/s2048/image_2024-12-24_08-39-53.png

ដំណឹងល្អនេះបានធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្របានចូលរួមអបអរសាទរទៅកាន់ក្រុមគ្រួសារល្បីឈ្មោះនៅក្នុងសង្គមនេះផងដែរ។ គួរកត់សម្គាល់ថា ក្រុមគ្រួសារ ជា ស្រីនា ត្រូវបានទស្សនិកជនថាគឺជាគ្រួសារគំរូមួយនៅក្នុងសង្គមបង្ហាញអ្វីដែលជាគំរូល្អ ជួយសង្គម គោរពប្រតិបត្តិធម៌ មានទឹកចិត្តសប្បុរសគួរឱ្យគោរពជាគំរូដ៏ល្អសម្រាប់គ្រួសារដទៃទៀត៕

Influencer កល្យាណី ផ្តាំផ្ញើទាំងទឹកភ្នែកថាក្រុមហ៊ុនធំមានកុងត្រាត្រឹមត្រូវបោ.កប្រើលេបកម្លាំងញើសឈា.ម

0

អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមជា Influencer មួយរូបអ្នកនាង កល្យាណី បាននិយាយលាយឡំដោយទឹកភ្នែកថាក្នុងអាជីពរបស់ខ្លួនរយៈពេល៧ឆ្នាំត្រូវបានក្រុមហ៊ុនធំៗមួយចំនួនមានកុងត្រាត្រឹមត្រូវបោកប្រើមិនបានទូទាត់ប្រាក់ឱ្យ២ទៅ៣ខែយកលេសគ្រប់សព្វទាំងថាមេនៅក្រៅប្រទេសនិងខាងគណនេយ្យឈឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghQhTiyNewW8vGY42eJB9A_PhsXljF3V8i3V3UcPYcpxWl3_DicM7Gzx23aWZK7qN_mVMjaImPC5jcthCQwaBZw2zW8pnSyu6LeBLOyudtcLf2pJYi4Zvs6cITwlPtHw_VwXanulNn-UcOD6oWwbLWfK0vy1tXJ5m8sPTR83BY7W7lVbinExGi0QZRou5o/s1799/image_2024-12-23_16-12-58%20(2).png

នៅថ្ងៃទី២៣ ធ្នូ គណនីទិកតុក កល្យាណី បានបង្ហោះវីដេអូជិត៣នាទី និយាយដោយទឹកភ្នែកផ្តាំផ្ញើទៅដល់ Influencer មួយចំនួនអ្នកដែលជា content creator ដូចជាខ្លួនបើអាចជៀសបានក្រុមហ៊ុនធំៗ មានកុងត្រាត្រឹមត្រូវ ជៀសទៅ។ អ្នកនាងបញ្ជាក់ទៀតថា ការងារជា content creator រយៈពេល៧ឆ្នាំហើយគឺដដែលតែម្តង ក្រុមហ៊ុនដែលមានកុងត្រាគឺជាក្រុមហ៊ុនដែលលេប Payment បោកប្រើបញ្ចុះតម្លៃបោកស៊ីតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtD-e5N67P-wIawX_Ps15gYbYUJSOz4ChvPeqMITQhj_4fxVdeAcrrGDxlBORz73Uc1W2vFRs-U0nF172XbV6JpRiYGX4coM4AO1bBEQsP8WmvcmTcZaOx9N1gYrC_Yz-oQuMtzuMXOXcPfp_KI-nShgg1KEU0w7mP1_fNsHfp2baxT4PObdOBVIWPY4Bw/s1800/image_2024-12-23_16-13-00.png
គណនីដដែលបានលើកឡើងទៀតថា បើសិនជា អតិថិជនធម្មតា មិនធំដុំគឺចំនួនលុយបាញ់មកស្រួលទាំងមិនទាន់ធ្វើវីដេអូ បាញ់លុយមកកក់ជាដើម បង្ហោះភ្លាមបាញ់លុយឱ្យគ្រប់ភ្លាម។ អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថា ក្រុមហ៊ុនដែលធំខ្លាំងដល់ថ្នាក់ international មិនបានឱ្យលុយយកលេសថាមេនៅក្រៅប្រទេស ខាងគណនេយ្យឈឺ ពន្យារពេល២ទៅ៣ខែអ្នកដែលចាំ Payment គឺចាំស្កកហើយនៅពេលទាមទារការទូទាត់មើលមកថាយើងជាមនុស្សដូចឃ្លានលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_nxktUKMsdE6RP1dQEDYpDiYZ2uqbBZP89g3hc9HDsofHb3Nz9hB_KBxKeqoHRw2ADMQVnP1x6WSAV8z38o1RsEqsFvG2qUVD9UhLza-eZMXQw2gZob6YjMbCcJx1zrUwO-FXPuorI8D5VOUtTXIIyfiNY7HnNYjB8c2jvUwfgvb6jWgI2AbVglWxlRb/s1800/image_2024-12-23_16-13-04.png

អ្នកនាង កល្យាណី ថាក្រុមហ៊ុនមិនខ្វល់នោះទេថាយើងត្រូវការលុយត្រូវយកមកបំពេញតម្រូវការក្នុងគ្រួសារយ៉ាងណា គឺចង់បានការងារមកមុនហើយទុកចោលរាប់ខែដោយសារតែក្រុមហ៊ុនធំហើយចំណុចនេះនាងសឹងតែបោកក្បាលជាមួយថ្មកត់ចំណាំចំពោះក្រុមហ៊ុនធំៗមានកុងត្រាហើយគេបោកបានទាំងប្រឡូកវិស័យនេះមក៧ឆ្នាំហើយដោយសារតែកុងត្រា៕

រដ្ឋ ចំណាយ២៧លានដុល្លារ ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រ

0

ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥តទៅ រាជរដ្ឋាភិបាល នឹងផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5guZt-HXGR3h8OlV9qyrxPNYOOxnmhrI3rUAr_Tnmhi9R9nRZ6VcX3sv-Zx1bpwKjehCfOkx0_oLw4FYiE2f5ejIj2keJ-j4I4VgSS-YS7xLPJokC0ToGHM7ZsCk_HNKyyVrUq9YA0X2sAVdHNm0E4Hvl8gtf9sEYZbBvg7XJNW3jFFBBDlLse0RlC_yV/s960/image_2024-12-24_13-24-35%20(2).png
កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ និងបូកបញ្ជូលបន្ថែម ក្នុងកម្មវិធីជាតិនៃជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋ មកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHGifYHsW_JBZAaJCnf9McTfxsqIOxoLQdcSOrAaRChGKohY9KlB85a3Dbe_er27QSDjcBAFsU4mXsjZGLPYt3gGkoebD9mi0P5kfPvWxZfuqyFmt0o8a0W2fJzmjX4RIXGsBj9t3ZHqf-gXB8ZHHagBU4_MrBBqgG0LlfWSjPagxG0E93Lozxjz54eFaq/s1000/image_2024-12-24_13-24-35%20(3).png

មានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeaN5Xv28pWhfB_Wfv3DWVFB1sAwn-au-U4sOf5pyV_3hkPWoJnFzQgJz1_PXtiYu_X_VHXdur9a40VjQyxIfPiDO9Eh0iBZH8AdvcPWHkeLsv1488Di14a7gqz2GZ1X1-r0SyQF2k6UqFgKyeS_UuUzn0G3-FRCGb2CmRhH8U3bDEa5d3G4qhkNKk0dUH/s1280/image_2024-12-24_13-24-37.png

កម្មវិធីឧបត្ថម្ភនេះ ផ្តល់ជូនសិស្សពីថ្នាក់ទី១ដល់ទី៩ ២មុឺនរៀលក្នុងមួយខែ និងមធ្យមសិក្សាទុតិយភូមិពីថ្នាក់ទី ១០ដល់ទី១២ ទទួលបាន៣មុឺនរៀល ក្នុងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrnfIwNGCVZG_Eg-4t5zD4RlSeyHskpWuDfKqgLo4_T4cvqSvoj9OzG4pv6vNYCDKclTEAK3h1lLg3IVSiVhTeMgsFNax1fsCywfMRfpRhO4sqKhN5SjGJ7cU_Z3e2dVUGHVOl_rbJvWR_coEpSj1SHnYNRleWI7TUIlUGG5GXDBTh-hmpGwOQgQwrjqmo/s1280/image_2024-12-24_13-24-39.png

លើសពីនេះទៅទៀត ពេលចប់វិទ្យាល័យ សិស្សទាំងនេះក៏អាចចូលរៀនការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនបង់ថ្លៃ លើជំនាញវិជ្ជាជីវៈនានា របស់រដ្ឋ ដោយមានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ប្រចាំខែផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfOlMVPz6w8FF6x-slKwoNqAxUVs4iPZwBp7kUa1rCkDib3NIJClSqOaH1GZITZ_9QFFI76kcUDdgKurkDCICPerWpvgQ6whqzyRqKXFG6VbpabvfUNNibotrbJTp0zDig0XOqB83LxdWDznF7UbgQbhi6eWNjhEuG65Z57CMICxB81ktslOwky_0JKtOX/s1280/image_2024-12-24_13-24-40.png

ដើម្បីទទួលបានការឧបត្ថម្ភនេះ សិស្សានុសិស្សមកពីគ្រួសារមានប័ណ្ណសមធម៌ត្រូវទៅចុះឈ្មោះជាមួយភ្នាក់ងារមូលនិធិជាតិជំនួយសង្គម របស់ក្រសួងសង្គមកិច្ច នៅតាមសាលាដែលខ្លួនកំពុងរៀន។

 

ឆ្នាំក្រោយ! នគរបាលចរាចរណ៍ផ្លូវគោក នឹងដកហូតបណ្ណបើកបរគ្រប់ប្រភេទដែលអស់ពិន្ទុ

0

នាឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdJ_4SQ5M_3_VQn2sFPicMSXTwaapM5n7_PmJBg7dQVuoCHHjLDGO4tsRd8NFjACPSgwcsvg2uuItpYuBAoVSWRg7HM_67wgVyxbVSivOY-RLe0eYR7lH2TGx8wvWh8sdtMhOdLCuH8zVPVGkncU8exJGey2bFZoOFwhFd5zymrtGRa7MrO4QaGUcM-z70/s1280/image_2024-12-24_13-22-05.png

ក្រោយអស់បណ្ណបើកបរ អគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឱ្យពលរដ្ឋទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-X6qVjjg6_XxdJpiBoRP-X7IhQk3Bx5kXJh2wo_pTgiLhn0pVudKKJzik3nR1h-ZiKjNgdUq0FjLkPkBLZgy3_ajN4XygSfhUUqpyEzKIdsQMGdi6YxRhU3OGAHNWr9Il0a1PsgDP6AFFcf9418sOY8JKaMrOesYwlr4srCJNa9QL3sqs1OdsfbGdyT-3/s1200/image_2024-12-24_13-22-05%20(3).png

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានតម្រូវឱ្យ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd1ojQzbKoJwODkYFnuMphhNsk91LN9m2RO3izKrRNLYDjGLnccEkuf8rMONumwAmAuSBTyD9RhBn4KPhlawkj_20SWTA7BTw_OQC_RcRIrltUucgK-gcGEIgL984xlkG_W63UJYSwvajZkc9l1fzM5YDMXlwVoPeexcTRECDvrDq5hz_cbBa8AcbDcixk/s1000/image_2024-12-24_13-22-08%20(2).png

ការដកហូតនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCjxA9w8FMCWvqM7vq3MaQIq2m8VobijtB5mc5vodJ1Sp-5PyxjxwPzQYe3RuIUxl2Ta9-XjPdhYMbMIAx1uwQpK3cp59prS79FBUl9mXBJfEwZOvtFiezF3airREFGNMOPhUfpBkYo7eBr9yvMRbPNsD_FWkZ-0qFs2-5bY9QfeFrl4dJLft6JiL2yZ5Y/s990/image_2024-12-24_13-22-08.png